ដោយ មួង ណារ៉េត
2018-05-22
RFA

រូបពីឆ្វេងទៅស្តាំ លោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា និង លោក ទៀ បាញ់ (RFA)
![]()
មន្ត្រីកំពូលក្នុងជួរកងទ័ពមួយចំនួននឹងត្រូវព្យួរមុខដំណែង ចាប់ពីដើមខែ កក្កដា ខាងមុខនេះ ដើម្បីចូលរួមឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តមន្រ្តីបក្សកាន់អំណាច ស្របពេលដែលកូនៗរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាពិសេសកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមឡើងដំណែងជាមន្រ្តីយោធាយ៉ាងរហ័ស។ អ្នកវិភាគនយោបាយយល់ថា ការដែលគណបក្សកាន់អំណាច សម្រេចដាក់មេទ័ពជាន់ខ្ពស់ ច្រើនរូបជាបេក្ខភាពតំណាងរាស្រ្តអាណត្តិ ទី០៦នេះ អាចជាតម្រុយថ្មីមួយ បញ្ជាក់ថា គណបក្សកាន់អំណាច កំពុងមានបញ្ហាផ្ទៃក្នុងបក្ស។
អ្នកវិភាគយល់ថា ការដាក់បេក្ខភាពជាមន្ត្រីយោធាជាន់ខ្ពស់់ពីក្រសួងការពារជាតិនេះ គឺស្មើនឹងការផ្លាស់ប្តូរមុខតំណែងក្រុមមេទ័ពទាំងបីរូបនោះ ដែលមកឈរឈ្មោះតំណាងរាស្រ្តនៅពេលនេះ។ អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ និយាយថា ករណីនេះគឺជាតម្រុយមួយបង្ហាញថា លោក ហ៊ុន សែន អាចមិនទុកចិត្តមេទ័ពទាំងបីរូប។ លោកបន្តថា កន្លងមកលោក ហ៊ុន សែន ក៏ធ្លាប់ដកតួនាទីលោក កែ កឹមយ៉ាន ចេញពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេទ័ពពាក់ផ្កាយពេញលើស្មានមួយចំនួនចេញពីតួនាទីដែរ <<ណាមួយយើងឃើញតម្រុយហ្នឹង វាអាចចូលក្នុងលក្ខណៈមួយថា គាត់អាចមិនទុកចិត្តអ្នកទាំងបីហ្នឹង ឬយ៉ាងម៉េច ឬ ចង់ដោះដូរ ឬ ដាក់នរណាមួយផ្សេង>>។
យ៉ាងហោចណាស់ មន្ត្រីកំពូលក្នុងជួរកងយោធពលខេមរភូមិន្ទបីរូប នឹងត្រូវព្យួរមុខតំណែង ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះមានទីមួយ គឺលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទីពីរគឺ លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផង និង ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទផង ទីបីគឺលោក មាស សុភា ជាអគ្គមេបញ្ជាការរងដែរ និងជាមេបញ្ជាការកងទ័ពជើងគោកផង។ ដោយឡែកមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ ដែលជាមន្ត្រីទីបួន ដែលត្រូវព្យួរមុខតំណែងដែរ គឺលោក ទៀ បាញ់ ដែលជាឧបនាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការព្យួរមុខតំណែងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ អះអាងក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២២ ខែឧសភា ថា ដោយសារអ្នកទាំងនោះ ត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា នៅតាមមណ្ឌលផ្សេងៗ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ឈុំ សុជាតិ មិនបានបញ្ជាក់ថា តើការព្យួរតួនាទីអ្នកទាំងនេះ នឹងចាប់ធ្វើនៅពេលណា ឲ្យជាក់លាក់នៅឡើយទេ។ ប៉ុន្តែ បើតាមច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មន្ត្រីកងយោធពលខេមរភូមិន្ទដូចពួកគាត់ ដែលឈរឈ្មោះជាតំណាងរាស្ត្របែបនេះ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស យ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ បើតាមប្រតិទិនរបស់គ.ជ.ប យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្ដើមធ្វើរយៈពេល ២១ ថ្ងៃគិតចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា។
ការណ៍ដែលមន្ត្រីក្នុងជួរកងទ័ព ដែលជាស្ថាប័នអព្យាក្រឹត្យ មកឈរឈ្មោះជាតំណាងរាស្ត្រ ក្នុងជួរគណបក្សប្រជាជនកម្ពុជា បែបនេះ ធ្វើឲ្យមន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោត មានការភ្ញាក់ផ្អើល។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស អះអាងថា ការណ៍ដែលមន្ត្រីគ្រាក់ៗ ក្នុងស្ថាប័នជាតិ ដែលកាន់តំណែងរាប់ទសវត្សរ៍ដែលគប្បីជាមនុស្ស អព្យាក្រឹត្យ បែរជាងាកមកប្រកាសប្រឡូកចូលក្នុងឆាកនយោបាយ ដើម្បីបម្រើឲ្យប្រយោជន៍គណបក្សកាន់អំណាចបែបនេះ គឺចៀសមិនផុត ពីទំនាស់ផលប្រយោជន៍នោះទេ៖«ទោះបីចង់មិនចង់ មានន័យថា មានការគិតពីប្រយោជន៍ នៃការចំណេញបក្សរបស់ខ្លួន នេះជារឿងចៀសមិនផុតទេ ដោយសារតែពួកគាត់ជាមន្ត្រីនយោបាយផង ជាមន្ត្រីស្ថាប័នការពារជាតិផង ជាមន្ត្រីប៉ូលិសទាហានផង។ ប្រការនេះ ផ្តល់នូវសិទ្ធិអំណាច អត់ច្បាស់លាស់រវាងស្ថាប័នឯករាជ្យ និងស្ថាប័ននយោបាយ»។
ទោះជាយ៉ាងណាក៏ដោយចុះ យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា មន្ត្រីសាធារណៈ ដូចជាមន្ត្រីយោធា និងនគរបាលជាន់ខ្ពស់ មិនអាចរក្សាមុខតំណែងដដែល ហើយទៅកាន់មុខតំណែងមួយទៀតជាតំណាងរាស្ត្រក្នុងពេលតែមួយបាននោះទេ ពោលពួកគេត្រូវតែលាលែងចេញពីតំណែងយោធានិងនគរបាលទាំងនោះពេលជាប់ឈ្មោះជាតំណាងរាស្ត្រហើយ បើពុំដូច្នោះទេវាជាអំពើរំលោភរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៧៩ចែងថា ៖អាណត្តិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វារលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មាធិការផ្សេងៗនៃរដ្ឋសភា។
លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់បេក្ខភាពតំណាងរាស្រ្តអាណត្តិទី០៦នេះ គឺតម្រូវឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលខេត្ត ព្រះសីហនុ និង លោក មាស សុភា ឈរជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិនៅមណ្ឌលព្រះវិហារ។ លោក គន់ គីម ឈរឈ្មោះជាតំណាងរាស្ត្រ នៅខេត្តឧត្តរមានជ័យ។
ការព្យួរតួនាទីមន្ត្រីថ្នាក់កំពូលៗ មកធ្វើជាបេក្ខជនតំណាងរាស្ត្រ មិនមែនជារឿងចៃដន្យនោះទេ គឺស្របពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កំពុងតែដំឡើងឋានៈកូនចៅរបស់ខ្លួន ឲ្យឡើងកាន់តំណែងធំៗក្នុងជួរកងទ័ពនេះ ដែលមិនយូរមិនឆាប់អ្នកទាំងនោះ ទំនងនឹងចូលដណ្ដើមយកតំណែងកំពូលៗទាំងនេះ ដើម្បីតទាយាទនៃគ្រួសារត្រកូលអ្នកមានអំណាច ក្នុងការបន្តក្ដោបក្ដាប់អំណាច គ្រប់គ្រងកម្ពុជាយូរទៅមុខទៀត។
លោក ហង្ស វិទូ យល់ឃើញទៀតថា គណបក្សប្រជាជនកម្ពុជា នឹងដាក់នរណាម្នាក់ដែលជាមនុស្សលោក ហ៊ុន សែន ទុកចិត្ត ឬជាសាច់ញាតិលោក ហ៊ុន សែន ឲ្យទទួលតួនាទីជំនួសមេទ័ពទាំងបីនាក់នេះ។ ជាឧទាហរណ៍ កាលពីខែកុម្ភៈ កន្លងទៅនេះ លោក គន់ គីម បានប្រកាសផ្ទេរសិទ្ធិដឹកនាំ បញ្ជាការងារសេនាធិការចម្រុះ ទៅកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទទួលដឹកនាំការងារសេនាធិការចម្រុះ ផ្នែកកងទ័ពនេះ ចាប់ពីពេលនោះមក <<យើងអាចសង្ស័យថា នេះជាការត្រៀមបង្កាបក្ស អ្នកណាម្នាក់ដែលស្និទ្ធនឹងខ្លួន ដើម្បីអាចជំនួយឧត្តមសេនីយ៍ធំៗទាំងបីនាក់ ក៏ថាបាន>>។
ស្របពេលដែលមន្រ្តីគ្រាក់ៗក្នុងជួរកងទ័ព ចាប់ផ្តើមព្យួរការងារ កូនៗរបស់មន្ត្រីជាន់ខ្ពស់ជាច្រើន ក្នុងជួរបក្សកាន់អំណាច រួមទាំងកូនប្រសាផង សុទ្ធតែត្រូវបានដំឡើងតួនាទីធំៗ យ៉ាងឆាប់រហ័ស ទាំងក្នុងជួរនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងតួនាទីដឹកនាំធំៗផ្សេងទៀត។ លោក ហ៊ុន ម៉ាណែត កំពុងដើរតួនាទី ជំនួសឪពុកដឹកនាំប្រទេសជាបណ្ដើរៗហើយ ដោយលោកកាន់តួនាទីធំៗស្អេកស្កះ ក្នុងពេលតែមួយ។ លោកជាឧត្ដមសេនីយ៍ផ្កាយ៣ កាន់តំណែងជាអគ្គមេបញ្ជាការរងផង ជាកងទ័ពជើងគោកផង ជាមេបញ្ជាការរងកងអង្គរក្សផង ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្មផង និង ជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទផង។ ខណៈកំពុងក្ដោបក្ដាប់ការងារសំខាន់ៗ លោកក៏ចុះស្វែងរកការគាំទ្រពីពលរដ្ឋខ្មែរក្នុងស្រុក និងក្រៅស្រុក។
ជារួម សព្វថ្ងៃនេះ កូនៗ របស់លោក ហ៊ុន សែន កំពុងកាន់តួនាទីសំខាន់ក្នុងជួរទាហាន និងប៉ូលិស។ កូនប្រុសទីពីររបស់លោក គឺលោក ហ៊ុន ម៉ានិត គឺជាឧត្ដមសេនីយ៍ផ្កាយ៣ កាន់តំណែង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជានាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ រីឯកូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី ក្រៅពីមានតួនាទីជាតំណាងរាស្រ្ត លោកក៏ជាមន្រ្តីជាន់ខ្ពស់ក្នុងជួរយោធាដែរ។ កូនប្រសាររបស់ ហ៊ុន សែន គឺលោក ឌី វិជ្ជា ជាអគ្គស្នងការនគរបាលជាតិ៕
Welcome to hun sen democracy especially for those of us who wants to see new generation to lead our country and this is just the beginning.
After election, we will see either hun sen relative or white skin color who claim themselves as Cambodian who knows where they came from, those people will have full control of Cambodia future. Good luck to all of us.
Another trick from Youn strategy, for young and restless!!!? ?? ?
We don’t need Hun Sen. Kon Khmer be ware of communist DOG.
One of few good men,
Welcome to Cambodia the country of wonder ????????? I knew for sure Cambodia will change HUN SEN have to go . UNITED NATION will take intervention to make peace all over again . 2018 will be no more HUN SEN all these military officers will stay the same in their position . GOD bless Cambodia
Cambodians are looking for credential and able to lead. Any person can do the job needs to come forward and legally compete to find the common ground and to help our nation.
So far we found only a few who can only talk and complaint.
Cambodia will succeed with these young and educated leaders.
It’s clear they have different idea but consolidated.
Freedom of speech, press, religion are the fundamental basics in democracy country and it is protected by the constitution. If you cannot accept the criticism, listen clearly to be fair and honest in every day life.
Thanks,