ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ផ្នែកសំណង់ប្រវត្តិសាស្ត្រអស្ចារ្យបំផុតលើលោក

| |
https://vodhotnews.com

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)


ប្រាសាទអង្គរវត្ដ ត្រូវបានក្រុមហ៊ុនអន្ដរជាតិ ផ្ដល់ចំណាត់ថ្នាក់​លេខ១ផ្នែកសំណង់ប្រវត្តិសាស្ត្រអស្ចារ្យបំផុតនៅលើពិភពលោក។​

តាមគេហទំព័រអាជ្ញាធរជាតិអប្សរាចេញផ្សាយកាលពីថ្ងៃទី២៤ខែឧសភាបានឲ្យដឹងថា Trip​ Advisor ​ដែលជាគេហទំព័រ​ទេសចរណ៏ដ៏ល្បីបានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ថាជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត​និងទទួលចំណាត់ថ្នាក់​លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។

គេហទំព័រអាជ្ញាធរជាតិអប្សរាដដែលឲ្យដឹងថា ក្រៅពី Trip Advisor ក៏មានគេហទំព័រនិងទស្សនាវត្តីល្បីៗ​ដែលបានផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានទេសចរណ៍នានាលើពិភពលោកផ្ដល់ចំណាត់ថ្នាក់ឲ្យប្រាសាទអង្គរវត្តជាប់លេខ១ជាប់ៗគ្នាចំនួន៥ឆ្នាំផងដែរ។ គេហទំព័រដ៏ល្បីល្បាញ និងទស្សនាវត្ដីផ្សេងៗគ្នា រួមមាន Archaeo​ Madness និង Lonely Planet ជាដើម។

យោងតាម​ស្ថិតិដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ ភ្ញៀវទេសចរណ៍អន្តរជាតិបានចូលមកទស្សនារមនីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ​២០១៧​មាន​ជិត​២​លាន​៥សែននាក់។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles