គជប នឹងធ្វើការ​ចាប់ឆ្នោតកំណត់លេខរៀងគណបក្សនៅចុងខែនេះ

| |
https://vodhotnews.com

រូបភាព៖ ទីស្ដីការ គជប (បណ្ដាញសង្គម)


គណៈកម្មធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជបនឹងរៀបចំការពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ​នៅ​ថ្ងៃទី២៩ខែឧសភាខាងមុននេះ។

តាមសេចក្តីជូនដំណឹងរបស់គជបដែលវីអូឌីទើបទទួលបាន​ការចាប់ឆ្នោតនេះនឹងធ្វើឡើងជាសាធារណៈនៅសាលប្រជុំ​​អាគារ “S”របស់ក្រសួងមហាផ្ទៃ។

ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ នៅថ្ងៃទី២៩ខែកក្កដា​ខាងមុខនេះ។ ការបោះឆ្នោត​ខាងមុខនេះនឹងមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ប៉ុន្តែអតីតសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ នឹងមិនមាន​វត្តមាន​ក្នុង​ការបោះឆ្នោត​ខាងមុខនេះទេដោយសារតែ គណបក្សនេះត្រូវបានតុលាការរំលាយកាល ពីខែវិច្ឆិកា កន្លងទៅ។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles