ដោយ មាន ឫទ្ធិ
2018-05-27
RFA

ពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាការិយាល័យបោះឆ្នោតមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ Photo: RFA
![]()
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួន ចាប់ផ្ដើមធ្វើយុទ្ធនាការបង្ហោះសារតាមហ្វេសប៊ុក(Facebook) ដោយមិនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ។ សារខ្លះសរសេរថា ថ្ងៃបោះឆ្នោតសុខចិត្តនៅដេកផ្ទះប្រសើរជាង ព្រោះមិនដឹងទៅបោះឆ្នោតធ្វើអី បើពុំមានគណបក្សដែលខ្លួនស្រលាញ់ផង និងសារខ្លះទៀតខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ ព្រោះគ្មានបក្សសង្គ្រោះជាតិជាដើម។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យលោក ហេង ឡៃហួ ឱ្យដឹងនៅថ្ងៃទី២៧ ឧសភាថា លោកបានសរសេរសារបង្ហោះក្នុងហ្វេសប៊ុក ចំនួន ២ថ្ងៃហើយ ដោយសារតែលោកមិនពេញនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែកក្កដាខាងមុខ ពុំមានគណបក្សដែលខ្លួនពេញចិត្ត។ លោក ហេង ឡៃហួរ អះអាងទៀតថា លោកនឹងធ្វើយុទ្ធនាការបង្ហោះសារមិនទៅចូលរួមបោះឆ្នោតនេះបន្តទៀត បើទោះជាកន្លងមក ក្រសួងមហាផ្ទៃព្រមានចាប់អ្នកដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតក្ដី៖ «ហើយណាមួយយើងចង់បង្ហាញថា នេះជាសិទ្ធិសេរីភាព កាតព្វកិច្ចពលរដ្ឋម្នាក់ដែលយើងក្នុងការបញ្ចេញមតិរបស់យើង ព្រោះក្នុងច្បាប់ការអំពាវនាវគ្រាន់តែជាការបញ្ចេញមតិរបស់ពលរដ្ឋទេ មិនមែនជាការធ្វើសកម្មភាពទៅរារាំងអ្នកណាមួយនោះទេ គ្រាន់តែជាការប្រើសារ ឬពាក្យសម្ដីប៉ុណ្ណោះ»។
ចំណែកអ្នកបង្ហោះសារមិនទៅចូលរួមបោះឆ្នោតម្នាក់ទៀតលោក នីវ ចំរើន លើកឡើងថា មិនដឹងទៅបោះឆ្នោតធ្វើអី បើគ្មានគណបក្សដែលខ្លួនពេញផង ដូច្នេះសុខចិត្តនៅដេកផ្ទះប្រសើរជាង។ លោកអះអាងទៀតថា ការបង្ហោះសារនេះគឺជាការបញ្ចេញមតិរបស់ផ្ទាល់ខ្លួន ដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋផ្សេងទៀតដែលស្រលាញ់ប្រជាធិបតេយ្យមានភាពក្លាហានហ៊ានបញ្ចេញមតិដូចខ្លួនដែរ ព្រោះលោក នីវ ចំរើន យល់ឃើញថា ការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្លំភ្នែកអន្តរជាតិ ឱ្យគណបក្សកាន់អំណាចបានបន្តកាន់អំណាចទៀតប៉ុណ្ណោះ៖ «ពីព្រោះបើសិនជាយើងចេះតែនាំគ្នាខ្លាចមិននាំគ្នាក្រោកឡើង គឺពួកផ្ដាច់ការនឹងខ្លាចពួកយើងវិញ ក៏ប៉ុន្តែបើយើងនាំគ្នាខ្លាចពួកផ្ដាច់ការនឹងរឹតតែបានដៃ ហើយយើងមិនអាចយកការខ្លាចទៅជួយប្រទេសបានទេ ដើម្បីជួយបានទាល់តែយើងក្រោកឈរទាំងអស់គ្នា ដូចថ្មីៗនេះនៅប្រទេសខ្លះដែលធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ហើយអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោត ហើយខ្ញុំក៏ចង់បានបែបនេះដូចគ្នា»។
មួយរយៈចុងក្រោយនេះ អ្នកគាំទ្រគណបក្សប្រឆាំងបានបង្ហោះសារនៅក្នុងហ្វេសប៊ុក និងបានចែករំលែកបន្តគ្នាពីមួយទៅមួយយ៉ាងព្រោងព្រាត។ សារខ្លះសរសេរថា នៅថ្ងៃបោះឆ្នោតថ្ងៃទី២៩កក្កដាខាងមុខ ខ្ញុំមិនទៅបោះឆ្នោតទេ ព្រោះមិនដឹងបោះឱ្យគណបក្សណា ខ្លះថា សន្លឹកឆ្នោតខ្ញុំ សិទ្ធិខ្ញុំ ដូច្នេះបើគ្មានសង្គ្រោះជាតិទេ គឺនៅដេកផ្ទះឈ្នះឯង និងខ្លះទៀតថែមទាំងហ៊ានសរសេរថា បើគ្មានគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតទេ សូមបងប្អូនកុំទៅបោះឆ្នោតឱ្យសោះ ព្រោះគ្មានគណបក្សណាដឹកនាំប្រទេសល្អជាងគណបក្សសង្គ្រោះជាតិទេ ជាដើម។
យុទ្ធនាការបង្ហោះសារតាមហ្វេសប៊ុកនេះ ដោយសារថ្មីៗនេះ ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋខ្មែរ នៅក្រៅប្រទេស ទូរស័ព្ទប្រាប់សាច់ញាតិនៅក្នុងស្រុក កុំឱ្យនាំគ្នាទៅបោះឆ្នោត ព្រោះគ្មានបក្សប្រឆាំងចូលរួម និងចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ។
ទាក់ទងនឹងបញ្ហានេះកាលពីថ្ងៃ២៤ ខែឧសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ កក្កដាខាងមុខ ហើយលោកព្រមានថា អ្នកដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺល្មើសច្បាប់ ត្រូវប្រឈមនឹងទោសទណ្ឌ៖ «ការអំពាវនាវឱ្យបងប្អូន មន្ត្រីរាជការ ប្រជាពលរដ្ឋ ទៅបោះឆ្នោត គឺជារឿងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោត ផ្ទុយទៅវិញអ្នកដែលអំពាវនាវ ញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនាពេលខាងមុខនេះ គឺជាអំពើល្មើសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត»។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏បានព្រមានម្ដងរួចមកហើយដែរថា ក្រសួងមហាផ្ទៃ នឹងប្ដឹងអ្នកឃោសនា មិនឱ្យពលរដ្ឋទៅបោះឆ្នោត ទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ជនទាំងនោះ។ លោកថា មូលហេតុ ដែលប្ដឹងរឹបអូសទ្រព្យសម្បត្តិបែបនេះ ព្រោះក្រុមអ្នកធ្វើសកម្មភាពនេះគឺ កំពុងនៅក្រៅប្រទេស។
ប៉ុន្តែ ការព្រមានបែបនេះ ត្រូវបានអ្នកច្បាប់ និងអ្នកធ្វើការងារទាក់ទងនឹងការបោះឆ្នោត យល់ថា គឺជាការនិយាយហួសពីច្បាប់ចែង។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សារអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតអាចមានទោសនិងគ្មានទោស។ លោក កន សាវាង្ស ថា បើគ្រាន់តែអំពាវនាវធម្មតាដោយមិនមានសកម្មភាពជាក់ស្ដែងទេ គឺជាការបញ្ចេញមតិ ព្រោះសិទ្ធិសម្រេច ការទៅបោះឆ្នោត ឬមិនបោះឆ្នោត អាស្រ័យលើពលរដ្ឋ។ចំណែកឯការទៅបោះឆ្នោតតិច ឬច្រើននោះ គ្រាន់តែជាការបង្ហាញទៅលើសិទ្ធនៃការចូលរួមរបស់ពលរដ្ឋប៉ុណ្ណោះ ដែលមិនបង្ហាញថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌កម្រិតណានោះឡើយទេ៖ «ទីមួយផ្ដោតទៅលើការចូលរួមដោយស្នើភាពគ្នា ដែលជាឱកាសនៃការជ្រើសរើសរបស់ពលរដ្ឋ ដូច្នេះបើសិនអត់មានការជ្រើសរើសនៃគណបក្សដែលពួកគេស្រលាញ់ ហើយសិទ្ធនៃការធ្វើនយោបាយអត់មានទើបគេធ្វើការវាយតម្លៃទៅបាន»។
កន្លងមកមានពលរដ្ឋនៅក្នុងប្រទេស និងពលករខ្មែរធ្វើការនៅប្រទេសមួយចំនួន បានព្រមានថាពួកគាត់នឹងមិនទៅចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខទេ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនបានចូលរួមបោះឆ្នោតនោះ ព្រោះពួកគាត់លើកឡើងថា គណបក្សតូចៗគ្រាន់តែជាគណបក្សហែហមបង្គ្រប់កិច្ចឱ្យគណបក្សកាន់អំណាចប៉ុណ្ណោះ ដូច្នេះប្រសិនបើទៅបោះឆ្នោតក៏គ្មានគណបក្សណាអាចយកឈ្នះ គណបក្សកាន់អំណាចបានដែរ។
ការបោះឆ្នោតជាតិអាណត្តិទី៦ខាងមុខនេះ អង្គការនិកហ្វិច និងខុមហ្វ្រែល ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលធ្វើការងារទាក់ទងការងារបោះឆ្នោតបានប្រកាសមិនចូលរួមសង្កេតការណ៍ នៅក្នុងការិយាល័យបោះឆ្នោតនោះទេ ប៉ុន្តែបានប្ដូរមកអង្កេតការណ៍នៅខាងក្រៅការិយាល័យបោះឆ្នោតវិញម្ដង។ ចំណែកឯសហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានរួចហើយ ថានឹងមិនទទួលស្គាល់ ការបោះឆ្នោតជាតិខាងមុខនោះទេ ក្នុងស្ថានភាពគ្មានដំណោះស្រាយនយោបាយនោះ៕
These members of the opposition party have concluded that “no other party can win over the rulling party.” They are absolutely correct. However, there are many other parties they can vote for. Civic duty 101.
election is like you go shopping
you select the product or products that you think are harmful to your family
you pass and leave the products to the sellers,
in life we have the choice, if we impose you do not resist bending but do not break
Vote or not vote in this country still the same’ because this system of vote are under the veitcong mafia dictator control so it mean nothing just fake’ to show the world ‘and lie to cambodian people ‘ haha’ What kind of democracy in this country??? Why dissolve CRNP without any proof?? Why accused Leader for betray country?? What about giving Tral island to Youn hanoi?? What about bury Parish Accord?? Who betray the country?? This strategy of Veitcong mafia dictator is the real puppet of communist who killed khmer again and again so all people don’t need to go to vote ‘ it mean nothing ‘ This veitcong mafia dictator said long time ago ‘ win,win and war war ‘ that the words of Veitcong mafia dictator and his groups said . People must wake up ‘ the country and her people will get suffer and lost more if people go to vote’ . GOD bless all good people’
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សារអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតអាចមានទោសនិងគ្មានទោស។ លោក កន សាវាង្ស ថា បើគ្រាន់តែអំពាវនាវធម្មតាដោយមិនមានសកម្មភាពជាក់ស្ដែងទេ គឺជាការបញ្ចេញមតិ ព្រោះសិទ្ធិសម្រេច ការទៅបោះឆ្នោត ឬមិនបោះឆ្នោត អាស្រ័យលើពលរដ្ឋ។
*(អាចមានទោសនិងគ្មានទោស)
អានេះនិយាយដួចលិឍក្តខ្លួនអែង ?
មានឱពុកម្តាយមួយនៅស្រុកស្ពៅខែត្របាត់ដំបងបានបង្ខំអោយកូនស្រីរៀបការជាមួយបុរស់ដែលខ្លួនមិនពេញចិត្ត ក្រោយមកឱពុកម្តាយនេះក៏បា្រប់កូនក្រមំុខ្លួនថាមានបុរសពីរបីនាក់ទៀតចង់បានខ្លួនគេ តែនាងនោះមិនចង់បាន ក្រៅពីបុរសខ្លួនស្រឡាញ់ តែឪពុកម្តាយមិនយល់ព្រម។
ឪពុកម្តាយនេះខឹងបា្រប់កូនថាខ្លួនស្រីត្រូវគោរពធ្វើតាមឪពុកម្តាយតម្រូវជាភារកិច្ចរបស់កូន។នំមិនធំជាងនាល។
អា សម រង្ស៊ី មិនមែនជាអ្នកស្នេហាជាតិដូចវាអួតទេ។
អា ជនក្បត់ជាតិនេះ មានចរិកក្បត់ជាតិ តពូជ គឺពីឪដល់កូន ។
ឯអាក្បត់ជាតិ កឹមសុខា ក៏ឡប់និងអំនួតដូចអាក្បត់ជាតិសមរង្សីដែរ ។
ចាប់តាំងពីការប្រឡូកក្នុងឆាកនយោបាយអាក្បត់ជាតិទាំងពីរក្បាលនេះ វោហាស័ព្ទរបស់ពួកវា មានតែការជេរប្រមាថ និយាយគ្មានការពិត ភូតកុហក ញុះញង់បង្កើតឱ្យមានការរើសអើងស្អប់ ខ្ពើម ប្រកាន់ពូជសាសន៍ និយាយរួមអាក្បត់ជាតិទាំងពីរក្បាលនេះអសមត្ថភាពក្នុងស្ថានភាពនយោបាយពិត ដើម្បីបំរើសេចក្តីត្រូវការពិត ក្នុងសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។
អាក្បត់ជាតិសម រង្ស៊ីក្តី អាក្បត់ជាតិកឹមសុខាក្តី ជានិច្ចកាលវាលើកខ្លួនវាជាតួឯកក្នុងលទ្ធិប្រជាធិបតេយ្យ ជាតួឯកគោរពសិទ្ធិមនុស្សនៅកម្ពុជា តែការពិតអាក្បត់ជាតិទាំងពីរក្បាលនេះ វាបានយកឈាមនិងទឹកភ្នែកជនដែលចាញ់ឧបាយកលវា មកក្រាលដើម្បីដណ្តើមអំណាច ដូចក្នុងព្រឹត្តិការបាតុកម្ម ដណ្តើម
អំណាចក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ជាសក្ខីកម្មស្រាប់ ។
និយាយដោយត្រង់ អាពីរក្បាលនេះ ជាជនបំផ្លាញជាតិដោយយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមក
ធ្វើជាឡប់ឡែបិទបាំងការពិត ដោយវាមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឡើយ ដូចដែលស្តែងឲ្យឃើញ តាមរយៈផែនការបដិវត្តន៍ពណ៌របស់ពួកវា ហើយដែលត្រូវកម្ទេចតាម
ច្បាប់ជាតិស្រាប់ ។