បក្ស​កាន់​អំណាច​ឈរ​​លេខ​រៀង​ចុង​ក្រោយ​គេ ខណៈ GDP បាន​លេខ​រៀង​ទី​៧​របស់​អតីត​បក្ស​ប្រឆាំង

| |
https://vodhotnews.com

លទ្ធផលនៃការចាប់លេខរៀងគណបក្ស សម្រាប់ការបោះឆ្នោតអាណត្តិទី ៦ នាព្រឹកថ្ងៃទី ២៩ ឧសភា ២០១៨


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​សម្រេច​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​ក្នុង​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ហើយ ដោយ​គណបក្ស​កាន់​អំណាច​ស្ថិត​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ។

ពិធី​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​នៅ​ព្រឹក​ថ្ងៃ​នេះ បង្ហាញ​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​របស់​លោក ញឹក ប៊ុនញៃ ស្ថិត​នៅ​លេខ​រៀង​ទី​១ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី២០ ដែល​ជា​លេខ​រៀង​ចុង​ក្រោយ​គេ​នៃ​សន្លឹក​ឆ្នោត។

ចំណែក​ឯ​លេខ​រៀង​ទី​៧ ដែល​ធ្លាប់​កាន់​កាប់​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ បាន​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហើយ​លេខ​រៀង​ទី​៤​ដែល​ធ្លាប់​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​កាល​ពី​ឆ្នាំ​២០១៣​នោះ បាន​ទៅ​គណបក្ស​សញ្ជាតិ​កម្ពុជា៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles