ដោយ វណ្ណ សុគន្ធា
29/05/2018
RFI

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ
@ Sam Rainsy’s Facebook page
លោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង កាលពីល្ងាចម្សិលមិញបានចេញមុខមកពន្យល់ពីសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទៅឬមិនទៅបោះឆ្នោត។ ការចេញមុខរបស់លោក សម រង្ស៊ី នេះ គឺធ្វើឡើងបន្ទាប់ពីប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជំរុញជាថ្មីឲ្យក្រសួងមហាផ្ទៃចាត់វិធានការទៅលើអ្នកដែលធ្វើសកម្មភាពរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី ការមានមតិជុំវិញការទៅឬមិនទៅបោះឆ្នោតរបស់ពលរដ្ឋ គឺគ្មានច្បាប់ណាផ្តន្ទាទោសឡើយ។
តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានអះអាងថា ការទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ហើយការមិនទៅបោះឆ្នោតវិញក៏ជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែរ។ លោក សម រង្ស៊ី បានកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតមុនៗមានពលរដ្ឋរាប់លាននាក់ដែលមិនបានទៅបោះឆ្នោតក្នុងមូលហេតុណាមួយ ហើយក៏គ្មាននរណាបានចាប់ថ្នាក់ ឬផ្តន្ទាទោសពលរដ្ឋដែលមិនបានទៅបោះឆ្នោតទាំងនោះឡើយ។ បន្ថែមលើនេះ លោក សម រង្ស៊ី ក៏បានគូសបញ្ជាក់ថាពលរដ្ឋម្នាក់ៗមានសិទ្ធិមានយោបល់និងមានសិទ្ធិសម្តែងមតិរបស់ខ្លួន។
ការអះអាងរបស់អតីតប្រមុខគណបក្សប្រឆាំងនាពេលនេះ គឺជាការឆ្លើយតបទៅនឹងប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ដែលបានស្នើជាថ្មីម្តងទៀតដល់ក្រសួងមហាផ្ទៃកម្ពុជាឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់លើអ្នកដែលធ្វើសកម្មភាពរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ ជាការឆ្លើយតបវិញ លោកស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោតបានបញ្ជាកម្លាំងសមត្ថកិច្ចទាំងអស់ឲ្យចាត់វិធានការផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលរារាំង និងចង់បំផ្លិចបំផ្លាញដំណើរការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។
ក៏ប៉ុន្តែសម្រាប់លោក សម រង្ស៊ី នៅពេលនេះ ពលរដ្ឋម្នាក់ៗ មានសិទ្ធិមានយោបល់ថា ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខដែលលោកចាត់ទុកថា មិនមែនជាការបោះឆ្នោតមែនទែនទេ តែគឺជាការបោះឆ្នោតក្លែងក្លាយ ពីព្រោះពលរដ្ឋយ៉ាងតិចពាក់កណ្តាលនគរដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិតាំងពីឆ្នាំ២០១៣មក មិនអាចជ្រើសរើសគណបក្សនេះបាន ដោយសារតែមិនមានឈ្មោះអតីតបក្សនេះលើសន្លឹកឆ្នោតឡើយ។ លោក សម រង្ស៊ី ក៏បានចោទសួរថា បើគ្រាន់តែសម្តែងមតិបែបនេះ តើមានទោសអ្វីដែរ? លោក សម រង្ស៊ី ឆ្លើយដោយខ្លួនឯងថា គឺគ្មានទោសអ្វីទេ បើគោរពរដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវនោះ។
ប៉ុន្តែសម្រាប់លោក ស ខេង ការធ្វើសកម្មភាពអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត វាគឺជាអំពើរារាំងពលរដ្ឋមិនឲ្យបោះឆ្នោតដោយខុសទៅនឹងច្បាប់ស្តីពីការបោះឆ្នោតដែលអាជ្ញាធរនឹងចាត់វិធានការទៅតាមច្បាប់នេះ ៕
Rainsy is not expressing his opinion, but Rainsy is inciting Cambodians to break the law. His action fits under the criminal code and immoral expression to our people. He can say all he wants, but he cannot encourage others to break the law. Rainsy is guilty same as the person committing a crime.
Rainsy needs to stop this frivolous pretending, he is old enough to understand the legal concept.
—
Here is another successful story: Phnom Penh (FN), May 29 – During a courtesy call on Cambodian Prime Minister Hun Sen at the Peace Palace on Tuesday, Thai Ambassador to Cambodia Panyarak Poolthup said that his diplomatic mission to Cambodia is to strengthen the friendship, people-to-people tie, and peace between the two countries.
—
Rainsy loves US so much, he should take advice from Hillary while speaking at Yale: “you cannot beat them, join them.”
Stop being a moron. We love our country and we will denfend it with our lives.
Free Cambodia from Vietcong law sorry the law from ANGKA TNAK LEIR . do not lei to GOD Mr one system leadership is communist indeed . you walk naked and you though no one can see your ass that was stupid . no matter what you wanted to say Cambodian are not that dump like those evil leader of powerful riches nation call KAM POUCHEA. GOD bless Cambodia and all innocent Cambodian