តុលាការ និងច្បាប់
|
https://www.vodhotnews.com
ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថានឹងទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀនឲ្យខាងតែបានដោយចាប់ផ្តើមចេញពីសំណុំរឿងគ្រឿងញៀនដែលបានរកឃើញនៅក្លឹបកំសាន្តរ៉ក់ទៅដោយថាទោះបីមេទ័ព និងតុលាការចេញការពារក៏មិនលើកលែងដែរ។
ម្ចាស់ក្លឹបកំសាន្តរ៉ក់ លោក ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្តនៅថ្ងៃអង្គារនេះទាន់ទិនការរកឃើញគ្រឿងញៀនប្រហែល៥០គីឡូក្រាម ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ ថ្លែងថា លោកសម្រេចលូកដៃចូលក្នុងសំណុំរឿងនេះដើម្បីរកឧក្រិដ្ឋជនឲ្យឃើញ។លោកព្រមានថា តុលាការក៏មិនរួចខ្លួនដែរបើកាត់ក្តីសំណុំរឿងនេះមិនបានហ្មត់ចត់។
លោកថា៖ «ខ្ញុំជូនសារជាថ្មីម្តងទៀត ប៉ុន្តែមិនមែនជាសារជះឥទ្ធិពលទៅលើតុលាការទេ។ ប៉ុន្តែត្រូវតែធ្វើឲ្យហ្មត់ចត់ បើមិនហ្មត់ចត់ទេ តុលាការឯងក៏មិនរួចខ្លួនដែរ។ ខ្ញុំសូមជំរាប ខ្ញុំ មិនព្រមានតុលាការទេ។ក៏ប៉ុន្តែខ្ញុំមិនសុខចិត្ត!»។
លោក ហ៊ុន សែន បង្ហើបផងដែរថានៅមានក្លឹបកំសាន្តមួយទៀត ជាប់ពាក់ព័ន្ធនឹងការធ្វើការចែកចាយគ្រឿងដូចក្លឹបកំសាន្តរ៉ក់នេះដែរប៉ុន្តែលោកថាពេលនេះបានរក្សាភាពស្ងៀមស្តាត់។
មេដឹកនាំរូបនេះព្រមានទៀតថាកងទ័ពក៏ត្រូវកម្ទេចផងដែរបើហ៊ានលូកដៃកាងមេខ្លោងជួញដូរគ្រឿងញៀន។
លោកថា៖ «ខ្ញុំហ៊ាននិយាយថា កងទ័ពទោះមួយកងពល ឬពីរកងពលក៏ខ្ញុំវៃក្រវាត់ចោលទាំងអស់។ដូច្នេះក្រុមគ្រឿងញៀនត្រូវតែមើលឲ្យច្បាប់អំពីចំណុចនេះ។យើងត្រូវចាប់ផ្តើមសកម្មភាពពីរ៉កនេះមួយ ដើម្បីបង្ហាញថា មិនមែនបញ្ហាគ្រាន់តែចាប់អាតូចតាចទេ»។
បើតាមលោក ហ៊ុន សែន អ្នករងគ្រោះដោយសារគ្រឿងញៀនបានកើនឡើងទ្វេដងគិតត្រឹមឆ្នាំ២០១៨ ដោយថានៅឆ្នាំ២០១៧អ្នករងគ្រោះដោយសារគ្រឿងញៀនមកព្យាបាន៤ពាន់នាក់ ប៉ុន្តែឆ្នាំ២០១៨ឡើងដល់៨ពាន់នាក់៕
again a campaign of diversion the word that the psychopath hun sen has never pronounced it’s
CORRUPTION
Really?? mr mafia dictator? This song about your groups playing under your control so it just a joke ‘
មើល ហ៊ុនសែន យ៉ូៗទៅដូចតួឯកល្ខោនបាសាក់ កុំភ្ញាក់ផ្អើលបងប្អួនមិនមែនទើបតែស្រែកលើកទីមួួយទេស្រែកច្រើនដងហើយបានផលអ្វីខ្លះដូចជា ព្រៃឈើ នេសាទត្រី (លៈនិងលៈ)ផេះកណ្ដាលចង្គ្រានទេ សម្ដីផេះ វាមិនផេះទេលោកផេះ។នយោបាយគៀងគោចូលក្រោល។