ដោយ សេក បណ្ឌិត
2019-06-22
RFA

ពលរដ្ឋខ្មែរអូស្ត្រាលីជួបជុំគ្នានៅទីក្រុងស៊ីដនី (Sydney) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ដែលកំពុងចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ RFA/Chun Chanboth
សហគមន៍ខ្មែរនៅអូស្ត្រាលីប្រកាសប្រឆាំងការពង្រីកឥទ្ធិពល គណបក្សប្រកាន់អំណាចនៅលើទឹកដីអូស្ត្រាលីនៃប្រទេសប្រជាធិបតេយ្យមួយនេះ ពួកគេចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកុម្មុយនិស្តមានកំណើតពីវៀតណាម ដូច្នេះមិនត្រូវមានវត្តមាននៅលើទឹកដីប្រទេសប្រជាធិបតេយ្យឡើយ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយថា ការប្រឆាំងវត្តមានគណបក្សនេះនៅលើទឹកដីអូស្ត្រាលី គឺជាការរំលោភសិទ្ធិនិងជាការច្រណែន។
សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីដែលរួមមានពលរដ្ឋ សកម្មជនគណបក្សសង្គ្រោះជាតិ អតីតចៅហ្វាយក្រុង និងតំណាងរាស្ត្រអូស្ត្រាលីដើម្បីកំណើតខ្មែរ បានបញ្ចេញប្រតិកម្មរបស់ខ្លួនដោយប្រាប់ទៅពលរដ្ឋខ្មែរនៅអូស្ត្រាលី កុំឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជានៅលើទឹកដីប្រទេសអូស្ត្រាលី។ ក្នុងវីដេអូរយៈពេលជាង១០នាទី ដែលបានបង្ហោះនៅតាមបណ្ដាញសង្គមកាលពីយប់ ទី២១ ខែមិថុនា ប្រជាសហគមន៍ខ្មែរអូស្ត្រាលីប្រាប់ទៅមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលមកពង្រឹងបក្ស និងប្រារព្ធខួបលើកទី៦៨ នៃការបង្កើតគណបក្សនេះកុំមកពង្រឹងខ្លួនអូស្ត្រាលី ហើយត្រូវប្ដូរទៅពង្រឹងនៅប្រទេសវៀតណាមដែលជាប្រទេសកំណើតនៃគណបក្សនេះវិញទៅ។ «»
សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ នៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង ស្នើទៅពលរដ្ឋខ្មែរមួយចំនួនកំពុងរស់នៅប្រទេសអូស្ត្រាលីដែលមិនសូវដឹងប្រវត្តិសាស្ត្រគួរសិក្សាប្រវត្តិសាស្ត្រឡើងវិញ ដើម្បីកុំចាញ់បោកក្រុមអ្នកនយោបាយវង្វេងប្រវត្តិសាស្ត្រ។ តំណាងរាស្ត្រអូស្ត្រាលីរូបនេះចោទសួរទៅក្រុមអង្គការចាត់របស់របបក្រុងភ្នំពេញថា ពួកគេហ៊ានទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រទេថា អ្វីដែលអ្នកទាំងនោះធ្វើដើម្បីប្រយោជន៍ជាតិ ពិត ប្រាកនោះ? «»
ចំណែកឯអតីតអភិបាលក្រុងស្ព្រីងវែល (Springvale) រដ្ឋវីកតូរីយ៉ា ដែលសព្វថ្ងៃលោកជា មេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល លោក ជា យូហន ទាមទារឱ្យពលរដ្ឋពលរដ្ឋខ្មែរនៅអូស្ត្រាលីរួមគ្នាប្រឆាំងការប្រារព្ធខួបលើក៦៨ បង្កើតគណបក្សប្រជាជនកម្ពុជាដែលលោកចោទប្រកាន់ថា គណបក្សនេះបង្កើតឡើងដោយយកកុម្មុយនិស្តវៀតណាម។ លោករំលឹកទៀតថា ប្រទេសកម្ពុជា បានជួបវិបត្តិសង្គ្រាមរ៉ាំរ៉ៃប្រល័យពូជសាស្ត្រ និងបាត់បង់ទឹកដី បាត់បង់កោះត្រល់ គឺវៀតណាមនៅពីក្រោយនៃរឿងទាំងនេះ។ «»
ប្រតិកម្មរបស់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីបែបនេះ ក្រោយពេលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ដែលជាអ្នកនាំឱ្យមានចលនាគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានដឹកនាំក្រុមអង្គការចាត់តាំងនៃគណបក្សប្រជាជនកម្ពុជាទៅពង្រឹងឥទ្ធិពល និងរៀបចំប្រារព្ធខួបលើក៦៨នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីអូស្ត្រាលី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យអាស៊ីសេរីដឹងថា វត្តមានរបស់ លោក គឹម សន្តិភាព នៅអូស្ត្រាលីគឺមានការចាត់តាំងត្រឹមត្រូវមិនមែនលោកធ្វើតាមតែចិត្តឯងនោះទេ។ ជុំវិញការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាមានដើមចេញពីកុម្មុយនិស្តវៀតណាម លោក សុខ ឥសាន បដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ ចាត់ទុកទង្វើរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីជាការរំលោភសិទ្ធិរបស់ពលរដ្ឋផ្សេងទៀត និងការជាច្រណែននិងជាការចង្អៀតចង្អល់នយោបាយ។ «»
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ គឺជាលើក៦៨នៃការបង្កើតគណបក្សប្រជាជនបដិវត្តន៍កម្ពុជា កាលពីឆ្នាំ១៩៥១ ហើយនៅទីបំផុតគណបក្សបានប្ដូរទៅជាគណបក្សប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ។
គណបក្សនេះត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និងដែលមានឪពុកជាខ្មែរក្រោម និងម្ដាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម លោកគឺជាអតីតសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០៕
ប្រសិនបើ អា គឹម សន្តិភាព នេះវាទៅចាត់ចែងពិធីចុះនរកអោយគណបក្សCPPនៅឯប្រទេសអូស្ត្រាលីហើយនាំខ្មែរចិនៗមួយចំនួនចុះនរកជាមួយវានុះ សមមុខហើយព្រោះអា សន្តិភាព នេះវាជាយួនកើតលើដីខ្មែរម៉ែវាជាចំនាញការយួនសម័យ ហេង សំរិនម៉ែឪអាសន្តិភាពនេះយួនសុទ្ធនិយាយខ្មែរមិនត្រូវជ្រុងទេ ពួកនេះគ្មានភ័ក្ដីភាពអ្វីបន្តិចសោះចំពោះជាតិខ្មែរក្រៅតែពីបំផ្លាញ់ខ្មែរអោយអស់គ្មានសល់អ្វី។
Cambodian over sea knew CPP spy is in every countries that they are settlings. we knew those spy was influence by HUN SEN dictatorship. the reason why those spy working for HUN SEN is?? they got some threated, they did it just to hold their corrupting company in Cambodia, some of them was those Vietnamese spy who still holding HO CHIMIN policy. please take a look there was nothing to surprise us that all those spy was so small among Cambodian over sea. Cambodian that escaped from the killing field and the Cambodian who is recently escape from HUN SEN ‘s dictatorship regime. the truth is HUN SEN regime is trying to murder more Cambodian who again whit him of being a Cambodian GOD for ever. sorry HUN SEN your ability was too low according to your education. HUN SEN can not be Cambodian GOD not even dreaming to be a good leader among world community. instate HUN SEN can be a devil killer or a genocide leader in the world community. I tell you what HUN SEN is under investigation of murder since 1979 up to this day. at this moment HUN SEN is doing some thing that the world watching very closely . those murdering policy of HUN SEN will reveal not just after 1979 . after all HUN SEN’s future is not looking good at all .
All top position in this beast regime are the veitcong -youn hanoi made’ because in 1979 they(youn-hanoi) send theses all seed to made cambodia to become Youn-hanoi so all of khmer veitcong dogs getting old and all new bread of veitciong hanoi come to control cambodia so all hkmer must study hard and must show real LAW&ORDER in the real democracy to punish theses veitcong phoo’in cambodia’
ខ្លាច ហើយមែនទេ !
CPPខ្លាំងអញ្ចឹង
ដល់ទីណា ពួកអាបំផ្លាញជាតិ ពួកអាក្បត់ជាតិ ត្រូវតែវិនាស !