ដោយ ទីន ហ្សាការីយ៉ា
2019-06-26
RFA

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ Photo: RFA
លោក សម រង្ស៊ី ជំរុញឲ្យរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខាបើមិនចង់បាត់ EBA
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំគណៈប្រតិភូគណបក្សប្រឆាំង ទៅចូលរួមប្រជុំនៅសភាអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅថ្ងៃទី២៦ មិថុនា។ លោក ថ្លែងប្រាប់សភាអឺរ៉ុបថា វាសនារបស់ពលរដ្ឋកម្ពុជាល្អ ឬអាក្រក់ គឺស្ថិតនៅលើកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ដែលលោកបានបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងរំលាយគណបក្សប្រឆាំង។
លោក សម រង្ស៊ី អំពាវនាវពីទីក្រុងប្រ៊ុចសែលតាមរយៈវីដេអូផ្សាយផ្ទាល់ នៅលើហ្វេសប៊ុកផេករបស់លោក ឱ្យពលរដ្ឋត្រៀមខ្លួនធ្វើបាតុកម្ម ងើបតវ៉ា តតាំងនិងមេដឹកនាំរបបក្រុងភ្នំពេញ បើសិនជាលោក ហ៊ុន សែន មិនព្រមអនុវត្តតាមសហគមន៍អឺរ៉ុប នៅពេលខាងមុខទេនោះ។ លោកបញ្ជាក់ថា ដំណោះស្រាយនយោបាយ គ្មានអ្វីពិបាកទេ គឺគ្រាន់តែលោក ហ៊ុន សែន គោរពតាមលក្ខខ័ណ្ឌរបស់សហភាពអឺរ៉ុប ទៅលើគោលការណ៍គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិដីធ្លី និងដោះលែងអ្នកជាប់ឃុំដោយសារតែរឿងនយោបាយទាំងអស់នោះ គឺជាការស្រេច ហើយអ្វីៗនឹងប្រសើរឡើង ទាំងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមជាដើម។ «»
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីសុំការឆ្លើយតប ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី នេះ បាននៅឡើយទេ នៅមុនការផ្សាយនេះ។
លោក សម រង្ស៊ី ទៅចូលរួមកិច្ចប្រជុំសភាអឺរ៉ុបនេះ នៅស្របពេលសហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណើរការតាមដាន និងវាយតម្លៃស្ថានការណ៍កម្ពុជា នៅពាក់កណ្ដាលខែសីហាខាងមុខ។ បន្ទាប់ពីនេះ សហភាពអឺរ៉ុបនឹងចេញរបាយការណ៍ស្ដីពីរបកគំហើញ និងធ្វើសេចក្ដីសន្និដ្ឋាននៅខែវិច្ឆិកា។ពេលនោះ សហភាពអឺរ៉ុបនឹងទុកពេល ១ខែ ឱ្យរបបលោក ហ៊ុន សែន ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ។ នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា ត្រូវដក ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយបើអឺរ៉ុបសម្រេចដកហូតមែន នោះការយកពន្ធលើទំនិញកម្ពុជានឹងត្រូវចាប់ផ្ដើមជាផ្លូវការនៅខែសីហា ឆ្នាំ២០២០ ខាងមុខ៕
The chance of the calendar makes that President Macron is in Japan THIS WEDNESDAY
And if we listened to listen to the president’s statement to French expatriates we discover very instructfs things
Kind of wink to mean free movement and also to tell the Chinese not to cross the yellow line in south east asia
ពេលណាមកខ្មែរវិញដែរពូ?លើកពេលរហូត!ជិតដាច់ឆ្នាំហើយ។