ស្ថានទូតអាមេរិក សោកស្តាយដែលសេរីភាពនៅកម្ពុជាបន្តដាំក្បាលចុះ

លោក មាន ឫទ្ធិ
2019-06-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សញ្ញា​សំគាល់​របស់​ស្ថាន​ទូត​អាមេរិក។
សញ្ញា​សំគាល់​របស់​ស្ថាន​ទូត​អាមេរិក។ បណ្ដាញសង្គមហ្វេសប៊ុក


ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​បង្ហាញ​ការសោកស្តាយ​ដែល​សេរីភាព​នៅ​កម្ពុជា​បន្ត​ដាំ​ក្បាល​ចុះ​ ក្នុង​នោះ​គឺ​ផ្នែក​សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​។​ មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ​ផៃ​ ស៊ី​ផាន ​ហៅ​ការបង្ហោះ​សារ​សោកស្តាយ​អំពី​ការធ្លាក់ចុះ​សេរីភាព​នៅ​កម្ពុជា​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នា​ពេលនេះ​ ​ថា​មាន​ចរិត​នយោបាយ​។​ ការបង្ហាញ​ការសោកស្តាយ​នេះ​ ​ធ្វើឡើង​ក្នុង​អត្ថបទ​ខ្លី​មួយ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​នៅ​ថ្ងៃ​ទី ២៧ ​មិថុនា​។​ ស្ថានទូត​សរសេរ​ថា​ ​ជា​ការគួរឲ្យ​សោកស្តាយ​ដែល​ការបន្ត​ធ្លាក់ចុះ​សេរីភាព​ ​ផ្នែក​សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ ​ក្នុង​នោះ​បូករួមទាំង​កង្វះ​ដំណើរការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​ ​ព្រមទាំង​ដំណើរ​ធាក់ថយក្រោយ​ដ៏​គំហុក​នៃ​វិស័យ​សារព័ត៌មាន​ឯករាជ្យ ​បាន​ធ្វើឲ្យ​កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​ដាំ​ក្បាល​ចុះ​។ ​អម​ជាមួយ​សារ​នេះ​ ស្ថានទូត​ ​ក៏​មិន​បាន​ភ្លេច​ក្រើន​រំឮក​ឡើងវិញ​ ​និង​និយាយ​យោង​ដល់​ការដាក់​ចំណាត់ថ្នាក់​អំពី​សេរីភាព​នៅក្នុង​ពិភពលោក​ឆ្នាំ ២០១៩ ​ចេញផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សេរីភាព​ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ​សហរដ្ឋ​អាមេរិក​ កាលពី​ដើម​ឆ្នាំ ២០១៩ កន្លងទៅ​។ ​កាល​ណោះ​ ​អង្គការ​ Freedom House បន្ត​ដាក់​ចំណាក់​ថ្នាក់​ថា​ ​កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព​ ​ហើយ​ពិន្ទុ​សេរីភាព​របស់​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៩ នេះ​ ​គឺ​ធ្លាក់ចុះ​ដល់​ទៅ​ ៤ ​ពិន្ទុ​ ​មក​នៅ​ត្រឹម​ ២៦ ​លើ ១០០ ​ពិន្ទុ​។ ​ពិន្ទុ​សូន្យ​មាន​ន័យ​ថា​ ​គ្មាន​សេរីភាព​ ​ហើយ​ពិន្ទុ ១០០ ​មាន​ន័យ​ថា​មាន​សេរីភាព​ល្អ​បំផុត​។​ ស្ថានទូត​សរសេរ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ Freedom House តែង​ធ្វើ​ការវាយតម្លៃ​លើ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​នីមួយ​ៗ​ ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ វិស័យ​សារព័ត៌មាន​ ​និង​សេរីភាព​របស់​មនុស្ស​ម្នាក់​ៗ​។ ​ស្ថានទូត​គូសបញ្ជាក់​ថា​ ​ការកំណត់​ចំណាត់ថ្នាក់​នេះ​ ​មាន​ឥទ្ធិពល​ទៅលើ​ការយល់ឃើញ​ជា​អន្តរជាតិ​ទៅលើ​ប្រទេស​នីមួយ​ៗ​។​

តាមរយៈ​ចំណាត់ថ្នាក់​នេះ​ ​នៅក្នុង​តំបន់​ ​សេរីភាព​នៅ​កម្ពុជា​ ​នៅ​ទាប ​ឬ​អន់​ជាង​ ​សេរីភាព​នៅ​ប្រទេស​ម៉ាឡេស៊ី ​(Malaysia)សិង្ហបុរី​ ​(Singapore)មីយ៉ាន់ម៉ា ​ឬ​ភូមា ​(Myanmar)និង​ថៃ​ (Thailand)នៅឡើយ​។ ​ក៏ប៉ុន្តែ​ ​ប្រសើរ​បន្តិច​ជាង​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត ​ក្នុង​នោះ​រួមមាន​ឡាវ ​(Laos)​វៀតណាម​ ​(Vietnam)​និង​ចិន​ ​(China)ជាដើម​។​

មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ​ផៃ​ ស៊ី​ផាន ​ហៅ​ការបង្ហោះ​សារ​សោកស្តាយ​អំពី​ការធ្លាក់ចុះ​សេរីភាព​នៅ​កម្ពុជា​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នា​ពេលនេះ​ ​ថា​មាន​ចរិត​នយោបាយ​ ​និង​ថា​មិន​មែន​ជា​ការយកចិត្តទុកដាក់​មក​លើ​សេរីភាព​នៃ​កម្ពុជា​នោះ​ទេ​។​

«​បាទ​! ​អាហ្នុង​ជា​សារ​នយោបាយ​ទេ​ ​មិន​មែន​ជា​សារ​មួយ​យកចិត្តទុកដាក់​ទៅ​នឹង​សេរីភាព​នៅ​កម្ពុជា​នោះ​ទេ​។ ​ហើយ​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​ហ្នឹង​ ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​។ ​យើង​មាន​គណបក្ស​ប្រឆាំង​យើង​មាន ២០ ដែរ​តើ​។ ​វា​មាន​គណបក្ស​មួយ​ដែល​ត្រូវ​រម្លាយ​ដោយ​តុលាការ​។ ​នេះ​វា​ហួស​ពី​ព្រំដែន​នៃ​ការគិត​របស់​ខ្ញុំ​ ​ប៉ុន្តែ​អ្វី​ដែល​តុលាការ​សម្រេច​ ​យើង​ត្រូវតែ​គោរព​។ »​

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដើម្បី​សុំ​ប្រតិកម្ម​ ​និង​ពន្យល់​ជុំវិញ​ការបង្ហោះ​សារ​អំពី​ការធ្លាក់ចុះ​សេរីភាព​នៅ​កម្ពុជា​នេះ​បាន​នៅឡើយ​ទេ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ​តែង​ក្រើន​រំឮក​ពី​រឿង​បញ្ហា​ដាំ​ក្បាល​ចុះ​នៃ​បញ្ហា​សេរីភាព​នៅ​កម្ពុជា​នេះ​ ​ដោយ​យក​ឧទាហរណ៍​ពី​បញ្ហា​បាត់បង់​សេរីភាព​របស់​លោក​ ​កឹម ​សុខា ​នេះ​។ ​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​ ស្ថានទូត​បាន​សរសេរ​សារ​ដាក់​ជា​សំណួរ​ថា​ ​តើ​អ្នក​មាន​ដឹង​ទេ​ថា​លោក​ ​កឹម ​សុខា ​បាន​ជាប់​ក្នុង​ការឃុំឃាំង​ជិត​ ១៨ ខែ​មក​ហើយ​។ ​កាល​ណោះស្ថានទូត​សរសេរ​បន្ត​ថា​ ​លោក​ ​កឹម ​សុខា ​ជា​មនុស្ស​ស្អាតស្អំ ​ដែល​ត្រូវបាន​ឃុម​ខ្លួន​ដោយ​អយុត្តិធម៌​ ​ក្រោម​ការចោទប្រកាន់​មិន​ពិត​។ ​ស្ថានទូត​សង្កត់ធ្ងន់​ៗ​ថា​ ​មិន​មាន​ភស្តុតាង​ណា​មួយ​ប្រឆាំង​នឹង​លោក​ ​កឹម ​សុខា ​ឡើយ​ ​ហើយក៏​មិន​ទាន់​មាន​ការកំណត់​បើក​សវនាការ​កាត់ទោស​លោក​ ​កឹម ​សុខា ​នោះ​ដែរ​។ ​គ្មាន​ភស្តុតាង​ ​គ្មាន​សវនាការ​កាត់ទោស​ ​គឺ​គ្មាន​យុត្តិធម៌​។ ​សារ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅពេល​នោះ​ ​បាន​ធ្វើឲ្យ​របប​ក្រុង​ភ្នំពេញ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ ​ដោយ​ចោទ​ថា​ ​ជា​កាយវិការ​មិន​មាន​លក្ខណៈ​ការទូត​ ​និង​រំលោភ​អធិបតេយ្យ​កម្ពុជា​។​ របប​ក្រុង​ភ្នំពេញ​ ​ក៏​បាន​ទាមទារ​ឲ្យ​ស្ថានទូត ​សហរដ្ឋ​អាមេរិក​ ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែល​របប​នេះ​ហៅ​ថា​ ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​ ​និង​គ្មាន​លក្ខណៈ​ការទូត​។​

ការបង្ហោះ​សារ​ចុងក្រោយ​បង្ហាញ​ការសោកស្តាយ​ពី​ការធ្លាក់​ដាំ​ដូង​ចុះ​នៃ​សេរីភាព​នៅ​កម្ពុជា​ពីសំណាក់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ពេលនេះ​ ​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ​។ ​ស្ថានទូត​បង្ហោះ​សារ​នេះ​ឡើង​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​កឹម ​សុខា ​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​ផ្ទះ​នៅឡើយ​ក្រោម​បទ​ចោទ​ក្បត់​ជាតិ​ ​ដែល​ក្នុង​នោះ​របប​ក្រុង​ភ្នំពេញ​បានដាក់ការសង្ស័យ​ដោយ​គ្មាន​ភស្តុតាង​ថា​ ​សហរដ្ឋ​អាមេរិក​ជា​មេក្លោង​បដិវត្ត​ពណ៌​។ ​ជាមួយគ្នា​នេះ​ដែរ​ ​ថ្ងៃ​ទី ២៧ ​មិថុនា ​ក៏​ជា​ថ្ងៃ​ខួបកំណើត​របស់​លោក​ ​កឹម ​សុខា ​ឈានចូល​វ័យ ៦៧ ​ឆ្នាំ​ ​ហើយ​លោក​នៅតែ​មិន​អាច​មាន​សេរីភាព​ដើរ​ហើរ​ ​ឬ​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​លោក​បាន​ដដែល​ ក្រោយ​ជាប់​ឃុំ​ទាំង​ក្នុង​ពន្ធនាគារ​ ​និង​ជាប់​ឃុំ​ក្នុង​ផ្ទះ​អស់​រយៈពេល​ជិត ២ ឆ្នាំ​មក​។ការបង្ហោះ​សារ​របស់​ស្ថានទូត​នា​ពេលនេះ​ ​ក៏​កើតមាន​ឡើង​ក្នុង​រយៈពេល​តែ​ជាង​មួយ​សប្តាហ៍​ក្រោយ​មន្ត្រី​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ចំនួន​ពីរ​រូប ​បាន​សម្តែង​ការព្រួយបារម្ភ​រឿង​រដ្ឋាភិបាល​បន្ត​បំបិទ​ ​និង​បង្ក្រាប​សំឡេង​ប្រឆាំង​។ ​កាលពី​ថ្ងៃ​ទី​ ១៩ ​មិថុនា ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី​ ​រ៉ូណា ​ស្ម៊ីត ​(Rhona Smith)​និង​អ្នករាយការណ៍​ពិសេស​ស្តីពី​ការលើកកម្ពស់​ ​និង​ការពារ​សិទ្ធិ​នៃ​ការបញ្ចេញ​និង​សម្តែង​មតិ ​លោក​ ​ដាវីដ ​ខេយ៍​ ​(David Kaye) បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​ជុំវិញ​និន្នាការកើនឡើង​នៃ​ការគាបសង្កត់​ដោយ​រដ្ឋាភិបាល​ទៅលើ​សំឡេង​ប្រឆាំង​។ ​មន្ត្រី​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ទាំង​ពីរ​រូប​នេះ​ហៅ​និន្នាការ​នេះ​ថា​ ​ទំនង​ជា​ការប៉ុនប៉ង​របស់​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​ក្នុង​ការបំភិត​បំភ័យ​ ​ឬ​បំបិទ​សំឡេង​ក្រុម​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​។ ​ពួក​គេ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្តារ​ស្ថានភាព​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​និង​ងាក​មក​រក​វប្បធម៌​សន្ទនា​៕​

What Next?

Recent Articles

2 Responses to "ស្ថានទូតអាមេរិក សោកស្តាយដែលសេរីភាពនៅកម្ពុជាបន្តដាំក្បាលចុះ"

  1. Anonymous says:

    Cambodia is the country of nowhere(dirty place of mafia groups) .Talking about democracy of this dirty place is meaning nothing and people of cambodia are the victim of mafia groups. This Veitcong mafia dictator and his groups capture cambodian people and cambodia country to be their hostage ‘ and they do what ever they wanted to do and no body dare to speak or talk truly because this mafia groups will kill or jail them ‘so Veitcong mafia dictator do what ever they can hold this country as their cage in their hand ‘ and will continue to give this cage to his son and their groups O K ‘no democracy ‘ the same of north korea ‘ . Cambodian people suffer every day life only their groups living like in heaven ‘No justice or law &order ‘ this country in the hand of one man’ Veitcong mafia dictator ‘

  2. Anonymous says:

    I can see every thing you said is very true . the only question is>> when will every one waking up rescue themselves out of this new world’s dictator of this century.