ដោយ មួង ណារ៉េត
2019-07-19
RFA

យុវជន គង់ រ៉ៃយ៉ា និងភរិយាគឺលោកស្រី សុខ ស្រីនិច បង្ហោះរូបអាវមានរូប និងបណ្ដាំបណ្ឌិត កែម ឡី នៃខួប៣ឆ្នាំ។ Photo courtesy
ភរិយាយុវជន គង់ រ៉ៃយ៉ា បារម្ភពីសុខភាពស្វាមី ដោយសារកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ
យុវជនកែម ឡី និយម គង់ រ៉ៃយ៉ា បន្តធ្វើកូដកម្មបង្អត់អាហារជាងមួយសប្ដាហ៍ហើយ ដើម្បីទាមទារឱ្យខាងពន្ធនាគារសម្រួលឱ្យលោកបានហាត់ប្រាណព្រឹកល្ងាច និងមានកន្លែងគេងល្មមអាចធ្វើ វិបស្សនាបាន។ ទន្ទឹមគ្នានេះ មេធាវីការពារក្តី ក៏បានដាក់ពាក្យបណ្ដឹងស្នើសុំឱ្យយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ នៅក្រៅឃុំបណ្ដោះអាសន្នដែរ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថា នឹងពិនិត្យដោះស្រាយសំណើនេះ ប៉ុន្តែស្នើសុំឱ្យមានការយោគយល់ផងដែរ ព្រោះពន្ធនាគារសព្វថ្ងៃ កំពុងមានភាពចង្អៀតណែន។
ភរិយារបស់យុវជន គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ស្នើសុំឱ្យខាងពន្ធនាគារជួយសម្រួលឱ្យស្វាមី បានចេញហាត់ប្រាណទាំងព្រឹកនិងល្ងាច ព្រមទាំងរកកន្លែងគេងដែលល្មមអាចឱ្យគាត់ធ្វើវិបស្សនា បាន ព្រោះបើមិនដូច្នេះទេ ស្វាមីរបស់លោកស្រី នឹងនៅតែបន្តធ្វើកូដកម្មបង្អត់អាហារដដែល។
លោកស្រីបន្តថា តាំងពីថ្ងៃជាប់ពន្ធនាគារនៅថ្ងៃទី១១ ខែកក្កដាមក គឺលោក គង់ រ៉ៃយ៉ា ព្រមទទួល ទានអាហារតែមួយថ្ងៃគត់កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ដោយសារខាងពន្ធនាគារដោះស្រាយតាម ការស្នើសុំតែមួយថ្ងៃ បន្ទាប់មកខាងពន្ធនាគារ ក៏បន្តព្រងើយកន្តើយដដែល។ លើសពីនេះស្វាមីរបស់ លោកស្រី បញ្ជាក់ថា ខាងមន្ត្រីពន្ធនាគារ ចាប់ផ្ដើមរឹតត្បិតសិទ្ធិសេរីភាពរបស់គាត់មួយចំនួនផងដែរ ដូចជាមិនចង់ឱ្យចេញហាត់ប្រាណ និងចេញជួបមិត្តភ័ក្ដិដែលចូលសួរសុខទុក្ខឡើយ៖ «មួយថ្ងៃគេឱ្យចេញហាត់ប្រាណមិនបាន១០នាទីផង មិនមែនចេញបានមួយម៉ោងជាងឡើង។គាត់មិនមែនសុំចេញពេលណាស្រេចតែចិត្តគាត់នោះទេ គឺសុំ តែល្ងាចនិងព្រឹក ប៉ុន្តែពេលគាត់សុំទៅ គឺគេមិនចង់ឱ្យចេញទេ»។
លោកស្រី សុខ ស្រីនិច បន្តថា ចំពោះបន្ទប់ស្នាក់នៅវិញ គឺយុវជន គង់ រ៉ៃយ៉ា ត្អូញត្អែរថា លំបាកខ្លាំង ដោយសារបន្ទប់មានទំហំ ៤ម៉ែត្រ ៤ជ្រុងដោយក្នុងនោះមានបន្ទប់ទឹក ១ម៉ែត្រកន្លះហើយផ្ទុកមនុស្ស រហូតដល់២៤នាក់ និងភាគច្រើនសុទ្ធតែអ្នកជក់បារី៖ «គាត់ចង់សុំឱ្យមន្ត្រីពន្ធនាគារជួយសម្រួលគាត់ទៅកន្លែងរាងទូលាយបន្តិច ដើម្បីគាត់អាចអង្គុយវិបស្សនាបានផង។ ហើយនៅក្នុងនោះសុទ្ធតែគេជក់បារី ព្រោះគាត់អត់ចេះជក់អ៊ីចឹងខ្លាចប៉ះពាល់សុខភាពរបស់គាត់»។
ខុសពីការឱ្យដឹងពីភរិយារបស់លោក គង់ រ៉ៃយ៉ា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា ខាងពន្ធនាគារ បានយកចិត្តទុកដាក់ចំពោះការស្នើសុំរបស់អ្នកជាប់ឃុំទាំងអស់ និងព្យាយាមផ្ដល់ដំណោះស្រាយទៅតាមលទ្ធភាព។ លោក សន្យាថា នឹងលើកករណីនេះទៅជជែកជាមួយខាងមន្ត្រីពន្ធនាគារ។ ទោះយ៉ាងណាក្តី លោកស្នើសុំឱ្យមានការយោគយល់ផងដែរ ដោយសារបច្ចុប្បន្ន ពន្ធនាគារ កំពុងចង្អៀតណែន។ លោករំពឹងថា ភាពចង្អៀតណែនក្នុងពន្ធនាគារនេះ នឹងអាចដោះស្រាយ ក្នុងពេលឆាប់ៗនៅពេលពន្ធនាគារថ្មីសាងសង់រួចរាល់៖ «យើងមិនមែនអត់គិតបញ្ហានឹងទេ យើងមិនចង់មានបញ្ហាទេ ប៉ុន្តែតម្រូវការរបស់គាត់ធំដុំពេក។ បើគាត់កាត់ទោសហើយមិនសូវអីទេ ប៉ុន្តែគាត់មិនទាន់កាត់ទោសទេ។ ខ្ញុំគ្រាន់តែជម្រាបទេ ធ្វើអីក៏ដោយ សូមយោគយល់គ្នាទៅវិញទៅមក។ យើងធ្វើឱ្យគេលំបាកប្រយ័ត្នគេទុកចោលកាន់តែយ៉ាប់ទៀត ហើយអត់អាចបន្ទោសគេបានទេ ព្រោះអានេះគេដោះ ស្រាយតាមសភាពការណ៍តើ។ ខ្ញុំនិយាយភាសាសាមញ្ញសូមកុំឱ្យគាត់កូរ ព្រោះគ្មាននរណាចង់ធ្វើអីគាត់ទេ»។
ទន្ទឹមគ្នានឹងការស្នើសុំឱ្យពន្ធនាគារសម្រួលការរស់នៅនេះ នៅថ្ងៃសុក្រ ទី១៩ កក្កដានេះ មេធាវីការពារក្តីឱ្យយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ ក៏បានដាក់ពាក្យសុំឱ្យតុលាការដោះលែងកូនក្តី ឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្នដែរ។
លោកមេធាវី សង្ឃឹមថា តុលាការនឹងពិចារណា ដោះលែងកូនក្តីទាំងពីរនាក់ដោយសារពួកគេមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ ហើយ កូនក្តីមានលំនៅឋានពិតប្រាកដ មានក្រុមគ្រួសារ និងគ្មានឥទ្ធិពលឬអំណាចនាំឱ្យប៉ះពាល់ដល់ការ ស៊ើបអង្កេតនោះទេ៖ «ការឃុំខ្លួនលុះត្រាករណីនោះចាំបាច់ បើសិនជាការចោទប្រកាន់នេះគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬជាបទសម្លាប់មនុស្សអីឃោរឃៅ ទើបការឃុំខ្លួនជាការចាំបាច់។ នៅក្នុងរឿងនេះ ដាក់ក្រោមការត្រួតពិនិត្យជាអាទិ៍គឺជាករណីបទមជ្ឈិមហើយចំណុចសំខាន់មួយនោះគឺ គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ មានបញ្ហាសុខភាពហើយ។ សម្រាប់លោក គង់ រ៉ៃយ៉ា ទើបមានកូនតូច ហើយគាត់ជាមេគ្រួសារផងដែរ។ មេធាវីការពារក្តី សង្ឃឹមថា ចៅក្រមស៊ើបសួរ នឹងពិចារណាអំពីលក្ខខណ្ឌនិងភស្តុតាំងផ្សេងៗដើម្បីឱ្យកូនក្តីរបស់ខ្ញុំបាននៅក្រៅឃុំបណ្ដោះអាសន្ន»។
លោក គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងយកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១១ ខែកក្កដា។ ទោសទណ្ឌដែលរហូតដល់ឃុំខ្លួននេះ ដោយសារតែលោកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីការលក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី។ ចំណែកយុវជន សួង នាគព័ន្ធ វិញ ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី១២ ខែកក្កដា ដូច លោក គង់ រ៉ៃយ៉ា ដែរ ដោយសារតែលោក បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងកាន់ខិត្តប័ណ្ណអំពាវនាវឱ្យបញ្ឈប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការស្នើសុំរបស់លោក គង់ រ៉ៃយ៉ា ឱ្យពន្ធនាគារជួយសម្រួលការរស់នៅក្នុងពន្ធនាគារដូចជាការហាត់ ប្រាណ ការអានសៀវភៅ និងផ្ទេរទៅបន្ទប់ឃុំដែលស្ងប់ស្ងាត់គ្មានអ្នកជក់បារីនោះ គឺជារឿងសមស្រប ដូច្នេះខាងពន្ធនាគារគួរតែយកចិត្តទុកដាក់ដោះស្រាយទៅតាមលទ្ធភាព ព្រោះជនជាប់ឃុំ បាត់បង់តែសិទ្ធិដើរហើរមួយប៉ុណ្ណោះ។ ការដាក់អ្នកទោសឱ្យរស់នៅឡាយឡំគ្នាទាំងអ្នកជក់បារី និងមិនជក់បារីគឺធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ លោក បន្ថែមដែរថា យោងតាមភាពចង្អៀតណែនក្នុងពន្ធនាគារ ព្រមទាំងមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ការចាប់ ពួកគាត់គឺគ្មានមូលដ្ឋានច្បាប់ និងជាការបំបិទសិទ្ធិបញ្ចេញមតិនិងការជួបប្រជុំ ដូច្នេះតុលាការ គួរតែ ពិចារណាដោះលែងពួកគាត់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំរបស់មេធាវី៖ «ខ្ញុំគិតថា តុលាការនឹងពិចារណាឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្នព្រោះទី១ អាចកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងការទាមទាររបស់គាត់នោះ។ ទី២ គាត់អាចជួយគ្រួសាររបស់គាត់ ព្រោះក្រុមគ្រួសាររបស់គាត់ពឹងផ្អែកលើពួកគាត់ដែលជាមេគ្រួសារ។ កាលណាគាត់នៅក្រៅឃុំ ក៏កាត់បន្ថយការចំណាយថវិការបស់រដ្ឋដែលចំណាយលើការ ជាប់ឃុំរបស់គាត់ផងដែរ។ អ្វីដែលសំខាន់ទៀតនោះ គឺបង្ហាញថា ជាការគោរពនូវសិទ្ធិសេរីភាពបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា រួមនឹងអង្គការក្នុងស្រុកជិត១០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ជាបន្ត បន្ទាប់ទាមទារឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ ឱ្យមានសេរីភាពឡើងវិញ។ អង្គការជាតិ និងអន្តរជាតិ លើកឡើងថា អ្នកទាំងពីរ គ្រាន់តែអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិតាមច្បាប់ប៉ុណ្ណោះ គ្មានចំណុចណាមួយជាបទ ល្មើសនោះទេ ដូច្នេះការចោទប្រកាន់និងឃុំខ្លួននេះ គឺ ធ្វើឡើងទាំងបំពានច្បាប់ និងជាការរឹតត្បិត សិទ្ធិសេរីភាព៕
ដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិសមរង្សុី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្សុី
រួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណេីរវិល
ត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានធ្វេីការរាយការណ៍ជូន
លោកអ្នកជ្រាប
ស្តីពីភាពមិនខ្មេះរបស់អាសមរង្សុីដែលវាចាំតែភ្លេីត្រឡប់
មកដេកសុីបាយគុករួចហេីយ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវា
រក្សា
ដង្ហេីមចុងក្រោយនេះ ក្រែងលោ
មានសំណាងបានរស់ឡេីងវិញរួចពីក្តីមរណាបាន ។
ខ្យល់ដង្ហេីមចុងក្រោយរបស់វាដែលប្រឹងដកនេះ
គឺវាពឹងផ្អែកលេីក្រុមការងារចំពោះកិច្ចដែលវាខិតខំ
ប្រឹងប្រែងបង្កេីតឡេីង ដេីម្បីបង្ករឲ្យក្លាយទៅជាកម្លាំង
អុកឡុក រេីបម្រាស់ បង្ករចលាចល ធ្វេីឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមេីលឃេីញថាជាចលនាសម្រាប់ការជួយទ្រ
ទ្រង់ដំណេីរវិលត្រឡប់របស់វា កាត់ផ្តាច់បាននូវការមន្ទិល
សង្ស័យពីភាពកំសាករបស់អាថោកជាងឆ្កែនេះ ក្នុងពេលដែល
រាជរដ្ឋាភិបាល
ប្រេីការបង្ក្រាបទៅលេីក្រុមការងារ
នេះវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផង
និងបានក្តោបលុយមូលនិធិ៣០មុឺនដុល្លារ ដែលបានវា
បោកបានពីក្រុមជនឆោតល្ងង់ តែស្រេកឃ្លានអំណាច ចាយដោយ
សមហេតុផលផងដែរ។
ទំនងទេរឿងហ្នឹង។គឺពិតជាអញ្ចឹងនេះគឺជាល្បិចព្រួញមួយ
បាញ់បានសត្វពីររបស់អាក្បត់ជាតិសមរង្សុី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់
បម្រាមនយោបាយកុំសុំសិទ្ធិធ្វេីនយោបានឡេីងវិញ ដែល
អាចស្តាយក្រោយព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វេី
នយោបាយនិងបានមកដោយស្វ័យប្រវត្តិហេីយគណបក្ស
សង្គ្រោះជាតិនិងរស់ឡេីងវិញនោះ វាសុទ្ធតែចំណងដែល
ពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលេីនេះ
ស្រាប់ ហេីយដែលចម្រៀងដែលវាច្រៀងចេញមក
ទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្សុី វាដឹងខ្លួនឯងយ៉ាងច្បាស់ថា
វាមិនរស់ទេ ព្រោះនេះជាពេលវេលានៃដង្ហេីមចុងក្រោយ
របស់វាហេីយ ៕