រដ្ឋាភិបាលហៅក្រុមអ្នកធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ថាជាក្រុមបាតុកម្មខ្យល់

រដ្ឋាភិបាលហៅក្រុមអ្នកធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ថាជាក្រុមបាតុកម្មខ្យល់


By

ឌឹ ខេមបូឌា ដេលី

រដ្ឋាភិបាលទីក្រុងភ្នំពេញថ្ងៃនេះ លើកឡើងថាក្រុមអ្នកធ្វើបាតុកម្មនៅខាងមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក ជាក្រុមបាតុកម្មខ្យល់និងបំផ្លាញក្តីសុខរបស់កម្ពុជា។

ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងថា ក្រុមអ្នកធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក គឺជាការទាមទារខ្យល់ និងមានចេតនាផ្តួលរលំរដ្ឋាភិបាល។

យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីងតុន ដែលដឹកនាំដោយលោក សម រង្ស៊ី និងអ្នកគាំទ្រមួយចំនួន អះអាងថា ពួកគេទាមទារឲ្យព្រឹទ្ធសភាអាមេរិកពន្លឿនច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបក្សកាន់អំណាច និងជំរុញឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

មិនតែប៉ុណ្ណោះពួកគេអះអាងថា ការតវ៉ាទាំងនោះ ជាកម្លាំងគាំទ្រដល់ការអនុម័តច្បាប់ឈានទៅដាក់ទណ្ឌកម្មលោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលឯកបក្ស ដោយឃើញការផ្លាស់ប្តូរជាវិជ្ជមានមួយក្នុងពេលខាងមុខ និងចង់ឃើញប្រទេសកម្ពុជាដើរនៅលើផ្លូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ។

កាលពីថ្ងៃអង្គារ៍ សភាតំណាងរាស្ត្ររបស់អាមេរិក បានអនុម័តជាឯកច្ឆន្ទនូវច្បាប់មួយស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬ ហៅថា Cambodia Democracy Act H.R. 526។ ច្បាប់នេះ ធ្វើឡើងក្នុងគោលដៅជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិ សេរីភាព នយោបាយ និងសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ច្បាប់នេះក៏មានគោលដៅដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីកម្ពុជា ដែលពួកគេចោទថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។

ក្រៅពីអាមេរិក សហភាពអឺរ៉ុបឯណោះ ក៏កំពុងតែដំណើរការនីតិវិធីរបស់ខ្លួនឈានទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា តាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ឬ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ មកលើរដ្ឋាភិបាលកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រដ្ឋាភិបាលមិនបានធ្វើឱ្យប្រសើរទេនោះ។

ក្រុមអ្នកវិភាគសម្តែងក្តីបារម្ភថា ប្រសិនបើកម្ពុជារងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិមែន នោះវានឹងបង្កជារឿងអសន្តិសុខ វិបត្តិសង្គមកាន់ធ្ងន់ធ្ងរ ហើយអាចនឹងរង្គោះរង្គើរដល់អំណាចរបស់លោក ហ៊ុន សែន និងបក្ខពួកផងដែរ៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "រដ្ឋាភិបាលហៅក្រុមអ្នកធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ថាជាក្រុមបាតុកម្មខ្យល់"

  1. so socheath says:

    ហាស ! ហាស
    តែប៉ុណ្ណេះអាពូជឆ្កែសមរង្ស៊ី បានលេសលែងហ៊ានត្រឡប់មកកម្ពុជា ដូចការអួតអាងខ្យល់
    បោកលុយពួកអាល្ងង់ មីល្ងង់ តាមរយះមូលនិ ៣០ ម៉ឺនដុល្លារ ប្តូរនិងការវិលវិញ យកលុយចាយលេង
    បាត់ ។
    អាពូជឆ្កែ ! មនុស្សខ្លាំង ស្មោះត្រង់ គេហ៊ានស៊ីហ៊ានសង ហ៊ានប្រឈមមុខចំពោះបញ្ហាផ្សេងៗ ដែលគេត្រូវទទួលខុសត្រូវ ។ គេមិនចាំបាច់ត្រូវការអ្នកហែហម ដូចអាពូជឆ្កែអ្ហែងហ្នឹងទេ អាកំសាក !
    ល្បិចនយោបាយអ្ហែង អញស្គាល់ក្រយ៉ៅអ្ហែង តាំងពីអ្ហែងចាប់ផ្តើមបើកឆាកបោកប្រាស យកលុយ៣០ ម៉ឺនដុល្លារ ពីពួកអាល្ងង់ មីល្ងង់ តាំងពីដំបូងម្លេះ ។
    អញបានធ្វើការសនិដ្ឋាន​និងវាយតម្លៃសភាពការណ៍ ចំពោះសកម្មភាព​របស់អ្ហែង ក៍តាំង
    ពីពេលនោះដែរ ។
    ឥឡូវ វាមិនខុសពីការសនិដ្ឋានរបស់អញមែន ។
    អាកំសាកអ្ហែងនេះវាទាល់តែយូរ ហើយយារ ដូចពងក្តអ្ហែង បានអ្ហែង ហ៊ានមកជាប់គុក ។

  2. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
    កុហកបោកប្រាស អត់មានពេលល្ហែ
    បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
    ភូតភរវីវក់ បោកប្រាសយកសុី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
    ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
    ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

  3. so socheath says:

    ដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិសមរង្សុី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្សុី
    រួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណេីរវិល
    ត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំ​បានធ្វេីការរាយការណ៍ជូន
    លោកអ្នកជ្រាប
    ស្តីពីភាពមិនខ្មេះរបស់អាសមរង្សុីដែលវាចាំតែភ្លេីត្រឡប់
    មកដេកសុីបាយគុករួចហេីយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវា
    រក្សា
    ដង្ហេីមចុងក្រោយនេះ ក្រែងលោ
    មានសំណាងបានរស់ឡេីងវិញរួចពីក្តីមរណាបាន ។
    ខ្យល់ដង្ហេីមចុងក្រោយរបស់វាដែលប្រឹងដកនេះ
    គឺវាពឹងផ្អែកលេីក្រុមការងារចំពោះកិច្ចដែលវាខិតខំ
    ប្រឹងប្រែងបង្កេីតឡេីង ដេីម្បីបង្ករឲ្យក្លាយទៅជាកម្លាំង
    អុកឡុក​ រេីបម្រាស់ បង្ករចលាចល ធ្វេីឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមេីលឃេីញថាជាចលនាសម្រាប់ការជួយទ្រ
    ទ្រង់ដំណេីរវិលត្រឡប់របស់វា កាត់ផ្តាច់បាននូវការមន្ទិល
    សង្ស័យពីភាពកំសាករបស់អាថោកជាងឆ្កែនេះ ក្នុងពេលដែល
    រាជរដ្ឋាភិបាល
    ប្រេីការបង្ក្រាបទៅលេីក្រុមការងារ
    នេះវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផង
    និងបានក្តោបលុយមូលនិធិ៣០មុឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់ តែស្រេកឃ្លានអំណាច ចាយដោយ
    សមហេតុផលផងដែរ។
    ទំនងទេរឿងហ្នឹង។គឺពិតជាអញ្ចឹងនេះគឺជាល្បិចព្រួញមួយ
    បាញ់បានសត្វពីររបស់អាក្បត់ជាតិសមរង្សុី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់
    បម្រាមនយោបាយកុំសុំសិទ្ធិធ្វេីនយោបានឡេីងវិញ ដែល
    អាចស្តាយក្រោយព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វេី
    នយោបាយនិងបានមកដោយស្វ័យប្រវត្តិ​ហេីយគណបក្ស
    សង្គ្រោះជាតិនិងរស់ឡេីងវិញនោះ វាសុទ្ធតែចំណងដែល
    ពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលេីនេះ
    ស្រាប់ ហេីយដែលចម្រៀងដែលវាច្រៀងចេញមក
    ទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្សុី វាដឹងខ្លួនឯងយ៉ាងច្បាស់ថា
    វាមិនរស់ទេ ព្រោះនេះជាពេលវេលានៃដង្ហេីមចុងក្រោយ
    របស់វាហេីយ ៕