លោក មួង ណារ៉េត
2019-07-19
RFA

សមាជិកខ្លះនៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក រូបពីឆ្វេងទៅស្ដាំ៖ លោក ថិត គ្រូស (Ted Cruz), លោក ម៉ាកូ រូប៊ីអូ (Marco Rubio), លោក គ្រីស ឃូនស៍ (Chris Coons), លិនស៊ី ហ្ក្រាហែម (Linsey Graham) និង លោក អិត ម៉ាឃី (Ed Markey) (Screenshot ពីគេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក)
![]()
ច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបក្រុងភ្នំពេញ ត្រូវបានបញ្ជូនដល់ ដៃព្រឹទ្ធសភាអាមេរិកហើយ គឺមួយថ្ងៃក្រោយរដ្ឋសភាអាមេរិក បានអនុម័តច្បាប់នេះរួច។ អ្នកវិភាគ ថាស្ថានភាពសិទ្ធិមនុស្ស និង របត់នយោបាយអាមេរិក នៅកៀកការបោះឆ្នោតប្រធានាធិតី អំណោយផល ដល់ការពន្លឿនច្បាប់នេះ។
ច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបលោក ដែលមានឈ្មោះថា ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ ២០១៩ ឬ H.R ៥២៦ បានរំកិលផុតពីដៃរដ្ឋសភា ទៅព្រឹទ្ធសភាអាមេរិក ពោលគឺភ្លាមៗក្រោយ ត្រូវបានអនុម័តរួច កាលពីថ្ងៃទី ១៦ ខែ កក្កដា។ តាម គេហទំព័ររបស់រដ្ឋសភាអាមេរិក បានចុះផ្សាយព័ត៌មានចុងក្រោយ ជុំវិញដំណើរវិវត្តន៍នៃច្បាប់នេះ កាលពីថ្ងៃទី ១៩ ខែ កក្កដា ថាគណៈកម្មាធិការទំនាក់ទំនងបរទេស របស់ព្រឹទ្ធសភាអាមេរិក បានទទួលយកច្បាប់នេះ ដើម្បីពិចារណាហើយ។ នីតិវិធីបន្ទាប់ គណៈកម្មាធិការព្រឹទ្ធសភានេះ នឹងដាក់ច្បាប់នេះ ទៅក្នុងរបៀបវារៈ ដើម្បីបោះឆ្នោតនៅកម្រិតគណៈកម្មាធិការនេះសិន មុននឹងបញ្ចូនបន្តទៅសភាពេញអង្គរបស់ព្រឹទ្ធសភា ដើម្បីអនុម័ត។
ច្បាប់នេះ ធ្វើឡើងក្នុងគោលដៅ ដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ក្រោយរបបនេះចាប់ប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដាក់ពន្ធនាគារ និង បន្តឃុំឃាំងក្នុងផ្ទះ និង រម្លាយគណបក្សប្រឆាំងតែមួយគាត់ ដែលមានអាសនៈ ៥៥ នៅក្នុងរដ្ឋសភា មានពលរដ្ឋបោះឆ្នោតគាំទ្រពាក់កណ្តាលប្រទេស និង ក្រោយមករៀបចំការបោះឆ្នោត ដែលផាត់ចោលបក្សប្រឆាំងនេះ។ ច្បាប់នេះ នឹងដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីជាន់ខ្ពស់ក្នុងជួររបបសព្វថ្ងៃ និង មន្រ្តីយោធា ឬ កងសន្តិសុខ ដែលបានចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជានោះ។ ទណ្ឌកម្មទាំងនោះ រួមមានបង្កកទ្រព្យសម្បត្តិ និង បិទទិដ្ឋាការមន្រ្តីទាំងនោះ ដោយមិនឲ្យជាន់ទឹកដីអាមេរិក។
តំណាងរាស្រ្តអាមេរិក ពីខាងគណបក្សកាន់អំណាច ដែលជាអ្នកផ្តួចផ្តើមឲ្យមានច្បាប់នេះ គឺលោក ថិត យ៉ូហូ (Ted YOHO) ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ១៧ ខែ កក្កដា ថាលោកសង្ឃឹមយ៉ាងមុតមាំ ថាព្រឹទ្ធសភាក៏នឹងអនុម័តច្បាប់នេះឆាប់ៗដែរ។ ម្យ៉ាងទៀត ច្បាប់នេះ ត្រូវបានអនុម័ត ឲ្យស្របតាមការទាមទារ របស់ប្រជាពលរដ្ឋខ្មែរ ដែលនិយមប្រជាធិបតេយ្យ និង សហរដ្ឋអាមេរិក ដែលចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យនឹងគេ <<ច្បាប់នេះធ្វើឡើងយ៉ាងសមស្របបំផុត និងជាអ្វីដែលត្រូវតែធ្វើជាចាំបាច់។ លោក ហ៊ុន សែន ក្បត់ពាក្យសន្យាក្នុងកិច្ចព្រមព្រៀង ដែលកម្ពុជាត្រូវតែរៀបចំការបោះឆ្នោត ឱ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប៉ុន្តែ ជាអកុសល ពេលគណបក្សសង្គ្រោះជាតិ កើនប្រជាប្រិយភាពជាលំដាប់ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ស្រាប់តែលោក ហ៊ុន សែន រករឿងគណបក្សនេះ រហូតដល់រម្លាយចោលទាំងស្រុង រួចហើយចាប់មេដឹកនាំបក្សនេះដាក់ពន្ធនាគារ និងធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងឥតស្រាកស្រាន្ត។ តើទង្វើទាំងអស់នេះ ឱ្យយើងអត់ទ្រាំយ៉ាងដូចម្ដេចបាន? សហភាពអឺរ៉ុប ក៏យល់ឃើញដូចយើងដែរ។ បើកុំតែលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ យើងក៏មិនជ្រៀតជ្រែកក្នុងរឿងនេះដែរ>>។
ជិតពីរឆ្នាំ តាំងពីរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ សហគមន៍អន្តរជាតិ បានទុកពេលឲ្យរបបនេះ ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការមិនដាក់ទណ្ឌកម្មផ្សេងៗ។
ប៉ុន្តែ អ្នកវិភាគនយោបាយ និង សង្គមលោក គឹម សុខ យល់ថាស្ថានភាពរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា គ្មានភាពប្រសើរឡើងទាល់តែសោះ គឺមានតែអាក្រក់ជាងមុន។ លោកបន្ថែមថា បញ្ហាអវិជ្ជមានទាំងនេះឯងហើយ ដែលធ្វើឲ្យសមាជិកសភាជាន់អាមេរិក មានហេតុផលសមស្រប ក្នុងការពន្លឿនការដាក់ទណ្ឌកម្មលើមន្រ្តីរបបលោក ហ៊ុន សែន។
ជាងនេះទៅទៀត លោក គឹម សុខ មានសុទិដ្ឋិនិយម ថាច្បាប់នេះ នឹងបានទៅដល់ដៃប្រធានាធិបតីអាមេរិក ដោយគ្មានបង្អង់ទៀតផង ដោយសារការវិវត្តន៍នៃសភាពការណ៍នយោបាយពិភពលោក ជាពិសេសសហរដ្ឋអាមេរិកផង ដែលកំពុងតែកៀកដល់ឆ្នាំបោះឆ្នោតជ្រើសរើសប្រធាធិបតីអាណត្តិថ្មី ដែលទាំងនេះ គឺសុទ្ធតែជាកត្តាដែលញ៉ាំងឲ្យច្បាប់នេះ កាន់តែចូលជាធរមានឆាប់ មិនថាលោក ហ៊ុន សែន ត្រូវខំចំណាយប្រាក់ច្រើនយ៉ាងណា ដើម្បីបញ្ចុះបញ្ចូលមន្រ្តីបរទេស ឲ្យជួយទប់ស្កាត់នោះទេ<<លោកត្រាំ អាចមានភាគរយខ្ពស់ នឹងមិនបដិសេធទេ ពីព្រោះគាត់ត្រូវទប់ស្ថានការណ៍មួយ គឺគាត់មិនចង់រករឿង ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា ហើយគាត់បដិសេធទៅ វាធ្វើឲ្យថ្នាំងថ្នាក់ និង ទាស់សំឡេងទាស់សម្ដីគ្នា ដែលរំខានទៅដល់ការងារនយោបាយរបស់គាត់ នៅសហរដ្ឋអាមេរិក។ ខ្ញុំគិតថាលោកត្រាំមានភាគរយខ្ពស់ណាស់ ការការចុះហត្ថលេខា ផ្តល់ការអនុម័តឲ្យច្បាប់នេះ ចូលជាធរមាន>>។
តាំងពីរម្លាយគណបក្សសង្គ្រោះជាតិ និង រងការថ្កោលទោស ជុំទិសពីសហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិកផង របបលោក ហ៊ុន សែន មិនស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញទេ ប៉ុន្តែត្រូវចំណាយប្រាក់រាប់លានដុល្លារ ដើម្បីជួលមន្រ្តីអាមេរិក ឲ្យធ្វើកិច្ចការបញ្ចុះបញ្ចូល ទំនងជាអាចដើម្បីរារាំងការដាក់ទណ្ឌកម្មណាមួយ។ ក្នុងខែ មេសា កន្លងទៅ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និង លោក ជុំ សុន្ទរី ឯកអង្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក ចុះហត្ថលេខាជួលក្រុមហ៊ុនអាមេរិកពីរ ជាទឹកប្រាក់ ១,២ លានដុល្លារ។ ប៉ុន្តែ វិធានការទណ្ឌកម្មរបស់អាមេរិក លើរបបលោក ហ៊ុន សែន នៅតែធ្លាក់ជាបន្តបន្ទាប់។
ក្នុងពេលជាមួយគ្នានេះ គណៈបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ក៏បង្កើនសន្ទុះកិច្ចការការទូត និង ការតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីកៀរគររកការគាំទ្របន្ថែម ដើម្បីអន្តរាគមន៍ រកដំណោះស្រាយនយោបាយឲ្យបានឆាប់។ ជាងនេះទៅទៀត គឺការបន្តបំផុសចលនាមហាជន នៅសហគមន៍ខ្មែរនៅអាមេរិក ដើម្បីជំរុញសមាជិកសភា អនុម័តច្បាប់ដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យបានឆាប់។ មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសលោក ប៉ុន សៅរី បញ្ជាក់ថា កិច្ចការរបស់គណបក្សប្រឆាំងនៅពេលនេះ កាន់តែមានច្រើនសន្ធឹក ជាពិសេរការប្រមូលកម្លាំងមហាជន ដើម្បីដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និង មន្រ្តីបក្សនេះ ទៅកម្ពុជាវិញ <<យើងនឹងកំណត់ឲ្យមានការប្រជុំយុទ្ធសាស្រ្ត ឲ្យបានទៀងទាត់។ ក្នុងខែសីហានេះ យើងនឹងរៀបចំប្រមូលអ្នកយុទ្ធសាស្រ្ត និង ថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគំនិតគ្នា រកវិធីសាស្រ្ត ក្នុងការធ្វើយុទ្ធនាការនាពេលបន្ទាប់។ យើងនឹងកោះប្រជុំឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ ដើម្បីកំណត់ទិសដៅ និងការអនុវត្តផែនការរបស់គណបក្សសង្គ្រោះជាតិ ឲ្យមានប្រសិទ្ធភាព។ យើងបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលរបៀបធ្វើការងារការទូត និង ទំនាក់ទំនងអន្តរជាតិ ដល់មន្រ្តីសំខាន់ៗរបស់យើងនៅសហរដ្ឋអាមេរិក និង កាណាដា។ ទន្ទឹមនឹងនោះ យើងនឹងជំរុញឲ្យមានសិក្ខាសាលាយុវជននៅក្រៅប្រទេសទាំងអស់>>។
យុទ្ធនាការតស៊ូមតិទាំងនេះ ក៏រួមមានការធ្វើបាតុកម្មធំមួយ នៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក (the Capitol Hill) កាលពីថ្ងៃទី ១៧ ខែ កក្កដា ដើម្បីផ្ញើសារដល់សមាជិកព្រឹទ្ធសភាអាមេរិក ឲ្យប្រញាប់អនុម័តច្បាប់នេះ ឲ្យបានឆាប់។
ទោះជាសម្ពាធអន្តរជាតិ កាន់តែកើនសន្ធាប់យ៉ាងណាក្តី សហគមន៍អន្តរជាតិ នៅតែទុកឱកាសឲ្យរបបលោក ហ៊ុន សែន ងាកមកស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសទណ្ឌកម្ម ដែលអាចចៀសវាងបានទាំងនោះ។
ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន ចាត់ទុកចំណាត់ការណាទាំងឡាយរបស់សហគមន៍ អន្តរជាតិ ក្នុងការដាក់សម្ពាធរបបនេះ ឲ្យស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ថាជាការអនុវត្តស្តង់ដារពី មកលើកម្ពុជា និង ដាក់ទណ្ឌកម្មកម្ពុជា ក្រោមហេតុផលនយោបាយ ព្រោះរបបនេះអះអាងថា គ្មានការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ កើតមានឡើងនៅកម្ពុជា ដូចការរកឃើញរបស់ប្រទេសប្រជាធិបតេយ្យទាំងនោះ នោះឡើយ។
ប៉ុន្តែ ការបកស្រាយទាំងនេះ ទំនងជាគ្មានទម្ងន់ ក្នុងការទប់ស្កាត់ទណ្ឌកម្មទាំងនោះ នោះឡើយ។ ច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរបបនេះ នៅតែត្រូវអនុម័តជាដដែល។ តំណាងរាស្រ្តអាមេរិកលោក ថិត យ៉ូហូ ដដែល សង្ឃឹមថា ច្បាប់ដែលបានចូលដៃព្រឹទ្ធសភានេះ នឹងធ្វើឱ្យមេដឹកនាំដូចជាលោក ហ៊ុន សែន រៀនគិតឱ្យវែងឆ្ងាយទៅអនាគត ថាតើគាត់ចង់ឱ្យគេចងចាំគាត់ថា ជាមេដឹកនាំអាក្រក់ និងជាជនផ្ដាច់ការ ឬជាមេដឹកនាំល្អ ដែលគួរឱ្យគោរព ដូចអតីតប្រធានធិបតីអាមេរិកលោក ជច វ៉ាស៊ីនតុន (George Washington) ឬលោក អេប្រាហ៊ិម លិនខុន (Abraham Lincoln)។ លោក ហ៊ុន សែន ជាអ្នកជ្រើសរើសដោយខ្លួនឯងចុះថា ត្រូវយកមួយណា៕
ហាស ! ហាស
តែប៉ុណ្ណេះអាពូជឆ្កែសមរង្ស៊ី បានលេសលែងហ៊ានត្រឡប់មកកម្ពុជា ដូចការអួតអាងខ្យល់
បោកលុយពួកអាល្ងង់ មីល្ងង់ តាមរយះមូលនិ ៣០ ម៉ឺនដុល្លារ ប្តូរនិងការវិលវិញ យកលុយចាយលេង
បាត់ ។
អាពូជឆ្កែ ! មនុស្សខ្លាំង ស្មោះត្រង់ គេហ៊ានស៊ីហ៊ានសង ហ៊ានប្រឈមមុខចំពោះបញ្ហាផ្សេងៗ ដែលគេត្រូវទទួលខុសត្រូវ ។ គេមិនចាំបាច់ត្រូវការអ្នកហែហម ដូចអាពូជឆ្កែអ្ហែងហ្នឹងទេ អាកំសាក !
ល្បិចនយោបាយអ្ហែង អញស្គាល់ក្រយ៉ៅអ្ហែង តាំងពីអ្ហែងចាប់ផ្តើមបើកឆាកបោកប្រាស យកលុយ៣០ ម៉ឺនដុល្លារ ពីពួកអាល្ងង់ មីល្ងង់ តាំងពីដំបូងម្លេះ ។
អញបានធ្វើការសនិដ្ឋាននិងវាយតម្លៃសភាពការណ៍ ចំពោះសកម្មភាពរបស់អ្ហែង ក៍តាំង
ពីពេលនោះដែរ ។
ឥឡូវ វាមិនខុសពីការសនិដ្ឋានរបស់អញមែន ។
អាកំសាកអ្ហែងនេះវាទាល់តែយូរ ហើយយារ ដូចពងក្តអ្ហែង បានអ្ហែង ហ៊ានមកជាប់គុក ។
ចម្រៀងបទ: កុហក
***
l-កុហកៗកុហករកគ្មាន បោកប្រាសបំពានគឺសមរង្សុី
កុហកបោកប្រាស អត់មានពេលល្ហែ
បោកសុីដាក់ខែ ប្រេីពាក្យកុហក ។
ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រេីសន្យា
សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
អ្នកជឿកុហក ។
R-ឆ្ងាញ់ណាស់ បោកប្រាស ប្រេីពាក្យកុហក
ភូតភរវីវក់ បោកប្រាសយកសុី
លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ
ប្រាកដកុហក ។
lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ
ជឿសមរង្សុី ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
ដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិសមរង្សុី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្សុី
រួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណេីរវិល
ត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានធ្វេីការរាយការណ៍ជូន
លោកអ្នកជ្រាប
ស្តីពីភាពមិនខ្មេះរបស់អាសមរង្សុីដែលវាចាំតែភ្លេីត្រឡប់
មកដេកសុីបាយគុករួចហេីយ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហេីមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវា
រក្សា
ដង្ហេីមចុងក្រោយនេះ ក្រែងលោ
មានសំណាងបានរស់ឡេីងវិញរួចពីក្តីមរណាបាន ។
ខ្យល់ដង្ហេីមចុងក្រោយរបស់វាដែលប្រឹងដកនេះ
គឺវាពឹងផ្អែកលេីក្រុមការងារចំពោះកិច្ចដែលវាខិតខំ
ប្រឹងប្រែងបង្កេីតឡេីង ដេីម្បីបង្ករឲ្យក្លាយទៅជាកម្លាំង
អុកឡុក រេីបម្រាស់ បង្ករចលាចល ធ្វេីឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមេីលឃេីញថាជាចលនាសម្រាប់ការជួយទ្រ
ទ្រង់ដំណេីរវិលត្រឡប់របស់វា កាត់ផ្តាច់បាននូវការមន្ទិល
សង្ស័យពីភាពកំសាករបស់អាថោកជាងឆ្កែនេះ ក្នុងពេលដែល
រាជរដ្ឋាភិបាល
ប្រេីការបង្ក្រាបទៅលេីក្រុមការងារ
នេះវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផង
និងបានក្តោបលុយមូលនិធិ៣០មុឺនដុល្លារ ដែលបានវា
បោកបានពីក្រុមជនឆោតល្ងង់ តែស្រេកឃ្លានអំណាច ចាយដោយ
សមហេតុផលផងដែរ។
ទំនងទេរឿងហ្នឹង។គឺពិតជាអញ្ចឹងនេះគឺជាល្បិចព្រួញមួយ
បាញ់បានសត្វពីររបស់អាក្បត់ជាតិសមរង្សុី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់
បម្រាមនយោបាយកុំសុំសិទ្ធិធ្វេីនយោបានឡេីងវិញ ដែល
អាចស្តាយក្រោយព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វេី
នយោបាយនិងបានមកដោយស្វ័យប្រវត្តិហេីយគណបក្ស
សង្គ្រោះជាតិនិងរស់ឡេីងវិញនោះ វាសុទ្ធតែចំណងដែល
ពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលេីនេះ
ស្រាប់ ហេីយដែលចម្រៀងដែលវាច្រៀងចេញមក
ទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្សុី វាដឹងខ្លួនឯងយ៉ាងច្បាស់ថា
វាមិនរស់ទេ ព្រោះនេះជាពេលវេលានៃដង្ហេីមចុងក្រោយ
របស់វាហេីយ ៕
I’m felling so sad to SO SOCHEATH my request to you is>> can you change your attitude to be a human being. we knew you are an older man who at lease should have some brain to think what is right and what is wrong. your comment is making me sick and tied to see those word . as a Cambodian born I should not look down my own people but sorry to see your speak was so un educated. I knew from the past why this poor nation fighting each other like animal. did you know what??I lost a lot of my families members so as the other Cambodian families we had to escaped from those un educated killer . we Cambodian knew Cambodia can be in the hand of those un educated killer like HUN SEN leadership this day. we remembers the old Cambodian prediction said there will be the time that all those broken pot and pan are flooding and the light material like squash was sunken . that is what reminding me of those old Cambodian word. please do not be so proud of yourself of being an educated person it not going to work. the reason why?? your comment can not be a educated person that we can see in the meaning of a jungle un educated killer. all those I not living in a dirty hole whit you but I felling so sad to the country that gave my life. please go back to school and learn more be for you want to be a responsible for the nation . if there are many people like you this country will never be safe.
To so socheath.
Go to watch my dogs and clean up the their poop. Ok. Don’t be lazy.
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕