របាយ​ការណ៍ ​​UNODC​​៖​ ​​កាស៊ីណូ​នៅ​កម្ពុជា​ អាច​ជា​កន្លែង​លាង​លុយ​កខ្វក់​ពី​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​

ដោយ វ៉ា សំណព្វ
20/07/2019
RFI

media
កាស៊ីណូ នៅខេត្តព្រះសីហនុ
@សហការី


ការិយាល័យ​អង្គការ​​សហប្រជាជាតិ ​​ស្តីពី ​​គ្រឿង​ញៀន ​និង ​ឧក្រិដ្ឋកម្ម ​(UN ​Office ​on​ Drugs ​and ​Crimes​) ​កាល​ពី​ថ្ងៃទី ​១៨ ​កក្កដា ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តីពី ​«​បណ្តាញ​ឧក្រិដ្ឋកម្ម​នៅ​អាស៊ី​អាគ្នេយ៍​៖ ​ការ​វិវឌ្ឍន៍ ​ទំហំ​រីក​ចំរើន ​និង​ផល​ប៉ះពាល់ ​(Transnational​ Organized ​Crime​ in​ Southeast​ Asia​ :​ Evolution​,​ Growth ​and ​Impact)​»។​ ​ជា​របាយការណ៍ ​ដែល​បាន​លើក​ឡើង​ពី​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន ​ការ​ជួញ​ដូរ​មនុស្ស ​និង​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ​ប៉ុន្តែ​តាម​រយៈ​របាយ​ការណ៍​ដែល​មាន​កម្រាស់​ជិត​២០០​ទំព័រ​នេះ ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា ​ការ​កើន​ឡើង​នៃ​ចំនួន​កាស៊ីណូ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ ថា​អាច​ជា​កន្លែង​លាង​លុយ​កខ្វក់ ​ពី​ជំនួញ​ខុស​ច្បាប់​ទាំង​នោះ​។

តាមរយៈ​របាយការណ៍​ដែល​មាន​កម្រាស់​១៩៤​ទំព័រ ​ដែល​មាន​ចំណង​ជើង​ថា ​«​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​​ក្នុង​​តំបន់​​អាស៊ី​​អាគ្នេយ៍​​» ​​ការិយាល័យ​​អង្គការ​សហប្រជាជាតិ ​ស្តីពី​ គ្រឿង​ញៀន ​និង​ ឧក្រិដ្ឋកម្ម ​(UN ​Office​ on​ Drugs ​and ​Crimes​) ​បាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា ​ការ​កើន​ឡើង​នៃ​ចំនួន​កាស៊ីណូ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ក្នុង​នោះ​រួមមាន​ប្រទេស​កម្ពុជា​ផង​ ថា​អាច​ជា​ទី​កន្លែង​នៃ​ការ​​លាង​​លុយ​​កខ្វក់​​របស់​​ក្រុម​​ឧក្រិដ្ឋជន​​គ្រឿង​​ញៀន​​​។​

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃទី ១៨​ កក្កដា​នេះ​បាន​កត់​សំគាល់​ថា ​គិត​ត្រឹម​ខែ​មករា​ឆ្នាំ​២០១៩​មក​ មាន​កាស៊ីណូ​ចំនួន​២៣០ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ​ដោយ​ក្នុ​ង​នោះ ​នៅ​កម្ពុជា​មាន​កាស៊ីណូ​ចំនួន​១៥០​កន្លែង​ និង​កាស៊ីណូ​៦៧​កន្លែង​ផ្សេង​ទៀត ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស ​ហ្វីលីពីន​ មីយ៉ាន់ម៉ា ​និង​ប្រទេស​ឡាវ ​ជា​ដើម​។ ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ​ស្តីពី ​គ្រឿង​ញៀន ​និង​ ឧក្រិដ្ឋកម្ម​នេះ ​បាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា ​ការ​កើន​ឡើង​នៃ​ចំនួន​កាស៊ីណូ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍នេះ​ កើត​ឡើង​ក្រោយ​ពីមាន​ការ​បង្ក្រាប​ទៅ​លើ​ករណី​លាង​លុយ​កខ្វក់ ​នៅ​ទីក្រុង​ម៉ាកាវ ​ប្រទេស​ចិន​ កាល​ពី​២០១៤​។ ​ក្រោយ​ការ​បង្ក្រាប​ការ​លាង​លុយ​កខ្វក់នោះ ​ទំនង​ជា​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សកម្មភាព​ឧក្រិដ្ឋកម្ម​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​ជា​ពិសេស​ចំពោះ​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទន់​ខ្សោយ​។​

លោក​ Jeremy Douglas អ្នកតំណាងនៃការិយាល័យនេះ បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ធ្វើ​បទបង្ហាញ​របាយ​ការណ៍នេះ​ថា ​តំបន់អាស៊ីអាគ្នេយ៍ គឺជាជង្រុក គឺជាស្នូលកណ្តាល នៃ​ការ​ជួញ​ដូរថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន នៃសកលលោកទាំងមូល។ ចំណែក​ឯ​ចំណូល​រាប់សិបពាន់លានដុល្លារ ដែលបានមកពីជំនួញឧក្រិដ្ឋកម្មគ្រឿងញៀននេះ ត្រូវ​គេ​យក​ទៅ​លាងសម្អាត ក្រោមរូបភាពផ្សេងៗ ដូចជា តាមរយៈកាស៊ីណូ និង​ការវិនិយោគ​សំណង់​អចលនទ្រព្យ នៅតាមប្រទេសមួយចំនួន ដូចជា នៅកម្ពុជា និង ប្រទេស​ឡាវ ​ជាដើម។

យ៉ាង​ណាក៏​ដោយ​ លោក ​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ស្វាគមន៍​ចុះស៊ើប​អង្កេត​ភ្លាម​ ទៅ​លើ​កាស៊ីណូ​ណា​មួយ​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នេះ​ថា ​មាន​ករណី​លាង​លុយ​កខ្វក់​។ ប៉ុន្តែ​ថា ​កម្ពុជា​នឹង​មិន​ស្វាគមន៍​ឡើយ ​ចំពោះ​របាយការណ៍​ដែល​ចោទ​ប្រកាន់​មក​លើ​ប្រទេស​កម្ពុជា​ជា​លក្ខណៈទូទៅ​។ ​លោក​បាន​ចាត់​ទុក​របាយការណ៍​បែប​នោះ​ថា​​ ជា​របាយការណ៍​បែប​នយោបាយ​។

​គួរ​ជំរាប​ជូន​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ ​សមត្ថកិច្ច​កម្ពុជា​ បាន​រឹប​អូស​ប្រាក់​ជា​ង​៧​លាន​ដុល្លារ​ ពី​ជនបរទេស​ ក្រោ​យ​ពី​ស៊ើប​អង្កេត​រក​ឃើញ​ថា ​ថវិកា​ទាំង​នោះ ​គ្មាន​ប្រភព​ច្បាស់​លាស​។ ​ប៉ុន្តែ ​ទាក់ទង​នឹ​ងបទល្មើស​លាង​លុយក​ខ្វក់ ​តាម​រយៈការ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូនេះ​ អាជ្ញាធរ​កម្ពុជា ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ៕​

What Next?

Recent Articles

One Response to "របាយ​ការណ៍ ​​UNODC​​៖​ ​​កាស៊ីណូ​នៅ​កម្ពុជា​ អាច​ជា​កន្លែង​លាង​លុយ​កខ្វក់​ពី​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​"

  1. so socheath says:

    ​ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕