ដោយ មួង ណារ៉េត
2019-07-20
RFA

សកម្មភាពសមត្ថកិច្ចរុករកជនរងគ្រោះដែលក្នុងអគារដួលរលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ មិថុនា ២០១៩។ Photo courtesy of Royal Du Cambodge’s Facebook Page
គ្រួសារជនរងគ្រោះបាក់រលំអាគារចិននៅខេត្តព្រះសីហនុអំពាវនាវដល់តុលាការឱ្យពន្លឿននីតិវិធី ដើម្បីឱ្យក្រុមហ៊ុនចិនផ្ដល់សំណងជំងឺចិត្តដល់ពួកគាត់។ សង្គមស៊ីវិលយល់ថា ហេតុការណ៍បាក់រលំអាគារចិន ដែលបណ្ដាលឱ្យកម្មករសំណង់ស្លាប់ និងរបួសចំនួន៥៤នាក់ គឺជាសោកនាដកម្មដ៏រន្ធត់។ ដូច្នេះ តុលាការគួរតែយកចិត្តទុកដាក់ពន្លឿននីតិវិធី ដើម្បីផ្ដល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ និងទុកជាសំណុំរឿងគំរូមួយ។
គ្រួសារជនរងគ្រោះដែលស្លាប់ និងរបួសលើកឡើងថា បើទោះជាពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្តី ប៉ុន្តែពួកគាត់នៅតែបន្តទាមទារសំណងពីក្រុមហ៊ុនចិន និងទាមទារឱ្យតុលាការផ្ដន្ទាទោស ចំពោះថៅកែជនជាតិចិន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតតាមច្បាប់។
គ្រួសារជនរងគ្រោះនៅខេត្តព្រៃវែង គឺលោកស្រី ឃឹម សាខន រៀបរាប់ថា ប្តីរបស់លោកស្រីបានស្លាប់ និងកូនប្រុសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍បាក់រលំអាគារចិនកាលពីខែមុននោះ។ លោកស្រីបានទៅដាក់បណ្ដឹងទាមទារសំណងដោយខ្លួនឯង នៅតុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដា។ លោកស្រី ទាមទារសំណង ៥ម៉ឺនដុល្លារសម្រាប់ករណីប្តីស្លាប់ ចំណែកកូនដែលរបួស លោកស្រីទាមទារប្រាក់សំណងផ្សេងទៀត។ លោកស្រីបន្ថែមថា ទោះបីជារដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភរួចហើយក្តី ប៉ុន្តែលោកស្រី អំពាវនាវឱ្យរដ្ឋាភិបាល ជួយជំរុញតុលាការឱ្យពន្លឿននីតិវិធី ដើម្បីឱ្យពួកគាត់ទទួលបានសំណងពីក្រុមហ៊ុនចិននោះ។ «»
កម្មករសំណង់ នៅខេត្តពោធិ៍សាត់ម្នាក់ ដែលរួចជីវិតពីការបាក់អគារនោះ គឺលោក អ៊ឹម ចំរើន ថ្លែងថា លោក បានដាក់បណ្ដឹងរួចហើយ តាមរយៈការពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែសំណុំរឿងនេះហាក់ដូចជាស្ងប់ស្ងាត់។ លោកអំពាវនាវដល់តុលាការឱ្យពន្លឿននីតិវិធី បង្គាប់ឱ្យក្រុមហ៊ុនផ្ដល់សំណងឱ្យបានឆាប់ៗ ព្រោះពេលនេះ លោកមិនទាន់អាចធ្វើការងារធ្ងន់បានទេ ដោយសាររបួសក៏មិនទាន់ជាទាំងស្រុង។ «»
កាលពីថ្ងៃទី២២ ខែមិថុនា អាគារកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងវិនិយោគដោយជនជាតិចិន បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ អាជ្ញាធរបានប្រើពេលវេលា ៣ថ្ងៃ ក្នុងការរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលក្នុងគំនរអគារបាក់នោះ។
អគារនេះក៏បានបាក់រលំសង្កត់លើភោជនីយដ្ឋានរបស់ជនជាតិជប៉ុន និងយានដ្ឋានអរុណរៈ ដែលនៅជាប់គ្នានោះខ្ទេចខ្ទីអស់ដែរ។ ក្រោយហេតុការណ៍បាក់រលំអាគារនេះ តុលាការសម្រេចឃុំខ្លួនជនជាតិចិន ៤នាក់ដែលជាម្ចាស់អគារម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ អ្នកមើលការខុសត្រូវការដ្ឋានសាងសង់ និងមេជាងសំណង់។ រីឯអតីតអភិបាលខេត្តព្រះសីហនុលោក យន្ត មីន ដែលគ្រប់គ្រងខេត្តនេះវិញ រដ្ឋាភិបាលមិនបានស៊ើបអង្កេតនៅឡើយទេ ប៉ុន្តែលោកត្រូវបានផ្ទេរ និងដំឡើងតំណែងឱ្យជារដ្ឋលេខាធិការក្រសួងការពារជាតិថែមទៀត ក្រោយពីលោកទទួលស្គាល់កំហុស និងលាលែងពីតំណែងអភិបាលខេត្តមិនបានប៉ុន្មានម៉ោងផង។
ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន គឺលោក គី តិច ប្រាប់អាស៊ីសេរីថា ក្រុមមេធាវីរបស់លោក បានជួយសម្រួលដាក់បណ្ដឹងទាមទារសំណងទៅតុលាការឱ្យជនរងគ្រោះអស់មួយចំនួនធំហើយ។ លោកបន្តថា តុលាការនឹងកោះហៅទៅតាមនីតិវិធីជាបន្តបន្ទាប់។ លោកបញ្ជាក់ឱ្យដឹងដែរថា ចំពោះសំណុំរឿងរបស់ម្ចាស់ភោជនីយដ្ឋានជនជាតិ ជប៉ុនដែលរងការខូចខាតដោយសារអគារបាក់រលំសង្កត់លើដែរនោះ គឺតុលាការកំពុងចាត់ការតាមច្បាប់ជាបណ្ដើរៗដែរ។ «»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា សំណុំរឿងបាក់រលំអគារចិនបណ្ដាលឱ្យកម្មករសំណង់ ២៨នាក់ស្លាប់ និង ២៦នាក់របួសនេះ គឺជាសោកនាដកម្មដ៏រន្ធត់។ ដូច្នេះរដ្ឋាភិបាល និងតុលាការ គួរតែយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងនេះឱ្យបានលឿននិងត្រឹមត្រូវតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ និងសំណងសមរម្យដល់គ្រួសារជនរងគ្រោះ និងទុកជាការព្រមានកុំឱ្យក្រុមហ៊ុនបរទេស ជាពិសេស ក្រុមហ៊ុនចិនផ្សេងៗ ទៀត ធ្វេសប្រហែស និងមើលងាយច្បាប់កម្ពុជា។ «»
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បានទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល។
កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ ក្រុមសហព័ន្ធសហជីពសមាគម និងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិជាង ១០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ទាមទារឱ្យមានសំណងសមរម្យដល់អ្នករងគ្រោះ និងស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ហើយអ្នកសមគំនិត ត្រូវទទួលទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ចំពោះអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្ដោយឱ្យជនជាតិចិនសង់អាគារដួលរលំនេះ ក៏ត្រូវតែទទួលខុសត្រូវលើគ្រោះថ្នាក់នេះ ហើយក៏ត្រូវទទួលទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ៕
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា) ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕