ដោយ ថន ថារ៉ូ
2019-07-20
RFA

មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស។ រូបថតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤។ RFA
![]()
អង្គការសង្គមស៊ីវិលស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ឱ្យមានប្រសិទ្ធភាព ដោយសារបញ្ហានេះកំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់។ សង្គមស៊ីវិលមើលឃើញទៀតថា ពន្ធនាគារបច្ចុប្បន្ននេះមិនមានលក្ខណៈជាមណ្ឌលកែប្រែឡើយ ប៉ុន្តែជាកន្លែងបំប៉នសមត្ថភាពទុច្ចរិតរបស់អ្នកជាប់ឃុំមួយចំនួនទៅវិញទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កក្កដាថា ពន្ធនាគារទូទាំងប្រទេសនៅតែស្ថិតក្នុងស្ថានភាពចង្អៀតណែន មិនមានអ្វីផ្លាស់ប្ដូរឡើយ។ លោកបន្តថា អាជ្ញាធរហាក់ដូចជាមិនមានដំណោះស្រាយអ្វីជាក់លាក់ទេ ក្រៅពីការបង្កើតក្រុមការងារថ្នាក់ជាតិមួយឱ្យទទួលខុសត្រូវរឿងនេះ។ ជាពិសេស លោកកត់សម្គាល់ថា តុលាការនៅតែបន្តទម្លាប់ឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ន ទោះបីជាករណីនោះជាបទល្មើសមជ្ឈិមកម្រិតស្រាលក៏ដោយ៖ «យើងពិនិត្យមើលទៅ ហាក់ដូចជាមិនទាន់មានយន្តការណាច្បាស់លាស់ក្នុងការដោះស្រាយទេ ហើយបណ្ដាតុលាការខេត្ត-រាជធានីទៀតសោត ដែលខាងក្រសួងយុត្តិធម៌ថា រឿងនេះវានៅលើតុលាការក្នុងការពន្លឿននីតិវិធីទាក់ទងនឹងសំណុំរឿងទាំងអស់ហ្នឹង ក៏យើងមិនទាន់ឃើញមានការពន្លឿនឱ្យបានដិតដល់ដែរ»។
ពន្ធនាគារគ្រប់រាជធានី-ខេត្ត បានចាប់ផ្ដើមចង្អៀតណែនខ្លាំង ចាប់ពីឆ្នាំ២០១៧ ពោលគឺបន្ទាប់ពីរបបក្រុងភ្នំពេញបានអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់។ ចំនួនអ្នកជាប់ឃុំដោយសារបទល្មើសគ្រឿងញៀនបានកើនឡើងជាគំហុក ស្របពេលដែលតុលាការមានមានភាពយឺតយ៉ាវក្នុងការចាត់ការរឿងក្តីនីមួយៗផង បានធ្វើឱ្យចំនួនអ្នកជាប់ឃុំកើនឡើងដល់ជាង ៣ម៉ឺននាក់ រហូតមកដល់ពេលនេះ។
ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ អ្នកដែលត្រូវបានកាត់ទោសរួច មានប្រមាណ ៣០% ខណៈ ៧០% ទៀត សុទ្ធសឹងជាអ្នកដែលរង់ចាំនីតិវិធីតុលាការ ហើយជាងពាក់កណ្តាលនៃអ្នកជាប់ឃុំ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ លោក ជិន ម៉ាលីន ថ្លែងថា ស្ថាប័នពាក់ព័ន្ធកំពុងរកដោះស្រាយបញ្ហានេះជាបណ្តើរៗ ហើយ មានជាអាទិ៍ ការពន្លឿនសំណុំរឿងក្តីនៅតុលាការ ការគិតគូរអំពីទោសសហគមន៍ និងការកសាងបន្ថែមហេដ្ឋារចនាសម្ពន្ធពន្ធនាគារជាដើម។ លោកបញ្ជាក់ថា ដំណោះស្រាយទាំងនេះមានការវិវឌ្ឍជាវិជ្ជមាន ប៉ុន្តែនៅមិនទាន់អាចកាត់បន្ថយស្ថានភាពចង្អៀតណែនបាននៅឡើយ ពីព្រោះសំណុំរឿងថ្មីៗ ចេះតែមកដល់ជាបន្តបន្ទាប់៖ «ភាពចង្អៀតណែននេះ បើថាឱ្យមើលឃើញថា មានការថយចុះជាក់ស្ដែងតែម្ដង ដូចមិនទាន់ទេ ព្រោះយន្តការដែលយើងកំពុងធ្វើនេះ គឺជាយន្តការសម្រាប់រយៈពេលវែងទៅមុខ។ មិនមែនយន្តការដែលធ្វើហើយ ចេញផលសម្រាប់រយៈពេលពីរបីថ្ងៃ ឬក៏ពីរបីខែនោះទេ។ ដូចជា ការសាងសង់ និងពង្រីកពន្ធនាគារ ជាដើម គឺស្ថិតនៅក្នុងដំណើរការនៅឡើយ ហើយយន្តការដែលដាក់ឱ្យអនុវត្តទោសសហគមន៍ហ្នឹង គឺកំពុងតែស្ថិតក្នុងដំណើរការសិក្សាស្រាវជ្រាវ និងរៀបចំយន្តការ។ ហើយការពន្លឿនសំណុំរឿង គឺខាងតុលាការបានពន្លឿនសំណុំរឿងចាស់ដែលនៅសេសសល់ហ្នឹង បានច្រើនជាងពាក់កណ្ដាលហើយ ក៏ប៉ុន្តែទន្ទឹមនឹងនេះ សំណុំរឿងថ្មីដែលចូលមក ក៏វាប្រហែលគ្នាហ្នឹងដែរ»។
ក្រៅពីការប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ បញ្ហាចង្អៀតណែននេះក៏បានបង្កការលំបាកដល់មន្ត្រីពន្ធនាគារផងដែរ ដោយចំនួនអនុរក្សពន្ធនាគារមិនមានសមាមាត្រនឹងចំនួនអ្នកជាប់ឃុំ។ មន្ត្រីជាន់ខ្ពស់ពន្ធនាគារបានអះអាងថា ជាស្តង់ដារកំណត់ អនុរក្សពន្ធនាគារម្នាក់ត្រូវមើលការខុសត្រូវអ្នកជាប់ឃុំចំនួន ៦នាក់ ក៏ប៉ុន្តែពេលនេះមន្ត្រីអនុរក្សម្នាក់ ត្រូវមើលការខុសត្រូវអ្នកជាប់ឃុំជាង ៣០នាក់។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) និងជាអតីតអ្នកទោសមនសិការ លោក នី សុខា ថ្លែងថា ពន្ធនាគារបច្ចុប្បន្ន មិនសមហៅថា ជាមណ្ឌលអប់រំកែប្រែនោះឡើយ។ លោកអះអាងថា អ្នកជាប់ឃុំមួយចំនួនមិនបានកែប្រែខ្លួនឱ្យល្អឡើងវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេបែរជារៀនចេះជំនាញទុច្ចរិតថែមទៀត ពីព្រោះការបំពាក់បំប៉នជំនាញនៅក្នុងពន្ធនាគារ នៅមានភាពខ្វះខាតនៅឡើយ ស្របពេលដែលបន្ទប់ឃុំឃាំងនីមួយៗ ត្រូវផ្ទុកមនុស្សរាប់សិបនាក់៖ «តាមខ្ញុំតាមដានមើល គឺគាត់ទៅរៀនពីគ្នាទៅវិញទៅមក។ របៀបថា អ្នកខ្លះគាត់ប្រព្រឹត្តបទល្មើសលួចតូចតាច ពេលគាត់ចូលទៅដល់ហ្នឹង គាត់ទៅរៀនចេះពីល្បិច អាចឈានដល់ប្លន់ អាចឈានដល់លួចធំដុំ។ អ្នកខ្លះគ្រាន់តែសេពគ្រឿងញៀនធម្មតា អាចទៅរៀនចេះអំពីរហូតទៅដល់ជួញដូរទៀត ក៏មានដែរ។ អ៊ីចឹងទាក់ទងទៅនឹងការកែប្រែរបស់ពន្ធនាគារនេះ ខ្ញុំឃើញថា ហាក់ដូចជាមិនមានអីជាដុំកំភួនទេ»។
អ្នកការពារសិទ្ធិមនុស្សរូបនេះជឿជាក់ថា ស្ថានភាពចង្អៀតណែននេះអាចនឹងកាត់បន្ថយបានខ្លះ ប្រសិនបើតុលាការពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចឃុំខ្លួនជនណាម្នាក់ ហើយនិងអនុវត្តឱ្យបាននូវប្រភេទទោសសហគមន៍។ បន្ថែមពីលើនេះ លោកជំរុញអាជ្ញាធរឱ្យប្រែក្លាយពន្ធនាគារទៅជាកន្លែងអប់រំកែប្រែពិតប្រាកដ មិនមែនត្រឹមតែជាកន្លែងឃុំឃាំងមនុស្សដូចពេលបច្ចុប្បន្ននេះឡើយ៕
ខ្លាចចង្អៀត កុំធ្វើខុសច្បាប់ ដែលវានាំឲ្យជាប់គុកអា ប៉ាកាច់ !
ឡប់អាឡប់ ខ្លាចចង្អៀត តែស្រឡាញ់គុក អាពូជឆ្កែ !
ទង្វើត្រដរខ្យល់ ចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
……….
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃការត្រដរខ្យល់់សម្រាប់ ដង្ហើមចុងក្រោយរបស់វាដែរ ៕
សញ្ជឹង ថ្ងៃអាទឹត្យ
………….
នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
ការនឿយហត់ ។
ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
អ្នកនយោបាយ ទៅកេីត ។
អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
រត់ចោលស្រុក ។
មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
ដុល្លារ។
តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ