ដោយ ទីន ហ្សាការីយ៉ា
2019-07-21
RFA

ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជួបជុំគ្នាហូបនំបញ្ចុក នៅផ្ទះមេឃុំជាប់ឆ្នោត ឃុំសាន់គរ លោក ជឹម ស៊ុនលី នៅព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩។ Photo provided
ក្រុមសកម្មជន និងមន្ត្រីជាប់ឆ្នោតមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្តជួបជុំគ្នាហូបនំបញ្ចុក ដើម្បីពង្រឹងការសាមគ្គី។ សមត្ថកិច្ចបានឃ្លាំមើល និងសួរនាំពួកគេអំពីកម្មវិធីនេះ។ សង្គមស៊ីវិលថា ពលរដ្ឋមានសិទ្ធិពេញលេញដើម្បីជួបជុំគ្នា ហូបនំបញ្ចុក ដោយ គ្មានការរំខាន ឬអុកឡុកកម្មវិធីឡើយ។
ក្រុមមន្ត្រីបក្សប្រឆាំងនៅស្រុកកំពង់ស្វាយ អះអាងថា ពួកគេនៅតែ រងការបំភិតបំភ័យក្នុងកម្មវិធីហូបនំបញ្ចុក ព្រោះសមត្ថកិច្ចបានទៅឃ្លាំមើល សួរនាំ និងថតរូបរបស់ពួកគេ។
ជំទប់ទី២ ជាប់ឆ្នោតនៃឃុំក្ដីដូង ស្រុកកំពង់ស្វាយ លោក ជូ ភី ប្រាប់អាស៊ីសេរីថា ក្រុមសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំ បានជួបជុំគ្នា នៅផ្ទះរបស់មេឃុំជាប់ឆ្នោត ឃុំសាន់គរ ដើម្បីហូបនំបញ្ចុកជុំគ្នា ក្រោមរូបភាពកម្មវិធីបង្កក់ចៅ នៅព្រឹកថ្ងៃអាទិត្យ ទី២១ កក្កដា។ លោកថា ដំបូងមានអនុប៉ុស្តិ៍ឃុំសាន់គរ បានមកសួរនាំអំពីកម្មវិធី និងចំនួនអ្នកចូលរួម ហើយក្រោយមក សមត្ថកិច្ចឃុំសាន់គរ បានទូរស័ព្ទប្រាប់ខាងអធិការដ្ឋានស្រុកកំពង់ស្វាយ ទើបមានប៉ូលិសច្រើននាក់ បានជិះឡានមកឃ្លាំមើលពីផ្លូវជាតិទៅ។
លោក ជូ ភី ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថា ជាការបង្ករឿង និងបំភិតបំភ័យ ពលរដ្ឋធ្ងន់ធ្ងរ។ លោកទាមទារឱ្យសមត្ថកិច្ចបញ្ឈប់ការឃ្លាំមើល និងសួរនាំបែបនេះតទៅទៀត ហើយត្រូវគោរពសិទ្ធិពួកលោកខ្លះផង៖ «អាហ្នឹងគំរាម គំរាមជាក់ស្ដែង។ ពីមុខខ្ញុំអត់គិតថា គំរាមទេ កន្លងមក ទោះបីក្នុងរូបភាព យ៉ាងម្ដេចក៏ដោយ មិនថា បង្កក់កូនទេ។ គ្រាន់ថា កាលដែលយើងទៅហូបនំបញ្ចុក គឺរបៀបដែលយើងរួមគ្នាហៅថា សាមគ្គីភាព ស្នេហាជាតិ។ ដល់ពេលតាមតែគាត់ទៅមើលហ្នឹង គឺគំរាម។ គំរាមទាំងស្រុងតែម្ដង ស្រស់ហ្មងគំរាម។ គំរាមសួរ ជីកឫសជីកគល់ គឺគ្រាន់តែហូបនំបញ្ចុកសួរជីកឫស ជីកគល់។ វាហាក់បីដូចជា ខ្ញុំថា នៅក្នុងរបប៣ឆ្នាំ វាដកដង្ហើមអត់បាន។ វាហួសហេតុ វាអត់មានច្បាប់ណាចែងថា ស៊ីនំបញ្ចុកមកស៊ើបអង្កេត។ តួនាទីប៉ូលិសវាមានដល់ថ្នាក់ ឯណា (ដូច) ជំនាន់ប៉ុល ពត ទៅហើយ។ វាអស់ហ្មង»។
មេឃុំជាប់ឆ្នោត ឃុំសាន់គរ ស្រុកកំពង់ស្វាយ លោក ជឹម ស៊ុនលី ប្រាប់ថា កម្មវិធីហូបនំបញ្ចុកនៅផ្ទះរបស់លោក ព្រឹកមិញ មិនបានថ្លែងសារនយោបាយអ្វីឡើយ ដោយសារក្រុមសកម្មជនបក្សប្រឆាំងព្រួយបារម្ភខ្លាចសមត្ថកិច្ចរករឿង និងចោទប្រកាន់ពួកគាត់។ លោកថា កម្មវិធីនោះ បានបញ្ចប់ទៅវិញ ក្រោយពេលមានការសួរនាំ និងឃ្លាំមើលពីសមត្ថកិច្ច៖ «គេទៅសាកសួរ ទៅសួរ។ សួរថាធ្វើអ្វីៗ? ខ្ញុំស្ដាប់លឺ ប្រាប់ថា បង្កក់ចៅទេ អត់មានកម្មវិធីអ្វីទេ? អត់ទេ អត់មានគាំទ្រអ្វីទេ បាទ! ជួបជុំគ្នា ក៏ថតទៅណា»។
អាស៊ីសេរីមិនអាចទាក់ទងក្រុមអាជ្ញាធរដែលរងការចោទប្រកាន់ពីក្រុមសកម្មជនបក្សប្រឆាំងនេះបានទេ នៅថ្ងៃទី២១ កក្កដា ក៏ប៉ុន្តែស្នងការខេត្ត លោក អ៊ុក កុសល ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា មិនដែលមានករណីសមត្ថកិច្ចទៅឃ្លាំមើល សួរនាំ ឬថតរូប សកម្មជនបក្សប្រឆាំងឡើយ។ សំឡេង លោក អ៊ុក កុសល៖ «មិនមានទេ។ កិច្ចការងារណា ទៅអ៊ីណា។ ដូចនិយាយអ៊ីចឹង ខ្ញុំឃើញតែផ្សាយគ្រប់កន្លែងអ៊ីចេះ អ៊ីចុះ អ៊ីចឹងបានថា។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ដែរណា ថា ខាងបង ចូលចិត្តផ្សាយអ្វី ដែលបាននិយាយឱ្យពិត។ ចង់បញ្ជាក់អ៊ីចឹងដែរ។ ចង់បញ្ជាក់។ កុំឱ្យខ្ញុំនិយាយជាមួយបងទៅរឿងផ្សេង។ បាទ! ព្រោះមិនមានទេ ប្រជាពលរដ្ឋ គាត់ហូបអ្វី ធ្វើអ្វី មិនមាននរណាទៅហាមឃាត់គាត់ ធ្វើអ្វីទេ។ ដល់អ៊ីចឹងទៅ ខ្ញុំចង់អស់សំណើច និយាយអ៊ីចឹង»។
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ធ្លាប់លើកឡើង កាលពីខែមិថុនាថា សមត្ថកិច្ចសង្ស័យ និងរកឃើញអ្នកគាំទ្របក្សប្រឆាំងខ្លះ បានយកឈ្មោះថា ជុំគ្នាហូបនំបញ្ចុក ប៉ុន្តែការពិត គឺប្រជុំគ្នា ជជែករឿងនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកបានណែនាំឱ្យមន្ត្រីបក្សប្រឆាំងទាំងនោះ ប្រជុំរឿងនយោបាយ ត្រៀមខ្លួនបោះឆ្នោតឆ្នាំ២០២២ ឬ ឆ្នាំ ២០២៣ ទើបគ្មានបញ្ហា និងជារឿងល្អ។
អ្នកការពារសិទ្ធិមនុស្ស អះអាងថា ពលរដ្ឋគ្រប់រូបត្រូវបានច្បាប់ធានាថា មានសិទ្ធិពេញលេញ ក្នុងការជួបប្រជុំគ្នា ទោះជជែករឿងនយោបាយ គាំទ្រនយោបាយ ឬហូបអ្វីក៏ដោយ ក៏គ្មានទោសដែរ។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពង់ធំ លោក ខន សុជា ឱ្យដឹងថា ពលរដ្ឋគ្រប់រូប មានសិទ្ធិជួបប្រជុំគ្នា ជជែករឿងនយោបាយ ហើយពួកគេ មានសិទ្ធិ សេរីភាព ក្នុងការគាំទ្រគោលនយោបាយគណបក្សដែលខ្លួនពេញចិត្ត។ លោកថា បើទោះ ក្រុមសកម្មជនបក្សប្រឆាំង ឬពលរដ្ឋហូបនំបញ្ចុកជជែករឿងនយោបាយ ក៏គ្មានច្បាប់ណា ហាមឃាត់សិទ្ធិពួកគេដែរ។ លោកថា បើសមត្ថកិច្ចទៅហាមឃាត់សិទ្ធិសេរីភាពពួកគេ ទើបជារឿងខុសច្បាប់៖ «គាត់និយាយរឿងនយោបាយ គាំទ្រហ្នឹង គាត់បានទៅធ្វើសកម្មភាពឱ្យខុសច្បាប់ឬនៅ? បើត្រឹមតែថា និយាយក្នុងចិត្តរបស់គាត់ ថា គាត់គាំទ្រគណបក្សនេះ គាំទ្របុគ្គលនេះ ខ្ញុំគិតថា ជាសិទ្ធិរបស់គាត់»។
ក្រុមសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ធំ បាននាំគ្នារៀបចំកម្មវិធី ហូបនំបញ្ចុកជុំគ្នារៀងរាល់ចុងសប្ដាហ៍ ដើម្បីជជែកគ្នា និងរំលឹកអនុស្សាវរីយ៍ កាលធ្វើការជាមួយគ្នា ជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។ ការជួបជុំគ្នាហូបនំបញ្ចុករាល់ចុងសប្ដាហ៍ត្រូវបានមន្ត្រីបក្សប្រឆាំង អះអាងថា ភាគច្រើនរងការឃ្លាំមើល សួរនាំ និងថតរូបពីសំណាក់សមត្ថកិច្ចក្នុងមូលដ្ឋាន។ ប៉ុន្តែសមត្ថកិច្ចទាំងនោះ មិនបានរារាំងសកម្មភាពពួកគេឡើយ។
បើទោះយ៉ាងណា ក្រុមសកម្មជនបក្សប្រឆាំង នៅខេត្តកំពង់ធំ ប្ដេជ្ញាថា ពួកគេនឹងនៅតែបន្តធ្វើកម្មវិធីជួបជុំគ្នា ហូបនំបញ្ចុករៀងរាល់ចុងសប្ដាហ៍បន្តទៀត ដោយមិនភ័យតក់ស្លុតឡើយ។ ក្រុមសកម្មជនបក្សប្រឆាំងថា ការឃ្លាំមើល ឬគំរាមកំហែងពួកគេ មិនបានផ្ដល់ផលចំណេញ ដល់អាជ្ញាធរ និងបក្សកាន់អំណាចឡើយ។ ផ្ទុយទៅវិញ ការធ្វើបែបនេះ នឹងធ្វើឱ្យពលរដ្ឋមិនពេញចិត្តបក្សកាន់អំណាច កាន់តែច្រើន៕
សញ្ជឹង ថ្ងៃអាទឹត្យ
………….
នឿយហត់ក្នុងការងារ នារសៀលជ្រាលជ្រេរ ក្នុងថ្ងៃអាទឹត្យនេះ
ចេញពីបន្ទប់ ខ្ញុំមកអង្គុយសំកុកមុខកំប៉ុងស្រាបៀរអង្គរ ដេីម្បី
ក្រេបយករសជាតិផ្សេីមបំពង់ក ដេីម្បីឲ្យវាជួយញុាំងសម្រាល
ការនឿយហត់ ។
ស្រាបៀរនេះ វានៅសល់ពីម្សុិលម្ង៉ៃ ដោយហេតុុមន្ត្រីកន្លែងខ្ញុំ
ឈ្មោះអុិនរី មិនដឹងត្រូវប៉ាន់ស្អីទេ បានយកប្រាក់មកជូនខ្ញុំមួយមុឺនរៀល។
ខ្ញុំក៏ចិត្តល្អបន្តទៀត។ ទិញបានប្រាំកំប៉ុងផឹកពីរនាក់
អាចៅវ៉េតដែលជាមន្ត្រីក្នុងកន្លែងខ្ញុំដែរ ។ដោយផឹកមិនអស់
ទេីបនៅសល់មួយកំប៉ុង បានផ្សេីមបំពង់កនាល្ងាចនេះទៅ ។
ក្រេបរសជាតិស្រាបៀរបណ្តេីរ ខ្ញុំសញ្ជឹងគឹតបណ្តេីរ។
ខ្ញុំចេះតែគឹតថា ហេតុអីប្រទេសខ្ញុំ បែរជាមានអាល្ងេីពីរនាក់ មកធ្វេីជា
អ្នកនយោបាយ ទៅកេីត ។
អាពីរនាក់នេះ បេីនិយាយពីរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺដូចគ្នាបេះដាក់ ។
តែវាចម្លែកត្រង់ថា អាជេិងខូចទាំងពីរ
នេះមានងារ្យខុសគ្នា។ អាមួយមានឈ្មោះថាអាដង្ខៅបាតុកម្ម
ឯអាមួយទៀតមានងារ្យថាអាយ៉ងគោមួយរយ ។
បច្ចុប្បន្ន អាពីរក្បាលនេះ អាមួយជាប់គុក ឯអាមួយទៀត
រត់ចោលស្រុក ។
មូលហេតុមកពីអញ្ចេះទេដឹង បានជាអាមួយត្រូវជាប់គុក និងអាមួយទៀត
ត្រូវរត់ចោលស្រុកនោះ។ខ្ញុំពិចារណា។
អាដង្ខៅបាតុកម្មសមរង្សុី វាជាពូជក្បត់ជាតិ ។ ដល់ឥឡូវវាត្រូវនិងពាក្យទំនៀម
ថាស្លឹកឈេីជ្រុះមិនឆ្ងាយពីគល់ទៀត ព្រោះតែមារយាទ
ចុះកិច្ចព្រមព្រាងជាមួយយួនដេហ្កា ឈ្មោះកុក ស ដោយ
អាសមរង្សុីសុខចិត្តកាត់ ដីខ្មែរឲ្យយួួនដេហ្កានេះ ៤ខេត្ត
ពេលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ជាថ្នូរជាមួយមូលនិធិ ដែលផ្តល់ដោយយួនដេហ្កា ដល់
គណៈបក្សសង្គ្រោះជាតិ ក្នុងមួុយខែប្រមាណជិត៣មុឺន
ដុល្លារ។
តេីបែបនេះ អាសម រង្សីមិនមែនជាជនក្បត់ជាតិទេឬ ?
ងាកមកអាយ៉ងគោ១០០កឹម សុខា ហៅអាក្តឆ្កែវិញម្តង ។
អាក្តឆ្កែនេះ បេីនិយាយរឿងភូតភរ បោកប្រាស ញុះញង់
អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គម
អានេះចង់ខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្សុី
ទៅទៀត។ ព្រោះថាវាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកបង្រៀនវា
ពីវិធីធ្វេីបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
តែអានេះវាមានចណុចខ្សោយ គឺអំនួត ដែលបណ្តាលឲ្យបែក
ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហេីយ។
ភាគបន្ត និងមានផ្សាយជូន នៅថ្ងៃច័ន្ទ នេះ
សញ្ជឹង ថ្ងៃអាទឹត្យ(ភាគបន្ត)
………..
ខ្ញុំបានពិចារណាឡេីងវិញ។ ទេ ! វាហាក់មិនប្រាកដថា អាក្តឆ្កែ
កឹមសុខា ព្រោះតែអំនួត ទេីបធ្វេីឲ្យវាជាប់គុកច្រវ៉ាក់នោះទេ។
ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការ
បាត់ជំនឿពីសំណាក់អ្នកគាំទ្រពួកវាជាបណ្តេីរ ដូចសំប៉ាន
រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំ
ល្វឹងល្វេីយ។ ប្រហែលរឿងនេះទេដឹង ទេីបអាក្តឆ្កែកឹមសុខា
ដាច់ចិត្តទំលាយអាថ៍កំបាំងស្តីពីការឃុបឃឹតជាមួយបរទេស
រៀបចំបដិវត្តពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅ
កម្ពុជា។
ពិតហេីយ ការឃោសនាអកុសល បង្កេីតរឿងក្នុងពេល
ដែលគ្មានរឿង ដេីម្បីញុះញង់ អុចអាលទម្លាក់កំហុស ការ
សន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះ
មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ
ដែលគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន
កម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលេីការ
ដឹកនាំរបស់រដ្ឋាភិបាល ជាហេតុ ធ្វេីឲ្យមន្ត្រីរដ្ឋាភិបាល និង
បងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ
ទោះបីរំលោភលេីការណែនាំក្តី។
សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពល
រដ្ឋពិតជាមានឥទ្ធិពលយ៉ាប្រាកដ ក្នុងការកំចាត់ព័ត៌មាន
ភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបេីគណះបក្សសង្គ្រោះជាតិ
ឈ្នះក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ
២០១៧ ។ តេីនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហេីយ មិនមានឲ្យថវិកា
តាមការសន្យា សូម្បីតែមួយសេននោះ។
មានតនៅថ្ងៃអង្គារ៍
សញ្ជឹង ថ្ងៃអាទឹត្យ(ភាគបន្ត)
…………..
ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧
តាមនយោបាយសន្យាផ្តល់មូលនិធិ៥០មុឺនដុល្លារ ដែលរៀបចំ
ការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្ម
ដោយអាកូនយួនយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជា
មេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកេីនឡេីង
បន្តិចក្តី តែភាពប្រទាំងប្រទេីស ទាក់ទងនិងការសន្យាផ្តល់
មូលនិធិ៥០មុឹនដុល្លារពីគណៈបក្សសង្គ្រោះចំពោះឃុំសង្កាត់
បក្សនេះឈ្នះឆ្នោតបានកេីតឡេីងតាមរយះការធ្វេីបាតុកម្ម
ទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យានេះ
បានកេីតឡេីងក្នុងច្រេីនមូលដ្ឋានទូទាំងប្រទេស ។
យឹមសុវណ្ណត្រូវបាន មតិជាច្រេីនមុឹនសែននាក់ក្នុងមួយថ្ងៃ
បានធ្វេីការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គម
ហ្វេសប៊ុក ។
សម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែល
ទេីបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វេីការក្នុងឬកពារ
ក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូច
ជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
អាក្តឆ្កែកឹមសុខា ដែលទេីបចេញពីក្នុងរូងកណ្តុរ សម្រាប់
គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពេីអានាចារ
បោកបញ្ឆោតរួមសង្វាស ហេីយដែលប្តឹងដោយនារីរងគ្រោះ
ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំង
ប្រទេីស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាង
ប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
ហេីបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់
មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០មុឺនដុល្លារ
ចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រេីស
រេីសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨
ក្នុងពេលដ៏ខ្លីខាងមុខនេះហេីយ។
កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួល
បានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិត
ជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយ
អំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
ឡេីយ ។ ដូច្នេះជម្រេីសរបស់វាមានតែមួយ នោះគឺការប្រមូល
កម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តេីមអំណាចតាមរយះ
បាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហេីយក្តី ។
ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិ
គឺជាស្ប៉តឃោសនាដែលកឹមសុខាយកមកប្រេីជាប្រចាំ
ស្រាប់ការទាក់ទាញចំពោះអ្នកជឿជាក់លេីគណៈបក្សសង្គ្រោះជាតិផង
និងធ្វេីជាការគំរាមកំហែងដល់អ្នកមិនគាំទ្រផង ។
to be continue