ដោយ មាន ឫទ្ធិ
2019-07-27
RFA

អតីតបុគ្គលិកអាស៊ីសេរី លោក យាង សុធារិន្ទ (ស្ដាំ) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយពីចេញពីសវនាការ នៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ កក្កដា ២០១៩។ Photo courtesy of Facebook Page KKKHRDA-Center
មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញវិស័យសារព័ត៌មានដែលបានឃ្លាំមើលដំណើរការសវនាការកាត់ក្តីលើអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ កត់សម្គាល់ឃើញថា មានភាពមិនប្រក្រតីជាច្រើននៅក្នុងសំណុំរឿងនេះ។ ពួកគេលើកឡើងថា ភាពមិនប្រក្រតីទាំងនោះ គឹរួមមានចាប់តាំងពីបទចោទប្រកាន់ នីតិវិធីសវនាការស៊ើបសួរ ព្រមទាំងការអូសបន្លាយពេលវេលាកាត់ក្តីបិទបញ្ចប់សំណុំរឿងនេះ ជាដើម។
សំណុំរឿងចម្រូងចម្រាសប្រឆាំងនឹងអតីតអ្នករាយការណ៍អាស៊ីសេរីពីររូបនេះ ដែលរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាបទចោទបែបប្រឌិត និងមានចរិតគុំកួននយោបាយនោះ នៅមិនទាន់បិទបញ្ចប់ជាស្ថាពរនៅឡើយទេ។ ចៅក្រមស៊ើបសួរបានសម្រេចបន្តសវនាការលើសំណុំរឿងរបស់ពួកគេនៅថ្ងៃទី០៩ ខែសីហា ជាបន្តទៀត ក្រោយពីបានជំនុំជម្រះលើអង្គសេចក្តីជាលើកដំបូងកាលពីថ្ងៃសុក្រ ទី២៦ កក្កដា ខណៈសំណុំរឿងនេះចេះតែអូសបន្លាយអស់រយៈពេលជាង ១ឆ្នាំកន្លះមកហើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលបានចូលឃ្លាំមើលផ្ទាល់ក្នុងដំណើរការសវនាការពីព្រឹកថ្ងៃទី២៦ កក្កដា កត់សម្គាល់ឃើញមានភាពមិនប្រក្រតីជាច្រើនជុំវិញដំណើរការកាត់ក្តីមិនទាន់ស្រេចបាច់នេះ។ ថ្លែងក្នុងនាទីវេទិកាអាស៊ីសេរី កាលពីយប់ថ្ងៃទី២៦ កក្កដា លោក អំ សំអាត យល់ថា វត្តមានមិនចាំបាច់នៃមន្ត្រីនគរបាលច្រើនរូបដែលជាអ្នកកសាងសំណុំរឿងរបស់ពួកគេ ក្នុងបន្ទាប់សវនាការ ជាការដាក់សម្ពាធផ្លូវចិត្ត និងស្មារតីរបស់អ្នកទាំងពីរកាន់តែខ្លាំងបន្ថែមទៀត៖ «ខ្ញុំគិតថា បើសិនជារឿងផ្លូវចិត្តផ្លូវអារម្មណ៍ វាជាការដាក់សម្ពាធមួយ ព្រោះអីយើងឃើញសមត្ថកិច្ចប្រហែលជា ៦ទៅ៧នាក់ ដែលសុទ្ធតែជាមន្ត្រីនគរបាលហ្នុង អង្គុយខាងមុខ។ បើនិយាយអំពីសិទ្ធិវិញ វាធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងស្មារតីរបស់គាត់ ក្នុងការឆ្លើយបំភ្លឺ ដែលធ្វើឱ្យគាត់នឹកឃើញពីពេលមុនដែលមន្ត្រីទាំងអស់នោះ ជាអ្នកកសាងសំណុំរឿង ហើយបញ្ជូនគាត់ទៅតុលាការ»។
លោក អំ សំអាត គូសបញ្ជាក់ថា មានភាពចម្រូងចម្រាសជុំវិញករណីដែលចៅក្រមពុំព្រមញែកសំណុំរឿងបទចោទប្រឆាំងនឹងអ្នកទាំងពីរ មកកាត់ក្តីក្នុងសវនាការដាច់ដោយឡែកពីគ្នានោះទេ៖ «បើសិនជាកាត់ក្នុងពេលតែមួយ ហើយពីររឿង ហើយសួរពីរឿងទៅមួយរឿង វាធ្វើឱ្យប៉ះពាល់ដល់បញ្ហា ដល់ផ្លូវចិត្ត និងស្មារតីគាត់យ៉ាងម៉េច? ការឆ្លើយហ្នឹង ក៏អាចមានភាពច្របូកច្របល់គ្នាដែរ។ យើងឃើញថា ព្រឹកមិញហ្នឹង កាត់តែរឿងមួយផងនៅតែលើកអង្គហេតុយកមកបង្ហាញខ្លះ វាអត់ត្រូវទៅហ្នឹងអង្គហេតុទៅទៀត។ អ៊ីចឹងបានមេធាវី ព្យាយាមកាត់ថា វាមិនត្រូវហ្នឹងអង្គហេតុទេ សូមឱ្យដកចេញ។ ដូច្នេះ បើសិនជាកាត់ទាំងពីរ គឺវល់វេះជាគ្នា»។
បន្ថែមពីលើនេះ លោក អំ សំអាត សង្កត់ធ្ងន់ៗថា បទចោទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍បង្កឱ្យមានការអន្តរាយដល់ការការពារជាតិប្រឆាំងនឹងអ្នកទាំងពីរនោះ គឺបទចោទធ្ងន់ធ្ងរ ព្រោះលោកថា អ្នកទាំងពីរគ្រាន់តែជាអ្នកកាសែត ហើយពុំមានភស្តុតាងណាមួយដែលថា ពួកគេបានផ្តល់ព័ត៌មានដល់រដ្ឋបរទេស ដែលនាំឱ្យអន្តរាយដល់ការការពារជាតិនោះឡើយ៖ «បើសិនជាយើងនិយាយថា គ្រាន់តែផ្តល់ព័ត៌មានទៅខុស ចុះសព្វថ្ងៃដែលអាស៊ីសេរី សម្ភាសដូចខ្ញុំ អ្នកនាំពាក្យរដ្ឋាភិបាល ឬក៏អ្នកផ្សេងៗ អាហ្នឹងម៉េចវិញ? បើសិនជាគាត់ផ្ដល់អត់បាន? គ្មានអីខុសទេទាក់ទងហ្នឹងបញ្ហាហ្នឹង»។
ជុំវិញបទចោទដ៏ចម្រូងចម្រាសនេះ អ្នកជំនាញវិស័យសារព័ត៌មាន និងជានាយកមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ណុប វី ថ្លែងក្នុងនាទីវេទិកាអាស៊ីសេរី កាលពីយប់ថ្ងៃទី២៦ កក្កដា ថា រឿងនេះទំនងជាទាក់ទងទៅនឹងការគុំកួនផ្នែកនយោបាយ និងទំនាក់ទំនងល្អក់កកររវាងរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិកច្រើនជាង ព្រោះសហរដ្ឋអាមេរិកបានរិះគន់របបក្រុងភ្នំពេញខ្លាំងៗ ក្រោយរបបនេះបានរម្លាយប្រជាធិបតេយ្យ ;និងបើកការបង្ក្រាបមកលើសំឡេងប្រឆាំងជាដើមនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់។ លោកថា បទចោទប្រឆាំងនឹងអ្នកទាំងពីរក្នុងរឿងផ្តល់ព័ត៌មានឱ្យរដ្ឋបរទេសដែលនាំឱ្យអន្តរាយដល់ការការពារជាតិនេះ ជារឿងមិនត្រឹមត្រូវនោះទេ ព្រោះអ្នកទាំងពីរនៅតែមានសិទ្ធិជាអ្នកសារព័ត៌មានឯករាជ្យដដែល ដូចអ្នករាយការណ៍ព័ត៌មានឱ្យទីភ្នាក់ងារព័ត៌មានអន្តរជាតិដទៃទៀតដែរ៖ «មិនត្រឹមតែប៉ុណ្ណោះ ទោះជាលោកលែងជាអ្នកសារព័ត៌មានអាស៊ីសេរី ក៏លោកនៅមានសិទ្ធិជាអ្នកសារព័ត៌មានឯករាជ្យ នៅក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសយើង ដូចជាអ្នកសារព័ត៌មានសេរីផ្សេងៗ ដូចជាអ្នកសារព័ត៌មានសម្រាប់ទីភ្នាក់ងារព័ត៌មាន ធំៗដូច ក្យូដូ ជប៉ុន ឬមួយ អាប៉េ អាអេហ្វប៉េ របស់បារាំងអីជាដើម គឺសុទ្ធតែមានការងារក្នុងការរាយការណ៍ព័ត៌មានទាំងអស់។ ដូច្នេះ នេះ មិនមែនជាហេតុផលមួយសមរម្យទេ»។
លោក ណុប វី បន្តថា ការអូសបន្លាយនៃសវនាការកាត់ក្តីសំណុំរឿងរបស់ពួកគេ និងមិនព្រមទម្លាក់ចោលបទចោទប្រឆាំងនឹងអ្នកទាំងពីរនេះ ជាសារមួយយ៉ាងច្បាស់គំរាមកំហែងដល់អ្នកសារព័ត៌មានឯករាជ្យ និងវិស័យសារព័ត៌មានទាំងមូលនៅកម្ពុជា។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទាមទារឱ្យតុលាការរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកទាំងពីរ ដោយចាត់ទុកថា នេះជាសំណុំរឿងបែបប្រឌិត និងអយុត្តិធម៌ ព្រោះគ្មានភស្តុតាងរឹងមាំប្រឆាំងនឹងពួកគេ ហើយថា មានគោលដៅវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ ដែលហ៊ានរិះគន់រដ្ឋាភិបាល។
នៅមុនសវនាការរបស់ពួកគេ លោក រ៉ូហីត ម៉ាហាចាន់ (Rohit Mahajan) នាយករងនៃវិទ្យុអាស៊ីសេរី ធ្លាប់ថ្លែងថា លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទទួលរងនូវបទចោទដែលគ្មានភស្តុតាងបញ្ជាក់ត្រឹមត្រូវ ដែលសំណុំរឿងរបស់ពួកគេមិនគួរកើតមានឡើងតាំងពីដំបូង។ លោកថា តុលាការក្រុងភ្នំពេញ អាចកែតម្រូវលើភាពមិនចាំបាច់នេះ និងស្ថានភាពគួរឱ្យរំខាននេះ ដោយទម្លាក់ចោលសំណុំរឿងនេះ និងរាល់បទចោទប្រឆាំងនឹងពួកគេ ដោយពុំត្រូវពន្យារពេលបន្តទៀតឡើយ៕
Send to facebook
សញ្ជឹង ថ្ងៃអាទឹត្យ (ត)
*******
ដូចការសន្យា ថ្ងៃអាទឹត្យនេះ យើងបន្តរឿងរ៉ាវរបស់យើង ទាក់ទងជាមួយអាល្ងើពីរក្បាល
ដែលជាអ្នកនយោបាយចោលម្សៀត ដែលចេះត្រឹមតែ អនុវត្តន៍ នូវការភូតភរ បោកប្រាស
ញុះញង់អុចអាល លាភពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺ អាដង្ខៅបាតុកម្ម
សមរង្ស៊ី និងអាយ៉ងគោមួយរយ កឹម សុខាបន្តទៀត ។
មើលឃើញច្បាស់ ពីភាពមិនអាចយកជ័យជម្នះបាន តាមរយះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលមានគណបក្សនយោបាយចូលរួម
ប្រគួតប្រជែងយ៉ាងច្រើននោះ អាយ៉ងគោមួយរយ ក្រោយការសម្រួលពីសម្តេចតេជោ
ហ៊ុនសែន តាមផ្លូវច្បាប់ ដើម្បីឲ្យមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីវាបានជ្រកពួនដូចជាកណ្តុរក្នុងលូ គេចចេញពីផ្លូវ
ច្បាប់ ក្នុងករណីប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះផ្ទាល់នោះ អាយ៉ងគោមួយរយកឹម សុខា បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេស
អូស្ត្រាលី ក្នុងហេតុផល ប្រមូលមូលនិធិក្រៅប្រទេស ដើម្បីជួយទ្រទ្រង់ដល់ការឃោសនា
បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ។
អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ អាល្ងើពីរក្បាលនេះ តែងទុកគណបក្សសង្គ្រោះ
គឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់
កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពាន
លើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័ត
ច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
ជានិច្ចកាល អាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨
តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុងនិយាម
នៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ សម្តេចចង់ឱ្យតួអង្គ
ទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
(នៅមានត)