អគ្គស្នង​ការដ្ឋាន​​នគ​របាល​​ជាតិ​​ប្រកាស​ថា ​នឹង​​ប្រើ​​មធ្យោបាយ​​គ្រប់​​រូបភាព​​តាម​​ចាប់​​លោក​​ សម រង្ស៊ី​ ដាក់​គុក​

ដោយ វណ្ណ សុគន្ធា
27/07/2019
RFI

media
លោក​ សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​ពេល​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​
@ Mu Sochau


អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី២៧ ខែកក្កដា​នេះ បាន​ចេញមក​ប្រកាសថា ខ្លួន​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​គ្រប់​រូបភាព​ទាំងអស់ ដើម្បី​តាម​ចាប់ខ្លួន​លោក​ សម រង្ស៊ី និង បក្ខពួក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​របស់​កម្ពុជា។ ការប្រកាស​តាម​ចាប់ខ្លួន​លោក​ សម រង្ស៊ី​ ឱ្យបាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​សារ​វាយប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​តាមរយៈ​អ្នកនាំពាក្យ​បាន​អះអាង​ឱ្យដឹងថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានទទួល​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ សម រង្សី និង​បក្ខពួក​ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ហើយ​បច្ចុប្បន្នកំពុង​គេចខ្លួន។ ដូច្នេះហើយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដីកា​របស់​តុលាការ​ក្នុងការ​ស្វែងរក និង​ចាប់ខ្លួន​លោក ​សម រង្ស៊ី និង​បក្ខពួក​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​របស់​កម្ពុជា។

អ្វី​ជាការ​កត់សម្គាល់ ការប្រកាស​តាម​ចាប់ខ្លួន​លោក​ សម រង្ស៊ី និង បក្ខពួក​ឱ្យ​ទាល់តែ​បាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នាពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​សរសេរ​សារ​វាយប្រហារ​មិន​ដក​ដៃ​មកលើ​រដ្ឋាភិបាល​កម្ពុជា។ ក្នុងនោះ លោក​ សម រង្ស៊ី បានប្រកាសថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និយាយ​មិន​ច្បាស់លាស់​ពាកព័ន្ធ​នឹង​ការហាម​មិនឱ្យ​សមាជិកសភា​អឺរ៉ុប៦រូប​ចូលមក​កម្ពុជា​ជាមួយ​រូបលោក។ តាម​លោក​ សម រង្ស៊ី ការនិយាយ​មិន​ច្បាស់លាស់​នេះ គឺ​ដោយសារ​មាន​សម្ពាធ​ពី​អន្តរជាតិ។

ក្រៅពីនេះ លោក​ប្រធានស្តីទី​អតីត​គណបក្សប្រឆាំង​ក៏បាន​យក​បញ្ហា​ចិន​មក​វាយប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ លោក​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​ចូលរួម​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន។ បន្ថែម​លើ​នេះ លោក​ សម រង្ស៊ី ក៏បាន​អំពាវនាវ​ជា​រើយៗដល់​កងកម្លាំងប្រដាប់អាវុធ​ឱ្យចូល​រួមជាមួយ​ក្រុមរ​ប​ស់លោក ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​អំពាវនាវ​ដល់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​កុំឱ្យ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​ដែល​កំពុង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រោះ​សកម្មភាព​នេះ គឺជា​ទង្វើ​ខុសច្បាប់ ហើយក៏​ជា​ទង្វើ​ដែល​បង្កឱ្យមាន​អសន្តិសុខ​ដល់​សង្គម។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ ដើម្បី​រួមចំណែក​ពង្រឹង និង​ការពារ​នីតិរដ្ឋ ព្រមទាំង​ធានា​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​ល្អប្រសើរ។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក៏បាន​ព្រមាន​ដល់​សាធារណជន​ទូទៅ ជាពិសេស​ក្រុម​អតីត​បក្សប្រឆាំង​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ដល់​ការអនុវត្ត​ដីកា​របស់​តុលាការ ព្រោះ​សកម្មភាព​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ​នេះ គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន៕

What Next?

Recent Articles

3 Responses to "អគ្គស្នង​ការដ្ឋាន​​នគ​របាល​​ជាតិ​​ប្រកាស​ថា ​នឹង​​ប្រើ​​មធ្យោបាយ​​គ្រប់​​រូបភាព​​តាម​​ចាប់​​លោក​​ សម រង្ស៊ី​ ដាក់​គុក​"

  1. so socheath says:

    Send to facebook
    សញ្ជឹង ថ្ងៃអាទឹត្យ (ត)
    *******
    ដូចការសន្យា ថ្ងៃអាទឹត្យនេះ យើងបន្តរឿងរ៉ាវរបស់យើង ទាក់ទងជាមួយអាល្ងើពីរក្បាល
    ដែលជាអ្នកនយោបាយចោលម្សៀត ដែលចេះត្រឹមតែ អនុវត្តន៍ នូវការភូតភរ បោកប្រាស
    ញុះញង់អុចអាល លាភពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺ អាដង្ខៅបាតុកម្ម
    សមរង្ស៊ី និងអាយ៉ងគោមួយរយ កឹម សុខាបន្តទៀត ។
    មើលឃើញច្បាស់ ពីភាពមិនអាចយកជ័យជម្នះបាន តាមរយះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលមានគណបក្សនយោបាយចូលរួម
    ប្រគួតប្រជែងយ៉ាងច្រើននោះ អាយ៉ងគោមួយរយ ក្រោយការសម្រួលពីសម្តេចតេជោ
    ហ៊ុនសែន តាមផ្លូវច្បាប់ ដើម្បីឲ្យមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីវាបានជ្រកពួនដូចជាកណ្តុរក្នុងលូ គេចចេញពីផ្លូវ
    ច្បាប់ ក្នុងករណីប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះផ្ទាល់នោះ អាយ៉ងគោមួយរយកឹម សុខា បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេស
    អូស្ត្រាលី ក្នុងហេតុផល ប្រមូលមូលនិធិក្រៅប្រទេស ដើម្បីជួយទ្រទ្រង់ដល់ការឃោសនា
    បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ អាល្ងើពីរក្បាលនេះ តែងទុកគណបក្សសង្គ្រោះ
    គឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់
    កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពាន
    លើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័ត
    ច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាល អាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុងនិយាម
    នៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ សម្តេចចង់ឱ្យតួអង្គ
    ទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    (នៅមានត)

  2. Anonymous says:

    I do not have to explant any one but????? between SAM RANSY and HUN SEN witch one can travel freely in the world??. come on you guy be a human being… I expected Cambodian are having brain as the other nation around the world also.

  3. so socheath says:

    ហាស ! ហាស
    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ
    ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
    អត្ថបទ : ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕