ដោយ អ៊ឹង ប៊ុនថន
27/07/2019
RFI

ក្រុមអ្នកជំនាញ អ.ស.ប អំពាវនាវឲ្យកម្ពុជាដោះលែងយុវជន គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ និងបញ្ឈប់ការបង្ក្រាបលើសង្គមស៊ីវិល
@UNHR
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សំដែងការសោកស្តាយ បន្ទាប់ពីក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទទូចឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើយុវជនពីរនាក់ ដែលត្រូវបានចាប់ខ្លួន ជុំវិញការចូលរួមរំលឹកខួប៣ឆ្នាំ នៃឃាតកម្មលើលោក បណ្ឌិត កែម ឡី។ បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការចាប់ខ្លួនយុវជនទាំងពីរនាក់នោះគឺជាការអនុវត្តច្បាប់ និងទប់ស្កាត់កុំមានចលាចលក្នុងសង្គម ប៉ុន្តែក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិចាត់ទុកសកម្មភាពរបស់យុវជនទាំងពីរនេះថាជាការសំដែងមតិដោយសន្តិវិធី។
ការចេញសេចក្តីថ្លែងការណ៍ចំនួនពីរទំព័ររបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃសៅរ៍នេះ គឺមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិពីទីក្រុងហ្សឺណែវ ប្រទេសស្វីសបានចេញសេចក្តីថ្លែងការណ៍៣ទំព័រនៅថ្ងៃទី ២៦ កក្កដា។ ជាសេចក្តីថ្លែងការណ៍ ដែលក្រុមអ្នកជំនាញអន្តរជាតិបានលើកឡើងពីកង្វល់របស់ខ្លួន លើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំនៅកម្ពុជា បន្ទាប់ពីការចាប់ខ្លួននិងចោទប្រកាន់លើយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ កាលពីអំឡុងរំឭកខួប៣ឆ្នាំនៃឃាតកម្ម លោក កែម ឡី។ ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើយុវជនទាំងពីរ និងបានចាត់ទុកថា អាជ្ញាធរកម្ពុជាកំពុងកំណត់គោលដៅលើសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។
ក៏ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបវិញ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ គឺជាការអនុវត្តច្បាប់ និងទប់ស្កាត់កុំឲ្យមានចលាចលក្នុងសង្គម។ បច្ចុប្បន្ន យុវជនទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់តុលាការដើម្បីរងចាំការកាត់ទោស។
យ៉ាងណាក៏ដោយ ក្រៅពីករណីយុវជនទាំងពីរនាក់នេះ ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតស្ថាប័នឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពនិងមិនលំអៀងលើឃាតកម្មលោកបណ្ឌិត កែម ឡី ដោយមានការចូលរួមគាំទ្រពីភាគីអន្តរជាតិផងដែរ។ ចំណុចនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ជាក់ថា តុលាការបានបិទបញ្ចប់សំណុំរឿងទី១ ហើយសំណុំរឿងមួយទៀតកំពុងអនុវត្តកិច្ចការរបស់ខ្លួន គឺមិនមានភាពចាំបាច់ក្នុងការបង្កើតស្ថាប័នឯករាជ្យអ្វីឡើយ។
ចំពោះករណី អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និង លោក យាង សុទ្ធារិន ដែលក្រុមអ្នកជំនាញអន្តរជាតិបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពចំពោះការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេនោះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោលផងដែរ៕
Send to facebook
សញ្ជឹង ថ្ងៃអាទឹត្យ (ត)
*******
ដូចការសន្យា ថ្ងៃអាទឹត្យនេះ យើងបន្តរឿងរ៉ាវរបស់យើង ទាក់ទងជាមួយអាល្ងើពីរក្បាល
ដែលជាអ្នកនយោបាយចោលម្សៀត ដែលចេះត្រឹមតែ អនុវត្តន៍ នូវការភូតភរ បោកប្រាស
ញុះញង់អុចអាល លាភពណ៍ ដឹកនាំបង្ករចលាចលក្នុងសង្គម គឺ អាដង្ខៅបាតុកម្ម
សមរង្ស៊ី និងអាយ៉ងគោមួយរយ កឹម សុខាបន្តទៀត ។
មើលឃើញច្បាស់ ពីភាពមិនអាចយកជ័យជម្នះបាន តាមរយះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា ដែលមានគណបក្សនយោបាយចូលរួម
ប្រគួតប្រជែងយ៉ាងច្រើននោះ អាយ៉ងគោមួយរយ ក្រោយការសម្រួលពីសម្តេចតេជោ
ហ៊ុនសែន តាមផ្លូវច្បាប់ ដើម្បីឲ្យមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ តាមបែបប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីវាបានជ្រកពួនដូចជាកណ្តុរក្នុងលូ គេចចេញពីផ្លូវ
ច្បាប់ ក្នុងករណីប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះផ្ទាល់នោះ អាយ៉ងគោមួយរយកឹម សុខា បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេស
អូស្ត្រាលី ក្នុងហេតុផល ប្រមូលមូលនិធិក្រៅប្រទេស ដើម្បីជួយទ្រទ្រង់ដល់ការឃោសនា
បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ។
អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ អាល្ងើពីរក្បាលនេះ តែងទុកគណបក្សសង្គ្រោះ
គឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់
កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពាន
លើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័ត
ច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
ជានិច្ចកាល អាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨
តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុងនិយាម
នៃការអនុវត្តជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។ ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ សម្តេចចង់ឱ្យតួអង្គ
ទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
(នៅមានត)