អ្នក​គាំទ្រ​​អតីត​​ CNRP​ នៅ​​ជប៉ុ​ន​​គ្រោង​​ធ្វើ​បាតុកម្ម​​ទាម​ទារ​​ឱ្យ​​ជប៉ុន​​ជួយ​​ដឹងឮ​​ពី​​មាតុភូមិនិវត្តន៍​​របស់​​លោក ​​សម រង្ស៊ី​

ដោយ វណ្ណ សុគន្ធា
28/07/2019
RFI

media
លោក​ សម រង្ស៊ី​
@សហការី


ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​ជប៉ុន គ្រោង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី១២ ខែសីហា​ខាងមុខនេះ ដើម្បី​ធ្វើការ​ទាមទារ​រដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​សម្របសម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក ​សម រង្ស៊ី មក​កម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាច​អះអាងថា វា​មិនអាច​ទៅរួច​ទេ ព្រោះ​លោក​ សម រង្ស៊ី គ្មាន​តួនាទី​អ្វីដែល​ត្រូវឱ្យ​ប្រទេស​ហត្ថលេខី​ទាំង​នោះមក​ឈឺឆ្អាល​ឡើយ។

បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នេះ គឺ​គ្រោង​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​ដែលជា​អ្នករៀបចំ​បាតុកម្ម​នេះ​បាន​គូសបញ្ជាក់ថា បាតុកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​សន្តិភាព​កម្ពុជា​ជួយសង្គ្រោះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ព្រមទាំង ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងនោះ​ជួយ​ដឹងឮ​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី និង ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដែល​នឹង​អមដំណើរ​នៃ​មាតុភូមិនិវត្តន៍​នេះ។

បន្ថែម​លើ​នេះ ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ក៏​នឹង​យក​ការធ្វើ​បាតុកម្ម​នេះ ដើម្បី​ប្រកាស​ជា​សាកល​ថា ពួកគេ​ប្រឆាំង​ដាច់ខាត​រាល់​អំពើហិង្សា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន មកលើ​ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ពលរដ្ឋ​ខ្មែរ​ដែល​នឹងធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​លោក ​សម រង្ស៊ី និង មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន បាន​អះអាងថា ការចង់ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​ដឹងឮ​រឿង​លោក​ សម រង្ស៊ី ចូល​ប្រទេស​វិញ​នេះ គឺ​មិនអាច​ទៅរួច​នោះទេ។ មិនអាច​ទៅរួច ព្រោះ​លោក​ សម រង្ស៊ី គ្មាន​តួនាទី និង​តម្លៃ​អ្វីដែល​ត្រូវឱ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​នោះមក​ដឹងឮ និង ឈឺឆ្អាល​ឡើយ។ យ៉ាងណាក៏ដោយ លោក​ហៃ វណ្ណា ប្រធាន​គណៈកម្មកា​រចល​នា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នៅ​ជប៉ុន​នេះ នឹង​ជា​កាតាលីករ​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ប្រទេស​ជប៉ុន ក៏ដូចជា សហរដ្ឋអាមេរិក​និង​ប្រទេស​នៅ​អឺរ៉ុប​ដទៃទៀត​ដែលជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធ្វើការ​គាបសង្កត់​កាន់តែខ្លាំង​ឡើង​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការជំរុញឱ្យ​ស្ដារ​លទ្ធិ​ប្រជា​ធិ​ប​តេត​យ្យ​ឡើងវិញ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ប្រកាសថា កម្ពុជា​មិន​ឱនក្បាល​ចំពោះ​ការគាបសង្កត់​ណាមួយ​របស់​បរទេស​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថែមទាំង​ធ្លាប់​ប្រកាសថា នឹង​ចាប់ខ្លួន​លោក ​សម រង្ស៊ី ដាក់ពន្ធនាគារ​ភ្លាម នៅពេលណា​ដែល​លោក​ សម រង្ស៊ី មកដល់​ប្រទេស​កម្ពុជា៕

What Next?

Recent Articles

2 Responses to "អ្នក​គាំទ្រ​​អតីត​​ CNRP​ នៅ​​ជប៉ុ​ន​​គ្រោង​​ធ្វើ​បាតុកម្ម​​ទាម​ទារ​​ឱ្យ​​ជប៉ុន​​ជួយ​​ដឹងឮ​​ពី​​មាតុភូមិនិវត្តន៍​​របស់​​លោក ​​សម រង្ស៊ី​"

  1. so socheath says:

    ហាស ! ហាស
    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ
    ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា
    អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕
    អត្ថបទ : ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិងរស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បានសត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កាដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  2. so socheath says:

    ចន្លួញ !
    ……..
    កសិករគ្រប់រូប បេីនៅអឺរ៉ុប ពេលគេបរគោដោយទឹមវាជា
    មួយរទេះ គេប្រេីខ្សែតី ដេីម្បីវាយដេញជម្រុញវា ឲ្យប្រឹងដេីរ
    ទៅមុខ ។
    នៅប្រទេសអាសុី កសិករ ប្រេីចន្លួញ ដែលធ្វេីពីឫស្សី បោះ
    បញ្ចូលដែកគោល កាល់ក្បាលដែកគោល ហេីយសំលៀង
    មុខដែកគោលដែលកាត់នោះ ឡេីងមុតស្រួច សម្រាប់ចាក់
    គូថគោ ដេីម្បីដេញជម្រុញវាឲ្យប្រឹងដេីរទៅ ឬចាក់ដេញ
    បំបោល ឲ្យគោរត់លឿនទៅមុខ ឆាប់ដលទីដៅដែលគេ
    ចង់ទៅ ។
    គោពិតជាចេះស្តាប់បញ្ជារ ជាងអាពូជឆ្កែសមរង្សុី ។
    អាពូជឆ្កែនេះ ប្រមូលលុយ៣០មុឺនដុល្លារ ពីពួកអាល្ងង់
    មីល្ងង់នៅក្រៅស្រុក ជាមួយការវិលចូលកម្ពុជា ដេីម្បីមកជាប់
    ខ្នោះច្រវ៉ាក់តាមទោសកំហុសដែលវាបានប្រព្រឹត្ត គឺជាគំនឹត
    ផ្តួចផ្តេីមរបស់វា ។
    តែឥឡូវយ៉ាងម៉េច ទោះយកចន្លួញ ទៅចាក់គូថវា ក៏វាមិន
    ហ៊ានមកដែរ ជាមួយភាសាថា ហ៊ុន សែន ខ្លាចវាទេីបទប់ស្កាត់
    មិនឲ្យវាមក ?
    វាថាហ៊ុន សែន ខ្លាចវា តែបែរជាអាពូជឆ្កែសមរង្សុី
    វាមិនហ៊ានមកទៅវិញតេីសម្តីនេះ មានន័យថាម៉េច ?
    តេីវាមិនមែនជាសម្តីភូតភរ បោកប្រាស យ៉ាងត្រឡប់
    ត្រឡិន របស់អាពូជឆ្កែសមរង្សុី ទេឬ ?
    ឱ! លោក អ្នកដ៏ល្ងង់ខ្លៅ តែស្រេកឃ្លានអំណាច តាមរយៈ
    ពាក្យសន្យាខ្យល់ខ្ចប់ របស់អាថោកជាងឆ្កែ សមរង្សុី+កឹមសុខា
    ទាំងឡាយអេីយ !
    លោកអ្នកល្មមភ្ញាក់ ពីការយល់សប្តិ៍ដ៏អពមង្គលនេះហេីយ។
    អាថោកជាងឆ្កែពីរក្បាលនេះ វាធ្វេីនយោបាយ បោកលោកអ្នក
    សុី យកលុយធ្វេីមានបាន នឹងខ្ចីកម្លាំងលោកអ្នកប្លន់យក
    អំណាច ដែលមិនប្រកបតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
    អាថោកជាងឆ្កែពីរក្បាលនេះ គ្មានវាសនា បានធ្វេីនយោបាយ
    បោកប្រាសបានទៀតទេ ព្រោះពួកវាគឺជាជនក្បត់ជាតិ។
    សុំកុំមេីលស្រាលលុយ១០,២០,១០០,២០០ដុល្លារយក
    ទៅឲ្យវាបោកប្រាសចាយលេងឲ្យសោះ ។
    លុយទាំងនេះ មានតម្លៃណាស់ បេីលោកអ្នកប្រេីវាចំគោលដៅ
    នោះគឺកិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោកអ្នកជាក់ជា
    មិនខាន ៕