នយោបាយ
រូបឯកសារ៖ កប៉ាល់យោធាចិនចុះចតនៅកំពង់ផែកម្ពុជា បន្ទាប់ពីការហាត់សមរវាងកងយោធាជើងទឹកចិននិងកម្ពុជា នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
29 កក្កដា 2019
ទុំ ម្លិះ
វីអូអេខ្មែរ
ក្រោយពីបានទាត់ចោលព័ត៌មានស្តីពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនដើម្បីដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទសួរសហរដ្ឋអាមេរិកពីមូលហេតុនៃការទម្លាយព័ត៌មានបែបនេះ ដោយលោកបានលើកពីអតីតកាលរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើរដ្ឋប្រហារនៅកម្ពុជា។
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះបានទាមទារឲ្យសហរដ្ឋអាមេរិកបញ្ជាក់ពីគោលបំណងរបស់ខ្លួន ក្រោយពីមាន សេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលថា កម្ពុជាបានចុះហត្ថលេខាដោយសម្ងាត់ដែលអនុញ្ញាតឲ្យកងទ័ពជើងទឹកចិនតាំងមូលដ្ឋាននៅដែនសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កាសែតអាមេរិក The Wall Street Journal បានផ្សាយថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយប្រទេសចិនដើម្បីអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅទីតាំងសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ជាផ្នែកមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងមានផែនការពង្រីកមូលដ្ឋានយោធារបស់ខ្លួនក្នុងពិភពលោក។
ថ្លែងនៅក្នុងការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ«មរតកតេជោ»ដែលជាជំនួយឥតសំណងពីចិន លោកនាយករដ្ឋមន្ត្រីកម្ពុជាបានចោទជាសំណួរអំពីចេតនារបស់សហរដ្ឋអាមេរិកទាក់ទិននឹងរបាយការណ៍ដែលចេញផ្សាយដោយកាសែត The Wall Street Journal នោះ។
«តើជាវត្ថុបំណងចង់ធ្វើដូចឆ្នាំ១៩៧០ទេ?នៅក្នុងការមួលបង្កាច់បែបនេះ។ កម្ពុជានិងចិនមានហេតុមានបញ្ហាអ្វីដែលចាំបាច់ចុះហត្ថលេខាជាមួយគ្នា»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងរំឭកកាលពីឆ្នាំ១៩៧០ដែលសេនាប្រមុខ លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិកបានដឹកនាំធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំសម្តេចព្រះនរោត្តមសីហនុ។
កាលពីសប្តាហ៍មុនលោក ហ៊ុន សែន បានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដោយបានហៅសេចក្តីរាយការណ៍នោះថាគឺជា«ព័ត៌មានប្រឌិតដ៏អាក្រក់បំផុត»ប្រឆាំងកម្ពុជា។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបនៅកម្ពុជាយល់ឃើញថាការចោទសួរពីចេតនារបស់សហរដ្ឋអាមេរិកទាក់ទងទៅនឹងសេចក្តីរាយការណ៍របស់កាសែតល្បីឈ្មោះ The Wall Street Journal មិនទទួលបានផលអ្វីនោះទេ។
«បាទ អត់បានអីទេគ្រាន់តែបដិសេធ ហើយអះអាងថា វាអត់មានអាទ័ពឬក៏មូលដ្ឋានកងទ័ពចិននៅតំបន់ឆ្នេរសមុទ្រទេបាទ»។
លោក Bradley Jensen Mury អ្នកជំនាញផ្នែកសេដ្ឋកិច្ចនយោបាយនៅសកលវិទ្យាល័យ Seattle Pacific យល់ឃើញថាការចោទជាសំណួររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទាក់ទងនឹងចេតនារបស់សហរដ្ឋអាមេរិកគឺជាការលើកឡើងពីប្រវត្តិនៃវប្បធម៌អន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងបណ្តារដ្ឋដទៃទៀតនិងក្តីបារម្ភពីការចូលអន្តរាគមន៍របស់អាមេរិកនៅកម្ពុជា។ ប៉ុន្តែក្នុងពេលនេះសហរដ្ឋអាមេរិកកំពុងស្វែងរកការពូនផ្តុំទំនាក់ទំនងជាមួយប្រទេសកម្ពុជា ជាជាងការបង្កើនជម្លោះនិងភាពតានតឹង។
លោកស្រី Emily V Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាមិនធ្វើសេចក្តីអត្ថាធិប្បាយលើការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ៕
ទស្សនៈ
…….
វិស័យការពារជាតិ គឺជាវិស័យចំបងសម្រាប់សន្តិសុខជាតិ
ហេីយវិស័យនេះ បេីមានភាពល្អប្រសេីរ នោះនឹងនាំដល់ការ
អភិវឌ្ឍន៍វិស័យផ្សេងទៀក្នុងសង្គម ជាអាទិ៍ វិស័យកសិកម្ម
ឧស្សាហកម្ម អប់រំ សង្គមកិច្ច ជាដេីម។ល។ និងមានការវិវត្តន៍
បោះជំហានទៅមុខជានិរន្ត នាំមកនូវកំណេីនសេដ្ឋកិច្ចជាតិ
គួរជាទីមោទនៈ។
ពាក្យចាស់ពោលថា ធ្វេីស្រែនឹងទឹក ធ្វេីសឹកនឹងបាយ ដែល
មានន័យ ផ្នែកសេដ្ឋកិច្ច ក៏ដូចជាផ្នែកដ៏ទៃទៀតក្នុងសង្គម
មិនអាចកាត់ផ្តាច់បានពីផ្នែកសឹក ឬហៅម៉្យាងទៀតថា
ផ្នែកយោធាបានទេ។ព្រោះថាភាពទន់ខ្សោយនៃកម្លាំងយោធា
នឹងធ្វេីឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពមហន្តរាយ ដែល
បណ្តាលមកពីការរំលោភបំពានពីសំណាក់ជាតិសាសន៍
ដ៏ទៃ ដែលបានប្រព្រឹត្តិដោយអំពេីមិនគប្បីលេីជាតិសាសន៍
មួយទៀតដែលមានភាពទន់ខ្សោយខាងយោធា។
អំណាចអាមេរិកដែលខ្លាំងក្លារ មិនមែនសំដៅលេីផ្នែក
សេដ្ឋកិច្ចនោះទេ គឺផ្អែកលេីកម្លាំងសព្វាវុធនេះឯង ។
យ៉ាងណាមុិញ ភាពហក់កញ្ជ្រោលរបស់ជនក្បត់ជាតិសមរង្សុី
ជាមួយការជំទាស់ដ៏ខ្លាំងក្លារទាក់ទងការបោះថវិកាទិញគ្រឿង
សព្វាវុធបន្លែមដេីម្បីបំរេីឲ្យខឿនការពារជាតិកម្ពុជា តេីការ
ជំទាស់របស់ជនក្បត់ជាតិនេះប្រេីភាសាញុះញង់ អុចអាល
ទប់ស្កាត់ដេីម្បីបំណងអ្វីទៅ ? ។
ទាក់ទងនិងវិស័យអប់រំ ដែលជនក្បត់ជាតិនេះលេីកឡេីង
ខឿនអប់រំសិក្សាធិការនេះ នៅកម្ពុជាមានការចម្រេីន
លូតលាស់ទាំវិស័យរដ្ឋនិងឯកជន ព្រោះថា ករឹតសកល
វិទ្យាល័យ មហាវិទ្យាល័យ បានដុះដាលមានស្ទេីរគ្រប់ខេត្ត
ក្រុងទូទាំងប្រទេស បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ
មានជាប់ជណ្តេីរផ្ទះប្រជាពលរដ្ឋ តេីវាចាំបាច់ត្រូវគឹតផ្នែកនេះ
លប់ផ្នែកនោះដែរទេ។
នេះគ្រាន់តែជាចំណុចមួយដែលខ្ញុំសុំលេីកមកនិយាយ
ប៉ុណ្ណោះ។ ព្រោះថា សណ្តានថោកល្ងង់ជាងឆ្កែ ដូចជន
ក្បត់ជាតិសមរង្សុី ទោះខំពន្យល់វាយ៉ាងណា គឺវាចេះត្រឹម
បក់កន្ទុយរត់ចេញ ហេីយងាកមកព្រុសវិញតែប៉ុណ្ណោះ។
ធុនមនុស្សដែលទទួលបានពានរង្វាន់ដូចចានដាក់បាយឲ្យឆ្កែស៊ី
ពីអង្គការដែលមិនសូវមានគេស្គាល់ នៅប្រទេសកូរ៉េខាងត្បូង
គឺអត់កេរ្តិ៍ខ្មាស់ដូច្នេះឯង៕