លោក ហ៊ុន សែន៖ សេចក្តី​ស្នើ​ច្បាប់ HR ៥២៦​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក

កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)


29 កក្កដា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ខណៈ​ដែល​សេចក្តី​ស្នើ​ច្បាប់​ស្តីពី «លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» ដែល​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជាកំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធសភា​អាមេរិក លោក​ ហ៊ុន សែន ព្រមាន​ថា​ ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ព្រមាន​ខ្លាំងៗ​ថា ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី «លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា» ឬ Cambodia Democracy Act​ នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី កម្ពុជា ​និង​សហរដ្ឋ​អាមេរិក។​

លោក ហ៊ុន សែន ថ្លែង​បែប​នេះក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​កំពុង​ដំណើរ​ការ​សាង​សង់​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ។​ ពហុ​កីឡដ្ឋាន​នេះ​សាង​សង់​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភពី​ប្រទេស​ចិន។

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​ស្រប​ពេល​ដែល​សេចក្តី​ស្នើច្បាប់​ស្តីពី«លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធសភា​អាមេរិក។

សេចក្តី​ស្នើ​ច្បាប់​ដែល​គាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ គោរព​សិទ្ធិ​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធា​និង​មន្ត្រី​ស៊ីវិល​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ហ៊ុន សែន លើក​ឡើងថា ​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្មមន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។​

«ដាក់​ ទៀ បាញ់​ ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​យោធា ដាក់ ស ខេង ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​ខាង​នគរបាល ដាក់​ប្រាក់ សុខុន ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​ខាង​ទូត​ ដាក់​ទៅ​លើ អូន ព័ន្ធមុនីរ័ត្ន​ ស្មើ​នឹង​ផ្តាច់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច»។

ក្នុង​ការ​ថ្លែង​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរបាន​និយាយ​បញ្ជោះ​ទៅ​កាន់សហរដ្ឋ​អាមេរិក​ថា៖

«ហើយ​បើ​ដាក់​ចំ​ខ្ញុំ ដាក់​មក ​ដាក់​មក​ចុះ!ហើយ​សុំ​រឹប​អូស​ទៅ​ថា គ្រាន់​តែ​ទ្រព្យសម្បត្តិ​របស់​ត្រកូល«ហ៊ុន»មាន​ជាង​២ពាន់​លាន​ដុល្លារ ខ្ញុំ​អំពាវនាវ​ឲ្យ​អាមេរិក មិន​ចាំបាច់​និយាយ​ច្រើន កុំ​និយាយ​ច្បាប់​ចេញ​អី ដក​ហូត​ពី​ឥឡូវ​ទៅ»។​

លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ជឿ​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ។ ហើយ​លោក​សង្ឃឹម​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​មិន​អាចអនុម័ត និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ឡើយ។

លោក ហ៊ុន សែន បាន​លើក​ជា​ឧទារណ៍​ថា សេចក្តី​ស្នើ​ច្បាប់មួយ​ចំនួន​ដើម្បី​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​ប្រទេស​វៀតណាម​និង​ប្រទេស​មីយ៉ាន់ម៉ា ក៏​នៅ​មិន​ទាន់​បាន​អនុម័ត​ដែរក្នុង​រយៈពេលជាច្រើន​ឆ្នាំ​មក​នេះ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ​ឯករាជ្យ ប្រាប់ VOA ថា​ការណ៍​ដែល​ក្រុម​មន្ត្រី​កម្ពុជា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ​សេចក្តីស្នើ​ច្បាប់​នេះ​មិនប៉ះពាល់​ដល់​កម្ពុជា​នោះ​ គ្រាន់​តែជា​ការ​ព្យាយាម​ការពារ មុខមាត់​ខ្លួន​តែ​ប៉ុណ្ណោះ។

«កាលណា​ច្បាប់​នេះ​ចេញ​មក​ធ្វើ​ការ​អនុម័ត​ហើយ វា​នឹង​ប៉ះពាល់​មុន​គេ​ទៅ​ដល់​មុខ​មាត់​របស់​អ្នក​ដឹកនាំ​នីមួយៗ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​ឈ្មោះ​របស់​ខ្លួន​បានត្រូវ​គេ​ដាក់​ចូលក្នុង​បញ្ជី​ខ្មៅ។ ហើយ​តាម​ដឹង​ពី​កន្លង​មក​ហើយ កាល​ណាមាន​សហរដ្ឋ​អាមេរិក​មួយ​ដាក់​ហើយ គឺ​អាច​នឹង​មាន​ប្រទេស​ដទៃ​ទៀតគេ​នឹង​រួមគ្នា​ដាក់​បន្ត​បន្ទាប់​ទៀត»។

សភា​តំណាងរាស្ត្រ​សហ​រដ្ឋអាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា​កន្លង​ទៅ។ ក្រោយ​ពេល​ព្រឹទ្ធ​សភា​អនុម័ត​ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវឆ្លង​កាត់​ការ​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​ដើម្បីផ្តល់​សុពល​ភាព​ឲ្យ​ក្លាយ​ជា​ច្បាប់ផ្លូវ​ការ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជាធ្លាប់​បាន​លើក​ឡើង​ថា​ សេចក្តី​ស្នើ​ច្បាប់ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា«ប្រឆាំង​នឹង​សន្តិភាព» ​របស់​កម្ពុជា​ដោយ​«មិន​បាន​យល់​ពី​ការពិត​នៅ​កម្ពុជា»៕

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន៖ សេចក្តី​ស្នើ​ច្បាប់ HR ៥២៦​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក"

  1. Phanna says:

    សរអាមេរិក​ កំពុង​ភ័យស្លន់ស្លោរ​ ព្រោះ​ខ្លាច​របបខ្មែរ​ក្រហម​ភ្នំពេញ​ ផ្តាច់​ទំនាក់ទំនង​ចោល?

  2. Anonymous says:

    Can anyone explains first Hun Sen urge US to expedite the process of freezing assets including his son and afterwards he said this freezing assets will damage the relationship between US and Cambodia? Don’t worry Mr Hun Sen, just look at North korea and Iran that not even included freezing assets. You should ask yourself, do you really want it to be against US?

  3. ?omen? says:

    លោក ហ៊ុនសែន កំពុងតែច្រឡំបល់និងច្បាប់ HR 526 ច្បាប់នេះអាមេរិកបានបង្កើតឡើងដើម្បីជំរុញអោយលោក ហ៊ុនសែន ងាកមករកភាពដើមវិញ។ទំនាក់ទំនងរវាងរបបភ្នំពេញនិងអាមេរិកកន្លងមកបានប៉ះពាលរួចហើយ អាមេរិកក៏បានបង្ហាញជំហរដល់របបក្រុងភ្នំពេញហើយដែរ ដើម្បីអោយប្រទេសទាំងពីរមានទំនាក់ទំនងល្អលោក ហ៊ុនសែន ត្រូវតែស្ដារលិទ្ធិប្រជាធិបតេយ្យឡើងវិញផ្ដល់អ្វីៗអោយគណបក្សសង្គ្រោះជាតិវិញនោះទើបអាចចៀសវាងពីច្បាប់ HR 526 បាន។

  4. Anonymous says:

    OH ….GOD …. please do not hurt USA they already knell down asking you to save their life. please do not kill them they are just human being like you and me.

  5. Anonymous says:

    OH ….GOD …. please do not hurt USA they already knell down asking you to save their life. please do not kill them they are just human being like you and me……………………………… yes..do it USA this guy is an evil indeed.

  6. so socheath says:

    ហាស ! ហាស
    ខ្លាចមិនច្បាស់ អញឲ្យអ្ហែងមើលខ្លឹមសារម្តងទៀត អាពូជលាងក្ត ជុន ចាន់បុត្រ
    ————

    សម្ដេចតេជោ ប្រាប់អាមេរិកឲ្យរឹបអូស ទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុន ដោយមិនចាំបាច់មានច្បាប់ បើរកឃើញទុកនៅអាមេរិក
    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុនដោយ មិនចាំបាច់មានច្បាប់ អនុម័តនោះទេ ប្រសិនបើរកឃើញទុក នៅអាមេរិកមែន ។
    ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអាមេរិករឹបអូស ទ្រព្យសម្បត្តិពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រសិនបើមានលុយទុក នៅធនាគារអាមេរិក ។ សម្ដេចថា បើតាមសម្ដេចដឹង មានតែកូនលោក អ៊ិត ប្រាំង ទេដែលមានចំការទំពាំងបាយជូ នៅរដ្ឋមួយក្នុងទឹកដីអាមេរិក ហើយកូនលោក អ៊ិត ប្រាំង ប្រហែលជាមានសញ្ជាតិអាមេរិក បើអាមេរិករឹបអូសទ្រព្យសម្បត្តិជាតិសាសន៍ខ្លួនឯង ក៏រឹបអូសទៅ ។
    សម្ដេចតេជោបញ្ជាក់ថា “ហើយសុំរឹបអូសទៅ ថាគ្រាន់តែទ្រព្យសម្បត្តិត្រកូលហ៊ុន នេះមានជាង ២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ” ។
    សម្ដេចបន្តថា សម័យនេះជាសម័យខ្មែរ នាំដើមទុនពីក្រៅស្រុកមករកស៊ី មិនមែនដូចសម័យមុនខ្មែរបញ្ជូនលុយ ទៅក្រៅស្រុក ទាំងដែលខ្លួនឯងក្រហើយ នាំលុយទៅទុកនៅធនាគារក្រៅប្រទេសទៀត រាប់ទាំង លន់ នល់ យកលុយទៅក្រៅប្រទេសផងដែរ ។ សម្ដេចថា មានបងប្អូនខ្មែរ នៅក្រៅប្រទេសច្រើនណាស់ បានមកទិញដីនៅក្នុងស្រុក ជាពិសេសដីនៅខេត្តកំពត គឺបងប្អូនមកពីអាមេរិក និងបារាំងជាអ្នកទិញ ។
    ហើយបើមានមន្ត្រីណា សល់លុយច្រើនចាយមិនអស់ យកទៅទុកនៅធនាគារអាមរិក ហើយត្រូវអាមេរិក រឹបអូសខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពី អំពើពុករលួយ អាហ្នឹងដើម្បីឲ្យសម្ដេចបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។
    សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំអង្វរកអាមេរិក កុំនិយាយច្រើនពេក ដកតែម្ដងទៅថា ហ៊ុន មានី មានប៉ុន្មានរយលាន ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន ដកទាំងអស់ទៅបើកូន ហ៊ុន សែន មានលុយច្រើនដល់ម្ល៉ឹងៗដកទាំងអស់ទៅ បើខ្ញុំមានលុយប៉ុណ្ណេះមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំស្លាប់ទៅ ខ្ញុំអត់យកទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ ។ កីឡដ្ឋានសាងសង់រួច អស់ត្រឹម ៣០០លានដុល្លារ ហើយគេថាខ្ញុំមានលុយ ២ពាន់លានដុល្លារ ។ បើខ្ញុំមានលុយប៉ុននេះមែន ខ្ញុំសុខចិត្តចំណាយទាំងអស់ មួយចប់ស៊ីហ្គេមឆ្នាំ២០២៣” ។
    ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅកាន់ក្រុមប្រឆាំងថា ទោះបីគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ លើសពី ១ឆ្នាំដែរ។
    សម្ដេចតេជោ សង្កត់ធ្ងន់ថា “ខ្លះវាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកលុយបើកប្រាក់ខែឲ្យមិនបាន ផ្ដាំទៅអញសូមផ្ដាំ យើងសូមផ្ដាំ ខ្ញុំបាទសូមផ្ដាំជូន អស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ហ៊ុនសែន មានលទ្ធភាពបើប្រាក់ខែ លើសពី១ឆ្នាំ” ។
    សម្ដេចបន្ថែមថា ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត ១៤លានលានរៀល (១លានលានរៀល ស្មើនឹងជិត ២៥០លានដុល្លារ) ៕