លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅអាមេរិកឱ្យពន្លឿនការបង្កើតច្បាប់ដាក់ទណ្ឌកម្មកម្ពុជាឲ្យបានឆាប់ ដោយលោកថា ច្បាប់នោះនឹងគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់ប្រជាជនកម្ពុជានោះទេ។
រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា បានអនុម័តសំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដែលអាមេរិកយល់ថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យកម្ពុជា ដែលអាចឈានដល់ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ។
ថ្លែងក្នុងការពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានមរតកតេជោ នៅព្រឹកនេះ លោក ហ៊ុន សែន បានជំរុញឲ្យចេញច្បាប់នេះឲ្យបានឆាប់ ខណៈដែលលោកថា ប្រសិនបើច្បាប់នេះចេញមែននោះ ប្រជាជនកម្ពុជា ១៦លាននាក់ នឹងមិនទទួលផលប៉ះពាល់នោះឡើយ។ ប៉ុន្តែ លោកទទួលស្គាល់ថា វាអាចប៉ះពាល់ដល់មន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់លោក។
លោកថា៖ «បើច្បាប់នេះ មានគោលដៅជាក់លាក់ មាន២សំខាន់ៗ ទីមួយ ដាក់ទណ្ឌកម្មបិទទិដ្ឋាការចំពោះមន្ត្រីមួយចំនួន ទីពីរ បង្កទ្រព្យសម្បត្តិ អាហ្នឹងវាធំប៉ុណ្ណឹង! អញ្ចឹងទេ ប្រជាជនខ្មែរអត់មានអីប៉ះពាល់សោះ ហើយមន្ត្រីខ្មែរ ខ្ញុំថា ឲ្យ ១០០នាក់ទៅចុះ ហើយ ១០០នាក់ហ្នឹង ត្រូវការទៅស្រុកអាមេរិកធ្វើអី ខ្ញុំសួរទៅធ្វើអី បើប៉ុន្មានឆ្នាំកន្លងទៅ វាមិនដែលទៅផងនោះ»។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន នាពេលនេះ គឺគ្រាន់តែជាចិត្តសាស្ត្រចាក់បណ្ដោយឲ្យស្ងប់ចិត្តប៉ុណ្ណេាះ។
លោក គឹម សុខ ទទួលស្គាល់ថា វាប៉ះដល់មន្ត្រីធំៗរបស់បក្សប្រជាជនដូចលោក ហ៊ុន សែន លើកឡើងមែន តែធាតុពិតនៅពីក្រោយ គឺប៉ះពាល់ធ្ងន់ធ្ងរជាងនេះ ទាំងកេរ្តិ៍ឈ្មោះប្រទេស និងការទទួលជំនួយផ្សេងៗ។
លោកថា៖ «វានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាតាមរយៈកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ក្រុមលោក ហ៊ុន សែន ដែលកំពុងតែដឹកនាំអំណាចហ្នឹង ស្ទើរតែដួលរលំហើយ បើសិនជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។ ស្ថានភាពសេដ្ឋកិច្ចស្ទើរតែដួលរលំ សួរថា ប្រជាពលរដ្ឋអាចរស់នៅបានដោយរបៀបណា? គឺប៉ះដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ មិនមែនមិនប៉ះទេ»។
បើតាមលោក គឹម សុខ រដ្ឋាភិបាលគួរតែងាកមកទទួលយកសំណើរបស់សហគមន៍អន្តរជាតិ ជាពិសេសសំណើរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត យកមកកែលំអខ្លួនឡើងវិញ ដើម្បីបញ្ចៀសនូវទណ្ឌកម្មណាមួយមកលើប្រទេសខ្លួននេះ។
ច្បាប់ប្រជាធិបតេយ្យកម្ពុជាដែលសភាអាមេរិកបានអនុម័តនោះ ត្រូវបានដាក់ចូលដល់ព្រឹទ្ធសភារួចហើយកាលពីថ្ងៃទី១៦ ខែកក្កដា មុននឹងប្រជុំអនុម័ត និងឆ្លងកាត់ការចុះហត្ថលេខាដោយប្រធានាធិបតីមួយដំណាក់កាលទៀត។
ក្រោយការដំណើរការច្បាប់នេះ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសដោយបានសម្តែងនូវការខកចិត្ត និងប្រឆាំងដាច់ខាតទៅលើការសម្រេចនេះ ដោយថា អាមេរិកកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា៕
I’m not wrong every thing is 100% right as what I said . HUN SEN rather die if he lost powers that is come true.
ហាស ! ហាស
ខ្លាចមិនច្បាស់ អញឲ្យអ្ហែងមើលខ្លឹមសារម្តងទៀត អាពូជលាងក្ត ជុន ចាន់បុត្រ
————
សម្ដេចតេជោ ប្រាប់អាមេរិកឲ្យរឹបអូស ទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុន ដោយមិនចាំបាច់មានច្បាប់ បើរកឃើញទុកនៅអាមេរិក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យអាមេរិក រឹបអូសទ្រព្យសម្បត្តិទាំងអស់ របស់ត្រកូលហ៊ុនដោយ មិនចាំបាច់មានច្បាប់ អនុម័តនោះទេ ប្រសិនបើរកឃើញទុក នៅអាមេរិកមែន ។
ក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុ កីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអាមេរិករឹបអូស ទ្រព្យសម្បត្តិពីនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រសិនបើមានលុយទុក នៅធនាគារអាមេរិក ។ សម្ដេចថា បើតាមសម្ដេចដឹង មានតែកូនលោក អ៊ិត ប្រាំង ទេដែលមានចំការទំពាំងបាយជូ នៅរដ្ឋមួយក្នុងទឹកដីអាមេរិក ហើយកូនលោក អ៊ិត ប្រាំង ប្រហែលជាមានសញ្ជាតិអាមេរិក បើអាមេរិករឹបអូសទ្រព្យសម្បត្តិជាតិសាសន៍ខ្លួនឯង ក៏រឹបអូសទៅ ។
សម្ដេចតេជោបញ្ជាក់ថា “ហើយសុំរឹបអូសទៅ ថាគ្រាន់តែទ្រព្យសម្បត្តិត្រកូលហ៊ុន នេះមានជាង ២ពាន់លានដុល្លារ ខ្ញុំអំពាវនាវឲ្យអាមេរិក មិនចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ” ។
សម្ដេចបន្តថា សម័យនេះជាសម័យខ្មែរ នាំដើមទុនពីក្រៅស្រុកមករកស៊ី មិនមែនដូចសម័យមុនខ្មែរបញ្ជូនលុយ ទៅក្រៅស្រុក ទាំងដែលខ្លួនឯងក្រហើយ នាំលុយទៅទុកនៅធនាគារក្រៅប្រទេសទៀត រាប់ទាំង លន់ នល់ យកលុយទៅក្រៅប្រទេសផងដែរ ។ សម្ដេចថា មានបងប្អូនខ្មែរ នៅក្រៅប្រទេសច្រើនណាស់ បានមកទិញដីនៅក្នុងស្រុក ជាពិសេសដីនៅខេត្តកំពត គឺបងប្អូនមកពីអាមេរិក និងបារាំងជាអ្នកទិញ ។
ហើយបើមានមន្ត្រីណា សល់លុយច្រើនចាយមិនអស់ យកទៅទុកនៅធនាគារអាមរិក ហើយត្រូវអាមេរិក រឹបអូសខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពី អំពើពុករលួយ អាហ្នឹងដើម្បីឲ្យសម្ដេចបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ។
សម្ដេចតេជោគូសបញ្ជាក់ថា “ខ្ញុំអង្វរកអាមេរិក កុំនិយាយច្រើនពេក ដកតែម្ដងទៅថា ហ៊ុន មានី មានប៉ុន្មានរយលាន ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន ដកទាំងអស់ទៅបើកូន ហ៊ុន សែន មានលុយច្រើនដល់ម្ល៉ឹងៗដកទាំងអស់ទៅ បើខ្ញុំមានលុយប៉ុណ្ណេះមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំស្លាប់ទៅ ខ្ញុំអត់យកទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ ។ កីឡដ្ឋានសាងសង់រួច អស់ត្រឹម ៣០០លានដុល្លារ ហើយគេថាខ្ញុំមានលុយ ២ពាន់លានដុល្លារ ។ បើខ្ញុំមានលុយប៉ុននេះមែន ខ្ញុំសុខចិត្តចំណាយទាំងអស់ មួយចប់ស៊ីហ្គេមឆ្នាំ២០២៣” ។
ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រតិកម្មតបទៅកាន់ក្រុមប្រឆាំងថា ទោះបីគ្មានជំនួយពីបរទេសក៏កម្ពុជា មានសមត្ថភាពបើកប្រាក់ខែឲ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ លើសពី ១ឆ្នាំដែរ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា “ខ្លះវាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកលុយបើកប្រាក់ខែឲ្យមិនបាន ផ្ដាំទៅអញសូមផ្ដាំ យើងសូមផ្ដាំ ខ្ញុំបាទសូមផ្ដាំជូន អស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ហ៊ុនសែន មានលទ្ធភាពបើប្រាក់ខែ លើសពី១ឆ្នាំ” ។
សម្ដេចបន្ថែមថា ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត ១៤លានលានរៀល (១លានលានរៀល ស្មើនឹងជិត ២៥០លានដុល្លារ) ៕