ដោយ ហេង រស្មី
2019-08-13
RFA

រថយន្តដឹកដីកំពុងចាក់ដីលុបបឹងព្រែកទប់ ខេត្តព្រះសីហនុ ក្នុងខែមីនា ឆ្នាំ២០១៩។ Screenshot from Mother Nature video
សកម្មជនឃ្លាំមើលបរិស្ថាន និងមន្ត្រីគណបក្សប្រឆាំង អះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុកាលពីសប្ដាហ៍មុន គឺបណ្ដាលមកពីការលុបបឹងព្រែកទប់ ដែលមានទំហំជាង ២៧០ហិកតារ ដែលរបបក្រុងភ្នំពេញបានប្រគល់ទៅឲ្យសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ កាលពីឆ្នាំ២០១៨ មិនមែនបណ្ដាលមកពីជំនន់ទឹកភ្លៀងទេ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកថា ជាការលើកឡើងមិនត្រឹមត្រូវ។
អ្នកឃ្លាំមើលបរិស្ថាន និងសកម្មជនគណបក្សប្រឆាំងនិយាយថា បើទោះជាជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុបានស្រកចុះបន្តិចហើយក្តី មកដល់ថ្ងៃទី១២ ខែសីហា ក៏ពួកគេបានបន្ទោសបញ្ហានេះថា បណ្ដាលមកពីមេដឹកនាំរបបក្រុងភ្នំពេញបានប្រគល់បឹងធម្មជាតិព្រែកទប់សម្រាប់រំដោះទឹកនៅពេលមានធ្លាក់ភ្លៀងខ្លាំងនៅក្នុងខេត្តព្រះសីហនុ ទៅឲ្យឧកញ៉ា លី យ៉ុងផាត់។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិលោក ថុន រដ្ឋា ដែលបានចុះទៅតំបន់មានទឹកជំនន់នៅក្នុងខេត្តព្រះសីហនុប៉ុន្មានថ្ងៃនេះ ប្រាប់អាស៊ីសេរីថា ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុកន្លងមក មិនបានគិតដល់បញ្ហាបរិស្ថានឡើយ។ លោកសង្កេតឃើញថា បឹងធម្មជាតិសំខាន់ៗដូចជាបឹងព្រែកទប់សម្រាប់រំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងបានចាប់ចាក់ដីលុបនៅជុំវិញមាត់បឹងអស់មួយចំនួនធំហើយ។ លោក បញ្ជាក់ថា នៅតាមព្រែកមួយចំនួនដែលជាតំបន់ទំនាបនៅក្នុងខេត្តព្រះសីហនុ ចាប់ពីតំបន់អូរ១ រហូតដល់អូរ៥ និង អូរតូចៗ មួយចំនួនទៀតក៏អាជ្ញាធរបានលក់ទៅឲ្យក្រុមហ៊ុនឯកជនចាក់ដីបំពេញដែលជាមួយហេតុធ្វើឲ្យទឹកគ្មានកន្លែងហូរចេញបណ្ដាលឲ្យខេត្តព្រះសីហនុនៅតំបន់ទាបៗ មានទឹកជន់លិចនៅពេលមានភ្លៀងធ្លាក់៖ «គឺជាការអភិវឌ្ឍន៍ជ្រុលដែលមិនបានគិតគូរពីបញ្ហា ដែលកើតមានដូចជាការលុបបឹងផង លុបកន្លែងរំដោះទឹកមួយចំនួនផង ។ប៉ុន្តែមិនមានការស្ថាបនាលូ ប្រព័ន្ធលូ ឲ្យបានត្រឹមត្រូវហើយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រាកដថា ធ្វើបែបណាដើម្បីកុំឲ្យមានបញ្ហាហ្នឹងកើតឡើង»។
ខេត្តព្រះសីហនុគឺជាខេត្តមួយនៅជាប់មាត់សមុទ្រ កាលពីដើមសប្ដាហ៍មុននេះមានភ្លៀងធ្លាក់បីថ្ងៃជាប់ៗ គ្នាបណ្ដាលឲ្យផ្នែកទំនាបខ្លះចាប់ពីតំបន់អូរ១ រហូតដល់អូរ៥ និងតំបន់ខ្លះទៀតនៅក្នុងខេត្តនេះមានទឹកជន់លិចដែលធ្វើអោយផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសាររងនូវទឹកជន់លិច។
អាជ្ញាធរខេត្តព្រះសីហនុនិយាយថា មានមនុស្សចំនួន ៣នាក់ស្លាប់ដោយសារបាក់របងសង្កត់ពីលើនៅពេលមានទឹកជំនន់ទឹកភ្លៀង។
អតីតគ្រូបង្រៀននិង ជាសកម្មជនគណបក្សប្រឆាំងនៅក្នុងខេត្តព្រះសីហនុ លោក ស៊ុយ ឌី ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១២ សីហាថា លោករស់នៅក្នុងខេត្តព្រះសីហនុអស់រយៈពេលជាង ២០ឆ្នាំមកហើយមិនដែលឃើញទឹកជន់លិចផ្ទះប្រជាពលរដ្ឋដូច្នេះទេ។ លោកបញ្ជាក់ថា ខេត្តព្រះសីហនុជាតំបន់ជាប់មាត់សមុទ្រមានពេលខ្លះភ្លៀងធ្លាក់អស់រយៈពេល ១០ថ្ងៃ ១០យប់ ក៏មានតែគ្មានទឹកជំនន់ដូចពេលនេះទេ។ លោកបានស្តីបន្ទោសថា បញ្ហានេះគឺដោយសារតែការលុបបឹងធម្មជាតិព្រែកទប់ និង ព្រែកតូចៗ មួយចំនួនទៀតដែលជាប្រភពរំដោះទឹកពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវគេចាក់ដីលុបអស់៖ «មានបឹងព្រែកទប់ បឹងក្រោយខ្សាច់មាសហ្នឹងគេ លុបអស់ហើយ វាផ្ទៃបឹងវាអស់រលីងហើយ។អញ្ចឹងទឹកវាទៅហ្នឹងវាមិនដឹងទៅទីណា ហូរទៅមិនដឹងទៅទីណា។ ស្រះមួយចំនួន បឹង និងស្រះស្តុកទឹកមួយចំនួនដូចជាស្រះក្រពើអី ក្បាលដីលេខ១០ និង ១០ ៩៩ ជាកម្មសិទ្ធិរបស់រដ្ឋ។ ប៉ុន្តែមិនដឹងហេតុផលអីបានជាប្រគល់ឲ្យទៅជាប្រគល់ឲ្យបុគ្គលឯកជន។ ឥឡូវនេះគេធ្វើផ្ទះនៅក្នុងផ្ទៃស្រះហ្នឹងតែម្ដងអ៊ីចឹងសួរថា តើទឹកហូរទៅទីណា»។
បឹងព្រែកទប់ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បឹងនេះមានទំហំ ២៧០ហិកតារ ប៉ុន្តែបឹងនេះបានរួមតូចបន្តិចម្តងៗ ដោយសារមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួននាំគ្នាទន្ទ្រានយក ក្រោយមកនេះនៅសល់ត្រឹមផ្ទៃបឹងចំនួនប្រមាណ ១៦ហិកតារប៉ុណ្ណោះ។
ចុងក្រោយបំផុត គឺនៅខែកុម្ភៈ ឆ្នាំ២០១៨ របបក្រុងភ្នំពេញបានចេញអនុក្រឹត្យកាត់ផ្ទៃបឹងទំហំជាង ១១ហិកតារទុកឲ្យវិស័យឯកជនអភិវឌ្ឍន៍លើដីបឹងដែលលុបនោះ។ បើតាមអនុក្រឹត្យនេះបឹងព្រែកទប់នៅសល់ផ្ទៃក្រឡាជាង ៤ហិកតារប៉ុណ្ណោះក្រោយពីរបបក្រុងភ្នំពេញបានលក់ទៅឲ្យឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបដិសេធចំពោះការចោទប្រកាន់ពីសកម្មជនបរិស្ថាន និង សកម្មជនគណបក្សប្រឆាំង។ លោក នៅតែថ្លែងការពារថា ទឹកជំនន់នៅក្នុងខេត្តព្រះសីហនុកាលសប្ដាហ៍មុន គឺបានកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំង។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា មានការរាំងស្ទះចរន្តទឹកហូរនៅតំបន់អូរ១ដោយសារតែមានសំណង់ខ្លះបានសាងសង់នៅលើចំណីអូរដែលធ្វើឲ្យផ្ទៃអូររួមតូច៖ «កាលលើកឡើងនេះអត់ទាន់បានត្រឹមត្រូវទេបាទ។ បើសិនយើងមើលស្ថានភាពនៃការលិចលង់នេះ តំបន់បឹងព្រែកទប់នេះយើងឃើញថា មិនមានជំនន់ទឹកភ្លៀងអីធ្ងន់ធ្ងរអីគួរឲ្យកត់សំគាល់ទេ។ ដោយឡែកចំណុចដែលជន់លិចដែលយើងគិតថាធ្ងន់ហ្នឹងគឺនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ដោយសារដីទំនាបមួយចំនួនហ្នឹងគឺយើងមានការសាងសង់អគារ»។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨ ការរីកចម្រើនរបស់វិស័យសំណង់បានជំរុញឲ្យអគារខ្ពស់ៗ នៅប្រទេសកម្ពុជាកើនឡើងដល់ជាង ១ពាន់ អគារ ដែលភាគច្រើនសំណង់អគារថ្មីៗមាននៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ប៉ុន្តែសកម្មជនបរិស្ថាន និងសកម្មជនគណបក្សប្រឆាំងនិយាយថា ការរីកចម្រើនវិស័យសំណង់ទាំងនេះបាននាំមកនៅទឹកជន់លិចនៅតាមតំបន់នានា ក្នុងខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ដោយសារតែរបបលោក ហ៊ុន សែន មិនបានគិតគូរពីប្រព័ន្ធលូគ្រប់គ្រាន់ និងការលុបបឹងធម្មជាតិ ដែលជាប្រភពរំដោះទឹកដ៏ សំខាន់នៅពេលមានភ្លៀងធ្លាក់ខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
natural resource have bee prevent internationally but sorry it is not in this regime. as a Cambodian born I used to hear the word said >> SDACH PEAL that according to Cambodian’s fortune tellers said the three PEAL king came to destroy this nation . after all only one king that will lead three nation.
សំណាញ់ !
…….
ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
សមហេតុផល។
ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
បើសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រើន
ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក ដែល
នេះជាការវាយតម្លៃខុស ។
បើយើងចាំមិនភ្លេច កឹមសុខា
ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។