ដោយ វ៉ែន សុមេធ
2019-08-13
RFA

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ Photo: RFA
លោក សម រង្ស៊ី ប្រាប់ថា មូលហេតុ ដែលមិនទាន់ប្រាប់ផ្លូវ និងថ្ងៃចូលប្រទេសកម្ពុជាជាក់លាក់ ដោយសារ លោកចង់ឲ្យ លោក ហ៊ុន សែន ដេកភ័យ និង ចលាចលផ្ទៃក្នុងបក្សកាន់អំណាច។ លោក ផៃ ស៊ីផាន ថា របបក្រុងភ្នំពេញមិនចាប់អារម្មណ៍នឹងសង្គ្រាមចិត្តសាស្ត្របែបនេះទេ។ តែអ្នកគាំទ្របក្សប្រឆាំង នៅក្នុង និងក្រៅប្រទេស ប្រាប់ថា កំពុងអន្ទះសាការពារលោក សម រង្ស៊ី ចូលស្រុកវិញ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់អ្នកគាំទ្រថា ការបង្ហោះសារនយោបាយ និងការមិនព្រមប្រាប់ព័ត៌មានជាក់លាក់ ជានយោបាយចិត្តសាស្ត្រ ចង់ធ្វើឲ្យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មានស្មារតីមិនល្អ អោយជ្រួលច្របល់។ លោក សម រង្ស៊ី អះអាងថា សង្គ្រាមចិត្តសាស្ត្រប្រកាសមិនឲ្យដឹងថា លោកចូលស្រុកដោយវិធីណា កំហឹងពលរដ្ឋផ្ទុះរបៀបណា នឹងធ្វើលោក ហ៊ុន សែន ដេកភ័យព្រួយ រកវិធីទប់ទល់ ហើយបង្កើតជាចលាចលផ្ទៃក្នុង៖ «ខ្ញុំមិនទាន់ប្រកាសថា ថ្ងៃណា ខ្ញុំទៅចូលតាមច្រកណាទេ ព្រោះទៅដល់ដាច់ឆ្នាំមាន ៥ខែទៀតដែរ។ ខ្ញុំគ្រាន់តែចង់ធ្វើឲ្យពួកហ្នឹង ចលាចលបន្តិច។ យើងបង្ហោះព័ត៌មាននេះ យើងគ្រាន់តែចង់ឲ្យពួកអាហ្នឹងគិតអ៊ីចេះទៅ។ គិតខុស គិតត្រូវ ស្រេចតែគេទេណា។ ឲ្យពួកហ្នឹងចលាចល ហើយខ្ញុំចង់ធ្វើឲ្យ ហ៊ុន សែន ឆ្កួត។ បើយើងធ្វើឲ្យ ហ៊ុន សែន ច្រឡោត ហ៊ុន សែន ប្រតិកម្ម កាន់តែវង្វេង អាហ្នឹងរបប ហ៊ុន សែន កាន់តែជិតចប់»។
តែទោះជាយ៉ាងណាក្ដី លោក សម រង្ស៊ី បញ្ជាក់ថា ជំហរថ្នាក់ដឹកនាំបក្សប្រឆាំង នៅតែវិលចូលប្រទេសកម្ពុជា នៅឆ្នាំ២០១៩ ដដែល។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថារដ្ឋាភិបាលមិនចាប់អារម្មណ៍ចំពោះសារនយោបាយ លោក សម រង្ស៊ី ឡើយ។ តែយ៉ាងណា លោកថា នេះជាសង្គ្រាមចិត្តសាស្ត្រ ដែលមិនអាចធ្វើឲ្យរដ្ឋាភិបាលមានភាពច្របូកច្របល់ ឬចលាចលគ្រាន់តែការបង្ហោះសាររបស់ លោក សម រង្ស៊ី ឡើយ។ លោក ផៃ ស៊ីផាន យល់ថា សកម្មភាព លោក សម រង្ស៊ី ទាក់ទាញប្រជាប្រិយភាព បានតែពីក្រុមបក្ខពួកគាត់ប៉ុណ្ណោះ៖ «ជាសង្គ្រាមចិត្តសាស្ត្រមួយ ដែលយើងមិនដែលចាប់អារម្មណ៍។ រាជរដ្ឋាភិបាល មានជំហរមួយអត់ចាប់អារម្មណ៍។ គាត់ថាអ្វី ថាទៅ»។
ថ្វីបើ ខាងរបបក្រុងភ្នំពេញបដិសេធ មិនភ្ញាក់ផ្អើលនឹងសាររបស់មេបក្សប្រឆាំង ក្រុមមេដឹកនាំរបប មាន លោក ហ៊ុន សែន លោក ស ខេង មេប៉ូលិស និងមេទាហាន សុទ្ធតែបានបើកកិច្ចប្រជុំ និងចុះទៅបញ្ចុះបញ្ចូលផង និងគំរាមកំហែងផង ដល់ពលរដ្ឋ កងទ័ព ស្ទើររាល់សប្ដាហ៍ កុំឲ្យធ្វើតាមការអំពាវនាវរបស់មេបក្សប្រឆាំង។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការបង្ហាញយុទ្ធសាស្ត្រ ប្រាប់ភាគីខាងគណបក្សកាន់អំណាចបែបនេះ មិនអាចធ្វើឲ្យរដ្ឋាភិបាលមានភាពច្របូកច្របល់ តាមការចង់បានរបស់មេដឹកនាំប្រឆាំងឡើយ។ កញ្ញា បន្តថា ទំនង លោក សម រង្ស៊ី មានយុទ្ធសាស្ត្រថ្មីទៀត ទើបហ៊ានប្រកាសថា ការបង្ហោះសារនយោបាយ ឬចេតនា មិនប្រាប់ថ្ងៃជាក់លាក់ចូលស្រុក ជាគម្រោងការចង់ឲ្យរដ្ឋាភិបាលច្របូកច្របល់៖ «ការបង្ហាញឆន្ទ គោលបំណងដោយត្រង់ៗ របស់លោក សម រង្ស៊ី អាចនឹងមិនមានឥទ្ធិពលអ្វី ចំពោះរដ្ឋាភិបាលទេ។ ប៉ុន្តែបើសិនជានៅក្នុងក្របខណ្ឌផ្សេង ហើយមានការផ្លាស់ប្ដូរយុទ្ធសាស្ត្រអ្វីផ្សេង ដែលទាមទារត្រូវការពិនិត្យមើលតទៀតថា យុទ្ធសាស្ត្រហ្នឹងល្អប៉ុណ្ណា អានេះខ្ញុំគិតថា វាអាចមាន។ ប៉ុន្តែគ្រាន់តែយើងអត់ទាន់ច្បាស់ថា យុទ្ធសាស្ត្រផ្សេង ជាយុទ្ធសាស្ត្រអ្វី។ អ៊ីចឹង វាទាល់តែគណបក្សសង្គ្រោះជាតិខ្លួនឯងហ្នឹង គិតនូវអំពីចំណុចខ្សោយរបស់រដ្ឋាភិបាល អាចដាក់យុទ្ធសាស្ត្រក្នុងការធ្វើឲ្យផ្លាស់ប្ដូរណាមួយ នៅក្នុងបក្សប្រជាជនកម្ពុជា ឬក៏រដ្ឋាភិបាល»។
ទន្ទឹមនឹងការបង្ហោះសារនេះ ក្រុមអ្នកចង់បានលទ្ធិប្រជាធិបតេយ្យ និងសកម្មជនបក្សប្រឆាំង គាំទ្រសកម្មភាពនយោបាយ និងដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ី នៅឆ្នាំ២០១៩។
អ្នកគាំទ្រគណបក្សប្រឆាំង កំពុងភៀសខ្លួន នៅប្រទេសជប៉ុនម្នាក់ អ្នកស្រី សៀ ណៃគួយ ឲ្យដឹងថា ទោះរបបក្រុងភ្នំពេញ ចលាចល ឬមិនចលាចល ក៏ខ្មែរនៅក្រៅប្រទេស បានត្រៀមខ្លួនរួចហើយ ដើម្បីអមដំណើរលោក សម រង្ស៊ី ត្រលប់ចូលកម្ពុជាវិញ។ ឯមន្ត្រីមូលដ្ឋានបក្សប្រឆាំងនៅក្នុងស្រុកវិញ ក៏កំពុងរង់ចាំទទួល លោក សម រង្ស៊ី ក្នុងទឹកដីកម្ពុជាដែរ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក ឋាន សុរិទ្ធិ ប្រាប់ថា ទោះស្ថានភាពបក្សប្រឆាំងក្នុងប្រទេស ត្រូវរដ្ឋាភិបាលរំលាយរចនាសម្ព័ន្ធចោល តែសកម្មជនទាំងអស់ គ្មានការតក់ស្លុត ភ័យខ្លាចឡើយ។ លោកថា សកម្មជន និងពលរដ្ឋ រង់ចាំតែ ការប្រកាសតាមវិទ្យុ ក៏អាចនាំគ្នា ទៅទទួល លោក សម រង្ស៊ី បានដែរ។
លោក សម រង្ស៊ី ធ្លាប់ប្រកាសថា វិលចូលប្រទេសកម្ពុជាវិញជាច្រើនលើកច្រើនសារ តែលោកនៅមិនទាន់វិលវិញតាមការប្រកាសនោះនៅឡើយ។ លើកនេះទៀតសោត លោកបានផ្លាស់ប្ដូរកាលបរិច្ឆេទនៃការវិលចូលស្រុកវិញជាញឹកញយ តែទោះជាយ៉ាង ជំហរចុងក្រោយរបស់លោកលើកនេះ លោកបញ្ជាក់ថា នឹងវិលចូលវិញមុនដំណាច់ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មិនដឹងជាយុទ្ធសាស្រ្តខ្មោចស្អីទេលោក។បើខ្លាចថាខ្លាចទៅ!ដំបូងថាមកដើមឆ្នាំ២០១៩ បន្ទាប់មកថាខែមិថុនា បន្ទាប់មកទៀតថាមិនអោយផុតពីខែកញ្ញា ឥឡូវលោកថានៅសល់៥ខែទៀត(តាមពិតសល់មិនដល់៤ខែទេ)។និយាយអោយត្រង់ចុះ បើលោកនៅតែមានចរិកដូចមនុស្សស្រីខ្លាចមុខខ្លាចក្រោយចឹងទេគួរតែលាឈប់ពីនយោបាយទៅ ក្រែងសល់កេរ្តិ៍ឈ្មោះខ្លះ។និយាយម្តងចេះ ម្តងចុះ ពេលមានរឿងរត់យករួចខ្លួន ចង់ចូលស្រុកគៀរគរចង់អោយគេការពារ ចង់សុំគេចរចារ មាត់ហាដើម្បីជាតិតែតាមពិតទៅគឺខ្លាចជាប់គុកសោះ។បើលោកចូលចិត្តតែបង្ហោះក្នុងហ្វេសប៊ុកចឹងទេគួរតែប្តូរអាជីពពីអ្នកនយោបាយទៅជាអ្នកលក់អនឡាញតាមហ្វេសប៊ុកវិញទៅគ្រាន់បើជាង។
on condition of anonymity the confidences of a very senior official of the cpp and
We detail it incessantly
well I do not blame no one but please remembers the word from our old said>>> people we take words elephant we took ivory . we knew the problem in Cambodia but we also wanted to know some one commitment . time to show to your own nation if not that mean you should not playing this kind of dangerous of politic. come on showing me what you capability of being responsible person for your sad nation.
សំណាញ់ !
…….
ភាពអន្ទោកអន្ទោលស្តីពីការចង់វិលត្រឡប់មកកម្ពុជាវិញ
ពីសំណាក់អ្នកនយោបាយក្បត់ជាតិ សមរង្ស៊ី និងបក្សពួក
បានប្រព្រឹត្តទៅក្នុងជំនឿមួយ សម្រាប់បរិបទដែលមិន
សមហេតុផល។
ជំនឿលង់ប្រកបដោយអំនួត ក្នុងភាពហៃអើពីសំណាក់
សកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ
ចោលដោយតុលាការអាស្រ័យលើទោសកំហុសក្បត់ជាតិ
ដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខា
ដែលកំពុងជាប់ពិរុទ្ធពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌
តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បីផ្តួលរំលំ
រដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំ
ទាំងពីរមកជាប់ទោសរួមគ្នានៅកម្ពុជា នឹងធ្វើឲ្យមានការកែប្រែ
ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិ។ ព្រោះថា
បសមរង្ស៊ីហ៊ានវិលត្រឡប់មក និងមានមនុស្សម្នារជាច្រេីន
ទៅទទួល សម្រាប់សុវត្ថិភាពក្នុងការត្រឡប់មក។
នេះជាការវាយតម្លៃខុស ។ បើយើងចាំមិនភ្លេច កឹមសុខា
ដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយ
សាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបានពួនសម្ងំលាក់ខ្លួនក្នុង
ទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមាន
សកម្មជនជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាម
ការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួនកឹមសុខា
ពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់
កម្លាំងគាំទ្រនៃបក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មាន
កម្លាំឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹងច្បាស់ថា
កឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បី
គាំទ្រជននេះ មិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួន
ចំពោះមុខច្បាប់ ថាពួកគេ គឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ី
និងបក្សពួក ក្នុងការវិលត្រឡប់ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការ
ត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោសតាមកំហុសដែលពួកគេបាន
ប្រព្រឹត្តក្នុងអំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់
សមរង្ស៊ីនិងបក្សពួក ដែលយល់ខុសពីស្ថានភាពបច្ចុប្បន្ន
និងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើក
លែងទោសពីអង្គព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិ
ទាំងនេះ មកកាត់ទោសតាមច្បាប់ ហើយសន្តិភាពជាតិ
សុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀត
ក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕
ចម្រៀងបទ : ស្អែកសន្យា !
I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ។