ដោយ សេក បណ្ឌិត
2019-08-29
RFA

ទិដ្ឋភាពប៉ុស្តិ៍ព្រំដែនប៊ួប្រាង ដែលវៀតណាមសាងសង់ លើតំបន់មានជម្លោះ ឬតំបន់មិនទាន់ឯកភាព បោះបង្គោលព្រំដែនផ្លូវការ នៅចំណុចអូរហ៊ុច ឬដាក់ហ៊ួដ នៃស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតកាលពីខែកក្កដា ២០១៩។ រូបពីក្រុមយុវជន ១០០រាត្រី
ក្រុមយុវជន ១០០រាត្រី ដែលបន្តបេសកកម្មពីលោក បណ្ឌិត កែម ឡី រកឃើញថា រដ្ឋាភិបាលវៀតណាមកំពុងគ្រប់គ្រងទឹកដីខ្មែរ នៅតំបន់អូរហ៊ុច ឬហៅថា ដាក់ហ៊ួដ ក្នុងខេត្តមណ្ឌលគិរី ស្របពេលប្រទេសទាំងពីរ នៅមិនទាន់ឯកភាព បោះបង្គោលព្រំដែននៅឡើយទេ។
ការលើកឡើងនេះ ក្រោយពីពួកគេបានចុះទៅសិក្សាស្រាវជ្រាវពីទិដ្ឋភាពព្រំដែន នៅតំបន់នោះ ប្រទះឃើញ អាជ្ញាធរវៀតណាមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្សារ និងលំនៅឋានយ៉ាងច្រើនស្អេកស្កះនៅតំបន់ប្រទាញប្រទង់គ្នា។
សហគមន៍ជនជាតិដើមភាគតិច និងក្រុមការងារ ១០០រាត្រី បារម្ភថា តំបន់អូរហ៊ុច និងដាក់ហ៊ួដ មានទំហំ ៥១ គីឡូម៉ែត្រក្រឡា គិតចាប់ពីបង្គោលព្រំដែនលេខ ៥៥ ក្នុងស្រុកអូររាំង រហូតដល់បង្គោលលេខ ៦០ មានប្រវែង ២៧ គីឡូម៉ែត្រ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយអាជ្ញាធរវៀតណាម។ ក្រៅពីនេះ វៀតណាមបានសាងសង់ ប៉ុស្តិ៍ព្រំដែនប៊ួប្រាងយ៉ាងធំ នៅលើទឹកដីខ្មែរ នៅចំណុចអូរហ៊ុច និងបានបញ្ជូនប្រជាជនគេ ទៅរស់នៅ និងធ្វើកសិកម្មច្រើនស្អេកស្កះ។
កាលពីអំឡុង ខែកក្កដា ២០១៩ ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ គណបក្សឆន្ទៈខ្មែរ និង ក្រុមការងារ ១០០រាត្រី បានធ្វើដំណើររួមគ្នា ចុះទៅសិក្សាស្រាវជ្រាវ ស្ថានភាពព្រំដែន នៅចំណុចអ៊ូរហ៊ុច ឬហៅថា ដាក់ហ៊ួដ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាប់ខេត្តដាក់ឡាក់ ប្រទេសវៀតណាម ក្នុងបំណងពិនិត្យពីស្ថានភាពព្រំដែន ជីវភាពប្រជាជន និង ធ្វើរបាយការណ៍។
សមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី ឱ្យដឹងនៅថ្ងៃទី២៨ សីហាថា ក្រុមការងារ ១០០រាត្រី នឹងត្រៀមផ្សាយរបាយការណ៍ បង្ហាញពីតំបន់អូរហ៊ុច ឬហៅថា ដាក់ហ៊ួដ គ្រប់គ្រងដោយវៀតណាម។ លោកថា តំបន់នោះ ភាគីវៀតណាម បានកាន់កាប់ទាំងស្រុង និងមានសិទ្ធិសម្រេចគ្រប់បែបយ៉ាង។ រីឯភាគីកម្ពុជា មិនអាចចេញចូលតំបន់នោះបានទេ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជា ហាក់ព្យាយាមបិទបាំងព័ត៌មានពីស្ថានភាពព្រំដែននៅទីនោះ និងមិនបានលើកទឹកចិត្តឱ្យយុវជន និងពលរដ្ឋស្វែងយល់ ឱ្យទូលំទូលាយ ពីស្ថានភាពព្រំដែន។ រីឯក្រុមនិស្សិតដែលចុះទៅតំបន់នោះ ត្រូវបានយោធាវៀតណាមឃ្លាំមើល និងតាមដាននៅចំណុចអូរដាង លើដីខ្មែរ៖ «រដ្ឋាភិបាលគួរប្ដឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ជាបន្ទាន់ ព្រោះបើយើងអត់ធ្វើបន្ទាន់ទេ យើងបណ្ដោយទៀត វៀតណាមសាងសង់ គេបញ្ជូនប្រជាជនគេមកនៅច្រើនទៅៗ យើងរឹតតែយ៉ាប់ហើយ ពិបាកក្នុងការទាមទារណាស់។ រដ្ឋាភិបាលត្រូវពង្រឹងសមត្ថភាពលើគ្រប់វិស័យដល់កងកម្លាំងប្រដាប់អាវុធ កងកម្លាំងការពារព្រំដែនកម្ពុជាឱ្យខ្លាំង និងបន្ថែមកម្លាំងមនុស្សឱ្យច្រើន ព្រោះខ្ញុំឃើញនៅទីនោះមានតែ ១២នាក់ទេ តិចមែនទែន»។
លោក មួង សូនី ចំណាំថា កាលពីឆ្នាំ ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីប្រទេសបារាំងថា តំបន់អូរហ៊ុច និងដាក់ហ៊ូដ រដ្ឋាភិបាលវៀតណាមបានស្នើសុំគ្រប់គ្រង ៦០ ភាគរយ រីឯរដ្ឋាភិបាលកម្ពុជាបានបដិសេធ។ ក៏ប៉ុន្តែបច្ចុប្បន្ន បែរជារដ្ឋាភិបាលវៀតណាម មានសិទ្ធិគ្រប់គ្រងតំបន់នោះទាំងស្រុងតែម្ដង៖ «ទិដ្ឋភាពជាក់ស្ដែងតំបន់ហ្នឹងវៀតណាម មិនត្រឹមគ្រប់គ្រង ៦០ភាគរយទេ គឺវៀតណាមគ្រប់គ្រងទាំងស្រុងតែម្ដង។ បានសេចក្ដីថា វៀតណាម មានសិទ្ធិសម្រេចធ្វើនេះនោះ រស់នៅ សង់ផ្ទះនៅតំបន់ហ្នឹង តែដោយឡែកកម្ពុជាយើងអត់អាច មានសិទ្ធិទេសូម្បីតែការចេញចូល ក៏យើងអត់អាចចូលទៅបានដែរ។ ពីអូរដាក់ដាង រហូតដល់ប៉ុស្តិ៍ប៊ួប្រាង និងអូរហ៊ុចគឺយើងមិនអាចចូលបានទេ គឺគ្រប់គ្រងដោយវៀតណាមទាំងអស់»។
សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ និងជាប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ដែលចុះទៅពិនិត្យទិដ្ឋភាពព្រំដែនទីនោះ មានប្រសាសន៍ថា តំបន់នោះមិនទាន់ឯកភាព បោះបង្គោលព្រំដែន ជាផ្លូវការនៅឡើយទេ។ រីឯគណៈកម្មការព្រំដែន ប្រទេសទាំងពីរ កំពុងចរចាបោះបង្គោល។ ចំពោះសំណួរដែលសួរថា ក្រុមយុវជន ១០០រាត្រី រកឃើញថា រដ្ឋាភិបាលវៀតណាម គ្រប់គ្រងតំបន់មានជម្លោះនោះទាំងស្រុង តើលោកយល់យ៉ាងណា? លោកគ្រាន់តែឆ្លើយថា លោកប្រទះឃើញអាជ្ញាធរវៀតណាមស្ថាបនាផ្លូវកៅស៊ូ នៅចំណុចអូរដាង ក្នុងតំបន់ប្រទាញប្រទង់គ្នា និងមិនទាន់ប្រាកដថា វៀតណាមកាន់កាប់ទីនោះនោះទេ៖ «មិនទាន់មានការជាក់ច្បាស់ថា ជាការគ្រប់គ្រងទាំងស្រុងនៅឡើយទេ ព្រោះបានសេចក្ដីថា គណៈកម្មការព្រំដែនប្រទេសទាំងពីរ មិនទាន់ឈានទៅដល់កិច្ចព្រមព្រៀងគ្នានៅឡើយ»។
សមាជិកក្រុមការងារ ១០០រាត្រី រកឃើញចំណុចស្នូលមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខ្លះចន្លោះ ក្នុងការគ្រប់គ្រងតំបន់មានជម្លោះ ឬតំបន់មិនទាន់ឯកភាព បោះបង្គោលព្រំដែនរួមមាន៖
រដ្ឋាភិបាលពុំមានវិធានការច្បាស់លាស់ ការពារតំបន់អូរហ៊ុច ឬដាក់ហ៊ួដ និងទាមទារដីរបស់ខ្លួននៅតំបន់នោះ តាមរយៈយន្តការ ប្ដឹងទៅតុលាការយុត្តិធម៌ អន្តរជាតិ និងអង្គការសហប្រជាជាតិ។ លើសពីនេះ វៀតណាមបានកំណត់ ផែនទី Google នៅតំបន់នោះថា ជាទឹកដីរបស់គេ អាចមានការភាន់ច្រឡំ។ ពលរដ្ឋ និងយុវជនកម្ពុជា ពិបាកទទួលបានព័ត៌មាន ពីស្ថានភាពព្រំដែន នៅតំបន់នោះ។ មន្ត្រីប៉ុស្តិ៍ព្រំដែន និងសមត្ថកិច្ចកម្ពុជា ខ្លាចញញើតវៀតណាម។ រីឯ អាជ្ញាធរវៀតណាម ហាមពលរដ្ឋកម្ពុជាចេញចូលតំបន់នោះ។ ចំណែក សមត្ថកិច្ចព្រំដែនកម្ពុជា ខ្វះសម្ភារៈ និងមធ្យោបាយការពារព្រំដែន កង្វះទឹកស្អាត និង ខ្វះអគ្គិសនីប្រើប្រាស់ជាដើម។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង អះអាងថា ភាគីកម្ពុជា និងវៀតណាមនៅពុំទាន់ឯកភាពគ្នា ស្នើទៅរដ្ឋាភិបាលបារាំងរៀបចំផែនទី និងបែបបទបច្ចេកទេសកំណត់បង្គោលព្រំដែននៅឡើយទេ។ ចំពោះសំណួរដែលសួរថា ក្រុមនិស្សិត និងយុវជន ១០០រាត្រី អះអាងថា ភាគីវៀតណាម គ្រប់គ្រងតំបន់នោះទាំងស្រុង តើលោកយល់យ៉ាងណា? មន្ត្រីរដ្ឋាភិបាលរូបនេះឆ្លើយថា តើក្រុមយុវជនទៅសិក្សាព្រំដែននៅតំបន់នោះ វៀតណាមឱ្យចូលឬទេ? លោកថា ប្រសិន បើគ្មានរបាយការណ៍ច្បាស់លាស់ទេ សូមកុំត្រូវយកជាមូលដ្ឋាន សួរពីបញ្ហានេះ៖ «សរុបមកនៅដដែលទេ អត់មានអ្វីប្រែប្រួលទេ ស្ថានភាពនៅតំបន់ដាក់ដាំ ដាក់ហ៊ួដនៅដដែលទេណា។ កុំចេះតែយករបាយការណ៍ដែលមិនច្បាស់ចេះតែមកសួរ។ កន្លែងហ្នឹងខ្ញុំស្គាល់ច្បាស់ហើយ បើយើងបានចូលៗ បានឃើញៗ ឮសូរគេថា ដើម្បីផ្សាយព័ត៌មានមិនពិត គឺកុំធ្វើឱ្យសោះ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ផ្ដល់ទស្សនៈថា ប្រសិនបើ រដ្ឋាភិបាលកម្ពុជា បោះបង្គោលព្រំដែនផ្អែកតាម សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ សម័យវៀតណាមគ្រប់គ្រង នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី។ លោកថា រដ្ឋាភិបាលត្រូវអនុវត្តអនុសញ្ញាកម្ពុជា-កូសាំងស៊ីន ឆ្នាំ ១៨៧៣ ដែលកាលនោះរដ្ឋាភិបាលបារាំង បានពុះចែកទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រង និងបានបោះបង្គោលព្រំដែនចំនួន ១២៤បង្គោល។ លោកគិតថា ការដោះស្រាយបញ្ហាព្រំដែនទ្វេភាគីជាមួយវៀតណាម នឹងមិនទទួលបានយុត្តិធម៌ទេ ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវប្ដឹងទៅរដ្ឋាភិបាលបារាំង និងភាគីអន្តរជាតិជាអាជ្ញាកណ្ដាល៖ «បង្គោលព្រំដែននៅដាក់ហ៊ួដ ទី២ សារាចរណ៍របស់អគ្គទេសាភិបាលបារាំង ទី៣ យើងអាចប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទី៤ យើងត្រូវយកផែនទី តម្កល់នៅអង្គការសហប្រជាជាតិ។ ផែនទីហ្នឹងពុំមែនដូច យួន គេចម្លងឱ្យយើងនៅស្រុកយួននោះទេ។ អាហ្នឹងវាខុសគ្នា អ៊ីចឹង។ ព្រោះផែនទី ដែលខ្ញុំយកពីអង្គការសហប្រជាជាតិ ខ្ញុំផ្ទៀងមើល វាអត់នៅដាក់ដាំទេ វានៅ ដាក់ហ៊ួដនោះទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច និង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន តែទូរស័ព្ទហៅចូលគ្មានអ្នកលើក។ តែលោក លោក សុខ ទូច ធ្លាប់ប្រាប់អាស៊ីសេរីថា លោកបានចុះស្រាវជ្រាវដល់តំបន់នោះ និងកំណត់ថា ខ្សែបន្ទាត់ខណ្ឌដែនសីមា ឋិតនៅចំណុចអូរហ៊ុច ឬដាក់ហ៊ួដ ពុំមែនឋិតនៅតំបន់ដាក់ដាំនោះទេ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា តំបន់ជម្លោះនោះមានទំហំជាង ៥០ គីឡូម៉ែត្រក្រឡា ហើយលោកបានទាមទារខ្សែបន្ទាត់ខណ្ឌដែនសីមានៅចំណុចអូរហ៊ុច ដែលបច្ចុប្បន្នភាគីវៀតណាម បានសាងសង់ច្រកទ្វារព្រំដែនចូលជ្រៅ ពីអូរហ៊ុចមានចម្ងាយជាង ១០គីឡូម៉ែត្រ។ ចំណែកភាគីវៀតណាម បានទាមទារយកអូរដាក់ដាំ ជាខ្សែបន្ទាត់ខណ្ឌដែនសីមា។
ទោះយ៉ាងណា លោក មួង សូនី រកឃើញថា រដ្ឋាភិបាលវៀតណាមមិនត្រឹមតែរំលោភរដ្ឋធម្មនុញ្ញ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងក្រុងបារីសទេ សូម្បីតែសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ក៏វៀតណាមបំពារដែរ។ លោកថា ខ្លឹមសារសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ប្រការ ១ ចំណុច ២ ចែងថា កំណត់ព្រំដែននៅតំបន់ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាប់ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្តដាក់ឡាក់ ប្រទេសវៀតណាម ភាគីប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពិភាក្សា។
ក្រុមយុវជន ១០០រាត្រី បារម្ភថា ការបណ្ដែតបណ្ដោយឱ្យវៀតណាមសង់អគារ ស្ថាបនាផ្លូវ ធ្វើកសិកម្ម បញ្ជូនប្រជាជនគេមករស់នៅ និងគ្រប់គ្រង តំបន់ប្រទាញប្រទង់គ្នា នឹងធ្វើឱ្យកម្ពុជាចាញ់ប្រៀបជាងវៀតណាមក្នុងការកំណត់បង្គោលខណ្ឌសីមា ព្រំដែនផ្លូវការនៅថ្ងៃខាងមុខ៕
ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
គឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
*******
ជានិច្ចកាល ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគម
និងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យ
របស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង
ប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថា
កម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ ដែលទាក់ទងជាមួយ
ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដែលបានផ្តល់ឥណទាន ជូនប្រជាពលរដ្ឋខ្ចីដើម្បីធ្វើកិច្ចអភិវឌ្ឍ
គ្រួសារ ការធ្វើអាជីវកម្ម ខ្នាតតូច ឬធំ ដែលវាដូចជាសំណុំនៃការរីកចម្រើនក្នុងជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋ បានក្លាយទៅជាសំណុំភ្លើងដុតក្បាលពួកគេ ឲ្យគេចផុតពីពាក្យភូតភរ បោកប្រាស
ដែលពួកគេបានបង្ករឡើង ។
បញ្ហាទំនាស់ដីធ្លី ក្នុងសកម្មភាព ឲ្យមានការលួចដីរដ្ឋ ប្លន់ដីរាស្ត្រ ស្ថិតនៅក្រោមទិសស្លោក ឈ្នះបានដី
ចាញ់បានលុយ ដែលបង្ករឡើងដោយពួកក្រុមសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល
បានក្លាយជាដំបៅ ដែលត្រូវធ្វើការព្យាបាលរាល់ថ្ងៃ ជាមួយការបំផុសបន្ថែមរបស់ពួកគេ សម្រាប់បង្កររឿងហេតុ ។
ដោយឡែក សម្រាប់រឿងដែល សម រង្ស៊ី សន្យាថានឹងវិលត្រឡប់ទៅស្រុកខ្មែរវិញនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ពួកនេះបានប្រើប្រាស់ភាពសកម្ម ក្នុងការបំផុសឲ្យមានការប្រមូលផ្តុំកម្លាំងមនុស្ស ដើម្បី
ចាំទទួលសមរង្សី ដែលសូម្បីពួកគេដឹងយ៉ាងច្បាស់ថា សមរង្ស៊ីជាជនកំសាក ជាទណ្ឌឹត ដែលដែលត្រូវតែជាប់គុក ហើយសមរង្ស៊ីពិតជាមិនហ៊ានត្រឡប់មកវិញក្តី ។ តែថា ទោះជាយ៉ាងណា សកម្មភាព
ដែលធ្វើឡើងដោយពួកគេ ក៏មិនអត់ប្រយោជន៍នោះដែរ ព្រោះពួកគេគឺជាក្រុមតែមួយ ធ្វើសកម្មភាព
ដើម្បីផលប្រយោជន៍នយោបាយផង និងបានទទួលជំនួយពីបរទេស ដើម្បីទ្រទ្រង់សកម្មភាពអង្គការ
សមាគម របស់ពួកគេបន្តទៀតផងដែរ ។ដូច្នេះផលប្រយោជន៍ពួកគេ ត្រូវបានទុកជាធំជាងសេចក្តី
សុខសាន្តរបស់ប្រជាជន ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាពដែលរកបានដោយកម្រពីសំណាក់
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ប្រជាជនកម្ពុជា ទទូចស្នើសុំរាជរដ្ឋាភិបាល មេត្តាពិនឹត្យនៅលើផ្លូវច្បាប់ចំពោះ ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទាំងនេះ ព្រោះថាសកម្មភាពអនុវត្តរបស់ពួកគេ ដូចគ្នានិងក្រុមភេរវកម្ម បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន ដែលច្បាប់មិនត្រូវអត់អោន
នោះទេ ៕
ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
*******
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វា
ទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើ
ត្រឡប់មកដេកស៊ីបាយគុករួចហើយ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវ៉ា
រក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្
ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែង
បង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល
ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា
ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ
អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា
ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួន
ពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវា
បោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
ពិតណាស់ ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិ
ធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិ
ធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិង
រស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បាន
សត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀង
បោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួម
ក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា
ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕
OH… YES …..take every thing take more if you want to. Cambodia is belonging to SO SOCHEATH’s ancestor no though about it.