កម្ពុជា​ថា​ទំនាក់ទំនង​ជាមួយ​អាមេរិក​នៅ​តែ​ល្អ

នយោបាយ


រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)។


23 កញ្ញា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

នៅថ្ងៃ​ច័ន្ទ​នេះ ​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថា កម្ពុជា​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អាមេរិក ហើយ​ថា ​ការ​ចោទ​ប្រកាន់​នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​មួយ​រូប​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពី​«ទំនាក់​ទំនង​ល្អ​និងជា​ប្រវត្តិ​សាស្ត្រ»រវាង​កម្ពុជា​និង​សហរដ្ឋ​អាមរិក។

សេចក្តីអះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពីទី​ប្រឹក្សា​មួយ​រូប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ​រស់ ចន្ត្រាបុត្រ ​បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក​ សម រង្ស៊ី ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​អធិប្បាយ​លើ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោកថា «រាជរដ្ឋាភិបាល​នៅតែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ ​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​ ​និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អាមេរិក​»។​ ​

លោក​គូស​បញ្ជាក់​បន្ថែម​ថា ​«កិច្ចសហការ​ជិតស្និទ្ធ​ ​និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​ទាំងពីរ​នេះ​ ​នៅតែ​បង្ហាញ​ភាព​សកម្ម​ ​និង​ជិតស្និទ្ធ​ជាច្រើន​វិស័យ​ ​ដូចជា នៅ​ក្នុង​វិស័យ​ដោះ​មីន​ វិស័យ​អប់រំ​ ​កសិកម្ម​ ​បេតិកភណ្ឌ​ ​និង​ក្នុង​ការ​រួមគ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ជាដើម​»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍​មុន លោកបណ្ឌិត រស់ ចន្ត្រាបុត្រ​ ទីប្រឹក្សា​ផ្ទាល់របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​ជា​សមាជិក​បណ្ឌិត​សភាចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​រៀបចំ​ផែនការ​សម្រាប់​លោក​ សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​បច្ចុប្បន្ន។

ការចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ លោក Patrick Murphy ទើប​នឹង​មកដល់​បានមួយ​ថ្ងៃ។

លោក​ ផៃ ស៊ីផាន ពន្យល់​មកវិញថា​«​ផលប្រយោជន៍​ ​និង​ទស្សនៈ​យល់ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ ​ដែល​បាន​លើកឡើង​នៅ​សន្និសីទ​សារព័ត៌មាន​នោះ​ ​គឺ​គ្រាន់តែ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​យោបល់​ ​មិនមែន​ជា​ជំហររបស់​រាជរដ្ឋាភិបាល​ឡើយ»​។

​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័​យអាស៊ី​ (Asian Vision Institute)​ នៅ​ទីក្រុង​ភ្នំពេញ​ ​បានប្រាប់​ VOA​ តាម​ទូរស័ព្ទ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា ទំនាក់ទំនង​ការទូត​ដែល​រឹង​មាំ​គឺ​ពឹង​ទៅ​ការ​យោគយល់​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​លោក​យល់​ឃើញ​ថា​ ការ​មក​ដល់​នៃ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ប្រសើរ​ជាង​មុន។ លោក ឈាង វណ្ណារិទ្ធិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ឯកអគ្គរដ្ឋទូត​ថ្មី លោក Patrick Murphy ហ្នឹង ​ជា​អ្នក​ជំនាញ​ខាង​អាស៊ី​ យល់​ពីអាស៊ី តាំង​ពី​ប្រវត្តិ​សាស្ត្រ​និង​សង្គម ​អ៊ីចឹង​ទេ​នោះគឺ​ជា​កត្តា​វិជ្ជមាន​មួយ​ដើម្បី​ឲ្យ​ទំនាក់ទំនង​កម្ពុជា​អាមេរិក​ហ្នឹង​វា​ល្អប្រសើរ​ជាង​នេះ»។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​មួយ​ចំនួន​ក្នុង​ពេលអវត្តមានឯក​អគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ជាច្រើន​ខែ។ ការ​ប៉ះទង្គិច​គ្នា​នោះ​កើត​ឡើង​ក្រោយ​ពី​ស្ថានទូតបាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចាប់​ខ្លួន​និង​ចោទប្រកាន់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​រីក​រាល​ដាល​ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ ដោយ​មិន​មានការ​ជម្រះ​ទោស។​

រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​អ្នក​ស្រី Emily Zeeberg មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​តាមសារ​អេឡិចត្រូនិក​របស់ VOA ​ទាក់​ទង​នឹង​ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ឡើង​វិញ​ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​និង​សហរដ្ឋ​អាមេរិកនោះ​ទេ៕

What Next?

Recent Articles

7 Responses to "កម្ពុជា​ថា​ទំនាក់ទំនង​ជាមួយ​អាមេរិក​នៅ​តែ​ល្អ"

  1. sam says:

    Now he said this:

    “លោក ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​អធិប្បាយ​លើ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោកថា «រាជរដ្ឋាភិបាល​នៅតែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ ​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​ ​និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អាមេរិក​»។​ ​

    លោក​គូស​បញ្ជាក់​បន្ថែម​ថា ​«កិច្ចសហការ​ជិតស្និទ្ធ​ ​និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​ទាំងពីរ​នេះ​ ​នៅតែ​បង្ហាញ​ភាព​សកម្ម​ ​និង​ជិតស្និទ្ធ​ជាច្រើន​វិស័យ​ ​ដូចជា នៅ​ក្នុង​វិស័យ​ដោះ​មីន​ វិស័យ​អប់រំ​ ​កសិកម្ម​ ​បេតិកភណ្ឌ​ ​និង​ក្នុង​ការ​រួមគ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ជាដើម​»។”

    Then he used to say the following:

    “Mech Dara | The Phnom Penh Post
    Publication date 19 September 2019 | 23:01 ICT

    The US is allowing Sam Rainsy to use its territory to carry out terrorist activities against Cambodia, government spokesman Phay Siphan charged on Thursday.

    Joining in the salvo, an academic said the US is also using Rainsy, the “acting president” of the Supreme Court-dissolved Cambodia National Rescue Party (CNRP), to further its geopolitical interests.

    The claims came at a press conference held at the Council of Ministers on Thursday under the theme The Case of Insulting the King, just hours after new US ambassador Patrick Murphy arrived in Cambodia.”

    His left brain does not know the right brain wanted.

  2. Anonymous says:

    His puppet government game is very easy to understand, if their accusee is weak, Hun Sen will handcuff but he will shake hands to those who are stronger than him that what US recognizes as cheating game.

  3. so socheath says:

    Send to facebook
    ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
    មិនអាចទៅរួចនោះទេ !
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
    នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
    រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
    អំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  4. Anonymous says:

    PHAI SI PHAN , SOK ESAN, SO SOCHEATH. is HUN SEN’s poppet . they are the top PHD of the world in a tiny hole of KAMPOUCHEA. HAS……………. people we take words elephant they took ivory how about all these animal what do we take???????????? well some one can answer this question …………………………………

  5. Anonymous says:

    The communist elements are the worse germs in khmer history’ they are the puppet of Youn-veitcong hanoi and they are killing khmer people and try to do anything to please their veitcong mafia dictator boss’

  6. so socheath says:

    Send to Facebook
    By camnews.org.kh
    Anonymous
    September 24, 2019 at 9:42 pm
    PHAI SI PHAN , SOK ESAN, SO SOCHEATH. is HUN SEN’s poppet . they are the top PHD of the world in a tiny hole of KAMPOUCHEA………..
    (បកប្រែសម្តីអាមូស Anonymous )
    ផៃ ស៊ីផាន សុខ ឥសាន សូ សុជាតិ គឺជាកម្លាំងដ៏ខ្លាំងរបស់ហ៊ុនសែន (សមត្ថភាព)
    ពួកគេគឺជាបណ្ឌឹត ដែលរស់នៅកម្ពុជា ក្នុងច្រកដ៍ចង្អៀតតូចមួយ ក្នុងពិភពលោកនេះ ។
    ហាស ! ហាស
    វាជារឿងដែលត្រូវអស់សំណើច ត្បឹតថាអាមូស (Anonymous ) វាបានចាត់ទុកខ្ញុំ ជាឥស្សរះជននយោបាយជាតិ\ដែលវាតែងភ្ជាប់ឈ្មោះខ្ញុំនៅជាប់ជានិច្ច ជាមួយឈ្មោះសម្តេចតេជោហ៊ុនសែន
    អគ្គមហាបុរសជាតិខ្មែ៛
    ក្នុងពេលដែលខ្ញុំគ្រាន់តែជាមនុស្សចាស់ ដែលចូលនិវត្តន៍ប៉ុន្មានឆ្នាំហើយនោះ !
    ហាស ! ហាស
    សង្ឃឹមថាខ្ញុំក្លាយខ្លួនទៅជាឥស្សរះជននយោបាយជាតិ ដូចអាមូសថាទៅចុះ !
    តែថាខ្ញុំចាស់ហើយ មិនចង់បានឋានះតំណែងស្អីទេ ! គឺចង់រស់នៅក្នុងសុខសន្តិភាពជាតិ
    ជាអង្វែងតរៀងទៅតែប៉ុណ្ណោះ ។
    ហេតុអី ? ព្រោះថាបើខ្ញុំអត់ធ្វើការអីបន្ថែម ក៍មានប្រាក់ចូលនិវត្តន៍ចាយ
    អត់បាច់សុំកូនចៅចាយទេ ។

  7. Anonymous says:

    WOW…. at last I got some reaction back now I knew who you are. according to what this old man said I’m 100% understood. I do not think I can fine some body which was HUN SEN right hand killer. he reaching his retirement age that mean during killing field he was involved . I do not think the high educated old man can speak those kind of word that he have been taking I media.