របប​ក្រុង​ភ្នំពេញ​ អះអាង​ថា បាន​គោរព​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ពេល ២៦ឆ្នាំ​មក​នេះ

ដោយ ខែ សុណង
2019-09-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ Photo courtesy of National-Assembly.org.kh
រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ Photo courtesy of National-Assembly.org.kh


«របប​ក្រុង​ភ្នំពេញ​ បាន​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ដោយ​មិន​បាន​បម្រើ​ប្រយោជន៍​ពលរដ្ឋ»


របប​ក្រុង​ភ្នំពេញ​ អះអាង​ថា របប​នេះ​តែង​បាន​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន និង​បាន​កែ​ប្រែ​ខ្លឹម​សារ​ឱ្យ​ស្រប​តាម​បច្ចុប្បន្ន​ភាព​ជានិច្ច​ នៅ​រយៈ​ពេល ២៦ឆ្នាំ​មក​នេះ។ ក៏​ប៉ុន្តែ អ្នក​ជំនាញ​ច្បាប់ និង​វិទ្យា​សាស្ត្រ​នយោបាយ សង្កេត​ឃើញ​ថា ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ​មិន​ទាន់​មាន​ភាព​ប្រសើរ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ទេ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ទោះ​មាន​ចំណុច​១ ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គឺ​សមាជជាតិ មិន​ទាន់​អនុវត្ត​បាន​មែន ​ក៏​រដ្ឋាភិបាល​បាន​ដឹកនាំ និង​រៀបចំ​អ្វីៗ ទាំង​អស់ ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក ​ពន្យល់​ពី​មូលហេតុ មិន​អាច​ធ្វើ​សមាជជាតិ​បាន គឺ​ដោយ​សារ​ មាន​ភាព​ស្មុគស្មាញ លើ​សមាសភាព​ចូលរួម​ក្នុង​អង្គ​សមាជ។

លោក ផៃ ស៊ីផាន បន្ត​ថា ​ក្រៅពី​​សមាជជាតិ ដែល​មាន​ចែង​ក្នុង​ជំពូក​ទី១១ គឺ​រដ្ឋាភិបាល​ តែង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន តួយ៉ាង​ការ​ប្រកាន់​ខ្ជាប់​លទ្ធិ​ប្រជាធិបតេយ្យ ជា​ដើម។ លោក អះអាង​ទៀត​ថា រាល់​ច្បាប់​ពិសេស​គឺ​សុទ្ធ​តែ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​ទាំង​អស់៖ «ដោយ​សារ​តែ​អាស្រ័យ​ដោយ​អ្នក​សរសេរ​រដ្ឋធម្មនុញ្ញ​​យើង គាត់​សរសេរ​ជា​ទូទៅ ទូលាយ ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា យើង​យក​រដ្ឋធម្មនុញ្ញ​ទៅ​ជា​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​នោះ​ទេ។ រដ្ឋធម្មនុញ្ញ​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់»

ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ខួប​ទី ២៦ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឆ្នាំ១៩៩៣។ រយៈ​ពេល ២៦ឆ្នាំ​មក​នេះ រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន ៩ដង​ហើយ។ ​​ការ​វិសោធនកម្ម​ទាំង ​៩ដង​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​យល់​ថា កែ​ទៅ​រក​ខ្លឹមសារ​អាក្រក់ ច្រើន​ជាង​ល្អ។ ការ​កែ​ធម្មនុញ្ញ​ញឹកញាប់​ តាម​ទំនើង​ចិត្ត​នេះ ត្រូវ​​បាន​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ហៅ​ថា​ ជា​ការ​បន្សាប​​ អំណាច​តុលាការ និង​​អង្គ​នីតិ​បញ្ញត្តិ ឲ្យ​ស្ថិត​ក្រោម​អំណាច​ប្រមូលផ្ដុំ​ របស់​​អង្គ​នីតិ​ប្រតិបត្តិ ឬ​ រដ្ឋាភិបាល​ ដែល​​ដឹកនាំ​ដោយ​ លោក ហ៊ុន សែន។

ក្រៅពី​កែប្រែ​ធម្មនុញ្ញ និង​បង្កើត​​ច្បាប់​ពិសេស​ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​បារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​ជា​គ្រឹះ​​របស់​រដ្ឋ​ធម្មនុញ្ញ​ហើយ របប​ក្រុង​ភ្នំពេញ បាន​​បញ្ចូល​គ្រប់​​មន្ត្រី​ទាំង​អស់ នៃ​អំណាច​តុលាការ អង្គ​នីតិ​បញ្ញត្តិ និង​ស្ថាប័ន​កំពូល​របស់​ជាតិ​ផ្សេង​ទៀត​ ឲ្យ​ក្លាយ​ជា​សមាជិក​បក្ស​កាន់​អំណាច។ ការ​ធ្វើ​បែប​នេះ ​បើក​ផ្លូវ​ឱ្យ​ឲ្យ​ប្រធាន​គណបក្ស​កាន់​អំណាច មាន​សិទ្ធិ​​​ អំណាច ដោះដូរ​រាល់​​​សមាជិក​បក្ស​ណា​ ដែល​មិន​ស្រប​តាម​បញ្ជា​ខ្លួន ចេញ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​​របស់​ជាតិ។

ចំណែក​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​វិញ នៅ​ឆ្នាំ​នេះ មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​ទេ ក្នុង​ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​ ២៤ កញ្ញា។ ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​ និង​ជា​​អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក​ តាំង រតនា ប្រាប់​អាស៊ី​សេរី ថា នៅ​ឆ្នាំ​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ធ្វើ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ខ្លឹម​សារ​រដ្ឋ​ធម្មនុញ្ញ ដល់​​សិស្ស ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា។

អ្នក​ជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា​ ទោះជា​រដ្ឋ​ធម្មនុញ្ញ​កែប្រែ​ច្រើន​ដង​ហើយ​ក្តី ក៏​ខ្លឹមសារ​មិន​ទាន់​វិវត្តន៍​ទៅ​រក​ស្ថានភាព​ប្រសើរ ​​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​​ និង​សហគមន៍​អន្តរជាតិ​ឡើយ។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​រូប​នេះ ​មិន​​ហ៊ាន​សន្មត​ថា រដ្ឋាភិបាល​អនុវត្ត​ រដ្ឋ​ធម្មនុញ្ញ​បាន​ត្រឹម​ត្រូវ​ ឬ​អត់​នោះ​ទេ តែ​លោក​​ថា ​សហគមន៍​អន្តរ​ជាតិ កំពុង​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​​ឲ្យ​បាន​ត្រឹមត្រូវ តាម​ខ្លឹមសារ​​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរ​ជាតិ​ទាំង​ឡាយ ដែល​កម្ពុជា​បាន​ដាក់​​​បញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​​របស់​ខ្លួន៖ «កន្លែង​ហ្នឹង យើង​មិន​ថា​ល្អ ឬ​មិនល្អ ត្រឹម​ត្រូវ​ ឬ​មិន​ត្រឹមត្រូវ​​ទេ ប៉ុន្តែ​គ្រាន់​តែ​អ្វី​ដែល​​សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក​បារម្ភ​គឺ ពាក់ព័ន្ធ​ទៅ​លើ​ការ​​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​​ហ្នឹង​ហើយ ដែល​គេ​ទាមទារ​ឲ្យ​យើង​ធ្វើ​ការ​ កម្ពុជា​បាន​ចុះ​អនុសញ្ញា​ សន្ធិសញ្ញា​ ព្រមព្រៀង​ជា​មួយ​អន្តរជាតិ​ហ្នឹង វា​មាន​ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង​ហើយ បាន​អន្តរជាតិ គេ​យក​វិធាន​ការ EBA យក​មក​ចោទ។ សហរដ្ឋ​អាមេរិក យក​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ​ព្រាង​ សេចក្ដី​ព្រាង​ច្បាប់​មួយ​ យក​មក​ជំរុញ​ឲ្យ​កម្ពុជា​ ធ្វើ​តាម​ខ្លឹមសារ​គោលការណ៍​​​​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ហើយ។ អ្វី​ដែល​គេ ជំរុញ​ហ្នឹង វា​មាន​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា»

បើ​ទោះ​មន្ត្រី​របប​ក្រុង​ភ្នំពេញ តែង​អះអាង​រាល់​ឆ្នាំថា របប​លោក ហ៊ុន សែន ​គោរព​ និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ក្តី ក៏​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស សង្កេត​ឃើញ​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​មិន​ហ៊ាន​ប្រើ​ប្រាស់​​សិទ្ធិ​ សេរីភាព​ ដែល​រដ្ឋ​ធម្មនុញ្ញ​ចែង​ឲ្យ​​ប្រើ​នោះ​ទេ ដូចជា​​សិទ្ធិ​តវ៉ា​ សិទ្ធិ​ធ្វើ​នយោបាយ ជាដើម​​ ព្រោះ​​អាជ្ញាធរ​របប​​ក្រុង​ភ្នំពេញ បង្កើន​ការ​រឹតត្បិត គំរាម​កំហែង និង​​ចាប់​​អ្នក​ហ៊ាន​រិះគន់ ​ដាក់​ពន្ធនាគារ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "របប​ក្រុង​ភ្នំពេញ​ អះអាង​ថា បាន​គោរព​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ពេល ២៦ឆ្នាំ​មក​នេះ"

  1. Anonymous says:

    What?? what this beast regime talking about?? respected constitution?? this veitcong mafia dictator and his groups respected constitution?? who said ?? bull-shit” f***shit’ ‘ this bloody break mr So kha house at midnight and no warren from court’ and jail mr So kha more then a year’ This is respected constitution?? or you just said to please khmer people and international?? What a stupid people who said respected constitution ” and dissolve opposition party without reason because this mafia groups are scaring of justice’ scaring of democracy ‘scaring of losing power ‘ and the worse is ‘this regime giving Tral island to youn-hanoi against the nation ‘

  2. Anonymous says:

    I’m sorry every one please let me laughing my ass off for a minute. the dog burking you can hear the same word RHOOV,RHOOV, and when some one beet him up so bad then those dog saying ASH,ASH. sound make you felling sorry for him but if you are not careful they bid you to deaf . HASS …. walking naked in an open field every one is seeing your KDOR and you pretending I’m fully dress . sorry HUN SEN’s bolt is already down to his knee right now and his KDOR is not working any more my question is what else do he have to showing us. I’m so sick whit all these killer again are they speak human language ?? sorry I do not understand what you say please spit it out…