អ្នកឃ្លាំមើលមួយចំនួនលើកឡើងថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ត្រូវបានអ្នកនយោបាយប្រើប្រាស់សម្រាប់បម្រើមហិច្ឆិតា និងជាផលប្រយោជន៍ផ្ទាល់ខ្លួន។
ខួប២៦ឆ្នាំនៃទិវាប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញត្រូវបានអ្នកនយោបាយខ្មែរកែសម្រួល ដើម្បីបម្រើអំណាចរបស់ខ្លួនតាំងពីឆ្នាំ២០០៤ អំឡុងជាប់គាំងនយោបាយមកម្លេះ។ លោក បន្តថា រដ្ឋធម្មនុញ្ញបន្ថែមនោះ ជាចំនុចអាក្រក់របស់អ្នកនយោបាយខ្មែរ។
លោកថា៖« គឺជាការពត់ច្បាប់ ពត់ឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរទៅតាមឆន្ទះ ឬការលោភលន់អំណាចរបស់ថ្នាក់ដឹកនាំ។ដូច្នេះជាជំហានមួយឆ្ពោះទៅរកទិសអាក្រក់ ឥឡូវនេះយើងបានទទួលរងគ្រោះហើយ»។
លោក ឡៅ ម៉ុងហៃ កត់សម្គាល់ទៀតថា ២៦ឆ្នាំមកនេះ តុលាការនៅតែត្រូវបានគេមើលឃើញថាជាស្ថាប័ននាំមុខបម្រើឱ្យផលប្រយោជន៍នយោបាយបើទោះបីរដ្ឋធម្មនុញ្ញចែងថាជាស្ថាប័នឯករាជ្យក៏ដោយ។
លោក ថា៖ «ការបែងចែងអំណាចតុលាការជាស្ថាប័នឯករាជ្យហ្នឹងមិនច្បាស់លាស់ទេ គឺឡើងចុះៗនៅតែប្រមូលផ្តុំនៅកណ្តាប់ដៃសម្ដេចតេជោនាយករដ្ឋមន្ត្រីអ៊ីចឹងទៅ។ការពិតជាក់ស្ដែងវាអ៊ីចឹង ហើយសង្គមណាអត់មានយុត្តិធម៌ សង្គមនោះអត់រស់នៅបានសុខសាន្តទេ»។
រដ្ឋធម្មនុញ្ញកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនោះ ត្រូវបានអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៩ រដ្ឋសភាបានធ្វើវិសោធនកម្មច្បាប់កំពូឡនេះចំនួន៨លើករួចមកហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារលិខិតមួយក្នុងឱកាសទិវាសន្តិភាពពិភពលោកកាលពីថ្ងៃសៅរ៍បានលើកឡើងថា«សន្តិភាពរបស់កម្ពុជាកំពុងតែផុយស្រួយ ដោយសារតែការជ្រៀតជ្រែកពីប្រទេសខាងក្រៅ ពិសេសប្រទេសលោកខាងលិច»។
ប្រធានគ្រប់គ្រង់ផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើវិសោធនកម្មកន្លងទៅបានធ្វើឡើងក្រោយពីមានការជាប់គាំងនយោបាយ ដែលលោកថាធ្វើឱ្យច្បាប់ថ្មីដែលបានកែប្រែក្លាយជាឧបករណ៍បង្រួមសេរីភាពបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងជីវភាពនយោបាយផ្ទុយពីខ្លឹមសារដើម។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ កត់សម្គាល់ថាឥទ្ធិពលនៃច្បាប់ទើបវិសោធនកម្មនេះ វាបានជំរុញឱ្យលំហប្រជាធិបតេយ្យរួមតូច មានជម្លោះនយោបាយ និងរងសម្ពាធពីសហគមន៍អន្តរជាតិ ។ លោកបារម្ភថា បើគ្មានអ្វីប្រែប្រួលទេកម្ពុជាអាចនឹងជួបវិបត្តិសង្គមទៅថ្ងៃអនាគត។
លោក លើកថា៖«យើងឃើញបណ្តើរហើយៗ ការដែលយើងមិនបានគោរពពេញលេញទៅតាមរដ្ឋធម្មនុញ្ញហ្នឹង ឃើញថាប្រព័ន្ធអនុគ្រោះពន្ធEBA[របស់សហភាពអឺរ៉ុប] គេកំពុងតែដំណើរដក ឬក៏ព្យួរ GSPរបស់អាមេរិកកំពុងពិចារណាច្បាប់គេពាក់ព័ន្ធទៅនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ អាហ្នឹងសិទ្ធជាផលប៉ះពាល់ហើយ»។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ច្រានចោលការលើកឡើងនេះ ដោយថាវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងមកគឺដើម្បីដោះស្រាយបញ្ហាជាតិ
។
លោក មានប្រសាសន៍ថា៖«ខ្ញុំឃើញការកែទាំងប៉ុន្មានហ្នឹងត្រឹមត្រូវណាស់ ឧទាហរណ៍ដូចជា ការដែលយើងដាក់ គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញក៏ជាត្រឹមត្រូវ។ ការកែប្រែពី២ភាគ៣មក៥០បូក១ ក៏ជាការត្រឹមត្រូវ។ដូច្នេះគ្មានអីអាក្រក់ទេការកែរដ្ឋធម្មនុញ្ញនេះ»។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា មិនអាចសុំប្រតិកម្មបានទេ ដោយអះអាងថាលោកកំពុងជាប់រវល់។
ប៉ុន្តែក្នុងកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានអះអាងប្រាប់អ្នកចូលរួមថា ២៦ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋ គោរពរដ្ឋធម្មនុញ្ញ បានយ៉ាងខ្ជាប់ខ្ជួន បើទោះបីឆ្លងកាត់ស្ថានភាពនយោបាយយ៉ាងលំបាកក៏ដោយ។
យ៉ាងនេះក្ដី អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងរបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាកិច្ចប្រជុំលើកទី៤២ឆ្នាំនេះថារយៈពេល១ឆ្នាំចាប់ពីកាបោះឆ្នោតជាតិថ្ងៃទី២៩កក្កដាឆ្នាំ២០១៨មកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពោរពេញទៅដោយការរឹតត្បិត។
តាមរយៈរបាយការណ៍ដដែលលោកស្រី រ៉ូណា ស្មីត អំពាវនាវទៅរដ្ឋាភិបាលឱ្យទម្លាក់ចោលបទចោទ លោក កឹម សុខានិងបង្កើតលំហរសម្រាប់សន្ទនានយោបាយ រវាងរដ្ឋាភិបាលនិងអ្នកនយោបាយប្រឆាំង ដើម្បីជំរុញយន្តការប្រជាធិបតេយ្យ
ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៥១ថ្មី ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ»៕
Send to facebook
ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
មិនអាចទៅរួចនោះទេ !
*******
ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
បែបនេះ ។
ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
ស្នេហាជាតិតិច ។
ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
សម្រាប់បរិបទដែលមិនសមហេតុផល។
ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
ចូលកម្ពុជាវិញនោះទេ ។
តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
អំពើក្បត់ជាតិ។
វាជាការល្អសម្រាប់ជំនឿលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
តេជោហ៊ុន សែន ។
ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕