អ្នកវិភាគ​ថា របប​ភ្នំពេញ​កំពុង​ស្វែងរក​ភាព​កក់ក្ដៅ​ពី​ចិន​ដើម្បី​ទប់​សម្ពាធ​ពី​លោក​ខាងលិច

ដោយ អាស៊ីសេរី
2019-09-25
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


អ្នកវិភាគ​ថា​របប​ក្រុង​ភ្នំពេញ​ងាក​រក​ចិន ដើម្បី​ទប់ទល់​នឹង​សម្ពាធ​អន្តរជាតិ


អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ស្វែងរក​ភាព​កក់ក្តៅ​ពី​ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ និង​ជាពិសេស​ចំ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​រួម​កម្លាំង​គ្នា​វិល​ចូល​ស្រុក​វិញ។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ចិន​បាន​ប្រាប់​ក្រុម​ប្រតិភូ​កម្ពុជា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប៉េកាំង​ថា ចិន​គាំទ្រ​ពេញទំហឹង​ចំពោះ​អ្វី​ដែល​របប​ក្រុងភ្នំពេញ​កំពុង​ធ្វើ។

អ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុងភ្នំពេញ​តាម​ចាប់​ដាក់​ពន្ធនាគារ លោក គឹម សុខ បញ្ចេញ​ទស្សនៈ​ថា របប​ក្រុងភ្នំពេញ កំពុង​ស្វះ​ស្វែងរក​ភាព​កក់ក្តៅ​ពី​ប្រទេស​ចិន​ក្នុង​ពេល​ស្ថានភាព នយោបាយ​កម្ពុជា​កំពុង​តានតឹង ហើយ​ប្រទេស​មហាអំណាច​ចិន​វិញ កំពុង​ឆក់​ឱកាស​សម្ដែង​ការ​គាំទ្រ​របប​ក្រុងភ្នំពេញ​គ្រប់យ៉ាង ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពង្រឹង និង​ពង្រីក​យុទ្ធសាស្ត្រ​ក្នុង​តំបន់។

លោក គឹម សុខ បន្ត​ថា របប​ក្រុងភ្នំពេញ មិនសូវ​ទុកចិត្ត​លើ​កងកម្លាំង​ប្រដាប់​របស់​ជាតិ​នោះ​ទេ នៅ​ពេល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​កង កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ផ្តាច់​ខ្លួន​ពី​របប​លោក ហ៊ុន សែន ហើយ​ចូលរួម​ជា​ធ្លុង​មួយ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​សេរីភាព​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ៖ «សហរដ្ឋអាមេរិក បាន​ដាក់​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ ដែល​វា​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​សហរដ្ឋអាមេរិក​ក្នុង​ស្ថានភាព កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​ដូច្នេះ​ហើយ​តាម​ចរន្ត​នៃ​សហគមន៍​អន្តរជាតិ​លោក​សេរី គឺ​កម្ពុជា​នឹង​មាន​ការប្រែប្រួល​ខ្លះ​រឿង​ស្ថានការណ៍​នយោបាយ​ចាប់ពី​នេះ​ទៅ​រយៈពេល ៥​ខែ​ទៀត។ ក្នុង​ស្ថានភាព​ប្រែប្រួល​នេះ​អ្វី​ដែល​ចិន​ចង់​បង្ហាញ​ប្រាប់​ក្រុម​លោក ហ៊ុន សែន ថា បើ​ទោះ​បី​ជា​ក្រុម​លោក ហ៊ុន សែន សម្រេច​រក​ច្រកចេញ​ក្នុង​ផ្នែក​នយោបាយ​ក្នុង​កម្រិត​ណា​ក៏​ដោយ ចិន​នៅតែ​ធ្វើជា មិត្ត​គ្រប់​យុទ្ធសាស្ត្រ​ហើយ​ចង់​ចិត្ត​ក្រុម​លោក ហ៊ុន សែន ឲ្យ​សហការ​ជាមួយ​ចិន​គ្រប់​ទម្រង់​ទាំងអស់​ដើម្បី​ដំណើរ​ផលប្រយោជន៍​របស់​ចិន​ផង និង​ផលប្រយោជន៍​ការពារ​អំណាច​របស់​លោក ហ៊ុន សែន​ផង»

ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន លោក វ៉ៃ ហ្វេងហ៊ី (Wei Feng He ) ប្រកាស​ថា ភាគី​ចិន នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​រាល់​អ្វី​ដែល​របប​លោក ហ៊ុន សែន កំពុងតែ​អនុវត្ត ពិសេស​ពាក់ព័ន្ធ​ជាមួយ​ការ​ការពារ​អ្វី​ដែល​ជា​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្ពុជា​ខ្លួនឯង​។ ប្រមុខ​ការពារ​ជាតិ​ចិន​បញ្ជាក់​បែបនេះ​ទៅកាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការ​បរទេស​ក្រសួងការពារជាតិ នាយ​ឧត្ដមសេនីយ៍ ណឹម សុវត្ថិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​ចិន ពិសេស​លើ​ផ្នែក​យោធា​។ ក្នុង​ឱកាស​នោះ ភាគី​កម្ពុជា​-​ចិន បាន​ឯកភាព​គ្នា ផ្លាស់ប្ដូរ​គណៈប្រតិភូ យោធា​ជាន់ខ្ពស់ រួម​ទាំង​ការ​បណ្ដុះបណ្ដាល​ធនធាន មនុស្ស និង​ការ​ធ្វើ​សមយុទ្ធ ឬ​លំហាត់​យោធា រួមគ្នា​ជាដើម។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​និយាយ​យ៉ាង​ខ្លី​ថា ថ្នាក់ដឹកនាំ​ចិន​តែងតែ​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ខ្មែរ​ជានិច្ច ហើយ​ការប្រកាស​ជាថ្មី​ទៀត​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ រដ្ឋាភិបាល​ខ្មែរ​មានការ​កក់ក្ដៅ ក្នុង​ពេល​កំពុង​រង​សម្ពាធ​នានា​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។

កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ លោក ហ៊ុន សែន បាន​ទម្លាយ​ថា លោក​បាន​ចំណាយ​ថវិកា​ទិញ​សព្វាវុធ​ថ្មី​ជិត ៤០​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ចិន ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព និង​ការពារ​ជាតិ។

ទោះយ៉ាងណា លោក សម រង្ស៊ី ធ្លាប់​លើកឡើង​ថា ការ​ចំណាយ​ប្រាក់​ដល់​ទៅ​ជិត ៤០​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​ចិន នឹង​នាំមក​នូវ​គ្រោះថ្នាក់​ពីរ​យ៉ាង​សម្រាប់​កម្ពុជា​។ គ្រោះថ្នាក់​ទី​១ លោក សម រង្ស៊ី ថា គឺជា​ការ​ប្រើ​កម្លាំងយោធា និង​គ្រឿងសាស្ត្រាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ប្រឆាំង​របប​លោក ហ៊ុន សែន​។ រីឯ គ្រោះថ្នាក់​ទី​ពីរ លោក សម រង្ស៊ី ផ្ដល់​អំណះអំណាង​ថា ជា​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ និង​យោធា​កាន់តែ​តានតឹង​ឡើង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​លោក ហ៊ុន សែន គាំទ្រ​នយោបាយ​វាតទី​និយម​របស់​ចិន។

អ្នកវិភាគ​លើកឡើង​ថា របប​ក្រុងភ្នំពេញ គួរតែ​រក្សា​ឯករាជ្យភាព​របស់​ខ្លួន និង​មាន​ទំនាក់ទំនង​យោធា​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ដទៃ​ទៀត ព្រមទាំង​ខិតខំ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង ប្រទេស ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ចូល​ដៃ​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន និង​បញ្ចៀស​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​រវាង​ជាតិ​សាសន៍​ខ្មែរ​គ្នា​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "អ្នកវិភាគ​ថា របប​ភ្នំពេញ​កំពុង​ស្វែងរក​ភាព​កក់ក្ដៅ​ពី​ចិន​ដើម្បី​ទប់​សម្ពាធ​ពី​លោក​ខាងលិច"

  1. so socheath says:

    Send to facebook
    ការអំពាវនាវរបស់អ្នកនយោបាយក្បាលទទូរសារុង
    មិនអាចទៅរួចនោះទេ !
    *******
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្ស
    បែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ។
    ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយក្នុង
    ជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការមិនសូវចុះ
    សម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា សូម្បីតែសមរង្ស៊ី
    ក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តពួកគេបានទៀតឡើយ
    ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំគ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំង
    នឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា) របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយច្រវ៉ាក់
    រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានឡើយ ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។
    តែថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសនឹងការគុំគួនពីសំណាក់ប្រជាពលរដ្ឋ ចំពោះពួកជនក្បត់ជាតិដែលពួកគេបានប្រព្រឹត្ត
    អំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ៕

  2. Anonymous says:

    the massage to all Cambodian inside the country. this is another turbulent from those murder in the past . if Cambodia can not get away from communist CHINA or Vietcong at this time this sad nation will be over soon.

  3. so socheath says:

    អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសមិនគាំទ្ ​ សម រង្ស៊ី ដែលគៀងគរប្រជាពលរដ្ឋឱ្យចូលរួមដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយ​សម្តេច ហ៊ុន សែននោះទេ។
    ការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើទី៧៤ កាលពីថ្ងៃពុធ​ នាបូរីញូវយ៉ក។
    លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា៖ «​ សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនចាប់ពីឆ្នាំ២០១៥ បានបន្តប្រើភាសាប្រទូស្តសារាយប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដទៃ រាប់បញ្ចូលទាំងការ អំពាវនាវឱ្យពលរដ្ឋកម្ពុជា ផ្តួលរំលំរដ្ឋាភិបាល ដែលទាំងនេះ ខ្ញុំប្រាកដជាមិនគាំទ្រដាច់ខាត»។

  4. Anonymous says:

    Mr Trump warn china and Iran ‘ because these countries threat to the world ‘ the world war three will destroyed the bad one in this world ‘

  5. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    *******
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វា
    ទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
    ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើ
    ត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
    នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវ៉ា
    រក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្
    ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែង
    បង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល
    ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា
    ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ
    អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា
    ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួន
    ពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវា
    បោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
    ពិតណាស់ ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិ
    ធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិ
    ធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិង
    រស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បាន
    សត្វពីរខាងលើនេះ។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀង
    បោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួម
    ក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា
    ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕