ដោយ សេក បណ្ឌិត
2019-09-25
RFA

សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (រូបកណ្ដាល) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៦២ នៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ RFA
យុវជន និងអ្នកវិភាគថា ការអះអាងរបស់លោក សម រង្ស៊ី ថាចូលស្រុកដើម្បីរំដោះព្រះមហាក្សត្រពីលោក ហ៊ុន សែន ជាសារនយោបាយដើម្បីរកសំឡេងគាំទ្របន្ថែមទៀតពីពលរដ្ឋដែលគោរពស្រលាញ់ព្រះមហាក្សត្រ។
សារចុងក្រោយរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងក្រោយពេលតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រតិកម្មផ្លូវច្បាប់ចោទប្រកាន់លោកថា បានប្រមាថ ស្ដេចដោយសារតែ លោកអះអាងថា ព្រះមហាក្សត្រជាអាយ៉ងរបស់លោក ហ៊ុន សែន។
យុវជនលោក សេង ម៉េងប៊ុនរ៉ុង ដែលចូលចិត្តតាមដានព្រឹត្តិការណ៍នយោបាយ បានសំដែងការគាំទ្រសាររបស់លោក សម រង្ស៊ី៖ «ខ្ញុំគិតថា នឹងទទួលបានការគាំទ្របន្ថែមទៀតព្រោះអ្នកណាក៏មើលឃើញដែរថា ព្រះមហាក្សត្រសព្វថ្ងៃដែលយើងគោរពស្រលាញ់ទាំងអស់គ្នាគឺទ្រង់នៅក្រោមគំនាបរបស់គណបក្សកាន់អំណាច ហើយខ្ញុំនឹងចូលរួមជាមួយគណបក្សប្រឆាំង»។
ចំណែកឯយុវជនម្នាក់ទៀត លោក ច័ន្ទ សុធី សង្កេតឃើញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងដឹកនាំប្រទេសតាមបែបអំណាចប្រមូលផ្តុំ។ លោកថា ក្នុងនាមលោកផ្ទាល់និងពលរដ្ឋផ្សេងទៀតនឹងត្រៀមខ្លួនជាមួយគណបក្សសង្គ្រោះជាតិដើម្បីទាមទារឱ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា និងការគោរពព្រះមហាក្សត្រដូចដែលច្បាប់ចែងខណៈលោកយល់ថា របបក្រុងភ្នំពេញមិនបានអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ទេ៖ «អ្នកដែលរំលោភបំពានឬក៏ប្រមាថព្រះមហាក្សត្រគឺប្រជាពលរដ្ឋដឹងគ្រប់គ្នាទាំងអស់ដូច្នេះប្រសាសន៍របស់គាត់ (លោក សម រង្ស៊ី) ខ្ញុំគាំទ្រព្រោះយើងឃើញទិដ្ឋភាពជាក់ស្ដែងស្រាប់»។
កាលពីថ្ងៃទី២៣ ខែកញ្ញា លោក សម រង្ស៊ី ថ្លែងពេលជួបអ្នកគាំទ្ររបស់ខ្លួននៅ វត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកគោរពស្រលាញ់ព្រះមហាក្សត្រគូររួមជាមួយនឹងលោកនៅថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីរំដោះប្រទេស និង ព្រះមហាក្សត្រ ពីក្រញាំលោក ហ៊ុន សែន៖ «អ្នកណាដែលប្រមាថស្ដេច គឺហ៊ុន សែន!!! អ្នកណាដែលគំរាមរំលាយរបបរាជានិយម ហ៊ុន សែន!!! អ្នកណាដែរលគំរាមរំលាយព្រះរាជបល្ល័ង្ក ហ៊ុន សែន !!! អ៊ីចឹងសូម្បីតែអ្នកស្រលាញ់ស្ដេចទាំងអស់ត្រូវតែគាំទ្រជាមួយគណបក្សសង្គ្រោះជាតិដើម្បីយើងទៅជួយស្ដេចឱ្យរួចផុតពីក្រញាំ ហ៊ុន សែន»។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និង បច្ចុប្បន្នកំពុងរស់នៅនិទ្ទេសខ្លួននៅប្រទេសហ្វាំងឡង់ យល់ថា ដើម្បីរំដោះព្រះមហាក្សត្រលុះវត្រាអ្នកនយោបាយរួមគ្នាគោរពរដ្ឋធម្មនុញ្ញ។ លោកបន្តថា ប្រសិនបើព្រះ មហាក្សត្រ ត្រូវពលរដ្ឋរំដោះបាននោះ ព្រះអង្គនឹងសិទ្ធិគ្រប់គ្រាន់ដើម្បីជួយដោះស្រាយវិបត្តិនយោបាយ ស្របតាម រដ្ឋធម្មនុញ្ញដែលផ្ដល់អំណាចដល់ព្រះអង្គ៖ «នៅក្នុងការបង្ហាញអំពីសារស្មារតីគោរពនៃការគោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រវាដូចជាការនាំមុខគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះគណបក្សប្រឆាំងអាចមានឥទ្ធិពលនឹងនិយាយជាមួយសហគមន៍អន្តរជាតិទាំងអង្គការសហប្រជាជាតិជាដើម្បីដើម្បីជំរុញទៅគណបក្សកាន់អំណាចពិចារណា ទៅការគោរពរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
ស្របពេលដែលលោក សម រង្ស៊ី កំពុងមានបំណងចង់រំដោះព្រះមហាក្សត្រនោះ គណបក្សប្រឆាំង ក៏បានបំផុសចលនាបង្ហាញម្រាមដៃ៩ ជាសញ្ញាគាំទ្រ លោក សម រង្ស៊ី វិលចូលកម្ពុជា៕
អំពាវនាវ ក្តអីវា ? អ្នកណាម្នាក់ទៅតាមវា ក្រោះតែពីពួលអាល្ងង់ខ្លៅ
តែស្រេកឃ្លានអំណាច ជាអតីតក្រុមប្រឹក្សា ខេត្តស្រុក ឃុំសង្កាត់ ប៉ុន្មានក្បាលហ្នឹងនោះ!
ប្រជាពលរដ្ឋ រច់ចាំឃើញមុខវានឹងអាលសំពងក្បាល
នឹងខ្នងពូថៅសោះហ្នឹង !
Send to facebook
ខ្ញុំថាបោកៗមែន!
***
អាពូជឆ្កែ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួក ពិតណាស់ដោយអស់
ក្រឡាលោតសម្រាប់ការសន្យាភូតកុហកបោកប្រាស យកលុយមូលនិធិ
៣០ម៉ឺនដុល្លារពីក្រុមជនល្ងង់ខ្លៅនៅក្រៅប្រទេស ដែលស្រេកឃ្លាន ចង់
បានអំណាច ហើយដែលអាពូជឆ្កែសមរង្ស៊ី បានអួតអាងថា
វាត្រឡប់មកវិញដើម្បី ចាប់សម្តេចអគ្គមហាបុរសរដ្ឋកម្ពុជា
សម្តេចតេជោហ៊ុនសែន ឲ្យខ្ទាតចេញពីអំណាច នោះ ឥឡូវ
នេះសភាពអស់ល័ក្ខរបស់វា បានបញ្ចេញក្រឡាសារយ៉ាង
ច្បាស់ក្រឡែត នោះគឺ ប្រើពាក្យប្រមាថអង្គព្រះមហាក្សត្រ
ថាជាអាយ៉ងហ៊ុនសែន សន្សំតែសុខដើម្បីការពាររាជបល្ល័ង្គ។
ដូចខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបជារឿយៗកន្លងមក
ហើយថា អាពូជឆ្កែសមរង្ស៊ី វាមិនមានសេចក្តីក្លាហាន
ណាមួយ ដើម្បីរត់មកជាប់គុកនោះទេ។ ព្រោះថាសម្រាប់
ទោសក្បត់ជាតិកាត់ដីឲ្យយួនដេហ្កា និងសំណុំរឿងច្រើន
ស្អេកស្កះដ៏ទៃទៀតវាមិនមែនជាប់គុកត្រឹម ២ទៅបីឆ្នាំឯណា
គឺគុកមួយជិវិតដូចទំនាយម៉ែវាដែលបានផ្តាំអាក្បត់ជាតិ
សមរង្ស៊ីកុំឲ្យធ្វើនយោបាយ ហើយដែលរឿងនេះ ខ្ញុំធ្លាប់
បានប្រាប់កន្លងមកដែរ។
វាគ្មានច្រកណាដែលអាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី និង
បក្សពួករបស់វា មានវិធីផ្សេង ដើម្បីប្រើប្រាសសម្រាប់ការ
គេចវេសពីការសន្យា បោកប្រាសក្រៅពី ការប្រើពាក្យសម្តី
ប្រមាថអង្គព្រះមហាក្សត្រនោះទេ។
ព្រោះថាតាមមាត្រា៧នៃរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ
មិនអនុញ្ញាតិឲ្យជនណារំលោភបំពានបាន។
សម្រាប់បញ្ហានេះ ខ្ញុំដែលជាស្មេរ មិនប្រើការភ្នាល់នោះទេ
ព្រោះខ្ញុំសនិដ្ឋានសភាពការនយោបាយដោយ ប្រាកដថា
អាពូជឆ្កែសមរង្ស៊ី មិនហ៊ានមកកាន់កម្ពុជាទេ ។
តែបើវាមក ហើយចាប់សម្តេចហ៊ុនសែនបានដូចពាក្យ
វាថាមែន ខ្ញុំសុខចិត្តដើរទៅប្រគល់ខ្លួនឲ្យវាចាប់ដែរ ទោះបី
ជាវាយកខ្ញុំទៅព្យួរក ឬកាប់ចិញ្ច្រាំ សម្លាប់ចោល ក៏ខ្ញុំ
មិនចងពៀរនឹងវាដែរ ព្រោះខ្ញុំចាញ់សេចក្តីក្លាហានរបស់វា។
តែថាវាជាទណ្ឌឹត ជាជនក្បត់ជាតិ បើទោះបីខ្ញុំជាប្រជា
ពលរដ្ឋ ក៏មានកាតព្វកិច្ចកំចាត់ កំទេចជនក្បត់ជាតិដែរ៕
Who ever sign&gave TRAL ISLAND to YOUN_HANOI are the traitors’ including so socheat’
ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
*******
វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វា
ទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបាន
ជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើ
ត្រឡប់មកដេកស៊ីបាយគុករួចហើយ។
ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិ
នេះដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវ៉ា
រក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
រួចពីក្តីស្លាប់បាន ។
ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្
ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែង
បង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល
ធ្វើឲ្យមានភាពវឹកវរក្នុង
សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា
ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ
អាថោកជាងឆ្កែនេះ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា
ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម របស់វា ដែលវាអាចមានលេសក្នុងការដកខ្លួន
ពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវា
បោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផងដែរ។
ពិតណាស់ ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
ដោយឡែករឿងដែលវាស្រែកឡូឡាថា កុំឲ្យពួកអ្នកជាប់បម្រាមនយោបាយកុំសុំសិទ្ធិ
ធ្វើនយោបាយឡើងវិញ ដែលអាចស្តាយក្រោយ ព្រោះថាពេលវាចូលមកវិញសិទ្ធិ
ធ្វើនយោបាយនិងបានមកដោយស្វ័យប្រវត្តិហើយគណបក្សសង្គ្រោះជាតិនិង
រស់ឡើងវិញនោះ វាសុទ្ធតែចំណងដែលពាក់ព័ន្ធនិងរឿងរ៉ាវព្រួញមួយបាញ់បាន
សត្វពីរខាងលើនេះ។
ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀង
បោកប្រាសប៉ុណ្ណោះ។
សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួម
ក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា
ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕
អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕