ដោយ អេង គីមហុង
26/09/2019
RFI

លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខលួចវាយប្រហារពីក្រោយ បណ្ដាឲ្យបាក់ឆ្អឹងដៃឆ្វេងបីកំណាត់
@សហការី
អតីតចៅសង្កាត់នៃអតីតគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខលួចវាយប្រហារពីក្រោយ បណ្ដាឲ្យបាក់ឆ្អឹងដៃឆ្វេងបីកំណាត់ នៅថ្ងៃទី២៥កញ្ញាម្សិលមិញ។ ជនរងគ្រោះបានអះអាងថា ករណីវាយប្រហារនេះជាការរៀបចំទុកមុនរបស់ជនល្មើស។ តែពីខាងសមត្ថកិច្ចបានគូសបញ្ជាក់ថា កំពុងស្រាវជ្រាវ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ខែកញ្ញានេះ លោក ស៊ិន បូណា អតីតចៅសង្កាត់នៃអតីតគណបក្សសង្គ្រោះជាតិបានរៀបរាប់ថា លោកបានបាក់ឆ្អឹងដៃខាងឆ្វេងបីកំណាត់ បន្ទាប់ពីជនល្មើស២នាក់ធាក់លោកពីក្រោយពេលកំពុងជិះម៉ូតូនៅលើបណ្ដោយផ្លូវជាតិ៦A។ បន្ទាប់ពីដួលជនល្មើសបានប្រើដំបងដែកវាយលើលោកបន្ថែម។ លោក ស៊ិន បូណា បានអះអាងថា លោកមិនធ្លាប់មានគំនុំជាមួយនរណាពីមុនឡើយ ដូច្នេះហើយលោកស្នើឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសឲ្យបានឆាប់។
លោក មុត ចន្ថា មន្ត្រីបក្សប្រឆាំងស្និទ្ធិនឹងលោក កឹម សុខា បានបង្ហោះសារលើបណ្ដាញសង្គមថា សកម្មភាពដេញវាយប្រហារពីសំណាក់ជនល្មើស គឺមានចេតនានិងប៉ុនប៉ងប្រើហិង្សា ព្រោះតាមការវិភាគលើសកម្មភាពរបស់ជនល្មើស ហាក់ត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ តាមរយៈសម្ភារៈមួយ ពាក់មួកសុវត្ថិភាព មុខរុំក្រមា មានដែកបំពង់ទីព និងអាវុធខ្លី ហើយនិងសកម្មភាពដេញតាមវាយប្រហារដោយស្វាហាប់ ហាក់គ្មានខ្លាចញញើតអ្វីឡើយ។ នេះបើតាមលោក មុត ចន្ថា។
យ៉ាងណាក៏ដោយ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានគូសបញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ខណៈប៉ូលីសក្នុងខណ្ឌជ្រោយចង្វារបានចុះទៅធ្វើរបាយការណ៍ដល់ផ្ទះជនរងគ្រោះរួចហើយ។ អ្នកនាំពាក្យដដែល ស្នើឲ្យជនរងគ្រោះ ឬមជ្ឈដ្ឋានទូទៅកុំប្រញាប់ធ្វើការសន្និដ្ឋាន ដោយទាញភ្ជាប់សំណុំរឿងហិង្សាលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជារឿងនយោបាយមុនការរកឃើញរបស់ប៉ូលីស។
សូមជម្រាបជូនថា មុនករណីនេះជិតមួយសប្ដាហ៍ លោក ពូក ចន្ដា ដែលគេស្គាល់ថា ជាអតីតប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ត្រូវបានជន មិនស្គាល់អត្តសញ្ញាណពីរនាក់លួចវាយពីក្រោយ បណ្តាលឲ្យបែកក្បាលហូរឈាម កាលពីព្រឹក ថ្ងៃទី ២២ ខែកញ្ញា នៅម្តុំសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ។
ការកត់សម្គាល់ដោយឡែក នៅមួយរយៈពេលចុងក្រោយនេះ មានករណីជនមិនស្គាល់មុខបានលួចវាយប្រហារទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ប្រមាណជាង១០ករណីមកហើយ។ រូបភាពនេះត្រូវបាន សង្គមស៊ីវិលនិងអ្នកនយោបាយ ចាត់ទុកថា ជាការរៀបចំទុកមុនដោយមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ន។ តែទោះជាបែបនេះក្ដីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិថ្លែងថា គ្មានហេតុផលណាមួយដែលគេត្រូវមកទាញភ្ជាប់ករណីហិង្សាលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាមួយនឹងរឿងនយោបាយនោះទេ៕
អតីតបក្សប្រឆាំងសង្គ្រោះជាតិ
សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
*******
និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យ
មានការរីកចំរើននោះទេ។
គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិន សាច់ ការ និយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សឿត រកលេខដាក់គ្មាន។
ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយក
ស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែរ
របស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិ
សើចពេបជ្រាយ ថានេះបានហៅកំពូលល្ងង់ ។
ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍ
ហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ។ ( សង្គ្រោះ , ស្រោចស្រង់ស្អីគេ ? )
ក្នុងបរិបទនេះ បើមើលស្ថានភាពប្រជាជនពិតជាក់ស្តែងនាពេលបច្ចុប្បន្ន យើងច្បាស់ជាឃើញថាពិតជាមានខុសគ្នាដាច់ស្រឡះកាលពីរបបគ្រប់គ្រងសង្គមនានាកន្លង មក ។ ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអោយទាំង វិស័យការពារជាតិ នយោបាយ សេដ្ខកិច្ច សង្គមកិច្ច វប្បធម៏ សុខុមាលភាពសង្គម មានការអភិវឌ្ឍ និងរីកចម្រើនឡើងគួរជាទីមោទនៈ ។ នេះមកពីរាជរដ្ឋាភិបាលកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពហិរញ្ញវត្ថុ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ
ស្ថេរភាពសង្គម និងបន្តការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្ត្រ
បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនដ៏រឹងមាំ ដោយចាត់ទុកថាមពលបណ្តារហេដ្ឋារចនាសម្ព័ន្ធនានាពិសេសវិស័យកសិកម្មដែលមានតួនាទីស្នូល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ។
ពិតណាស់តាមស្ថានភាពពិតនៅព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាគ្រប់រូបពិតជាបានរស់នៅ
ដោយមានសិទ្ធិសេរីភាព ទាំងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៏ ហើយប្រជាពលរដ្ឋ
ទាំងអស់ក៏មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ផងដែរ ។ ប្រជាពលរដ្ឋទាំងអស់ជាម្ចាស់លើជោគវាសនា
របស់ខ្លួន ហើយដែលទាំងអស់គ្នាក៏កំពុងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ក្នុងការកសាង និង
អភិវឌ្ឍន៏ប្រទេស ដែលពិតជាបានផ្តល់ឱកាស អោយប្រជាពលរដ្ឋគ្រប់រូប អាចមានលទ្ធភាព
កសាង និងអភិវឌ្ឍន៏ជីវភាព និងសមត្ថភាពខ្លួនឯង ក្រុមគ្រួសារ សមាគម និងសហគមន៏របស់
ខ្លួនឱ្យរីកចម្រើនលូតលាស់ធូធារ ទៅតាមការខិតខំរបស់ម្នាក់ៗ និងគ្រួសារនិមួយៗ ។
និយាយដោយមោទនៈ កម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដូចជាស្ថាប័នព្រះមហាក្សត្រ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាលនិងស្ថាប័នដ៏ទៃទៀតដូចជាអាជ្ញាធរជាតិសវនកម្មនិង គណះកម្មារធិការជាតិរៀបចំការបោះឆ្នោតជាដើម។នៅកម្ពុជា មានសង្គមស៊ីវិលជាង៣ពាន់ កំពុងតែដំណើការការងារយ៉ាងសកម្មនិងរីកដុះដាលដូចផ្សិត រហូតមជ្ឈដ្ឋានអន្តរជាតិឲ្យតម្លៃថា
ប្រទេសកម្ពុជាជាស្ថានសួគ៍លោកីយ៏នៃសង្គមស៊ីវិល ហើយដែលមានមួយចំនួនតូចប្រព្រឹត្តសកម្មភាព
របស់ខ្លួនពេញដោយភាពអាណាធិបតេយ្យ អត់គោរពច្បាប់ទម្លាប់ ពិសេសគឺពួកសង្គមស៊ីវិល
ដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំង ដ៏មហាចោលម្សៀតទៀតផង។
ពិតជាមានទិដ្ឋភាពដ៏សែនអៀនខ្មាស់ដែលបង្កឡើងដោយក្រុមប្រតិកិរិយាទាំងនេះច្រើន
ណាស់ច្រើនគឺច្រើនរាប់មិនអស់ ដូចជាថានាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកពលរដ្ឋ និងប្រទេសខ្មែរទាំងមូលជាកម្មសិទ្ធិរបស់ ខ្លួន ,សម្តេចហ៊ុន សែនជា មនុស្សតែម្នាក់គត់ ក្នុងការដកហូត
ដីធ្លីពីប្រជាពលរដ្ឋខ្មែរទៅឲ្យក្រុមហ៊ុនបរទេសធំៗពិសេសក្រុមហ៊ុនមកពីប្រទេសចិន យួនដែលធ្វើឲ្យកម្ពុជាប្រឈមនឹងគ្រោះធំចំពោះនយោបាយលេបទឹកដីរបស់ចិន យួនជាដើម។ល។ហើយដែលបើការឃោសនាញុះញង់អកុសលបែបនេះធ្វើឡើងនៅប្រទេសដែលពួកនេះតែងលើកសរសើរថាជាបិតាប្រជាធិបតេយ្យវិញនោះ តាមរយះ សកម្មភាពល្មើសច្បាប់ដែលពួកអគតិទាំងនេះបានប្រពឹត្តនោះ ពួកនេះនិងជាប់គុកអត់ថ្ងៃចេញនោះទេ ៕