ដោយ អ៊ឹង ប៊ុនថន
28/09/2019
RFI

លោក សម រង្ស៊ី
@Sam Raingsy
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខិតប័ណ្ណអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកអមដំណើរលោកមកកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាខាងមុខថា ជាការ«ធ្វើរដ្ឋប្រហារ»។ ការចោទប្រកាន់របស់លោក ផៃ ស៊ីផាន បែបនេះ គឺជាការឆ្លើយតបនឹង លោក សម រង្ស៊ី ដែលបានបង្ហោះ លើទំព័រFacebook របស់លោក នូវខិតប័ណ្ណមួយសន្លឹក ក្រោមចំណងជើងថា តោះ! យើងទៅផ្ទះយើងវិញ! តែបានបង្គាប់ន័យឲ្យពលរដ្ឋងើបឈរប្រឆាំងនឹង លោក ហ៊ុន សែន។
ដោយមិនចង់ធ្វើអត្ថាធិប្បាយច្រើនលើសពីអ្វីដែលក្រសួងយុត្តធម៌បានប្រកាសកន្លងមក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខិតប័ណ្ណរបស់ លោក សម រង្ស៊ី ថាជាការធ្វើរដ្ឋប្រហារ។ ប៉ុន្តែអ្នកនាំពាក្យដដែលមិនជឿថា នឹងមានពលករខ្មែររហូតដល់២លាននាក់ដូចអ្វីដែលលោក សម រង្ស៊ី បានអះអាងក្នុងខិតប័ណ្ណនោះ ដែលធ្វើការងារនៅប្រទេសថៃ នឹងមកអមដំណើរ លោក សម រង្ស៊ី ចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកានោះឡើយ។
សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ តាមរយៈសេចក្តីប្រកាសព័ត៌មានថ្ងៃទី ២០ខែកញ្ញា បានអះអាងថា ផែនការនៃការប្រកាសវិលត្រលប់មកកម្ពុជាវិញ របស់លោកសម រង្ស៊ី ពុំមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា ផែនការនេះ ជាអំពើវិទ្ធង្សនា ដែលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សន្តិសុខជាតិ និងអាចប្រឈមនឹងទោសទាំងខ្លួន លោក សម រង្ស៊ី ផ្ទាល់ មន្ត្រី ឬ សកម្មអតីតគណបក្សសង្គ្រោះជាតិ និងអ្នកដែលមានបំណងចូលរួមក្នុងផែនការនៃការត្រលប់របស់លោកសម រង្ស៊ី ផងដែរ។
បើទោះជាបែបនេះក្តី លោក សម រង្ស៊ី នៅតែបន្តធ្វើយុទ្ធនាការប្លែកៗ ជាបន្តបន្ទាប់ ដូចជា នាំគ្នាលើកម្រាមដៃ៩ជាសញ្ញាថ្ងៃ៩វិច្ឆិកា និងការបោះខិតប័ណ្ណអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃ មកអមដំណើរលោកចូលកម្ពុជានៅពេលខាងមុខជាដើម។ ខិតប័ណ្ណរបស់ លោក សម រង្ស៊ី ដែលបានបង្ហោះ លើទំព័រFacebook របស់លោក ក្រោមចំណងជើងថា តោះ! យើងទៅផ្ទះយើងវិញ! តែបានបង្គាប់ន័យឲ្យពលរដ្ឋងើបឈរប្រឆាំងនឹង លោក ហ៊ុន សែន។
សម្រាប់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានប្រាប់អង្គការសហប្រជាជាតិថា ការអំពាវនាវរបស់ លោក សម រង្ស៊ី បែបនេះ មិនមែនជាដំណោះស្រាយសមស្របឡើយ។ លោកស្រី អំពាវនាវឲ្យភាគីពាក់ព័ន្ធត្រូវតែងាកមករកការចរចាដោយសន្តិវិធី និងបើកលំហសិទ្ធិមនុស្សនិងសិទ្ធិនយោបាយឡើងវិញ៕
YES.. Cambodian nation have been invaded by a group of SDACH PEIL. the guy whit one eye acting he is the king father that not going to work. this guy used to order his military di the cue and stool the powers . right now Cambodian make him know they are not doing the cue to the legitimated leader of KAMPOUCHEA . but they just want to kick those SDACH PEIL out of the powers that all