ដោយ មួង ណារ៉េត
2019-10-30
RFA

រូបថតលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ ត្រូវបានអាជ្ញាធរអាជ្ញាធរកម្ពុជា បិទតាមច្រកព្រំដែនប្រទេសជិតខាង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយប្រកាសឱ្យឃាត់ខ្លួន។

រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី
មន្រ្តីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជានោះឡើយ។ មន្រ្តីដដែលរូបនេះ បញ្ជាក់ប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះគ្មានសិទ្ធិអនុញ្ញាតនិយាយរឿងនេះជាសាធារណៈប្រាប់ថា អាជ្ញាធរថៃពិតជាទទួលបានដីកាចាប់ខ្លួន មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ពិតមែន ក្នុងនោះរួមមានលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ ផង។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះ បានបន្ថែមថា ភាគីកម្ពុជាបានជូនដំណឹងដល់ភាគីថៃ ឲ្យជួយចាប់ខ្លួនពួកគាត់ទាំងនោះ ពេលមកដល់ប្រទេសថៃ ប្រសិនបើពួកគាត់មានបំណងឆ្លងកាត់ប្រទេសថៃ ចូលប្រទេសកម្ពុជា។ ប៉ុន្តែ ភាគីថៃមិនចង់ប្រឡាក់ប្រឡូសក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ ភាគីថៃគ្រាន់តែដាក់ឈ្មោះអ្នកទាំងនោះ ក្នុងបញ្ជីខ្មៅប៉ុណ្ណោះ។
មន្រ្តីដដែលបន្តថា ភាគីកម្ពុជាក៏បានស្នើឲ្យភាគីថៃ កុំអនុញ្ញាតឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសថៃ ប្រើប្រាស់ទឹកដីថៃជាឈ្នាន់ ដើម្បីជ្រៀតជ្រែកចូលក្នុងការផ្ទៃក្នុងរបស់កម្ពុជា។ ភាគីថៃ បានជ្រាបដំណឹងអំពីការអះអាងរបស់គណបក្សសង្គ្រោះជាតិ ដែលថា មានអ្នកគាំទ្រខ្លួន នៅប្រទេសថៃ ប្រមាណពី ៧ម៉ឺន (៧០.០០០) ទៅ ១សែន ៦ម៉ឺននាក់ (១៦០.០០០) ដែលអ្នកទាំងនោះ កំពុងកេណ្ឌកម្លាំង និងចង់ឲ្យរឿងនេះ ទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ទើបចង់ឲ្យប៉ូលិសថៃ ចាប់ខ្លួនពួកគាត់។ ប៉ូលិសថៃ គ្រាន់តែគ្រប់គ្រងស្ថានការណ៍ប៉ុណ្ណោះ គឺមិនចាប់ខ្លួនអ្នកទាំងនោះ នោះឡើយ។
ថ្មីៗ នេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា របបលោកបានបញ្ជូនដីកាតាមចាប់ខ្លួន មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់ ៨រូប ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ មន្រ្តីទាំងនោះ រួមមានប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អនុប្រធានគណបក្សនេះពីររូបគឺ អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង និងតំណាងរាស្រ្ត លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឬទិ្ធ លោក តុ វ៉ាន់ចាន់ លោក ម៉ែន សុថាវរិន្ទ្រ និងលោក ឡុង រី។
ភ្លាមៗ ក្រោយការប្រកាសនេះ មានតែប្រទេសឡាវមួយប៉ុណ្ណោះ ដែលប្រកាសចាត់ការតាមសំណើរបស់ភាគីកម្ពុជា។ ចំណែកឯរដ្ឋាភិបាលថៃ មិនបានចាប់ខ្លួនអ្នកស្រី មូរ សុខហួរ ទេពេលអ្នកស្រី ធ្វើដំណើរដល់វាលយន្តហោះសុវណ្ណភូមិនៅប្រទេសនេះ ដោយអាជ្ញាធរថៃ មិនឲ្យអ្នកស្រីចាកចេញពីវាលយន្តហោះចូលទឹកដីថៃតែប៉ុណ្ណោះ។ ក្រោយមកអ្នកស្រី មូរ សុខហួរ ត្រូវជិះយន្តហោះត្រឡប់មកសហរដ្ឋអាមេរិកវិញ។
ទោះជាយ៉ាងនេះក្តី អ្នកស្រីបញ្ជាក់ប្រាប់អាស៊ីសេរីនាពេលថ្មីៗ នេះថា គណបក្សសង្គ្រោះជាតិ កំពុងចរចាជាមួយភាគីថៃ ដើម្បីសម្របសម្រួលឲ្យមន្រ្តីបក្សប្រឆាំង និងអ្នកគាំទ្រឯទៀត អាចចូលប្រទេសកម្ពុជាតាមទឹកដីថៃ។
គិតមកត្រឹមថ្ងៃទី២៩ ខែតុលានេះ នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលលោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំងប្រកាសវិលចូលស្រុកខ្មែរវិញ ដែលគ្រោងនឹងត្រឡប់ទៅថ្ងៃទី៩ ខែវិច្ឆិកា។
អ្នកឃ្លាំមើលសង្គម ធ្លាប់បញ្ជាក់ថា ស្ថានការណ៍នយោបាយអាចវិវត្តលឿន មិនអាចស្មានទុកបានឡើយ។ ម្យ៉ាងទៀត ការមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ នៃប្រទេសសមាជិកអាស៊ាន គឺគ្រាន់តែជាភាសាកាទូតប៉ុណ្ណោះ ធាតុពិតកម្ពុជាខ្លួនឯង ក៏ធ្លាប់ផ្តល់ទឹកដីខ្មែរឲ្យបាតុករអាវក្រហមថៃ ដែលគាំទ្រអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ ស៊ីនស៊ីណាវ៉ាត់ រាប់ពាន់នាក់ ដែលយកដីខ្មែរ ជាឈ្នាន់ធ្វើនយោបាយនោះដែរ។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាពេលនោះ ថែមទាំងពង្រាយកងសន្តិសុខរាប់ពាន់នាក់ ដើម្បីការពារសុវត្ថិភាពដល់ក្រុមបាតុករទាំងនោះថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់
- លោក ទៀ បាញ់ គាំទ្រការលើកឡើងថា ករណីលោក សម រង្ស៊ី ជាដំប៉ៅមហារីកដែលត្រូវកាត់យកចេញ
- សកម្មជនបក្សប្រឆាំងជាច្រើននាក់នៅខេត្តឧត្ដរមានជ័យរត់ភៀសខ្លួនពីការបង្ខំឱ្យសារភាព
- ភរិយាជនពិការម្នាក់ដែលគាំទ្របក្សប្រឆាំងនៅខេត្តសៀមរាប ស្នើសុំតុលាការដោះលែងប្ដីឲ្យមានសេរីភាព
- របបក្រុងភ្នំពេញពង្រាយយោធា និងសមត្ថកិច្ចប្រដាប់អាវុធល្បាតតាមព្រំដែន ពេលជិតដល់ថ្ងៃកំណត់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី
- បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ភរិយាសកម្មជនបក្សប្រឆាំងខេត្តមណ្ឌលគិរីថា ប៉ូលិសចាប់ស្វាមីដោយអយុត្តិធម៌ និងគ្មានអាវជាប់ខ្លួន
- ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី
- ពលករខ្មែរមួយក្រុមធ្វើការនៅថៃប្ដេជ្ញាទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។