ដោយ ថន ថារ៉ូ
2019-10-30
RFA

សាលាដំបូងខេត្តកំពង់ស្ពឺ

RFA Photo
តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់ ពាក់ព័ន្ធនឹងការ គាំទ្រផែនការវិលត្រឡប់ចូលប្រទេសកម្ពុជារបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ សកម្មជនបក្សប្រឆាំងចាត់ទុកថា ដីកាចោទប្រកាន់នេះគ្មានតម្លៃឡើយ ហើយពួកគេនៅតែប្តេជ្ញាចូលរួមគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកាដដែល។
អយ្យការអមរបស់តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់ នៅក្នុងខេត្តនេះ ពីបទ «រួមគំនិតក្បត់»។
សកម្មជនទាំងនោះ រួមមានប្រធានចលនាស្ត្រីខេត្ត អ្នកស្រី គុណ ម៉ាច អនុប្រធានប្រតិបត្តិខេត្តកំពង់ស្ពឹ លោក ហុង ថេង និងលោក អ៊ុំ វីរៈរដ្ឋ លោក ឈឹម ម៉ារឌី អ្នកស្រី ជុំ សោភ័ណ្ឌ ព្រមទាំងសកម្មជនចំនួន ៦នាក់ផ្សេងទៀត។ ក្នុងចំណោមនេះមានសកម្មជនម្នាក់ ឈ្មោះ ឈឹម ម៉ារឌី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ។
អ្នកនាំពាក្យអយ្យការអមសាលាដបូងខេត្តកំពង់ស្ពឺ លើកឡើងក្នុងសេក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែតុលាថា ការចោទប្រកាន់សកម្មជនទាំង ១១នាក់នេះ គឺដោយសារពួកគេបានសរសេរបង្ហាញជំហរ ច្បាស់លាស់នៅលើហ្វេសបុក (Facebook) និងក្នុងក្រុមទំនាក់ទំនងហ្វេសបុក (Messenger Group) ឈ្មោះ «កំពង់ស្ពឺប្រជាធិបតេយ្យ» ដែលមានខ្លឹមសារវាយប្រហាររាជរដ្ឋាភិបាល បំផុសបំផុល ញុះញង់ ឃោសនា កៀរគរ ឱ្យមហាជនចូលរួមក្នុងផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៉ី។
ប្រធានចលនាស្ត្រីខេត្តកំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច មានប្រសាសន៍ថា ដីកាចោទប្រកាន់នេះគឺ ជារឿងនយោបាយ ក្នុងបំណងគំរាមកំហែងបំបាក់ស្មារតីសកម្មជនបក្សប្រឆាំង មិនផ្អែកលើផ្លូវច្បាប់នោះទេ។ ទោះយ៉ាងណាក្ដី អ្នកស្រី និងសកម្មជនដទៃទៀត បានប្តេជ្ញាចិត្តរួចហើយថា នឹងនៅតែចូលរួមគាំទ្រ និងអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ដោយគ្មានខ្លាចរអាឡើយ ទោះជាមានដីកាចោទប្រកាន់ជាបន្តបន្ទាប់នេះក្ដី។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នសកម្មជនភាគច្រើនកំពុងរស់នៅទីកន្លែងមានសុវត្ថិភាព ដើម្បីរក្សាកម្លាំងត្រៀមចូលរួមអមដំណើរលោក សម រង្ស៊ី ឲ្យបានច្រើនកុះករ៖ «»
គិតត្រឹមរសៀលថ្ងៃទី៣០ ខែតុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៧នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ហើយមានសកម្មជន ១៩៩នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់ លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ទិដ្ឋភាពបច្ចុប្បន្ននេះ ទោះបីជារដ្ឋាភិបាលយកប្រព័ន្ធតុលាការមកអនុវត្តក្នុងការ ចាប់ និងចោទប្រកាន់សកម្មជនបក្សប្រឆាំងក៏ដោយ ក៏មជ្ឈដ្ឋានទូទៅមើលឃើញថា នេះជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកបន្តថា ករណីនេះ ជះឥទ្ធិពលមិនល្អនោះទេ សម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលរងការរិះគន់ស្រាប់ទៅហើយថា ជាប្រព័ន្ធយុត្តិធម៌គ្រាន់តែជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច។ មន្ត្រីសិទ្ធិមនុស្សរូបនេះ នៅតែទទូចឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ វិលចូលតុចរចាបញ្ចប់វិបត្តិនយោបាយដោយសន្តិវិធី ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ និន្នាការនយោបាយអាចរស់នៅជាមួយគ្នាបាន ដោយសុខដុមរមនា៖ «»
គិតត្រឹមថ្ងៃទី៣០ តុលា នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលលោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំងប្រកាសវិល ចូលស្រុកខ្មែរវិញហើយ។ ប្រទេសថៃ គឺជាគោលដៅសំខាន់ ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសថា នឹងដឹកនាំអ្នកគាំទ្រវិលចូលប្រទេសកម្ពុជាតាម ច្រកព្រំដែន។ មន្រ្តីសន្តិសុខថៃ បានឲ្យដឹងថា អាជ្ញាធរថៃ នឹងមិនចាប់ខ្លួន មន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីរបបក្រុងភ្នំពេញនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជាទេ
- លោក ទៀ បាញ់ គាំទ្រការលើកឡើងថា ករណីលោក សម រង្ស៊ី ជាដំប៉ៅមហារីកដែលត្រូវកាត់យកចេញ
- សកម្មជនបក្សប្រឆាំងជាច្រើននាក់នៅខេត្តឧត្ដរមានជ័យរត់ភៀសខ្លួនពីការបង្ខំឱ្យសារភាព
- ភរិយាជនពិការម្នាក់ដែលគាំទ្របក្សប្រឆាំងនៅខេត្តសៀមរាប ស្នើសុំតុលាការដោះលែងប្ដីឲ្យមានសេរីភាព
- របបក្រុងភ្នំពេញពង្រាយយោធា និងសមត្ថកិច្ចប្រដាប់អាវុធល្បាតតាមព្រំដែន ពេលជិតដល់ថ្ងៃកំណត់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី
- បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទឫទ្ធិ ជុំវិញការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ភរិយាសកម្មជនបក្សប្រឆាំងខេត្តមណ្ឌលគិរីថា ប៉ូលិសចាប់ស្វាមីដោយអយុត្តិធម៌ និងគ្មានអាវជាប់ខ្លួន
- ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី
- ពលករខ្មែរមួយក្រុមធ្វើការនៅថៃប្ដេជ្ញាទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ
តំបន់ព្រំដែនគឺជាតំបន់គ្មានមេត្តា
***
ជាការពិតណាស់ តំបន់ព្រំដែនកម្ពុជា-ថៃគឺតំបន់កលិយុគ
ប្រទូស្តរាយគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃតាមគ្រប់
ច្រករបៀងទាំងអស់ ក្នុងពេលដែលថៃបញ្ជូនកងទ័ពចូល
ឈ្លានពានដណ្តើមកាន់កាប់ប្រសាទព្រះវិហារ ដែលជា
បិតិកភ័ណ្ឌពិភពលោករបស់ជាតិខ្មែរ។
ស្ថានភាពបែបនេះ បានតម្រូវឲ្យកងទ័ពកម្ពុជា ប្រុងជើងការ
ត្រៀមប្រយុទ្ធតទល់ស្ត្រូវឈ្លានពានរហូតដល់សព្វថ្ងៃ។
ក្រៅពីច្រករបៀងសម្រាប់ការចេញចូលដោះដូរ ពាណិជ្ជកម្ម
កម្ពុជាថៃ បណ្តារផ្លូវឆ្លងកាត់ផ្សេងទៀត ដែលអាចរាប់បានថា
ជាផ្លូវយុទ្ធសាស្ត្រសង្គាមឈ្លប គឺនៅពោរពេញដោយគ្រាប់
មីនស្អេកស្កះ ដែលមិនទាន់ដោចេញនៅឡើយ។
សង្គ្រាមស៊ីវិល ដែលបានញាំញីកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៧០
ដែលផ្តួចផ្តើមបង្ករឡើងដោយសហរដ្ឋអាមេរិក តាមរយះ
ពួកអាយ៉ងលន់ណុល និងក្រោយមកតាមរយះរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងសង្គ្រាមប្រឆាំងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា រដ្ឋកម្ពុជា ហើយដែលរបបប៉ុលពត បានរួមដៃជាមួយពួកប្រតិកិរិយាផ្សេងទៀតនោះ វិនាសកម្មនៃគ្រាប់មីន នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានបង្កើនចំនួនរាប់សឹបម៉ឺន សែន លានគ្រាប់ ហើយដែលបានបង្ករទុក្ខសោក ដល់ប្រជាជនកម្ពុជាដោយសារគ្រាប់មីនរហូតដល់សព្វថ្ងៃនេះ។
សម្រាប់ជនលង់គំនឹតក្រោមឧបាយកលក្បត់ជាតិ របស់ជន
ក្បត់ជាតិសមរង្ស៊ី នឹងបក្សពួក ដែលបានរួមដៃគ្នាកាត់ដី
ប្រទេសកម្ពុជា៤ខេត្តឲ្យយួនដេហ្កាធ្វើ ជាតំបន់ស្វយ័ត ជាថ្នូរដូរយកលុយជិត ៣ម៉ឺនដុល្លាក្នុងមួយខែ ដើម្បីបង្កើតជាទីតាំងប្រឆាំងរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ គឺជាការអន្ទោលមករកទុក្ខសោកនៃការបាត់បង់ជិវិត។
មីនគឺជាចំណងមួយ តែការបាញ់ប្រហារ ចំពោះការជ្រៀតចូល
តាមតំបន់ប្រឈម គឺជាគ្រោះថ្នាក់ ដែលមិនអាចបន្ទោស
អ្នកណាបានទេ ។
ដូចនេះជនលង់ក្នុងឧបាយកក្បត់ជាតិសមរង្ស៊ី ត្រូវគឹតឲ្យ
បានច្បាស់ថា តើការធ្វើសកម្មភាពបែបល្ងង់ខ្លៅរបស់អ្នក
ធ្វើដើម្បីអ្វី ? ។ ឱពុកម្តាយអ្នក ប្តី ឬ ប្រពន្ធ កូនរបស់អ្នក
អាចប្រឈមនិងការសោកសង្រេងជាមួយភាពល្ងង់ខ្លៅ
របស់អ្នក ហើយជីវភាពរស់នៅរបស់គ្រួសារ អ្នកក្លាយទៅជាយ៉ាងណា បើពួកអ្នក ដែលជាបង្គោលគ្រួសារបាត់បង់ជិវិតរបួសពិការ ហើយនោះ ។
តែថាបើអ្នកគឺតថាជ្រុលលង់គំនឹតទៅហើយ អ្នកត្រូវរុញ
អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា ឲ្យដើរមុខ
ដើរមុនអ្នក ដោយរក្សាចម្ងាយគម្លាត ពី៥០ម៉ែត្រទៅ៧០ម៉ែត្រ
តាមច្បាប់បំភ្លឺផ្លូវពីអ្នកស៊ើបការណ៍សង្គ្រាម នោះអាចថា អ្នកប្រហែលអាចមានសុវត្ថិភាពត្រឡប់ទៅផ្ទះជួបប្រពន្ធកូនបានវិញខ្លះ ។
តើអ្នកដឹងថា គ្រាប់កាំភ្លើងAK47 រត់បានចម្ងាយប៉ុន្មានទេ ?
ចុះបេ40 B41 មីត្រៃយ៉ើរ ដឺត្រង់ ។ល។ នោះ ។
គឹជាទាហានត្រូវយល់ !
មិនមែនទាស្ងោរ ដែលអ្នកប្រមាថបាននោះទេ !
ជាការពិតណាស់មានពួកអាល្ងង់ មីល្ងង់ខ្លះ ពេលឃើញ
សំណេរដាស់តឿនរបស់ខ្ញុំ វាបែរជាថាខ្ញុំមនុស្សខូចខួរក្បាល ។ តែថាសំណេរខ្ញុំមិនអត់ប្រយោជន៍ទេ ។
ខ្ញុំបានដាស់តឿនអាល្ងង់ខ្លៅ មីល្ងង់ខ្លៅអស់នោះ
កុំឲ្យមានជំនឿខុសបទ ក្រែងវាជាប់គុក ដែលអាចត្រូវគេបាញ់ងាប់អត់ប្រយោជន៍។
ម៉ែពួកអ្នកបង្កើតក្បាលពួកអ្នកមកចង់ឃើញអ្នកមានអាយុវែង
មានជីវភាពរស់នៅសមរម្យថ្លៃថ្នូរដូចគេអែង តែពួកទេដែលមិនប្រឹង ធ្វើឲ្យខ្លួនប្រសើរឡើង ។
ការតបគុណឱពុក ម្តាយ ជាករណីយកិច្ចរបស់កូនគ្រប់រូប
មិនថាអ្នកមានអ្នកក្រ ។ តែបើស្ថានភាពដូចអ្នក តើក្តីរំពឹងរបស់ពួកគាត់ក្នុងពេលគាត់ចាស់ជរា តើបានសមប្រាថ្នាទេ ។
ឯណាទៅពាក្យសន្យា ដែលពួកអ្នកសច្ចារ ថាថែរក្សាពួកគាត់នោះ ? ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង។
សម្រាប់អ្នកដែលដាក់គំនឹត ជឿអាពូជឆ្កែអាក្បត់ជាតិសមរង្ស៊ី
អ្នកគ្រាន់តែជាមនុស្សដែលមានសតិអន់ជាងឆ្កែតែប៉ុណ្ណោះ ។
ប្រយ័ត្នងាប់តៃហោង !
ខ្ជិលនិយាយច្រើន ! តែនេះគឺជាពាក្យដាស់តឿន
ពួកអ្នកជាចុងក្រោយ ។