ដោយ ខែ សុណង
2019-11-01
RFA

ពលករខ្មែរធ្វើការនៅថៃជាច្រើននាក់ សម្រុកឆ្លងដែនត្រឡប់ទៅស្រុកតាមច្រកដូង ខេត្តបាត់ដំបង

រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង អះអាងថា ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ នាំគ្នាសម្រុកឆ្លងដែនត្រឡប់ទៅស្រុកកំណើតតាមទ្វារព្រំដែនអន្តរជាតិដូងក្នុងស្រុកកំរៀង។ ពួកគាត់បញ្ជាក់ថា ការឆ្លងដែននេះធ្វើឱ្យពលករខ្លះត្រូវឈរចាំនៅព្រំដែនអស់ជាច្រើនម៉ោងទើបឆ្លងដែនទៅដល់ទឹកដីកម្ពុជា។
ប្រជាពលរដ្ឋនៅព្រំដែនស្រុកកំរៀង លើកឡើងថា ស្រដៀងគ្នាថាពលករជាច្រើននាក់ត្រឡប់ទៅស្រុកកំណើតខុសប្រក្រតីនៅក្នុងខែវិច្ឆិកាបែបនេះ ជួនពេល លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិគ្រោងចូលកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។
ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ព្រំដែនខេត្តបាត់ដំបង ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះដើម្បីការពារសុវត្ថិភាពនៅថ្ងៃ ទី៣១តុលាថា អ្នកលក់ដូរនៅព្រំដែនកម្ពុជាថៃ ភ្ញាក់ផ្អើលនឹងចំនួនពលកររាប់រងនាក់ឆ្លងដែនពីថៃត្រឡប់ទៅស្រុកកំណើត។ ពលរដ្ឋរូបនេះ អះអាងថា នៅព្រឹកថ្ងៃទី៣១តុលា ពលករបានឈរតម្រង់ជួរនៅច្រកទ្វារព្រំដែនអន្តរជាតិដួង ក្នុងស្រុកកំរៀង នៅខាងទឹកដីថៃ តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០ព្រឹកដើម្បីបំពេញបែបបទចូលទៅកម្ពុជា។លោកបញ្ជាក់ថា ពលករឆ្លងដែនច្រើនបែបនេះប្រមាណ៥ថ្ងៃហើយ៖ «អ្នកខ្លះមកតាំងពីយប់ទៅរងចាំដល់ម៉ោង៦ព្រឹកបានគេបើកច្រក ហើយគេមិនអនុញ្ញាតឱ្យដើរក្រៅពីស្ពានទេ អីចឹងហើយបានជាមនុស្សកកស្ទះម្ដុំៗតម្រាំតែចេញផុត ហើយនៅលើស្ពានមនុស្សណែន អ្នកធ្វើដំណើរដើរនៅស្ពាន ខាងក្រោយមានឡានម៉ូតូ ហើយឥឡូវនេះគេរឹត បន្តឹងទាំងអស់ គេមិនឱ្យចេញចូលបានស្រួលដូចមុនទេ»។
រីឯអ្នកលក់ដូរនៅខាងទឹកដីថៃច្រកទ្វារព្រំដែនអន្តរជាតិដូរ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា ពលករសម្រុកឆ្លងដែនច្រើនខុសប្រក្រតីចាប់ទីថ្ងៃទី២៦តុលារហូតមក ជាពិសេសចន្លោះពី៧ដល់ម៉ោង១០ព្រឹក ដែលធ្វើឱ្យកកស្ទះជាអស់ជាច្រើនម៉ោងនៅច្រកព្រំដែនខាងទឹកដីថៃបណ្ដាលឲ្យពួកគេព្រួយបារម្ភ៖ «សូម្បីតែប្រពន្ធខ្ញុំលក់ដូរនៅទីនោះគាត់ឃើញពលករចេញទៅកម្ពុជាច្រើនព្រឺសម្បុរ។តាមពិតពលករមានអីចាំបាច់ត្រូវចេញនៅពេលនេះ បើមិនមានរឿងរាលដែលលោក សម រង្ស៊ី ថ្លែងចូលស្រុកកាលពីថ្មីៗនេះ ក៏មានពលករចូលច្រើនរហូត បើកាលពីមុនអត់មានសោះតែម្ដង ប្រជាពលរដ្ឋចេញចូលធម្មតា មានត្រឹមតែពី២០ទៅ៥០នាក់ក្នុងថ្ងៃ គឺអត់ច្រើនទេ»។
អាស៊ីសេរីមិនទាន់មានប្រភពដើម្បីសាកសួរពលករពីមូលហេតុដែលពួកគេនាំគ្នាទៅកម្ពុជាវិញនៅឡើយទេ។
អាស៊ីសេរីក៏មិនទាន់អាចទាក់ទងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិដូង លោក ផាត សុផាន់ណា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣១តុលា។
ប៉ុន្តែលោក ផាត សុផាន់ណា អះអាងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា មិនមានពលករឆ្លងដែនច្រើនតាមច្រកព្រំដែនដែលលោកគ្រប់គ្រងនោះទេ។
រីឯស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ក៏បានចេញសេចក្ដីប្រកាសអះអាងថា គ្មានពលករខ្មែរត្រឡប់ទៅស្រុកកំណើតច្រើនខុសប្រក្រតីនៅពេលនេះឡើយ។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនខេត្តបាត់ដំបង អះអាងថា ពលរដ្ឋខ្មែរដែលធ្វើការងារនិងអ្នកលក់ដូរនៅខាងដីថៃ ភាគច្រើនអន្ទះសាចង់ឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាតាមការកំណត់ដែលបានសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធររកឃើញ សាកសពស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងខេត្តព្រះសីហនុ
- អាជ្ញាធរខេត្តរង់ចាំក្រុមហ៊ុនសាងសង់អាគារថ្មីរួច ទើបរុះរើសំណង់កាស៊ីណូជីនទីង
- សមត្ថកិច្ចខេត្តសៀមរាបចាប់បានគ្រឿងញៀនជិត ៣០គីឡូក្រាមពីស្ត្រីជនជាតិថៃ ២នាក់
- នគរបាលរកឃើញគ្រឿងញៀន ១០០គីឡូក្រាមពីជនសង្ស័យ ៤នាក់ នាំចូលពីប្រទេសថៃទៅខេត្តកំពង់ធំ
- កម្មកររោងចក្រ ហ៊ឹង ជីង ព្រមទទួលយកសំណងពីថៅកែ ដើម្បីបញ្ចប់វិវាទការងារ
- សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ជនជាតិចិនពីរនាក់ពីបទបង្ខាំងមនុស្សខុសច្បាប់
- ចំនួននិស្សិតខ្មែរទៅរៀននៅសហរដ្ឋអាមេរិក កើនឡើងជិត ២៩% ក្នុងឆ្នាំ២០១៨
- មតិពលរដ្ឋ ព្រះសង្ឃ និងអ្នកនយោបាយ ក្នុងខួប ៧ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ
- បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ជួបគ្នារៀបចំផែនការតវ៉ាសុំឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញ
- ព្រះសង្ឃថា អាជ្ញាធរខេត្តកំពត ហាមមិនឲ្យបន្តកសាងវត្តមួយ នៅក្នុងជ្រលងភ្នំដំរី ដើម្បីយកទីតាំងវាយថ្មភ្នំ ធ្វើស៊ីម៉ងត៍
socheat So, [01.11.19 14:37]
send to facebook ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។