ដោយ សុជីវី
2019-11-01
អាស៊ីសេរី

កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ដែលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ហាញនៅក្នុងពិធីហ្វឹកហាត់ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ
អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងបង្ហាញកងកម្លាំងប្រដាប់អាវុធរាប់រយនាក់ ដែលមានអាវុធគ្រប់ដៃធ្វើដំណើរតាមដងផ្លូវក្នុងទីរួមខេត្តទាំងនេះ នៅព្រឹកថ្ងៃទី១ វិច្ឆិកា។ ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តទាំងនេះព្រួយបារម្ភ ខ្លាចការបញ្ចេញកងកម្លាំងដ៏ច្រើននេះ មិនបានយកទៅការពារជាតិ ហើយយកទៅបង្ក្រាបខ្មែរគ្នាឯង ស្របពេលដែលគម្រោងថ្ងៃធ្វើមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាន់តែខិតចូលមកដល់នោះ។
ប្រជាពលរដ្ឋនៅបាត់ដំបង និងខេត្តបន្ទាយមានជ័យលើកឡើងស្រដៀងគ្នាថា ៤០ឆ្នាំក្រោយពីរបបអាវខ្មៅដួលរលំ ពួកគាត់មិនធ្លាប់ឃើញអាជ្ញាធរបញ្ចេញកងកម្លាំងប្រដាប់អាវុធសន្ធឹកសន្ធាប់តាមដងផ្លូវបែបនេះឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ថ្លែងនៅថ្ងៃទី១ វិច្ឆិកាថា អ្នកខេត្តបន្ទាយមានជ័យភាគច្រើនភ្ញាក់ផ្អើល នៅពេលដែលឃើញប៉ូលិស និងទាហានប្រហែល ៥០០នាក់ ដែលមានកាន់អាវុធជាប់ដៃ ធ្វើដំណើរថ្មើរជើង និងរថយន្តជាច្រើនគ្រឿងតាមដងផ្លូវនៅក្នុងក្រុងសិរីសោភ័ណនោះ។ លោកបញ្ជាក់ថា សមត្ថកិច្ចទាំងនោះមានកាន់កាំភ្លើង បេ៤០(B40) អាកា៤៧ (AK47) និងកាំភ្លើងបាញ់យន្តហោះជាដើម នាំគ្នាដើរក្បួនជាក្រុមបន្តបន្ទាប់គ្នា។ អ្នកខ្លះស្ពាយគ្រាប់កាំភ្លើងរយីងរយោងពេញខ្លួនក៏មានដែរ៖ «និយាយឱ្យមានអាវុធសឹងតែគ្រប់ប្រភេទដែរ ហើយអ្នកខ្លះគាត់ចេញមកគាត់ភ័យតែម្ដង ដោយសារគាត់អត់ដែលបានជួប ប៉ុន្តែសម្រាប់ខ្ញុំធ្លាប់ជួបហើយខ្ញុំមិនភ័យទេ។ ខ្ញុំមានការបារម្ភសកម្មភាពនេះប្រសិនបើកើតមានរហូតដល់ថ្ងៃលោក សម រង្ស៊ី វិលចូលស្រុក គឺវាជារឿងមួយកាន់តែព្រួយបារម្ភសុវត្ថិភាពប្រជាពលរដ្ឋ ព្រោះខ្លាចមានការបង្ហូរឈាមបង្ក របួសស្នាមដល់ខ្មែរគ្នាឯង»។
លោកបន្តថា ប្រជាពលរដ្ឋខ្លះបានចេញទៅឈរមើលក្បួនហែរបស់កងកម្លាំងទាំងនេះនៅមុខផ្ទះដែរ ប៉ុន្តែភាគច្រើនមិនពេញចិត្តនឹងការបង្ហាញសាច់ដុំកងកម្លាំងបែបនេះទេ ព្រោះពួកគាត់យល់ថា ជាសកម្មភាពនេះ បំភិតបំភ័យដល់ប្រជាពលរដ្ឋច្រើនជាងការនាំគ្នាទៅបម្រើជាតិ។
រីឯប្រជាពលរដ្ឋនៅឯខេត្តបាត់ដំបងឯណោះវិញ ដែលមិនហ៊ានបញ្ចេញឈ្មោះដែរនោះថ្លែងថា មានការបញ្ចេញកងកម្លាំងជាច្រើននាក់តាមដងផ្លូវដែរ។ លោកបន្តថា នៅខេត្តបាត់ដំបង មានអ្នកស្រុកខ្លះទៅហែហម និងជូនបន្លែត្រីសាច់ ទឹកសុទ្ធ និងគ្រឿងហូបចុកមួយចំនួនទៀតតាមដងផ្លូវក៏មាន ប៉ុន្តែក៏មានពលរដ្ឋមួយចំនួនភ័យខ្លាច ហើយនាំគ្នាទៅដកប្រាក់ពីធនាគារ ដើម្បីដាក់ជាប់ខ្លួនទុកប្រើប្រាស់ខ្លាចប្រទេសកើតចលាចលនៅពេលខាងមុខ៖ «ព្រោះធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ មិនជាហែយ៉ាងម៉េច របៀបគំរាមពលរដ្ឋ ហើយខ្ញុំមិនសប្បាយចិត្តសោះ វាដូចប្រទេសមានភ័យអាសន្នរដ្ឋាភិបាលមិនគួរធ្វើអីចឹងទេ ព្រោះធម្មតាកងទ័ពត្រូវការពារពលរដ្ឋ ដល់ពេលគាត់ធ្វើបែបនេះហាក់ដូចជាបង្អើលពលរដ្ឋធ្វើឱ្យភ័យខ្លាចមិនដឹងជាហ្វឹកហាត់យកទៅបាញ់អីខ្ញុំឆ្ងល់ដែរ បើកាំភ្លើងសព្វបែបយ៉ាងបែបនេះងាប់ហើយ»។
អាស៊ីសេរីមិនទាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងអភិបាលខេត្តបន្ទាយមានលោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១ វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
គេហទំព័រហ្វេសប៊ុកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឱ្យដឹងថា កងកម្លាំងដែលហែក្បួននោះ រួមមាន កងរាជអាវុធហត្ថខេត្ត ទាហាន និងនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ វិច្ឆិកាហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ ការហ្វឹកហាត់នេះ មានការចល័តកម្លាំងចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។
អាវុធហត្ថខេត្តបញ្ជាក់ទៀតថា ការហ្វឹកហាត់នេះ ដើម្បីបង្កើនសមត្ថភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ របស់រដ្ឋាភិបាលសព្វថ្ងៃ។
រីឯគេហទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងនៅថ្ងៃទី១ វិច្ឆិកាថា កម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហានទាំងនោះ បែងចែកជា ៤ក្រុម ដើម្បីត្រៀមចុះល្បាត និងអន្តរាគមន៍ក្នុងខេត្តបាត់ដំបង ដែលមានជាង ៤០០នាក់។ ក្នុងនោះកម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ត ទាហានភូមិភាគ៥ ទាហានសឹករងខេត្ត និងកងរាជអាវុធហត្ថខេត្តបាត់ដំបង។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក កឹម សុខ ថា ការហ្វឹកហាត់កម្លាំងនេះ គឺជាយុទ្ធសាស្ត្រគំរាមកំហែងរបស់អាជ្ញាធរ ដើម្បីបង្កើលដល់ប្រជាពលរដ្ឋធ្វើឱ្យភ័យខ្លាចដើម្បីកាត់បន្ថែមចំនួនមនុស្សទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។លោកបន្តថា អាជ្ញាធរធ្វើបែបនេះ ដោយសាររបបក្រុងភ្នំពេញដឹងពីកម្លាំងប្រជាពលរដ្ឋដែលត្រៀមទៅទទួលថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលមានចំនួនច្រើន៖ «ការធ្វើបែបនេះក្នុងបំណងព្យាយាមផ្ដល់សេចក្ដីសង្ឃឹមដល់ខ្លួនថា ហ្នឹងបង្ក្រាបទឹកចិត្តរបស់ពលរដ្ឋបាន។តែបើតាមខ្ញុំមើលទៅវិញទឹកដែលពលរដ្ឋមានហើយចង់បានការផ្លាស់ប្ដូរនោះបើទោះបីរបបក្រុងភ្នំពេញចល័តទ័ពឱ្យឃើញបំពាក់អាវុធបែបនេះក៏ដោយបើលោក សម រង្ស៊ី ចូលស្រុកមែនគឺការធ្វើបែបនេះក៏មិនបានជោគជ័យធំទេ»។
ក្រៅពីការបញ្ចេញកងកម្លាំងប្រដាប់អាវុធនៅទីរួមខេត្តនេះហើយ នៅតាមច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្ដរមានជ័យ ក៏មានកងកម្លាំងចន្លោះពី ១០ទៅជិត១០០នាក់ ពង្រាយនៅគ្រប់ច្រកព្រំដែនដែរ ជាពិសេស នៅច្រកទ្វារព្រំដែនច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកដូងក្នុងខេត្តបាត់ដំបង និងច្រកអូស្មាច់ខេត្តឧត្ដរមានជ័យជាដើម សុទ្ធតែមានប៉ូលិស ទាហាន និងមន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ឈរច្រូងច្រាងនៅមាត់ច្រកព្រំដែន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេដឹកនាំពលករនៅក្រៅប្រទេសអំពាវនាវកងកម្លាំងល្បាតតាមព្រំដែនកម្ពុជាថៃ កុំបង្ក្រាបពលករអមដំណើរលោក សម រង្ស៊ី វិលចូលកម្ពុជា
- របបក្រុងភ្នំពេញ ចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត
- តុលាការខេត្តសៀមរាបកាត់ទោសជនពិការម្នាក់ឲ្យជាប់ពន្ធនាគារ ១៨ខែ រឿងរិះគន់របបក្រុងភ្នំពេញ
- ក្រសួងមហាផ្ទៃរឹតបន្តឹងសន្តិសុខនៅអំឡុងពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
- ពលរដ្ឋនៅព្រំដែនភាគពាយ័ព្យរិះគន់របបក្រុងភ្នំពេញថា ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើន ជារឿងឥតប្រយោជន៍
- មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានសង្ឃឹមថា អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលកម្ពុជាតាមប្រទេសថៃ
- តុលាការខេត្តកំពង់ស្ពឺ ចោទប្រកាន់សកម្មជនបក្សប្រឆាំង ១១នាក់
- មន្ត្រីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជាទេ
- លោក ទៀ បាញ់ គាំទ្រការលើកឡើងថា ករណីលោក សម រង្ស៊ី ជាដំប៉ៅមហារីកដែលត្រូវកាត់យកចេញ
- សកម្មជនបក្សប្រឆាំងជាច្រើននាក់នៅខេត្តឧត្ដរមានជ័យរត់ភៀសខ្លួនពីការបង្ខំឱ្យសារភាព
send to facebook ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
តើមានអ្នកណាដឹងទេ (AK 47)គឺជាអាវុធតំណាងអោយមនុស្សអាក្រក់ផ្ដាច់ការព្រៃផ្សៃ។ ចំណែកឯ(M16)ជាអាវុធតំណាងអោយអ្នកស្រឡាំញ់សេរីភាពនិងលិទ្ធិប្រជាធិបតេយ្យ។
theater have no stage send to my FESS BOKK these toy soldier are not belonging to this nation. we knew HUN SEN treated all these Cambodian young just to holding his own evil mind as a evil GOD in this sad nation . as I used to say KAMPOUCHEA is always have KAM as all of us knew for many century. what the worse thing is HUN SEN using people’s tax payer to feed his military then he use them as his personal interest. I hop all these young Cambodian should understanding all HUN SEN evil mind and turn weapon back to this evil man . this the last hop for Cambodian to be a nation in this region if HUN SEN continuous to lead this poor nation it can not be that long Cambodian will be wipe out from the world map. GOD bless Cambodia and it’s poor people
theater have no stage send to my FESS BOKK these toy soldier are not belonging to this nation. we knew HUN SEN treated all these Cambodian young just to holding his own evil mind as a evil GOD in this sad nation . as I used to say KAMPOUCHEA is always have KAM as all of us knew for many century. what the worse thing is HUN SEN using people’s tax payer to feed his military then he use them as his personal interest. I hop all these young Cambodian should understanding all HUN SEN evil mind and turn weapon back to this evil man . this the last hop for Cambodian to be a nation in this region if HUN SEN continuous to lead this poor nation it can not be that long Cambodian will be wipe out from the world map. GOD bless Cambodia and it’s poor people … WOW …where is your BM 21 be very carefully SAM RANSY has BM 52 one shot this tiny country will become ocean. just kidding HAS ..HAS…HA….
send to FESS BOKK some one said these solder is HUN SEN’s personal soldier . it was not the Cambodian military that protected the border Cambodia and Thailand . that Cambodian soldier did not have nice boot and nice dress like that some of them warring sandal not even have enough dress also. from all that mean HUN SEN did not trust Cambodian at all but he have to trust on his private soldier if they can help him from kicking out of powers. GOD bless Cambodia
HAY…….all AH CHESS in KAMPOUCHEA .I give you a clue >> why EBA will give you their first word two day after SAM RANSY due date to get in Cambodia?????????? you ask this question to yourself all you dump ass. for me I knew the world will fry you do not look down that they are not smart then you . they can made some thing that you love it to dead but you can not even can’t made motor bike. shame on some bodies acting themselves the smart ass people in the world .
Soldiers have a duty to protect the nation or own people or the border from the aggressors not threat their own people ‘ so theses soldiers have a salary from people or from Hun-Sen?? . Democracy is the multy-party to created the voice or lead the country to develop the nation and protect the country and make people living in peaceful life ‘ not dictatorship ‘ and the law must change only two term for P-M ‘ no more bloody the same person or the same face’ ‘God bless all good khmer people ‘ all bad go to hell’