ដោយ ហេង រស្មី
2019-11-04
អាស៊ីសេរី

នគរបាលកំពុងឈរមើលមុខថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាង ២០នាក់ នៅក្នុងប័ណ្ណប្រកាសតាមចាប់ខ្លួន ដែលអាជ្ញាធរក្រុងភ្នំពេញបិតតាមផ្លូវជាប់ព្រំដែនថៃ។

រូប៖ ពលរដ្ឋថតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ប៉ូលិសខេត្តបន្ទាយមានជ័យបិទប្រកាសតាមចាប់មន្ដ្រីបក្សប្រឆាំងជាង២០នាក់
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ អះអាងថា ប៉ូលិសខេត្តនេះ បានបិទខិត្តប័ណ្ណតាមដងផ្លូវក្នុងក្រុងប៉ោយប៉ែតប្រកាសចាប់ថ្នាក់ដឹកនាំគណបក្សប្រឆាំងជាង២០នាក់ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ប្រសិនបើពួកគេមកដល់កម្ពុជា។ ពលរដ្ឋនៅក្រុងប៉ោយប៉ែត ថ្លែងថា ថ្វីត្បិតតែសមត្ថកិច្ចបិទខិត្តប័ណ្ណគំរាមកំហែងដល់មន្ត្រីបក្សប្រឆាំងយ៉ាងនេះក្ដី ក៏ពួកគេនៅតែត្រៀមខ្លួនទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ ដោយមិនរាថយឡើយ។
ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត លើកឡើងស្រដៀងគ្នាថា ស្របពេលដែលកៀកថ្ងៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វិលចូលស្រុក អាជ្ញាធររបបក្រុងភ្នំពេញបង្កើនការគំរាមកំហែងសកម្មជនបក្សប្រឆាំងកាន់តែខ្លាំង ជាពិសេសនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យតែម្ដង។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពថ្លែងនៅថ្ងៃទី៤វិច្ឆិកាថា ប៉ូលិសខេត្តបន្ទាយមានជ័យ ដើរបិទខិត្តប័ណ្ណព្រោងព្រាតតាមដើមឈើលើចិញ្ចើមផ្លូវក្នុងក្រុងនេះ ប្រកាសចាប់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាង ២០នាក់។ ពលរដ្ឋរូបនេះ បន្ថែមថា ខិត្តប័ណ្ណនេះមិនសូវមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនោះទេ ពីព្រោះពួកគាត់យល់ច្បាស់អំពីស្ថានការណ៍នយោបាយសព្វថ្ងៃ។លោកស្រី ចាត់ទុកខិត្តប័ណ្ណរបស់ប៉ូលិសនេះថាគំរាមកំហែងដល់មន្ត្រីបក្សប្រឆាំងធ្វើឱ្យភ័យខ្លាច ដើម្បីទប់ស្កាត់ពួកគាត់ហ៊ានវិលចូលស្រុកនៅពេលខាងមុខ៖ «ការដឹងនាំរយៈពេលកន្លងមកមិនមានភាពរីកចំរើន ពុករលួយ បក្សពួកនិយម ហើយពលរដ្ឋនៅតែក្រ ហើយកាន់តែក្រីទៅ រីឯគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដ៏ធំដែលអាចឱ្យប្រទេសរួចផុតពីរបបផ្ដាច់ការបាន។ដូច្នេះខ្ញុំតាំងចិត្តសុំផ្លាស់ប្ដូរផ្ដួលរលំរបបនេះ ហើយចូលរួមថ្ងៃទី៩វិច្ឆិកាទាំងអស់គ្នា។ ទោះបីជាចំណាយពេលច្រើនថ្ងៃទៅមុខទៀតក៏ដោយដាច់ខាងខ្ញុំត្រូវតែទៅចូលរួម ដើម្បីឱ្យបានមនុស្សច្រើន»។
លោកស្រីបន្ថែមថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតភាគច្រើនមិនពេញចិត្តនឹងប៉ូលិសដែលបិទខិត្តប័ណ្ណតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនោះទេ ប៉ុន្តែពួកគាត់ចេះតែនាំគ្នាខាំមាត់សង្កត់ចិត្តរង់ចាំថ្ងៃទី៩វិច្ឆិកាមកដល់ ដើម្បីនាំគ្នាទៅអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែតម្នាក់ទៀត ថ្លែងមិនសុំឱ្យបញ្ចេញឈ្មោះនិងសំឡេង ឱ្យដឹងថា ប៉ូលិសដើរបិទប្រកាសចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនៅតាមដងផ្លូវដែលមានមនុស្សឆ្លងកាត់ច្រើនជាពិសេសនៅព្រំដែនប្រទល់ថៃក្នុងភូមិក្បាលស្ពានមួយសង្កាត់ប៉ោយប៉ែត។លោកបន្តថា ប្រជាពលរដ្ឋភាពច្រើនមើលមិនឃើញទោសកំហុសរបស់មន្ត្រីបក្សប្រឆាំងដែលត្រូវប្រកាសចាប់ខ្លួននោះទេ។
ពលរដ្ឋថ្លែងថា ក្រៅពីការតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទាំងនេះហើយ អាជ្ញាធរបានបន្ថែមការរឹតបន្តឹងនៅព្រំដែនកាន់តែខ្លាំង ដោយអាជ្ញាធរបានដាក់បន្លាលួស ព័ទ្ធនៅផ្លូវរថភ្លើងព្រំដែនកម្ពុជាថៃក្រុងប៉ោយប៉ែត ដើម្បីរារាំងមិនឱ្យអ្នកគាំទ្រគណបក្សប្រឆាំងឆ្លងដែនពីប្រទេសថៃចូលទៅកម្ពុជាបានស្រួល។ពួកគាត់បន្តទៀតថា ចាប់តាំងពីថ្ងៃទី៣វិច្ឆិកាមក អាជ្ញាធរបានបន្ថែមកងទ័ពប្រមាណ៥០០នាក់តាមផ្លូវជាតិលេខ៥ពីព្រំដែនថៃរហូតដល់សង្កាត់និមិត្តក្រុងប៉ោយប៉ែត។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅថ្ងៃទី៤វិច្ឆិកា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
រីឯអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ក៏មិនបានអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ ដោយលោកទទួលទូរស័ព្ទហើយតែចុចផ្ដាច់ទៅវិញ។
ខិត្តប័ណ្ណដែលប៉ូលិសដើរបិទនោះមានសរសេរអក្សរក្រហមធំៗថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រកាសតាមចាប់ខ្លួនក្រុមឧទ្ទាម ក្បត់ជាតិ។ប៉ូលិសបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ប្រសិនបើឃើញក្រុមមន្ត្រីបក្សសង្គ្រោះជាតិទាំងនោះ សូមរាយការណ៍ទៅនគរបាលដែលនៅជិតផ្ទះ។មន្ត្រីបក្សប្រឆាំងដែលមានឈ្មោះប្រកាសចាប់ខ្លួនក្នុងខិត្តប័ណ្ណនេះ សរុបមានចំនួន២១នាក់ក្នុងនោះរួមមាន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួ លោក អេង ឆៃអៀង លោក អ៊ុំ សំអាន លោក ហៃ វណ្ណា លោក អ៊ីសា ឧស្មាន លោក នុត រំដួល និង ប្រធានគណបក្សសង្គ្រោះជាតិក្រុងសិរីសោភ័ណ លោក ឃ្លាំង ប៊ុនឡាយជាដើម។
លោក ឃ្លាំង ប៊ុនឡាយ ប្រាប់អាស៊ីសេរីថា ខិត្តប័ណ្ណនេះជាល្បិចបោកបញ្ឆោតរបស់អាជ្ញាធររបបក្រុងភ្នំពេញ ដើម្បីទប់ស្កាត់រូបលោកនិងថ្នាក់ដឹកនាំគណបក្សប្រឆាំងដទៃទៀត មិនឱ្យវិលចូលស្រុកនៅថ្ងៃទី៩វិច្ឆិកា ខាងមុខ។លោកបញ្ជាក់ថា ថ្វីត្បិតតែអាជ្ញាធរគំរាមកំហែងពួកលោកយ៉ាងនេះក្ដី ក៏លោកនៅតែវិលត្រឡប់ទៅកម្ពុជាវិញ ដើម្បីស្ដារប្រជាធិបតេយ្យជាមួយថ្នាក់ដឹកនាំដទៃគណបក្សប្រឆាំង ដោយមិនមានការរាថយឡើយ៖ «បើសិនជាយើងនៅអោបដៃរង់ចាំទទួលនូវលទ្ធផលដែលគេធ្វើបាបយើងទាំងអយុត្តិធម៌អីចឹងខ្ញុំគិតថា ពលរដ្ឋខ្មែរនឹងរងអយុត្តិធម៌តកូនចៅ។ដូច្នេះក្នុងនាមជាអ្នកដែលស្រលាញ់ប្រជាធិបតេយ្យ ស្រលាញ់សិទ្ធិសេរីភាពយើងត្រូវតែ ក្រោយឡើងទាំងអស់គ្នាដើម្បីតតាំងអំពើទាំងនេះ។បើទោះបីជាមានបញ្ហាអ្វីកើតឡើងមកលើខ្ញុំក៏ខ្ញុំនៅតែធ្វើដែរ»។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស យល់ថា ការដាក់កម្លាំងនិងការប្រកាសតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ គឺជាយុទ្ធសាស្ត្របំភិតបំភ័យសកម្មជនបក្សប្រឆាំងនិងអ្នកគាំទ្រ ដើម្បីរារាំងកុំឱ្យពួកគេវិលត្រឡប់ទៅកម្ពុជាវិញ។ទោះជាយ៉ាងណាលោកអះអាងថា យុទ្ធសាស្ត្រនេះមិនបានប្រយោជន៍ដល់សង្គមជាតិឡើយ ផ្ទុយទៅវិញកាន់តែធ្វើឱ្យហិនហោចថវិកាជាតិ និងបង្កជម្លោះខ្មែរគ្នាឯង៖ «ប្រហែលជាគាត់ព្រួយបារម្ភស្ថានភាពផ្សេងៗទៀត ដែលមិនអាចកំណត់ទុកជាមុនបាន ជាពិសេសក្រែងលោមានកម្លាំងមហាជនទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ បានដាក់កម្លាំងច្រើនបែបនេះ។ព្រោះខ្ញុំគិតថា បើសិនជាសកម្មជនតែប៉ុន្មាននាក់នោះ មិនបាច់ដាក់ប៉ូលិសដ៏ច្រើនបែបនេះទេ មានប៉ូលិសតែ៥នាក់ក៏ចាប់បានហើយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះនៅតែទទូចឱ្យដល់មេដឹកនាំគណបក្សកាន់អំណាច និងបក្សប្រឆាំង ត្រូវរ៉ូវគ្នាឡើងវិញ ដើម្បីកុំឱ្យមានការប៉ះទង្គិចបង្ហូរឈាមដាក់គ្នាកើតឡើងនៅពេលខាងមុខ ដែលនាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើឱ្យកម្មកររោងចក្រអត់ការងារធ្វើដោយសារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផ្ដាច់ការអនុគ្រោះពន្ធ EBA និង GSP។
ពលរដ្ឋនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត អះអាងថា ប្រជាពលរដ្ឋនៅព្រំដែនប្រទេសថៃក្នុងខេត្តបន្ទាយមានជ័យ ភាគច្រើនអន្ទះសារង់ចាំទៅទទួលលោក សម រង្ស៊ី វិលចូលមាតុប្រទេស ដើម្បីផ្លាស់របបដឹកនាំសព្វថ្ងៃឱ្យទៅជាសង្គមស៊ីវិល័យ មានប្រជាធិបតេយ្យពេញលេញ មានយុត្តិធម៌ និងរីកចំរើនជឿនលឿនដូចប្រទេសប្រជាធិបតេយ្យលោកខាងលិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី សន្យាលើកកម្ពស់ជីវភាពកងកម្លាំងប្រដាប់អាវុធ ក្រោយពីមានការផ្លាស់ប្ដូររបបលោក ហ៊ុន សែន
- ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្ដេជ្ញាត្រឡប់ទៅកម្ពុជាវិញជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ទោះជារបបក្រុងភ្នំពេញដាក់កងកម្លាំងទប់ស្កាត់
- សាច់ញាតិ ទាមទារយុត្តិធម៌សម្រាប់ស្រី្តសកម្មជនគណបក្សប្រឆាំងនៅស្វាយរៀងម្នាក់ ដែលបានស្លាប់ដោយសារប៉ូលិសចាប់បង្ខំទៅសាកសួរ
- អង្គការឃ្លាំមើលកិច្ចការកសិកម្មរកឃើញថា ជម្លោះដីធ្លីធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពស្បៀងរបស់កសិករ
- ខ្មែរនៅអូស្ត្រាលីធ្វើពិធីសាសនាប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា
- ចលនាសង្គ្រោះជាតិនៅជប៉ុន ធ្វើបាតុកម្មគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្ងៃទី៩ វិច្ឆិកា
- បក្សប្រជាធិបតេយ្យមូលដ្ឋានទាមទារឱ្យរដ្ឋសភាពន្យារពេលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម
- មេដឹកនាំរបបភ្នំពេញជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិន
- លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅប្រទេសថៃនៅទីក្រុងបាងកកប្រទេសថៃ
- សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេស ទៅដល់ប្រទេសថៃជាបន្តបន្ទាប់
វិទ្យុលាងក្តអាស៊ីសេរីវាអួតថា អាក្បត់ជាតិសម រង្ស៊ី បានចេញវីដេអូឃ្លីបជាភាសាអង់គ្លេស
ដ៏កម្រមួយ (???)ដោយ អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ និងមនុស្សទាំងអស់លើពិភពលោកថា មុនពេលវាត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា “អាក្បត់ជាតិសមរង្ស៊ីបានត្រៀមខ្លួនរួចរាល់ វិលត្រឡប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ (???) ។
ហាស !ហាស
ជឿអាក្បត់ជាតិសមរង្ស៊ី ជឿឆ្កែវិញល្អជាង
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ