ដោយ វណ្ណ សុគន្ធា
05/11/2019
RFI

លោក សម រង្ស៊ី (ខាងឆ្វេង) លោក សុខ ឥសាន (ខាងស្ដាំ)@RFI
លោក សម រង្ស៊ី នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បានចេញវីដេអូឃ្លីបថ្មីមួយទៀតហើយ ដោយនិយាយពីផែនការវិលត្រឡប់ចូលស្រុករបស់លោកនៅថ្ងៃទី០៩ វិច្ឆិកា។ លើកនេះ លោកសម រង្ស៊ី បានវាយប្រហារទៅលើរដ្ឋាភិបាលកម្ពុជា និង ឆ្លើយតបទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថា រូបលោកមិនមែនជាជនក្បត់ជាតិនោះទេ ព្រោះលោកមិនបានធ្វើអ្វីដែលនាំឱ្យជាតិកម្ពុជាខាតបង់ម្តងណាឡើយ។ លើសពីនេះទៅទៀត លោកប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិថែមទាំងចោទថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញទេដែលជាជនក្បត់ជាតិនោះ។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី ក៏បានជំរុញត្រង់ៗតែម្តងឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកហៅថា ជារដ្ឋាភិបាលខុសច្បាប់ និងរៀបចំឲ្យមានការបោះឆ្នោតជាថ្មីឡើងវិញ។
សូមស្ដាប់ប្រសាសន៍របស់ លោក សម រង្ស៊ី៖
05/11/2019
ចំពោះការលើកឡើងនេះ លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបបែបនេះថា៖សូមស្ដាប់ប្រសាសន៍របស់ លោក សុខ ឥសាន៖
05/11/2019