ដោយ ហេង រស្មី
2019-11-07
RFA

សកម្មជនគណបក្សសង្គ្រោះជាតិដែលរបបក្រុងភ្នំពេញចាប់ខ្លួន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កួយ ចន្តា (ឆ្វេង) អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ និង លោក ថាវ រិទ្ធិ (ស្ដាំ) អាយុ៤៨ឆ្នាំ រស់នៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់។ Photo courtesy
របបក្រុងភ្នំពេញនៅថ្ងៃទី៧ វិច្ឆិកានេះ បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់បន្ថែមទៀតនៅក្នុងខេត្តតាកែវ។ សកម្មជនគណបក្សសង្គ្រោះជាតិដែលរបបក្រុងភ្នំពេញចាប់ខ្លួនរួមមានលោក កួយ ចន្តា អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ និង លោក ថាវ រិទ្ធិ អាយុ៤៨ឆ្នាំ រស់នៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់។
របបក្រុងភ្នំពេញបានចោទប្រកាន់ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធពីបទរួមគំនិតក្បត់ផ្ដួលរំលំរបបក្រុងភ្នំពេញ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលោក សឹង សែនករុណា ថា ការចាប់ខ្លួននេះមានលក្ខណៈនយោបាយដោយសារតែការចាប់ខ្លួន និងឃាត់ខ្លួនភាគច្រើនអាជ្ញាធរធ្វើឡើងតាមទំនើងចិត្ត។ លោកបញ្ជាក់ថា ស្របពេលស្ថានភាពលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញការចាប់ខ្លួនសកម្មជន និងការចោទប្រកាន់មកលើសកម្មជនបក្សប្រឆាំងកាន់តែមានចំនួនច្រើនឡើង ហើយលោកទទូចអោយមេដឹកនាំគណបក្សទាំងពីរ គួរតែវិលទៅរកតុចរចាដើម្បីដោះស្រាយវិបត្តិនយោបាយចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជនបក្សប្រឆាំងនិងពលករចំណាកស្រុកអំពាវនាវឱ្យពលរដ្ឋខ្មែរក្រោកឈរស្ដារប្រជាធិបតេយ្យ
- សន្តិសុខការពារស្នាក់ការបក្សប្រឆាំងត្រូវបញ្ជូនមកឃុំនៅប៉ុស្តិ៍ប៉ូលិសវិញក្រោយតុលាការសាកសួរ
- ថ្នាក់ដឹកនាំបក្សប្រឆាំងស្នើអន្តរជាតិតាមដានដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- របបភ្នំពេញចាប់ផ្ដើមដោះលែងសកម្មជនបក្សប្រឆាំងដោយភ្ជាប់ជាមួយលក្ខខណ្ឌ
- អាកាសចរស៊ីវិលកម្ពុជាព្រមានក្រុមហ៊ុនដឹកអ្នកដំណើរជិត ៥០ មិនឱ្យដឹកលោក សម រង្ស៊ី
- អាជ្ញាធរម៉ាឡេស៊ីមិនចាប់បញ្ជូនសកម្មជនបក្សប្រឆាំងពីររូបទៅកម្ពុជាវិញនោះទេ
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- មេធាវីការពារក្ដីត្អូញត្អែរថា តុលាការមិនអនុញ្ញាតថតចម្លងឯកសារសំណុំរឿងបក្សប្រឆាំង
- ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មទាមទារឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា
- ពលរដ្ឋមួយចំនួននៅព្រំដែនថៃថា ខ្លួនតាមដានព័ត៌មានពីគម្រោងវិលមកកម្ពុជារបស់លោក សម រង្ស៊ី យ៉ាងដិតដល់
ហាស ! ហាស
ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
លោកឯងចង់បង្ករចលាចលមែនទេ ?
លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
ហាស! ហាស
ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !