ដោយ វណ្ណ សុគន្ធា
27/11/2019
RFI

លោក សម រង្ស៊ី (@REUTERS)
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិនៅព្រឹកព្រលឹមថ្ងៃពុធនេះ បានចេញមកប្រកាសថា វិបត្តិនយោបាយនៅកម្ពុជាជិតដល់ទីបញ្ចប់ហើយៗថា អតីតបក្សប្រឆាំងនឹងអាចទទួលបានលទ្ធផលល្អពីការបញ្ចប់វិបត្តិនយោបាយនេះ។ តាមរយៈវីដេអូឃ្លីបជាង១៥នាទីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ការជិតបញ្ចប់វិបត្តិនយោបាយនេះ គឺដោយសារតែថ្ងៃឱសាវាទរបស់សហភាពអឺរ៉ុបកំណត់លើរដ្ឋាភិបាលកម្ពុជាជុំវិញបញ្ហាប្រព័ន្ធ EBA នឹងមកដល់នៅថ្ងៃទី១២ ខែធ្នូ។ ថ្ងៃទី១២ ខែធ្នូ គឺជាថ្ងៃកំណត់ដែលសហភាពអឺរ៉ុបបានទុករយៈពេល១ខែ ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការឆ្លើយតបនឹងរបាយការណ៍បឋមស្តីពីការផ្អាកការអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្នសម្រាប់កម្ពុជា។
ជាមួយនឹងការលើកឡើងបែបនេះ លោក សម រង្ស៊ី ក៏បានប្រកាសពីគោលជំហររពីររបស់អតីតគណបក្សប្រឆាំងផងដែរ គឺទី១ គឺរូបលោកនិងលោក កឹម សុខា មិនបែកបាក់គ្នាទេ និង ទី២ គឺមិនចរចានយោបាយជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។
សូមស្ដាប់ប្រសាសន៍របស់ លោក សម រង្ស៊ី៖
27/11/2019
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតាមរយៈវិទ្យុបារាំងអន្តរជាតិដូច្នេះថា៖
សូមស្ដាប់ប្រសាសន៍របស់ លោក ផៃ ស៊ីផាន៖
27/11/2019
ប្រាប់ឲ្យច្បាស់ចុះមនុស្ស ពិត ! មិនស៊ីបាយក្នុងចានតែមួយជាមួយឆ្កែទេ
សមរង្ស៊ីក្តី កឹមសុខាក្តី គឺគ្រាន់តែជាមនុស្សតែមានសតិជាសត្វតិរច្ឆាន ប៉ុណ្ណោះ ! (ឆ្កែ)
តើមនុស្សពិត អាចស៊ីបាយក្នុងចានតែមួយជាមួយឆ្កែកើតទេ ?