កម្ពុជា
27 វិច្ឆិកា 2019
ធីតា វីន
វីអូអេខ្មែរ

ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបាននិយាយថា ពួកគេចង់ឃើញគណបក្សនយោបាយចរចារួបរួមគ្នារកដំណោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីជាប្រយោជន៍រួមសម្រាប់សង្គមជាតិទាំងមូល។
ភ្នំពេញ —
រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាមានការប្រទាញប្រទង់រវាងគណបក្សកាន់អំណាច និងគណបក្សជំទាស់ដែលត្រូវបានរំលាយដែលបង្ហាញឲ្យឃើញកាន់តែច្បាស់តាមរយៈការព្យាយាមធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងការបើកលំហសេរីភាពរបស់លោក កឹម សុខា និងអតីតសកម្មជនគណបក្សជំទាស់។
បញ្ហាទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនកាន់តែបារម្ភពីជីវភាពរបស់ពួកគេ និងអនាគតរបស់ប្រទេស។
លោក ណុប វណ្ណៈ អាយុ៤៦ឆ្នាំកំពុងអង្គុយលើម៉ូតូកង់បីរបស់លោក រង់ចាំចាប់ម៉ូយនៅតាមចិញ្ចើមថ្នល់ក្នុងក្រុងភ្នំពេញបានបង្ហាញការយល់ឃើញរបស់លោកថា ការរឹងទទឹងរបស់គណបក្សកាន់អំណាច និងអតីតគណបក្សជំទាស់បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់ការរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ការចរចាគ្នាដើម្បីប្រយោជន៍រួមគឺជាបំណងប្រាថ្នាដ៏ធំរបស់ប្រជាពលរដ្ឋ៖ «បក្សមួយទៅបក្សប្រទាញប្រទង់គ្នាចង់ចាញ់ចង់ឈ្នះចឹង យើងជាប្រជាពលរដ្ឋលំបាកណាស់ដូចជាការរកស៊ី កាលណាយើងមិនត្រូវគ្នាទៅ គេដាច់ប្រព័ន្ធអនុគ្រោះពន្ធ យើងគិតតែចង់បានអំណាចពេក អត់គិតពីផលប្រយោជន៍ជាតិ អាហ្នឹងគឺគិតខាតបង់ទាំងស្រុងតែម្តង»។
លោកបន្ថែមថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋចង់បានឲ្យតែខ្មែរដោះស្រាយខ្មែរ ខ្មែររួមសាមគ្គឺគ្នាដើម្បីឲ្យខ្មែររស់ ហើយចរចាគ្នាដើម្បីឲ្យប្រទេសយើងរីកចម្រើន»។
កំពុងអង្គុយនៅមុខផ្ទះស្តាប់ព័ត៌មានតាមរយៈទូរស័ព្ទដៃ លោក សុខ បូរិន អាយុ៥១ឆ្នាំ ជាអាជីវកររស់នៅក្នុងខណ្ឌច្បារអំពៅក្រុងភ្នំពេញ បានផ្តល់បទសម្ភាសន៍ទាំងការភ័យខ្លាចបានឲ្យដឹងថា នៅពេលនេះលោកបារម្ភបំផុតខ្លាចតែមានការដកEBA ដែលជាប្រព័ន្ធឋានៈអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប។
លោកសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគួរគោរពសិទ្ធិមនុស្សនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារEBA ដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ប្រាប់ VOA ថា៖ «ច្បាប់គ្មានគោរពអីទេរាល់ថ្ងៃនេះ គេគ្រាន់តែធ្វើជានាម ចឹងសហគមន៍អឺរ៉ុប បរទេសនានាគេកំពុងតាមឃ្លាំមើលយើងរាល់ថ្ងៃ ដើម្បីឲ្យយើងធ្វើម៉េចគោរពសិទ្ធិមនុស្ស គោរពច្បាប់ ចឹងរាល់ថ្ងៃនេះ ការរកស៊ីក៏ពិបាករកដែរ ឥឡូវហ្នឹងចិញ្ចឹមជីវិតបានតែមូយហូបៗតិចតួចទេ មិនបានអីច្រើនទេ។ ខ្ញុំចង់បានឲ្យអ្នកធំៗឲ្យរួមគ្នាទៅយើងជាខ្មែរដូចគ្នា ឲ្យយើងមានសន្តិភាពទៅ»។
ជាមួយគ្នានោះដែរ កញ្ញា ខែម ស្រីម៉ុម ជាកម្មករកាត់ដេរនៅរោងចក្រមួយក្នុងសង្កាត់ទឹកថ្លាក្រុងភ្នំពេញមកពីខេត្តពោធិ៍សាត់ បានរិះគន់ខ្លាំងដល់គណបក្សនយោបាយកាន់អំណាចនិងអតីតគណបក្សជំទាស់ផងដែរថា ការដោះស្រាយបញ្ហានយោបាយរបស់គណបក្សទាំងពីរបែបសារជេរប្រមាថគ្នាកន្លងមកនេះគ្មានអ្វីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនោះទេ។
កញ្ញា ស្រីម៉ុម បានបញ្ជាក់ថា គណបក្សនយោបាយទាំងពីរគួរតែរកវិធីដោះស្រាយវិបត្តិនយោបាយដោយយកផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង។
កញ្ញាថ្លែងថា៖ «ខ្ញុំគិតថា គណបក្សនយោបាយទាំងសងខាងគួរតែនិយាយអីគិតពីផលប្រយោជន៍ជាតិឡើងវិញ កុំនិយាយពីជេរប្រមាថអី អត់បានប្រយោជន៍ដល់ជាតិ និយាយអីក៏ដោយត្រូវគិតប្រយោជន៍ជាតិជាធំ បញ្ហាសំខាន់គឺពលរដ្ឋជួបបញ្ហាត្រូវដោះស្រាយក្នុងប្រទេស។ សូមឲ្យគណបក្សនយោបាយជាពិសេសគណបក្សប្រជាជនសូមឲ្យគាត់គិតប្រយោជន៍ជាតិជាធំ គិតនិយាយពីរឿងជាតិស្អីដែលធ្វើឲ្យជាតិរីកចម្រើន ធ្វើម៉េចឲ្យពលរដ្ឋមានការងារធ្វើ ធ្វើឲ្យពលរដ្ឋ រស់ក្នុងប្រទេសមានសុខសុវត្ថិភាព»។
ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួយចំនួនបានបដិសេធ ផ្តល់កិច្ចសម្ភាសន៍ ដើម្បីបង្ហាញពីមតិរបស់ពួកគាត់ជុំវិញបញ្ហាស្ថានភាពនយោបាយនៅក្នុងអំឡុងពេលនេះ ដោយ ពួកគាត់បានអះអាងថា គាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានអះអាងដែរថាដំណោះស្រាយចុងក្រោយគឺជៀសមិនផុតពីការចរចារវាងគណបក្សនយោបាយទាំងពីរនោះទេ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងមូល។
«ជាមួយគ្នាយើងខ្ញុំឯកភាពជាមួយប្រជាពលរដ្ឋថា ត្រូវតែមានការជជែកគ្នាដោះស្រាយនូវអ្វីដែលជាលក្ខខណ្ឌនៃEUគឺគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពពលករគឺទី១យើងត្រូវរក្សាEBA។ ច្បាស់ណាស់ជជែកគ្នាចរចាគ្នាដើម្បីដោះស្រាយបញ្ហាជាតិទាំងមូលនេះ មិនមែនដោះស្រាយបញ្ហាបុគ្គល ឬបញ្ហា បក្សទេ»។
ការផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកអំពីការជជែកអំពីស្ថានភាពនយោបាយរបស់កម្ពុជា នៅក្នុងកម្មវិធីវិទ្យុ Hello VOA ដែលអ្នកស្តាប់អាចទូរស័ព្ទចូលរួម និងកម្មវីធីការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គម បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនដែលបានចូលបញ្ចេញមតិបានបង្ហាញពីការចង់បានរបស់ពួកគាត់ ដែលចង់ឲ្យគណបក្សនយោបាយទាំងពីរមានការជជែកពិភាក្សាគ្នាដោយឈរលើមូលដ្ឋានប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំផងដែរ។
ទោះបីជាប្រទេសកម្ពុជាអាចប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAដែល ធ្វើឲ្យប្រជាពលរដ្ឋជាង៧០០.០០០អាចប្រឈមនឹងការបាត់បង់ការងារ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចបានសង្កត់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមានវិបត្តិនយោបាយនោះទេ ដូច្នេះការចរចារវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិគឺមិនអាចនោះទេ។
«នៅកម្ពុជាពេលបច្ចុប្បន្ននេះ មិនមានវិបត្តិនយោបាយអីទេ វាមានតែអ្នកនយោបាយដែលមានវិបត្តិហើយវិបត្តិនោះតាមរយៈការធ្វើខុសច្បាប់របស់គាត់ ចឹងទេគាត់ត្រូវមានវិបត្តិដោះស្រាយជាមួយច្បាប់អត់មានមកចង់ចរចាអីជាមួយគណបក្សប្រជាជននោះទេ ពីព្រោះគណបក្សប្រជាជនជាអ្នកអនុវត្តច្បាប់ដែរ»។
ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាមានការឡើងកម្តៅបន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយលោកត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ បន្ទាប់មក គណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមអំណាចសាលដីការបស់តុលាការកំពូល ទាក់ទងនឹងការចោទប្រកាន់ថា គណបក្សប្រឆាំងនេះ មានបំណងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្រោយពីគណបក្សត្រូវបានរំលាយ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងនោះមានលោក កឹម សុខា ផងដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជានិងជាអតីតនាយកវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យមានការយល់ស្របនឹងការយល់ឃើញរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា បើសិនវិបត្តិនេះនៅតែអូសបន្លាយយូរបន្តទៅទៀតផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែខ្លាំង ហើយប្រវិត្តសាស្ត្របង្ហាញថា ផលប៉ះពាល់បែបនេះអាចបង្កឲ្យការបះបោរកើតមានឡើង។
«ត្រូវទទួលស្គាល់ថា មានវិបត្តិនយោបាយ ហើយវិបត្តិនយោបាយនេះវាប៉ះពាល់ខ្លាំងទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងមូលដូចជាបង្ក្រាបអីចឹងវាបង្កើតបរិយាកាសភ័យខ្លាច តើយើង
គិតម៉េច។ មេដឹកនាំតាំងពីដើមមកគេទុកជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជារាស្រ្តរបស់គេជាធំ»។
នៅក្នុងខែវិច្ឆិកានេះ ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាហាក់ដូចជាមានសភាពចម្រូងចម្រាស ប្រទាញប្រទង់គ្នាកាន់តែខ្លាំងថែមមួយកម្រិត ដោយ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានគេរំលាយព្យាយាម ធ្វើមាតុភូមិនិវត្តន៍ជាមួយសកម្មជនមួយចំនួនទៀត។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេងបានឲ្យដឹងដែរថា EBAអាចរួមចំណែកជួយស្តារស្ថានភាព នយោបាយនាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែគណបក្សកាន់អំណាចហាក់ដូចជាមិនខ្វល់ពីការដាក់សម្ពាធដកEBAនេះឡើយ។
អ្នកវិភាគរូបនេះពន្យល់ថា៖ «បើសិនជារដ្ឋាភិបាលនៅតែជ្រើសរើសឲ្យគណបក្សសង្គ្រោះជាតិស្លាប់ បញ្ហាទាក់ទងជាមួយនឹងការជួបប្រទះហានិភ័យសេដ្ឋកិច្ចទៅលើការដកប្រព័ន្ធអនុគ្រោះពន្ធគឺជារឿងមួយដែលធំ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភដូចជាបរិបទបច្ចុប្បន្ននៃការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហាក់ដូចជាត្រៀមខ្លួនជុំវិញការទទួលនូវទណ្ឌកម្ម ដូច្នេះខ្ញុំគិតថាការជជែកពិភាក្សាទៅលើភាគីខ្មែរជាខ្មែរគឺជារឿងមួយ ដែលចាំបាច់សម្រាប់អ្នក នយោបាយបច្ចុប្បន្ននូវក្នុងការដោះស្រាយ»។
នៅដើមខែវិច្ឆិកានេះសកម្មជន និងអតីតមន្ត្រីគណបក្សប្រឆាំងជាច្រើនត្រូវបានតុលាការដោះលែងនៅទូទាំងប្រទេស។ ក៏ប៉ុន្តែការដោះលែងនេះ មិនមែនមានន័យថា ក្រុមសកម្មជន និងមន្ត្រីទាំងនោះ រួចពីសំណាញ់ច្បាប់នោះទេ ព្រោះបទចោទប្រកាន់លើពួកគេនៅមិនទាន់ត្រូវបានតុលាការទម្លាក់ចោលនៅឡើយ។
បន្ទាប់មកនៅថ្ងៃទី១០ ខែវិច្ឆិកានេះ លោក កឹម សុខា ត្រូវបានតុលាការសម្រេចដកបម្រាមពីការឃុំឃាំងក្នុងផ្ទះ។ ប៉ុន្តែលោកត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយត្រូវជាប់កាតព្វកិច្ចចំនួន៣ គឺមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
លោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ប្រទេសកម្ពុជាមិនងាយគេចផុតពីស្ថានភាពនយោបាយដល់តឹងតែងមួយនេះបានទេ បើសិនជាគណបក្សនយោបាយនៅតែប្រកាន់ឥរិយាបទចង់ចាញ់ចង់រៀងៗខ្លួនៗ៖
«ចឹងបញ្ហាជម្លោះនយោបាយវាទាល់តែការជជែកគ្នារវាងអ្នកនយោបាយដើម្បីរកដំណោះស្រាយ ក៏ប៉ុន្តែមកទល់ពេលនេះ យើងអត់ទាន់ឃើញមានការចរចា ជជែកគ្នារកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហានយោបាយនៅឡើយ ហើយដរាបណាវានៅតែមានបញ្ហារបៀបនេះ អត់ទាន់មានការរកដំណោះស្រាយដោយសន្តិវិធីរបស់អ្នកនយោបាយទេខ្ញុំគិតថា មិនរួចផុតពីស្ថានភាពនយោបាយដ៏ធ្ងន់ធ្ងរនេះបានទេ»។
ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនចង់ឲ្យគណបក្សកាន់អំណាចនិងគណបក្ស សង្គ្រោះជាតិដែលត្រូវបានគេរំលាយចរចាគ្នាដើម្បីរកដំណោះស្រាយនោះ នៅខែវិច្ឆិការនេះ VOAសំឡេងសហរដ្ឋអាមេរិកបានទទួលលិខិតមួយច្បាប់ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ពីក្រុមអ្នកវិភាគនយោបាយ ដោយនៅក្នុងលិខិតនោះ អ្នកវិភាគនយោបាយចំនួន៥រូបបានធ្វើលិខិតថ្វាយ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្នើសុំដល់ព្រះមហាក្សត្រយាងសម្របសម្រួលឲ្យមានការជួបជុំគ្នារវាងគណបក្សនយោបាយទាំងពីរនេះដើម្បីរកដំណោះស្រាយវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរទៅៗដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
ប្រាប់ឲ្យច្បាស់ចុះមនុស្ស ! មិនស៊ីបាយក្នុងចានតែមួយជាមួយឆ្កែទេ
សមរង្ស៊ីក្តី កឹមសុខាក្តី គឺគ្រាន់តែជាមនុស្សតែមានសតិជាសត្វតិរច្ឆាន ប៉ុណ្ណោះ ! (ឆ្កែ)
តើមនុស្សពិត អាចស៊ីបាយក្នុងចានតែមួយជាមួយឆ្កែកើតទេ ?
We will find out in a few months wondering if Hun Sen refuses to eat meal with Kem Sokha ( US dog ) or Hun Sen decides to eat alone with his Chinese food. US dog doesn’t like Chinese food and will never eat it due to technicalities of training ( Democracy ), so only 1 question left, is Hun Sen willing to eat with the dog for the sake of his family and power which is guarantee by the dog owner ( US) or he chooses to eat Chinese food that he requires to pay the bill ?
អញ សុខចិត្តស៊ីចេញលុយ ( វិក័យប័ត្រ) មិនធ្វើឆ្កែ ទេ !
We will find out very soon. Chinese dog always end up to be Chinese food but US dog enjoys life style just like human with all kinds of security. Sorry you know Chinese dog doesn’t have that kind of treat, in fact it will become Chinese food on top of the bill that need to be paid. There are a lot of human on this planet is worst than US dog which is very smart to distinguish between enemies and friends.
HASS ….HA……. CHINA just getting rich from the helped of western nation, right now they just want to get richer that all. sorry if I translate to the creasy meaning is>> I rather being a rich owner’s dog instate the owner just getting rich and looking for more money.