មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ទម្លាក់​ GDP របស់​កម្ពុជា​ដល់ «-១,៥%» នៅ​ឆ្នាំ​២០២០

កម្ពុជា-សេដ្ឋកិច្ច
18/04/2020 – 05:28
ដោយ៖ អ៊ឹម រចនា | សឿង ភារៈ
RFI

លោក Changyong Rhee ប្រធាន​នាយកដ្ឋាន​អាស៊ី​និង​​ប៉ាស៊ីហ្វិក នៃ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF
លោក Changyong Rhee ប្រធាន​នាយកដ្ឋាន​អាស៊ី​និង​​ប៉ាស៊ីហ្វិក នៃ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF © IMF

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ នឹង​ធ្លាក់​ចុះ​ដល់​កម្រិត -១,៥ភាគរយ ដោយ​សារ​តែ​វិបត្តិ​កូវីដ​១៩​​។ នេះ​គឺ​ជា​ការ​ព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF តាម​រយៈ​របាយការណ៍​ចេញ​ផ្សាយ​នៅក្នុង​សប្ដាហ៍​នេះ​។

លោក ឆាងយ៉ុង រី ប្រធាន​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​នៃ IMF ​​លើក​ឡើង​ថា ​មែន​ទែន​ទៅ កម្ពុជា កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​រួច​ទៅ​ហើយ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះយ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ​បរទេស និងបញ្ហា​លុប​ចោល​ការ​បញ្ជា​ទិញ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​។ សូម​ស្ដាប់​ប្រសាសន៍ លោក ឆាង​យ៉ុង រី ប្រែ​សម្រួល​ដោយ សឿង ភារៈ៖

«យើងបានទម្លាក់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមកត្រឹមកម្រិត ដក១,៥ភាគរយ។ ដក១,៥ភាគរយ អាចមើលទៅតិចតួច ប៉ុន្តែសូមកុំភ្លេចថា មុនពេលមានវិបត្តិកូវីដ១៩ យើងព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាអាចមានអត្រាប្រមាណ៧ភាគរយ។ ដូច្នេះ មែនទែនទៅ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាធ្លាក់ចុះដល់ទៅ៨,៥ភាគរយឯណោះ។ នេះមានន័យថា សេដ្ឋកិច្ចកម្ពុជាជួបការលំបាកខ្លាំងណាស់។»

សំឡេង​លោក Changyong Rhee ប្រែ​សម្រួល​ដោយ សឿង ភារៈ

What Next?

Recent Articles