ដោយ ទីន ហ្សាការីយ៉ា
2020-04-19
RFA

សមាជិកសភាប្រជុំអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

រូប៖ រដ្ឋសភា
ការធ្វើច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន អាចមិនមែនគ្រាន់តែធ្វើ ទុកសម្រាប់ប្រើប្រាស់នៅគ្រាប្រទេសជាតិ កំពុងតែប្រឈមនឹងជំងឺកូវីត១៩ ដូចដែលប្រទេសនានា នៅលើពិភពលោកកំពុងតែប្រឈមនោះទេ។ អាចនៅមានហេតុផលមួយចំនួនទៀត ដែលធ្វើលោក ហ៊ុន សែន ឆក់ឱកាសបញ្ជាមនុស្សជំនិតរបស់លោក គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទើបឡើងកាន់តួនាទីថ្មីថ្មោងតាក់តែងច្បាប់នេះឡើង។
តើហេតុផលអ្វីខ្លះ ទើបរបបក្រុងភ្នំពេញ ចាំបាច់ត្រូវធ្វើច្បាប់នេះ យ៉ាងតក់ក្រហល់បែបនេះ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់នេះ មិនចាំបាច់យកមកប្រើប្រាស់ នៅគ្រាជំងឺកូវីត១៩ កំពុងតែរាតត្បាតទេនោះ?
នៅទីបំផុតទៅច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន ត្រូវបានសភា ព្រឹទ្ធសភា អនុម័តដូចការគ្រោងទុក។ នេះអាចជាកាដូរមួយទៀត របស់លោក ហ៊ុន សែន សម្រាប់ឆ្នាំថ្មីនេះ ដើម្បីសម្រេចគោលបំណងធំរបស់លោកនៅពេលអនាគត។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានស្ថាប័នកំពូលទាំងពីរបានអនុម័ត ដោយពុំបានកែប្រែខ្លឹមសារដើមនោះទេ ទោះបីជាការមានការរិះគន់ ឬទាមទារពីស្ថាប័នសិទ្ធិមនុស្សជាតិ អន្តរជាតិឲ្យទម្លាក់ចោលច្បាប់នេះវិញយ៉ាងណាក្ដី។ ការទាមទារទាំងនោះ ពុំមានឥទ្ធិពលអ្វីទៅលើស្ថាប័ន សភា និងព្រឹទ្ធសភាឡើយ។ ស្ថាប័ន សភា ព្រឹទ្ធសភានេះ មិនខុសពីអ្វីដែលគេរិះគន់ថា ជាស្ថាប័នចាំតែប្រថាប់ត្រានោះឡើយ។ នៅមុនពេលច្បាប់នេះ បញ្ជូនទៅដល់រដ្ឋសភា ព្រឹទ្ធសភា លោក ហ៊ុន សែន បានផ្ញើលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នា ទៅប្រធានសភា និងព្រឹទ្ធសភា តែមានន័យដូចគ្នា ឲ្យពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់នេះថា ជាការប្រញាប់។
ចំពោះមហាក្សត្រវិញ ព្រះអង្គក៏អាចមិនគាំទ្រការធ្វើច្បាប់នេះដែរ ដូច្នេះហើយបានជាព្រះអង្គយាងទៅទីក្រុងប៉េកាំង នៅខណៈចិនកំពុងតែប្រឈមនឹងគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ទោះជាចិនជាប្រភពដើមចម្លងជំងឺកូវីដ១៩ យ៉ាងណាក្ដី។
តើច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ននេះ ពិតជាត្រូវការប្រញាប់ទាន់ហន់សម្រាប់របបលោក ហ៊ុន សែន យកមកប្រើប្រាស់ភ្លាមៗ ឬយ៉ាងណា?។ តាមពិតទៅច្បាប់នេះ ពុំមែនជាច្បាប់ ដែលរបបក្រុងភ្នំពេញ ត្រូវការប្រញាប់យកមកប្រើប្រាស់នោះទេ។
ជាក់ស្ដែង លោក ហ៊ុន សែន បានប្រកាសថា ជំងឺកូវីដ១៩ នៅកម្ពុជាពុំទាន់ធ្ងន់ធ្ងរដល់កម្រិត ដែលកម្ពុជាត្រូវប្រើប្រាស់ច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងភាពអាសន្នឡើយ ប៉ុន្តែលោក អះអាងថា កម្ពុជាត្រូវតែមានឧបករណ៍ច្បាប់នៅក្នុងដៃជាមុនសិន សម្រាប់ប្រើប្រាស់នៅពេលវេលាចាំបាច់ណាមួយកើតឡើង។
ការប្រើប្រាស់ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន ទុកប្រើប្រាស់នៅពេលចាំបាច់ ដូចដែលលោក ហ៊ុន សែន អះអាងនេះ តើប្រើនៅក្នុងស្ថានភាពចាំបាច់បែបណា? ជាការឆ្លើយ និងសំណួរនេះ តាមមើលទៅ លោក ហ៊ុន សែន នឹងអាចប្រើប្រាស់នៅពេលមានចលនាបះបោរប្រឆាំងនឹងការដឹកនាំរបស់លោកកើតឡើងនៅពេលណាមួយ ពីព្រោះថា នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ដែលពលករ កម្មករ សម្រុកវិលចូលស្រុកវិញ រាប់ម៉ឺន រាប់សែននាក់ ខណៈជំងឺកូវីដ១៩ បានវាយលុកទាំងនៅក្នុងតំបន់ និងពិភពលោក។
លោក ហ៊ុន សែន ទំនងជាដឹងច្បាស់ថា ក្រុមពលករទាំងនេះ មិនមែនជាក្រុមមនុស្សដែលគាំទ្រ លោកឡើយ។ ពួកគេភាគច្រើនជាក្រុមគាំទ្របក្សប្រឆាំង នៅខណៈក្រុមពលករវិលមកស្រុកវិញមានចំនួនច្រើនជាងពេលណាៗ ទាំងអស់ គរជើងគ្នា គ្មានការងារធ្វើ គួបផ្សំនឹងវិបត្តិកូវីដ១៩ កំពុងវាយលុកផងនោះ ធ្វើឲ្យលោកលំបាកក្នុងការស្ដារសេដ្ឋកិច្ច និងបង្កើតការងារឲ្យអ្នកទាំងនោះធ្វើ រួមទាំងកម្លាំងកម្មករក្នុងស្រុកកំពុងតែបាត់បង់ការងារធ្វើជាបណ្ដើរៗ ដោយសាររោងចក្របិទទ្វារជាបន្តបន្ទាប់ផងនោះ។
លើសពីនេះទៀត លោក ហ៊ុន សែន ប្រហែលជាព្រួយបារម្ភខ្លាចកម្លាំងបីរួបរួមគ្នាផ្ទុះឡើង គឺកម្លាំងពលករក្រៅស្រុក កម្លាំងកម្មករក្នុងស្រុក និងកម្លាំងបក្សប្រឆាំង ចាប់ដៃគ្នាងើបឡើងបះបោរប្រឆាំងការដឹកនាំរបស់លោកនៅពេលណាមួយក៏ថាបាន ខណៈជំងឺកូវីដកំពុងតែវាយលុក ដែលបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច វិបត្តិអត់ការងារធ្វើ វិបត្តិគ្មានទីផ្សារផលិតផលកសិកម្មផងនោះ។ នៅត្រង់ចំណុចនេះហើយ ជាហេតុផលមួយជំរុញឲ្យមានសកម្មភាពចាប់ខ្លួនសកម្មជនបក្សប្រឆាំងផ្ទុះឡើងឡើងវិញ និងសកម្មភាពចាប់ខ្លួនអ្នកផ្សព្វផ្សាយព័ត៌មានរឿងជំងឺកូវីដ១៩ ដែលអាជ្ញាធរចោទថា ជាការបំពុលសង្គមជាដើម។ ការចាប់ខ្លួននេះ ជាការទប់ស្កាត់មុនផង និងជាការវាយស្មៅបង្អើលពស់ផង។
ចាប់តាំងពីជំងឺកូវីដ១៩ បានរាលដាលដល់ប្រទេសកម្ពុជា តំាងពីខែដើមមករា មកទល់ពេលនេះ អាជ្ញាធររបបលោក ហ៊ុន សែន បានឃាត់ខ្លួនមនុស្សប្រមាណ ៤០នាក់ហើយ ក្រោមបទចោទប្រកាន់ដូចៗ គ្នា គឺពីបទរួមគំនិតក្បត់ជាតិ ញុះញង់ធ្វើឲ្យចលាចលនៅក្នុងសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។ តុលាការបញ្ជូនអ្នកទាំងនោះ ទៅឃុំខ្លួននៅក្នុងពន្ធនាគារ ហើយភាគច្រើនជាសកម្មជនគណបក្សប្រឆាំង។
ការធ្វើច្បាប់នេះ ជាការបើកឱកាសឲ្យលោក ហ៊ុន សែន ប្រើកងកម្លាំងស្របច្បាប់ ក្នុងនាមលោកជាមេដឹកនាំប្រទេស ដែលកំពុងតែរងការចោទប្រកាន់ថា ជាមេដឹកនាំរំលោភសិទ្ធិមនុស្សនោះ។ ម្យ៉ាងទៀត កម្ពុជាត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកថា របបគ្រប់គ្រងដោយលោក ហ៊ុន សែន ជារបបខុសច្បាប់ និងយកប្រទេសនេះ ដាក់នៅក្នុងភាពអាសន្នតាំងពីយួរយារណាស់មកហើយ ពោលគឺ តាំងពីកងកម្លាំងប្រដាប់អាវុធរបស់លោកបានបាញ់បង្ក្រាបកម្មករធ្វើបាតុកម្ម និង កម្ទេចបំបែកកម្លាំងបាតុករបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យឆ្នាំ២០១៤ មកម៉្លេះ។
ទាក់ទងបញ្ហានេះ លោក ហ៊ុន សែន បានសារភាពថា ទោះជាគ្មានច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នក៏ដោយ ក៏លោកធ្លាប់បានប្រើកងកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបការប្រមូលផ្តុំ ឬការតវ៉ារបស់ពលរដ្ឋរួចទៅហើយដែរ៖ «លើការជាក់ស្ដែង ពូបណ្ដោយឱ្យធ្វើបាតុកម្មជិតមួយឆ្នាំនៅភ្នំពេញ សូមអញ្ជើញធ្វើទៅ កុំតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដល់ពេលវាពង្រីកទ្រង់ទ្រាយរហូតឈានដល់ការផ្តួលរលំ អត់ចាំបាច់ច្បាប់គ្នាមានអាសន្នទេ ប៉ោងខោរត់ខ្ទេច។ អាមេៗ រត់ទៅដេកកន្លែងយូមែន រ៉ៃត៍ (Human Rights) នៅក្បែរវត្តលង្កា ម៉ោង ៣ ទូរស័ព្ទឱ្យគេទិញភីហ្សាយកមកស៊ី។ កុំចង់ពេក តែដល់ម៉ោង គេដាក់ហើយ មិនចាំបាច់ប្រកាសច្បាប់ទេ។ តែដល់ម៉ោង និយាយគ្នាមិនស្ដាប់ហើយ ដាក់ភូស រត់ព្រាត»។
ក្រៅតែពីការធ្វើច្បាប់ គ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន ច្បាប់នេះ ក៏អាចសម្រាប់ទុកទប់ទល់នឹងការងើបឡើងពីរង្វង់ផ្ទៃក្នុងគណបក្សរបស់ខ្លួនដែរ។ នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ប្រហែលជាដឹងច្បាស់ថា សមាជិកកំពូលនៃគណបក្សប្រជាជនកម្ពុជាទំនងជាមិនគាំទ្រឲ្យមានច្បាប់នេះឡើយ។ បញ្ហានេះហើយ បានជាលោកធ្វើលិខិតទៅប្រធានសភា ព្រឹទ្ធសភា ដោយមានខ្លឹមសារដូចគ្នាថា រដ្ឋាភិបាលត្រូវការ “ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិនៅក្នុងភាពអាសន្នជាចាំបាច់ ហើយស្នើឲ្យស្ថាប័នសភា និងព្រឹទ្ធសភា ឲ្យយោគយល់ និងអនុម័ត” ។ ប្រការនេះ ទំនងជាលោក ហ៊ុន សែន ព្រួយបារម្ភខ្លាចសមាជិកសភា ព្រឹទ្ធសភាមួយចំនួនជំទាស់មិនអនុម័តច្បាប់នេះ ដូច្នេះលោកមានតែដើរផ្លូវកាត់ ផ្ញើលិខិតទៅប្រធានស្ថាប័នទាំងពីរជាមុន ដើម្បីជាការគំរាមផង និងបង្ខំឲ្យអនុម័តទទួលស្គាល់ផង។ ច្បាប់នេះ លោក ហ៊ុន សែន បានលេងផ្លូវកាត់តាំងពីដើមទីមក ព្រោះថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្នក៏មិនបានឆ្លងកាត់ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែរ គ្រាន់តែឆ្លងកាត់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី ហើយក៏បញ្ជូនឲ្យសភាអនុម័តភ្លាមៗ តែម្ដង។
ប្រហែលគ្នានេះដែរ ហ៊ុន សែន ចង់ឲ្យមានច្បាប់នេះ នៅក្នុងដៃទុកប្រើប្រាស់នៅពេលចាំបាច់នៅពេលសមស្របណាមួយក្នុងរយៈពេលប៉ុន្មានឆ្នំាទៅមុខទៀត ពេលមានជាឱកាស ដែលលោកអាចមើលទៅ “ថាផ្ទេរអំណាចឲ្យកូនរបស់លោកគ្រប់គ្រងប្រទេសបាន”។ នៅត្រង់ចំណុចនេះ ប្រាកដជាមានសមាជិកជាន់ខ្ពស់មួយចំនួននៃផ្ទៃក្នុងបក្សលោក មិនគាំទ្រជាមិនខាន ។ ផែនការលោក ហ៊ុន សែន រៀបជើងព្រួលទប់ស្កាត់ការជំទាស់នេះ មិនមែនលោកទើបតែនឹកឃើញនៅពេលនេះទេ។ ចាប់តាំងពីលោកបង្កើតរដ្ឋាភិបាលថ្មី ចេញពីការបោះឆ្នោតដែលត្រូវគេចាត់ទុកថា ជាការបោះឆ្នោត ក្លែងក្លាយ» កាលពីឆ្នាំ២០១៨ រួចមក លោក ហ៊ុន សែន បានព្យាយាមពន្លឿនយុទ្ធនាការដំឡើងតំណែងបុណ្យសក្ដិ និងមុខមាត់ ឱ្យក្រុមគ្រួសារត្រកូល ហ៊ុន ក្នុងនោះជាពិសេសកូនៗ របស់លោកផ្ទាល់តែម្ដង រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ជាដើម។ ក្នុងចំណោមកូនៗ របស់លោក ដែលលោក ហ៊ុន សែន ចង់ផ្ទេរអំណាចឲ្យនោះ ប្រហែលជាលោក ហ៊ុន ម៉ាណែត ដែលកំពង់តែស្ពាយតំណែងខាងយោធាជាច្រើនស្អេកស្កះស្រាប់ ហើយលោក ហ៊ុន សែន ក៏ធ្លាប់បាននាំកូនប្រុសច្បងនេះ នៅជួបចៅហ្វាយនាយរបស់លោកជាបណ្ដើរៗ ហើយដែរ នៅឯទីក្រុងប៉េកាំងខណៈជំងឺកូវីដ១៩ ផ្ទុះឡើងដំបូងនៅទីក្រុងវូហាន (Wuhan) នោះ។
នៅមុនពេលលោក ហ៊ុន សែន ចាប់ផ្ដើមដំឡើងតួនាទីកូនចៅរបស់លោក ឲ្យមានឋានន្តរសក្ដិខ្ពង់ខ្ពស់ដូចសព្វថ្ងៃនេះ លោកបានកាត់ដៃជើងក្រុមមនុស្សដែលលោកអាចមើលឃើញថា ជាក្រុមជំទាស់នឹងលោកនោះយូរមកហើយ។ លោកបានបន្សាបឥទ្ធិពលសែស្រឡាយ លោក ស ខេង ដែលជាមនុស្សកំពូលនៅក្នុងបក្ស តាមរយៈដកតួនាទី លោក កែ គឹមយ៉ាន ពីមេបញ្ជាការកងយោធពលខេមរភូមិន្ទដែលជាមេទ័ពតស៊ូដ៏សំខាន់ម្នាក់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាជាច្រើនទសវត្សមកនោះ។ ប្រការនេះ បានន័យថា នៅពេលអនាគត បើសិនជាលោក ហ៊ុន សែន ប្រកាសផ្ទេរតួនាទីឲ្យកូនលោកនោះ ខាងកម្លាំងរបស់លោក ស ខេង បើចង់រើបម្រះ ទំនងជាកម្លាំងនគរបាលរបស់លោក ស ខេង លំបាកនឹងទប់ទល់ជាមួយកម្លាំងទ័ព និងកងរាជអាវុធហត្ថរបស់លោក ហ៊ុន សែន ជាមិនខាន។
អ្វីដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ទៀតនោះ ខ្លឹមសារច្បាប់មានចំនួន ១២ចំណុច ដែលបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងស្រុង ហើយអំណាចទាំងអស់ស្ថិតនៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាល។ រីឯនៅមាត្រា៥ ក្នុងកថាខណ្ឌចុងក្រោយចែងថា៖ «ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរាជរដ្ឋាភិបាល ឬលោក ហ៊ុន សែន អាចធ្វើឡើងតាមរបបអាជ្ញាសឹក»។
ជាសរុបសេចក្ដីទៅជំងឺកូវីដ១៩ បានផ្ទុះឡើងនៅពេលនេះ ជាពេលវេលាសមស្រប ដែលលោក ហ៊ុន សែន យកមកធ្វើជាហេតុផលគ្រប់គ្រាន់ ក្នុងការធ្វើច្បាប់នេះឡើងដោយលោកអះអាងថា ទុកប្រើនៅពេលជំងឺរាតត្បាតធ្ងន់ធ្ងរ។ តែផ្ទុយទៅវិញ លោកបង្កើតនេះឡើង ប្រហែលជាដើម្បីសម្រេចគោលបំណងធំរបស់លោក ក្នុងការផ្ទេរអំណាចឲ្យកូនចៅតវង្សត្រកូល ក្នុងកាលៈទេសៈសមស្របណាមួយ ដោយយកច្បាប់នេះ “ជាឧបករណ៍ ដើម្បីប្រើកម្លាំងបាយស្របច្បាប់ បើសិនជាមានអ្នកហ៊ានងើបជំទាស់ “៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញអ.ស.បព្រមានថា ច្បាប់គ្រប់គ្រងប្រទេសមានអាសន្នបង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស
- ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន
- សកម្មជនគណបក្សប្រឆាំង៧នាក់ ស្នើសុំនៅក្រៅឃុំ
- ព្រឹទ្ធសភានឹងពិភាក្សាសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននៅដើមសប្ដាហ៍ក្រោយ
- រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ខណៈរងការរិះគន់ជុំទិស
- សង្គមស៊ីវិលស្នើសុំឱ្យបង្ហាញបញ្ជីឈ្មោះលើកលែងទោសដល់ទណ្ឌិតមុនពេលចូលឆ្នាំខ្មែរ
- រដ្ឋសភានឹងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននៅថ្ងៃទី១០ មេសា
- មនុស្សគន្លឹះរៀបចំច្បាប់រំលាយបក្សប្រឆាំងក្លាយជារដ្ឋមន្ត្រីយុត្តិធម៌
- បក្សសង្គ្រោះជាតិថា លោក ហ៊ុន សែន ឆក់ឱកាសវិបត្តិកូវីដ-១៩ បង្កើតច្បាប់ការពារអំណាច
- មតិយល់ឃើញរបស់ពលរដ្ឋ និងយុវជនចំពោះសេចក្ដីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន
YES.. this article is questioning to all Cambodian . we Cambodian should have been known by now . I would like to aske all Cambodian living inside Cambodia right now.?? No1 after the war bleeding each other blood did Cambodia had democracy?? No2 what did you learn from the last thirty five years?? No3 did Cambodian living in peace in their home town??No4 did we Cambodian as whole trusted HUN SEN leadership was Cambodian’s nationalist. there are a lot of question I should ask to Cambodian inside the country but if every one can answers these four question than you can fine out what was gone wrong in this poor nation. as Cambodian we should have known that in our life time we have been in four regime No1 the king SIHANOU N02 LON NOL N03 Khmer Rue POL POT No4 HUN SEN &HENG SAMRIN&CHEA SIM. the people around my ages love the king . the reason why ?? Cambodia was just about a forgotten nation. for many older generation be for us love the king like CHHAI WARAMANN No7 has bee build the ANKORWATT as the symbol for this nation to keep Cambodia alive up to this day. it will be too long if I’m talking step by step but now we skip to the king NORODAM SIHANOU. the question why people around my age love him at those time if Cambodian did not have king this nation may have gone long time already. at the west and east Cambodia both side was trying to enlarge their territory some Cambodian became part of SIAM and some have been murder by ANNAM. it was just like CHAM’s nation that was eliminated by ANNAM at those day. now we start to talking about during the king NORODAM SIHANOU. during that time this region was under FRANCE colonel all four group was stand still it was LAO,SIAM.KHMER. ANNAM as we knew KHMER’s nation was empire in this region but so sad our unity was broken apart . after the FRANCE no more interested to control this region they gave some grant to the king SIHANOU the land that was in the map as every day. about the lower KHMER land the FRANCE still control be for they left. from those day every Khmer people always upset to ANNAM witch they call themselves VIETNAM now day was at that time always KHMER personal enemy . the reason why ?? the border walking never stop from generation to generation. up to today this land getting smaller and less population how about VIETNAM it getting bigger and more population. OK right now I just want to tell all Cambodian >>starting from king NORODAM SIHANOU , LON NOL, POL POT, and HUN SEN right now they are keeping the same tactic to ward this nation. all I knew all of them was lost their fight again VIETNAM. look the king lost his game whit HO CHIMIN and secretly got LON NOL to get rite those VIETNAMES living in Cambodia and after that POL POT was doing the same . after all from the king up to this every day regime they are losing the fight again VIETNAM communist and CHINA communist . my last question is>> up till this day have we ever wonder that these two communist are the same one?? the future will tell every one soon after this world war three again white COVID19 virus. right after it can be another fight that the whole world are involve . my massage to HUN SEN if Cambodia smart enough just do not put yourself in the fire . GOD bless Cambodia and it’s people
What kind of this law?? only one party of democracy ‘ how can the law be passed???