ភ្ញៀវប្រចាំថ្ងៃ
19/04/2020 – 12:37
ដោយ៖ វ៉ា សំណព្វ
RFI

អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាលារៀនចំនួន ៣៧ ដើម្បីត្រៀមដាក់កម្មករ-កម្មការិនី ប្រមាណជា១ម៉ឺន៥ពាន់នាក់ ឲ្យធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បន្ទាប់ពីពួកគេទើបវិលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។ គោលដៅ គឺដើម្បីការពារការចម្លងជំងឺកូវីដ១៩ទៅក្នុងរោងចក្រ។ បើតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលអញ្ជើញជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ បានលើកឡើងថា អាជ្ញាធរធ្វើបែបនេះ គឺមិនមានបំណងអាក្រក់នោះទេ តែដើម្បីគិតគូរពីសុខភាពរបស់បងប្អូនកម្មករតែប៉ុណ្ណោះ។ បើតាមអភិបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ឬ បុគ្គលិករដ្ឋ និងឯកជន ដែលទើបវិលមកពីចូលឆ្នាំ ក៏នឹងអាចដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដែរ ប្រសិនបើមានការស្នើសុំពីប្រធានស្ថាប័ន ឬ ក្នុងករណីមានការសង្ស័យ។—