កូរ៉ូណាវីរុស | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព | ១៩ មេសា ២០២០ | ម៉ោង ៧:២២ ល្ងាច
VOD

ទាហានកម្ពុជា រួមនឹងទាហានមកពីបណ្តា ៣៧រដ្ឋផ្សេងទៀត វត្តមានក្នុងជំនួប យោធាជាប្រវត្តិសាស្រ្តមួយ នៅ វិមានខនស្ទែនធីន (Constantine Palace) សហព័ន្ធរុស្សី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបភាព៖ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី)
ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា សិក្ខាកាមយោធាកម្ពុជាចំនួន៣នាក់ឆ្លង ជំងឺកូវីដ១៩។
លិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ចេញផ្សាយនៅថ្ងៃនេះថា សិក្ខាកាមយោធាកម្ពុជាឆ្នាំទី៣ ចំនួន៣នាក់ មានឈ្មោះ គុណ សំសុខហេង, ណោ ស៊ុនឌីរតនៈ និងឈ្មោះ ស៊ា ស៊ាងលី ដែលកំពុងសិក្សានៅ សាកលវិទ្យាល័យ វេជ្ជសាស្ត្រយោធានៃ ទីក្រុងសេនភតធើស្បឺក (Saint Petersburg) បានឆ្លងជំងឺកូវីដ១៩ ពីសិក្ខាកាមយោធាជនបរទេសដទៃទៀតដែលរៀន និងស្នាក់នៅជាន់ជាមួយគ្នា។
ប្រភពដដែលឱ្យដឹងទៀតថា អ្នកទាំង ៣នាក់នោះ ត្រូវបានសាលាបញ្ជូនទៅមន្ទីរពេទ្យក្រុងនៃប្រទេសរុស្ស៊ី ដើម្បីព្យាបាល កាលពីថ្ងៃទី១៨ ខែមេសា។
ទោះជាយ៉ាងណា ក្នុងលិខិតដដែលបញ្ជាក់ថា ស្ថានភាពជំងឺរបស់អ្នកទាំង៣នាក់នោះ មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ដោយសារពួកគេបានរាយការណ៍ពីស្ថានភាពជំងឺប្រាប់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យរកមេរោគកូវីដ១៩បានទាន់ពេល៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។