ភ្ញៀវប្រចាំថ្ងៃ
28/04/2020 – 13:31
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អង្គការ និងសហគមន៍ចំនួន១៣៥ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ ដោយស្នើសុំរដ្ឋាភិបាលអន្តរាគមន៍បន្ថែមទៀតទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យព្យួរការសងបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ លោក ថេង សាវឿន ជាតំណាងកសិករ បានអះអាងថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះខ្លាំងដោយសារតែជំងឺកូវីដ១៩។ ហេតុនេះហើយពលរដ្ឋមួយចំនួនមិនមានលទ្ធភាពសងបំណុលទាន់ពេលតាមកាលកំណត់ឡើយ។