ដោយ ហេង រស្មី
2020-05-10
RFA

គោយន្តកែច្នៃ ដឹកឈើចេញពីព្រៃឡង់ ដែលសកម្មជនព្រៃឈើ ឃើញនៅតែបន្តមាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

រូប៖ សកម្មជនព្រៃឡង់
ក្រុមសកម្មជនព្រៃឈើ រកឃើញថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ នៅតែបន្តរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ ពីសំណាក់អ្នកភូមិ និងមនុស្សមកពីខេត្តផ្សេងដឹកលក់ឲ្យឈ្មួញ ដោយមន្ត្រីបរិស្ថានមិនបានចុះទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះទេ។
សកម្មជនព្រៃឈើ នៃបណ្ដាញព្រៃឡង់ លោក ចាន់ ណារិន ឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីដ៏មានតម្លៃនៅតំបន់ព្រៃការពារ ក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ នៅតែបន្តកើតជាមានជាប្រចាំ ។ លោករកឃើញថា ក្នុង ១ថ្ងៃៗ ចាប់ពីម៉ោង ១០ ដល់ ១២យប់ មានក្រុមរកស៊ីឈើ ប្រើគោយន្តកែច្នៃ ដើម្បីដឹកឈើចេញពីព្រៃឡង់ ពី ២០ ទៅ ៣០គ្រឿង ដោយក្នុង ១គ្រឿង អាចផ្ទុកឈើដែលច្រៀកចេញជាក្ដារបន្ទះហើយ យ៉ាងតិច ៣ម៉ែត្រគីប។
លោកថ្លែងថា ក្រុមអ្នកការពារព្រៃឈើ បានត្រឹមតែឈរមើល និងខកចិត្តជាខ្លាំង ដោយមិនអាចធ្វើសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់សកម្មភាពកាប់ដឹកឈើខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងនៅពេលនេះ ដូចកាលពីមុនបាន ដោយសារតែមានបម្រាបពីខាងក្រសួងបរិស្ថាន ចំពោះក្រុមបណ្ដាញព្រៃឡង់ ។
លោកបញ្ជាក់ថា ខាងសហគមន៍បានរាយការណ៍អំពីសកម្មភាពទាំងអស់នេះ ទៅមន្ទីរបរិស្ថានជាច្រើនដង ក៏ប៉ុន្តែដល់ពេលនេះ មន្ត្រីបរិស្ថានមិនទាន់ ចុះទប់ស្កាត់និងចាប់ជនល្មើសកាប់បំផ្លាញព្រៃឈើ យកទៅផ្ដន្ទាទោសតាមច្បាប់នោះទេ ។
សកម្មជនរូបនេះ ស្នើដល់ក្រសួងបរិស្ថានអនុញ្ញាតឲ្យក្រុមបណ្ដាញព្រៃឡង់ទាំងបួន៤ខេត្ត អាចធ្វើសកម្មភាពចុះល្បាតព្រៃឈើ ដូចដើមឡើងវិញ ដើម្បីរួមគ្នាការពារព្រៃអភិរក្សដែលសេសសល់ ឲ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៖ « ខ្ញុំចង់ឲ្យមានបណ្ដាញព្រៃឡង់ចុះល្បាតជារៀងរាល់ខែវិញ។ យើងមិនចង់នៅក្នុងផ្ទះទេ យើងចង់ដើរល្បាតព្រៃវិញ ដោយសារតែយើងមានឆន្ទៈចង់ការពារធនធានធម្មជាតិដែលជាព្រៃចុងក្រោយរបស់យើង ហើយជាមរតកដែលដូនតាបន្សល់ទុកឲ្យយើង។ ដល់អ៊ីចឹង! ពួកខ្ញុំចង់ចូលល្បាតព្រៃវិញ។ ខ្ញុំចង់ឲ្យក្រសួងធ្វើមិច ឲ្យសហគមន៍ព្រៃឡង់ ឬក៏យុវជនព្រៃឡង់ ចូលល្បាតឡើងវិញ។ ខ្ញុំមិនចង់នៅឃើញគេដឹកឈើ កាប់ចុះកាប់ឡើងទាំងយប់ទាំងថ្ងៃ ដូចសព្វថ្ងៃនេះទេ។ បណ្ដាញព្រៃឡង់ពីមុនចុះល្បាតតែ ២៥នាក់ ចំណាយខ្លួនឯង។ ជួនកាលមានសប្បុរសណាគេឧបត្ថម្ភឲ្យទៅ បើអត់មាន មានតែចំណាយខ្លួនឯង»។
ចំណែក សកម្មជនព្រៃឈើមួយរូបទៀត គឺលោក ហេង ស្រស់ មានប្រសាសន៍ថា ការហាមឃាត់ ប្រជាសហគមន៍មិនឲ្យចូលល្បាតព្រៃឡង់នេះ ហាក់បីដូចជាចេតនាមួយបើកដៃឲ្យក្រុមជនល្មើស ចូលកាប់ឈើក្នុងតំបន់ការពារ ដោយសកម្មភាពកាប់ឈើ និងបរបាញ់សត្វព្រៃកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោក យល់ថា ការដែលនៅមានបទល្មើសព្រៃឈើកើនឡើងនេះ អាចមកពីមន្ត្រីឈើជើងការពារព្រៃឈើនៅតំបន់នោះ ទទួលយកសំណូកពីជនល្មើស។ យុវជនរូបនេះ ស្នើដល់ម្ចាស់ជំនួយធំៗ ដែលចង់រក្សាព្រៃឡង់ ក្រោមគម្រោងព្រៃបៃតង ជួយផ្ដល់ជាសម្ភារៈ និងថវិកា ដល់ក្រុមបណ្ដាញសហគមន៍ព្រៃឡង់៖ «រឿងសំណូកសូកប៉ាន់ វាជាដើមចមធ្វើឲ្យមានការបាត់បង់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា ហើយមួយទៀតទាក់ទងនឹងម្ចាស់ជំនួញធំៗ ដែលគាត់ធ្វើការទាក់ទងនឹងតំបន់ព្រៃឡង់ អង្គការ USAID គាត់គួរតែលើកទឹកចិត្តដល់សហគមន៍ដែលរស់នៅជុំវិញតំបន់ព្រៃឡង់ ឲ្យពួកគាត់បន្តក្នុងការការពារធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ហ្នឹង។ ជាក់ស្ដែងយើងមើលថា គម្រោងព្រៃឡង់បៃតងហ្នឹង ហាក់បីដូចជាមិនបានទៅលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋដែលគាត់ធ្វើការស្ម័គ្រចិត្តចុះល្បាតទៅការពារ និងចាប់ជនល្មើសទេ បែរជាលើកទឹកចិត្តទៅដល់អ្នកណាផ្សេង មិនដែលស្គាល់ព្រៃឡង់ទាល់តែសោះ ដូចជាតារាចម្រៀងអី សុទ្ធតែអ្នកល្បីៗ បែរជាធ្វើការតស៊ូការពារព្រៃឈើ មិនទទួលបានការលើកទឹកចិត្ត ទាំងពីក្រសួងបរិស្ថាន ព្រមម្ចាស់ជំនួយទាំងពីរហ្នឹង»។
អាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តាមប្រព័ន្ធទូរស័ព្ទបានទេ ដោយសារគ្មានអ្នកទទួល នៅថ្ងៃទី៩ ឧសភា។
ក្រសួងបរិស្ថានបង្ហោះហ្វេសប៊ុកនៅពេលថ្មីៗនេះថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ មន្ត្រីបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចំនួន ៥១១លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ និងការបរបាញ់សត្វខុសច្បាប់ បានចំនួន ៣៩៩ករណី។
លោក នេត្រ ភក្ត្រា បញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ។
ទោះបីជាយ៉ាងណា ក្រុមសកម្មជនបរិស្ថានអំពាវនាវឱ្យរដ្ឋាភិបាល លុបបំបាត់អំពើពុករលួយ ទើបអាចសង្គ្រោះព្រៃឈើ និងសត្វព្រៃ ដែលនៅសល់ចុងក្រោយបាន ពីព្រោះពួកគេអះអាងថា ក្រុមអ្នកកាប់ឈើ និងឈ្មួញបានប្រើទឹកលុយ សូកប៉ាន់មន្ត្រីជំនាញពាក់ព័ន្ធ ជាថ្នូរដឹកជញ្ជូនឈើ ដោយគ្មានការរារាំង៕

គោយន្តកែច្នៃ ដឹកឈើចេញពីព្រៃឡង់ ដែលសកម្មជនព្រៃឈើ ឃើញនៅតែបន្តមាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។ រូប៖ សកម្មជនព្រៃឡង់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជនការពារព្រៃឈើម្នាក់នៅខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីបរិស្ថានគំរាមប្ដឹងដាក់គុក
- ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោទក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍របស់ឧកញ៉ា កុក អាន ថា ចាក់ដីលុបស្រះធ្វើឱ្យទឹកលិចផ្ទះជាច្រើនខ្នង
- ភ្លើងឆេះព្រៃនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងងាប់សត្វស្វាអស់ជាច្រើនក្បាល
- សកម្មជនបរិស្ថានជម្នះធ្វើពិធីបង្សុកូលជូនលោក ឈុត វទ្ធី ទោះមានអាជ្ញាធររារាំង
- កូនលោកឈុត វុទ្ធី ថា នឹងបន្តប្រារព្ធខួប៨ឆ្នាំនៃការស្លាប់ឪពុកខ្លួន ទោះអាជ្ញាធររារាំង
- គ្រួសារគ្រោងធ្វើបុណ្យខួប៨ឆ្នាំនៃការបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅតំបន់ព្រៃឡង់
- ក្រុមគ្រួសារលោក ឈុត វុទ្ធី បន្តទាមទារយុត្តិធម៌ ក្រោយឃាតកម្ម ៨ឆ្នាំ
- ក្រុមសកម្មជនបរិស្ថាន រកឃើញឈើហ៊ុបធំៗ ត្រូវគេកាប់ផ្ដួលក្នុងព្រៃឡង់
- សកម្មជនបរិស្ថាន៖ បទល្មើសព្រៃឈើនៅតែមានបន្ត នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្ដាល និងភ្នំឱរ៉ាល់
- សង្គមស៊ីវិល និងពលរដ្ឋ ស្នើអាជ្ញាធរខេត្តស្ទឹងត្រែងឱ្យបង្ក្រាបសិប្បកម្មខុសច្បាប់ ដែលកាប់ឈើចេញពីព្រៃឡង់
I’m sick to see this problem never ending . I just want to say why don’t every one go to cut down all those trees that left over than you will not having that problem any more . I mean all you guy do not like your own nation or if you knew this nation will be over at any time in the future. please take a look all these guy are Cambodian they can deforest because of the government officers help them to do this job, so what the other Cambodian that like to keep forest think ?? fight again those people who cut the tree or fight white those government officers?? if you fight white those who cut down the tree that mean you shouting the wrong target . so what you are going to do ?? I knew Cambodian are unlike the other nation they are so patient until their life just about over. please look at Vietnamese people last years they was protest to their government not to gave land’s concession to CHINA for 99 years they seem to be go along together quit well the people and government officers. please take a look at Cambodia what did the leader doing ??and what did this poor people doing?? let talk and make up your mind . No1 I want to have my own country?? No2 I do not want to have my own country it is too much problem ?? No3 I do not care?? please pick one of these three question than you will know what you are going to do. or some one go to sewage if Cambodian say I do not want to have my country it is too much problem or I don’t care . that mean you don’t have to confess whit any thing you will be OK till than. I mean if you want Vietnamese to take care of your own future. GOD bless Cambodia and it ‘s people is my wish to this poor nation .
one more… if some one got too much money by stilling Cambodian treasury you can take all those money to live in some country that I know they will welcome you . China, north KOREA, Vietnam, IRAN, IRAG, SOREA, PALISTAIN. these are the country they will let you stay OK
look at this pictures’ all theses people just a slave for the rich’ when law&enforcement come ‘theses people will be in jail and the rich never in jail ‘ This is cambodia’