ដោយ វ៉ែន សុមេធ
2020-05-12
RFA

លោក កឹម សុខា (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងជំនួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋាន របស់លោកក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

រូប៖ ហ្វេសប៊ុកលោក កឹម សុខា
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់គាំទ្រជំនួបជិតមួយម៉ោងរវាងមេបក្សប្រឆាំង លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន ដោយចាត់ទុកថា ជារឿងវិជ្ជមានសម្រាប់ នយោបាយកម្ពុជា។រីឯអ្នកវិភាគនយោបាយ យល់ថា កាយវិការរបស់តំណាងស្ថានទូតនេះ គឺបង្ហាញការគាំទ្រឲ្យគូបដិបក្ខនយោបាយទាំងពីរ វិលទៅរកតុចរចាបញ្ចប់វិបត្តិនយោបាយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា នៅព្រឹកថ្ងៃទី១១ ខែឧសភា លោកបានទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជានៅគេហដ្ឋាន របស់លោកក្នុងក្រុងភ្នំពេញ ហើយក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញការសាទរ និង គាំទ្រ ចំពោះជំនួបរវាងលោក និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចាត់ទុកជំនួបដ៏កម្រនេះ ថា ជារឿងវិជ្ជមាន។ លោក កឹម សុខា បន្តថា លោក ក៏បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ខ្មែរក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពនាពេលអនាគតផងដែរ។
មេបក្សប្រឆាំងរូបនេះ បង្ហោះសារទៀតថា ក្នុងសប្ដាហ៍នេះ លោក ក៏នឹងទទួលជួបឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗ មួយចំនួនទៀត ដែលមានស្ថានទូតនៅ ភ្នំពេញជាបន្តបន្ទាប់ដោយផ្ទាល់នៅគេហដ្ឋានរបស់លោក។ ចំណែកឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសជាមិត្តមួយចំនួនទៀត ដែលមិនមានទីតាំងស្ថានទូតនៅក្នុងទឹកដីកម្ពុជា ក៏បានផ្ញើសារ និងទំនាក់ទំនងតាមបណ្ដាញសង្គម មកសួរសុខទុក្ខលោកផងដែរ។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គម និងអ្នកវិភាគនយោបាយ បណ្ឌិត សេង សារី យល់ថា កាយវិការរបស់ តំណាងប្រទេសប្រជាធិបតេយ្យធំៗ នេះគឺជាការបង្ហាញការគាំទ្រដល់មេបក្សប្រឆាំង និងគាំទ្រឱ្យគួរបដិបក្ខនយោបាយទាំងពីរឱ្យវិលទៅរកតុចរចាដោះស្រាយវិបត្តិនយោបាយរាំរ៉ៃឡើងវិញ។ ទោះជាយ៉ាងណា លោក យល់ថា ប្រសិនបើ អ្នកនយោបាយខ្មែរ នៅតែគ្មានភាពស្មោះត្រង់ និងឆន្ទៈ ពិតប្រាកដក្នុងការដោះស្រាយជម្លោះនយោបាយនេះទេ គឺការផ្សះផ្សានយោបាយ គ្មានស្ថិរភាពនោះឡើយ៖ «ខ្ញុំជឿលើការធ្វើនយោបាយលក្ខណៈវិទ្យាសាស្ត្រ និងអាជីព ដូច្នេះដំណោះស្រាយនយោបាយ ដែលប្រើប្រាស់មនោសញ្ចេតនា ឬអារម្មណ៍ក្នុងការដោះ ស្រាយបញ្ហា គឺវាមិនមែនជាដំណោះស្រាយ ដែលមានរយៈពេលវែងនោះទេ។នៅពេលអ្នកនយោបាយសប្បាយចិត្តមកដោះស្រាយនយោបាយ តែពេលអ្នកនយោបាយមិនសប្បាយចិត្ត ក៏បញ្ហានយោបាយនៅជាប់គាំង»។
កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ លោក កឹម សុខា បានជួបសន្ទនារយៈជិត ៥០នាទី ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលមេបក្សប្រឆាំងរូបនេះ ទៅចូលរួមគោរព វិញ្ញាណក្ខន្ធសពម្ដាយក្មេក លោក ហ៊ុន សែន។ ភាគីទាំងពីរ មិនបានបកស្រាយលម្អិតថា មានការជជែកគ្នាអ្វីខ្លះនោះទេ ប៉ុន្តែជំនួយរបស់លោក កឹម សុខា គឺលោក មុត ចន្ថា បង្ហើបនៅលើហ្វេសប៊ុក របស់លោកថា មេដឹកនាំនយោបាយទាំងពីរ បានសំណេះសំណាលគ្នាអំពីសុខទុក្ខ និងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ជំនួបរវាងមេបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រីកន្លងទៅនោះ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ហើយលោក មិនដឹងថា តំណាងស្ថានទូតបរទេស មើលឃើញចំណុចវិជ្ជមានជ្រុងណានោះទេ។ លោក ផៃ ស៊ីផាន ចាត់ទុកថា ជំនួបនោះ គ្រាន់តែជាវប្បធម៌ដ៏ល្អរបស់ខ្មែរនៅពេលមានសមាជិកគ្រួសារណាម្នាក់មានទុក្ខគឺតែងតែចូលរួមរំលែកទុក្ខឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ៖ «យើងចង់និយាយថា វិជ្ជមានក្នុងរឿងនយោបាយ ហើយខ្ញុំមើលវាមិនមែនជារឿងនយោបាយទេ រឿងឯកឧត្ដម កឹម សុខា គឺជារឿងកាតព្វកិច្ចរបស់តុលាការ។ អាស្រ័យហេតុដូច្នេះការដោះស្រាយទៅតាមផ្លូវតុលាការ គឺជាកាតព្វកិច្ចមួយ ដែលគ្មានអ្នកណាអាចបញ្ចៀសបានទេ សូម្បីតែនាយករដ្ឋមន្ត្រី។ ចំណុចទី៣ យើងនឹងដឹងពេលចប់កាតព្វកិច្ច តុលាការ គឺជាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ក្នុងការស្នើសុំព្រះមហាក្សត្រលើកលែងទោស»។
តំណាងរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យធំៗ តែងតែបណ្ដាក់គ្នាទៅជួបសួរសុខទុក្ខ លោក កឹម សុខា ដល់ផ្ទះ របស់លោកជាបន្តបន្ទាប់ ចាប់តាំងពីតុលាការក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អនុញ្ញាតឱ្យលោកអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជា ហើយក៏មិនលោកធ្វើសកម្មភាពនយោបាយដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ឯកអគ្គរដ្ឋទូតប្រទេសសេរីទាំងនេះ បានជំរុញដល់រដ្ឋាភិបាលកម្ពុជាឲ្យស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ឡើងវិញ តាមរយៈការទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងជនទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ក្នុងនោះរួមមានអ្នកសារព័ត៌មានសកម្មជនសង្គមស៊ីវិល ព្រមទាំងអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យុវតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវជនមិនស្គាល់មុខលួចវាយរបួសក្បាល
- អ្នកវិភាគនយោបាយ ថា គណបក្សសង្គ្រោះជាតិ ត្រូវពង្រឹងស្មារតីបង្រួបបង្រួមជាតិដើម្បីបង្កើតសម្ពន្ធភាពថ្មី
- តើជំនួបលោក ហ៊ុន សែន និង កឹម សុខា អាចឈានទៅបញ្ចប់វិបត្តិនយោបាយវិញឬយ៉ាងណា?
- អ្នកវិភាគមើលឃើញថាជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ជាសញ្ញាណវិជ្ជមានសម្រាប់នយោបាយនៅកម្ពុជា
- មេបក្សខ្មែរក្រោក គ្មានប្រតិកម្មចំពោះការដកមុខតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ
- លោក កឹម សុខា និងក្រុមមេធាវីរបស់លោក ទៅចូលរួមគោរពវិញ្ញាណក្ខន្ធម្ដាយក្មេកលោក ហ៊ុន សែន
- គ្រួសារ និងមេធាវី សង្ឃឹមថា សាលាឧទ្ធរណ៍ នឹងឲ្យសកម្មជនបក្សប្រឆាំង ៩នាក់នៅក្រៅឃុំតាមការស្នើសុំ
- មេបក្សប្រឆាំង ផ្ញើសារចូលរួមរំលែកទុក្ខសពម្ដាយក្មេកលោក ហ៊ុន សែន
- ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឱ្យពលរដ្ឋចូលរួមការពាររឿងព្រំដែនកម្ពុជា និងវៀតណាម
- សមត្ថកិច្ចខេត្តកណ្ដាល ហាមមិនឱ្យក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាពិនិត្យព្រំដែននៅតំបន់ព្រែកស្បូវ
this is Democracy that what I mean Cambodian need Democracy to survive . please believing me communist they can help you but not people or the country . they help only the man in powers to getting deeper in to their communist policy . please take a look every corrupted leader was always with communist the question is why?? all those corrupted leader keep their people as the slave for him and his families for generation to come just like north KOREA. please be understand the meaning of corrupted that going deeper to dictator just like north KOREA. we can see some of those country at first they started white corruption than come to dictator. we also can tell that country is only dictator or become dictatorship .mostly a dictator came from military commander took powers by force . the dictatorship is coming the same kind of military but the worse is ?? they form their leadership among their own families and the high ragging officers. the country white dictatorship was always very dangerous those nation is under certainty situation . Cambodian will be lucky if the leader change their mind. please be a wear do not trying to support one of them and hurt people at the other side they are also Cambodian speaking the same language . GOD bless Cambodia and it’s people
So funny in this country’ haha’ this trick made people believe the beast regime leaded by veitcong mafia dictator and his groups’. Look back at 1997 ‘ Parish Accord ‘ the international sponsor and help cambodia walking to democracy but the Veitcong mafia dictator and his groups not respected U-N like veitname invaded cambodia 1979 not respected the international ‘ So this is the show(KI_LOURNG ) to make khmer people believe and cheat the world again and again’ . Look at last time when people voting for CNRP and the party become popular made Veitcong mafia dictator and his groups so scare and then they dissolve the party and accused mr So kha without proof of betray country ‘ Now they used the same tac-tic again ‘Who know what in mind of mr So kha ?? he maybe become the dog of veitcong mafia dictator ‘GOD will know and punish the crooks soon’
សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕